ការពិភាក្សារបស់អ្នកប្រើប្រាស់:Ramayanak
បន្ថែមប្រធានបទកំណត់ត្រា៖ ដំណើរជីវិតពីកុមារភាពដល់ជីវិតចុងក្រោយ ស្វ័យជីវប្រវត្តិ ម៉ៃ រ៉ាម
[កែប្រែ]សរសេរដោយ៖ ម៉ៃ រ៉ាម
សរសរគ្រឹះក្នុងជីវិត ក្នុងជាតិនេះ ជីវិតខ្ញុំត្រូវជួបប្រទះនិងធ្វើបានដក់ក្នុងចិត្តមានច្រើនអនេក តែអ្វីដែលដក់ជាប់ជានិច្ចមាន៤ គឺ ការសេពគប់មិត្ត១ ការបំបែកមិត្ត១ សង្គ្រាម១ និងសន្តិភាព១ ។
ជីវិតក្នុងកុមារភាព បណ្ឌិត ម៉ៃ រ៉ាម កើតថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែចេត្រ ឆ្នាំរោង សំរឹទ្ធិស័ក ព.ស. ២៥៣១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៨៨ ក្នុងត្រកូលកសិករនៃភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ឪពុកឈ្មោះ ម៉ៃ រឿន និងម្តាយឈ្មោះ ហ៊ឹម សារុំ ជាកសិករ មានកូនបន្ទុកចំនួន១០នាក់ លោកម៉ៃ រ៉ាម ជាកូនទី០៧នៃគ្រួសារ ។ ដោយស្ថិតក្នុងត្រកូលកសិករ ជីវភាពខ្សត់ខ្សោយ មិនសូវធូរធារ រស់ក្នុងតំបន់ជាយដែន ជាប់នឹងប្រទេសវៀតណាម កុមាររ៉ាម (ឈ្មោះក្រៅ៖ “គៀច”) រហូតដល់អាយុ០៩ឆ្នាំ ទើបបានមានឱកាសចូលក្នុងថ្នាក់រៀនកាន់ខ្មៅដៃជាលើកដំបូង ថ្នាក់ទីមួយ ហើយរៀន ត្រួតទៀតផង ។
ជីវិតសិក្សាក្នុងវ័យកុមារនៅកម្រិតថ្នាក់បឋមសិក្សា នៃសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន ត្នោត កុមាររ៉ាមក៏បានជួបប្រទះផលលំបាក ជាច្រើន ដោយសាលាស្ថិតនៅឆ្ងាយ ពីផ្ទះនិងគ្មានយានជំនិះផង ត្រូវបង្ខំចិត្តដើរដោយ ជើងពីផ្ទះទៅសាលាជារៀងរាល់ថ្ងៃ ដីចម្ងាយប្រមាណ៥គីឡូម៉ែត ។ ពេលទៅរៀន ការចាយវាយ កុមាររ៉ាមត្រូវត្បិតត្បៀត ខ្លាំង ពេលខ្លះគ្មានប្រាក់ចាយក៏មាន ដោយជំនួសបាយកកពេលព្រឹកជាមួយប្រហុកឆៅ ឬ ស្ករឆ្នោតជាដើម ។
ម្យ៉ាមវិញទៀត កុមាររ៉ាមត្រូវធ្វើចំណាកស្រុកទៅរកប្រាក់ជាមួយ អ្នក ជិតខាង នៅក្រុង ព្រៃនគរ (អ្នកស្រុកហៅ៖ “ព្រេងគរ”) ប្រទេសវៀតណាម ដោយសង្ឃឹមថា៖ “នឹងបាន ប្រាក់ខ្លះមកផ្គត់ផ្គង់ការសិក្សានិងជួយខ្លះដល់គ្រួសារពីការ សុំទាននៅទីនោះ” ។ ចំណាក ស្រុករបស់កុមាររ៉ាមដើម្បីសុំទាននៅប្រទេសវៀតណាមហ្នឹង គឺចាកចេញជារឿយៗ ក្នុង មួយឆ្នាំៗ ជាពិសេស ពេលវ៉ាកង (វិស្សមកាលសិក្សា) មុនពេលចូលឆ្នាំខ្មែរ ឬ ភ្ជុំបិណ្ឌ ហើយនៅពេលចូលឆ្នាំចិន-វៀតណាម (ទោះចំពេលរៀន ក៏ដោយ ព្រោះងាយសុំលុយ បានច្រើន) ។ ក្នុងវិថីចំណាកស្រុកទៅព្រេងគរប្រទេសវៀតណាម ទៅដោយខុសច្បាប់ គឺត្រូវលូចចូល តាមច្រព្រំដែន ក្នុងពេលយប់ខ្លះ ថ្ងៃខ្លះ ដោយធ្វើយ៉ាងណាឱ្យតែបានចូល ឱ្យតែបានគេច ផុតពីតម្រួតវៀតណាមតាមព្រំដែន ។ ពេលកុមាររ៉ាមបានចូលដល់ក្រុងព្រេងគរម្តងៗ ពិត ជាសប្បាយយ៉ាងខ្លាំង ហើយក៏ចាប់ផ្តើមស្វែងរកសុំលុយតាមផ្ទះ ក្នុងផ្សារ ឬ ហាង នានាជាមួយមិត្តភក្តិ ចាប់ពីព្រឹករហូតដល់ម៉ោង១១យប់ ទើបទៅរកកន្លែងដេក ។ ពេល យប់ឡើង កុមាររ៉ាមនិងអ្នកជិតខាងក៏តែងដេកនៅតាមចញ្ចើមផ្លូវ ឬ តាមសួនច្បារ សាធារណៈជាដើម ពេលខ្លះត្រូវគេដេញទាំងយប់ ។ ដោយមិនអាចបំភ្លេចបាននូវភាព ជូរចត់ក្នុងពេលចំណាចស្រុក គឺរឿងពីរដែលបានកើតឡើងចំពោះគាត់ក្នុងចំណោមភាព លំបាកជាច្រើន ។
រឿងមួយដែលតែងតែដក់ជាប់នៅក្នុងខួរក្បាល់គាត់ គឺយប់ជ្រៅមួយ ពេលកុមាររ៉ាម កំពុងដេកយ៉ាងស្ងប់ក្នុងផ្សារដើមពោធិ៍ (ខ្មែរហៅគ្រប់នៅវៀតណាម) រំពេចនោះក៏ស្រាប់ តែមានឡានស៊ីរ៉ែនពីរគ្រឿង អមដោយមនុស្សប្រាំពីរទៅប្រាំបីនាក់ ស្លៀកឯកសណ្ឋាន ស៊ីវិល មកឈប់នៅក្បែរផ្លូវ ជិតកន្លែងដេករបស់កុមាររ៉ាម ។ ពេលឈប់ភ្លាម ពួកគេក៏បានស្ទុះមកចាប់ពលរដ្ឋខ្មែរដែលចំណាកស្រុកដោយខុសច្បាប់ទាំងអស់ដេកនៅទៅនោះ រួមទាំងកុមាររ៉ាមផង ។ មិនបង្អង់យូរ អ្នកដែលកំពុងដេកក៏បានដឹងពីការចុះមក ចាប់ ក៏បានដាស់គ្នាឡើងទាំងអស់ដើម្បីរត់គេចពីការតាមចាប់នោះ ដោយស្រែកថា៖ “ងើបឡើង អាភាព! អាបូរី! អារ៉ាម! បូលិសចាប់ឡូវហើយ!” ។ ងើបឡើងដោយអាការងី ងើរមិនអស់ងងុយ កុមាររ៉ាមក៏ឃើញបូលិសវៀតណាមចាប់មែន ហើយស្ទុះរត់ចោយ កម្រាលដេកនិងភួយ ជាប់នៅនឹងខ្លួនតែថង់ដាក់លុយបានពីការសុំទានជាប់នឹងខ្លួន រត់ ពាយចេញពីកន្លែងដេកក្នុងយប់ជ្រៅដ៏ស្ងាត់ ។ ឯតម្រួតរៀតណាមក៏បើកឡានផង ខ្លះរត់ ដេញចាប់! ចាប់! យ៉ាងដេញប្រផាប់ចាប់ប្រផីង មានទាំងឧបរណ៍ឆក់ផង ។ ខ្លះត្រូវគេ ចាប់បានដាក់ឡាន ខ្លះក៏បន្ត រត់គេចខ្លួន រួមជាមួយកុមាររ៉ាមផង ។ លុះរត់មកដល់ជិត គល់ស្ពានផ្សារដើមពោធិ៍ តាមបណ្តោយទន្លេទឹកស្អុយ កុមាររ៉ាមក៏រត់ចូលក្រោមស្ពាននោះ រួមពូនជាប់នឹងច្រាំងទន្លេទឹកស្អុយ ទីនោះមានសុទ្ធតែអាចម៍ដែលគេជុះ ទោះមានអាចម៍ និងភាពកខ្វក់ស្អុយក៏មិនបានធុំក្លិនហ្នឹងដែរ ព្រោះភ័យការតាមចាប់របស់តម្រួតវៀតណាម ។ ក្តីភ័យនេះក៏បានបាត់ទៅ ដោយតម្រួតវៀតណាមរកមិនឃើញ ហើយបើកឡានទៅ បាត់ទៅ ។ ស្ថានភាពស្ងប់ស្ងាត់ កុមាររ៉ាមក៏បានរត់ចេញពីគល់ស្ពានដែលពូននោះ ហើយ ទៅស្វែងរកមិត្តភក្តិនិងអ្នកជិតខាង ខ្លះក៏ត្រូវគេចាប់បាត់ ខ្លះក៏បានរួចខ្លួន ។ ធំរ៉ន (អ៊ំរ៉ន យាយតាទាប) យល់កុមាររ៉ាមមានប្រឡាក់អាចម៍និងភក់ស្អុយ ក៏រត់ទៅសុំទឹកអ្នកជិតនោះ ដើម្បីលាងនិងងូតទឹកឱ្យស្អាតឡើងវិញ ។ យប់ថ្ងៃបន្តបន្ទាប់ ការដេញចាប់របស់តម្រួត វៀតណាមនៅតែបន្តរហូត ទើបកុមាររ៉ាមនិងអ្នកផ្សេងទៀត ក៏វិលមកស្រុកខ្លួន ហើយ ទៅសុំគ្រូចូលរៀនបន្តថ្នាក់ទី៣ ។
រឿងមួយទៀត ពេលវ៉ាកងធំបីខែ កុមាររ៉ាមក៏បានទៅតាមអ្នកជិតខាង ចំណាកស្រុកសុំ ទាននៅវៀតណាមដើម្បីបានលុយចាយខ្លះ ។ ពេលទៅដល់ព្រេងគរ កុមាររ៉ាមក៏ប្រឹង ប្រែងដើររកលុយដូចសព្វដង ។ ប៉ុន្តែ ជាអកុស កុមាររ៉ាមទៅមិនបានយូរប៉ុន្មានផង ក៏ត្រូវ បានតម្រូតវៀតណាមចាប់បាននៅចំណុចផ្សារមួយពេលកំពុងដើរសុំលុយគេ ។ លុះត្រូវ គេចាប់ដាក់ឡានស៊ីរ៉ែនភ្លាម កុមាររ៉ាមក៏ឃើញអ្នកជិតខាងត្រូវគេចាប់ដែរ មានអាភាព ពូ រើន និងក្មួយគាត់ផងដែរ ។ ចប់ហើយយើង! មិនដឹងគេយកទៅទីណាទេ! ម៉ែអើយ! ឪអើយជួយកូនផង! លុះព្រឹកឡើង គេក៏បញ្ជូនដាក់ឡានទ្រុងបិទជិត ហើយបើកចេញទៅ ។ នៅក្នុងឡានទ្រុង អ្នកត្រូវគេចាប់ក៏និយាយគ្នាថា៖ “យើងគ្មានទៅណាក្រៅពីគុកសឺន ប៊ែរទេ រំពេចនោះ កុមាររ៉ាមក៏ដេកលក់រហូតដល់ឡានឈប់ ។ ពេលចុះពីលើឡានភ្លាម ទើបឮគេនិយាយថា៖ “ហ្នឹងមិនមែន គុកសឺនប៊ែរទេ គុកហ្នឹងនៅឆ្ងាយណាស់” ។ កុមារ រ៉ាមអស់សង្ឃឹមនិងត្រូវរស់នៅក្នុងគុក (មណ្ឌលអប់រំ ចាស់ជរា ជនពិការ) ។ បើជាប់គុក នេះយូរទៅ នឹងត្រូវខាតរៀនច្រើនណាស់ រៀនមិនទាន់គេទេ ។ ពេលនោះបាយក្រហម ដាក់ថាស់ ចាប់ផ្តើមស្គាល់រស់ជាតិហើយ ។ បន្ទប់មួយត្រូវមានមនុស្សពី៣០ទៅ៤០នាក់ ស្ថិតស្ទើរ២៤ម៉ោង ចេញតែពេលបាយព្រឹក ថ្ងៃ និងល្ងាច ។ ដំណឹងនេះក៏បានឮទៅឪពុក ម្តាយរបស់កុមាររ៉ាម ពួកគាត់កើតទុក្ខយ៉ាងខ្លាំង និងតែងតែបន់ព្រះគុណមាតាបិតា ឱ្យគេ ឆាប់ដោះលែងកូនមកវិញ ។ ពេលវេលាកន្លងផុត១៥ថ្ងៃ ព្រឹកឡើងពេលបាយរួច អ្នកជាប់ គុននៅទីនោះទាំងអស់ ក៏ត្រូវគេឱ្យនៅក្រៅបន្ទប់យូរបន្តិច ឃើឱកាសល្អ ពូរើន អាភាព និងកុមាររ៉ាមក៏បបួលគ្នារត់ផ្លោះតាមជញ្ជាំងគុក កម្ពស់ប្រមាណ២ម៉ែត ។ ការលូចរត់ ចេញពីគុកនេះ គឺបានសម្រេច តែមិនដឹងត្រូវទីណានោះទេ គ្មានស្គាល់លិចកើតជើងត្បូង និងសូវចេះភាសាវៀតណាមផង ។ ពួកគេបន្តរត់រហូតដល់ផ្លូវជាតិមួយ ក៏ស្ទាក់ហៅឡាន ក្រុងជិះ រួចប្រាប់គេថា៖ “ឌីចាឡឺង! ឌីចាឡឺង!” ។ ពេលឡើងឡានក្រុងភ្លាម សប្បាយ ណាស់ ព្រោះបានទៅផ្ទះជួបម៉ែឪវិញហើយ ។ រួចជិះរហូតដល់ពេលរសៀលជិតល្ងាច កុមាររ៉ាមមិនទាន់បានហូបអ្វីនោះទេ មានតែនំបាំងគេលក់តាមឡាន ។ រំពេកនោះ ឡាន នោះក៏ទម្លាក់ចុះទាំងអស់គ្នា ហើយប្រាប់ឱ្យហៅឡានបន្តទៅទៀតទៅ ។ ក្តីបារម្ភក៏កើត ឡើងម្តងទៀត ពិសេសពេលឃើញប៉ូលិសម្តងៗ បេះដូងលោតប៉ុបប៉ាគៗ ។ បន្ទាប់មក កុមាររ៉ាមក៏បានឡើងឡានបន្តទៀត រហូតមកដល់ចាឡឺងនៅម៉ោងជិត១០យប់ គេស្គាល់ ច្បាស់ទាំងអស់គ្នា ហើយភាពសប្បាយរីករាយជាពន់ពេក ក៏កើតមានឡើង ខ្លះស្បថលែង មកទៀតហើយ ។ លុះព្រឹកឡើង កុមាររ៉ាមនិងអ្នកផ្សេងទៀត ក៏វិលមកផ្ទះវិញ តាមច្រក មុកវ៉ា ។ ជិតមកផ្ទះ កុមាររ៉ាមកាន់តែសប្បាយចិត្ត ដើរផងរត់ផង ែលងគិតហត់ ។ ពេល មកជិតដល់ផ្ទះ ក៏កុមាររ៉ាមក៏មើលពីចម្ងាយឃើញស្ត្រីម្នាក់ដើរសំដៅយ៉ាងលឿនមករកគេ ។ កុមាររ៉ាមក៏លាន់មាត់ថា៖ “ម៉ែណាគេមកទទួលហើយយើង” ។ ពេលឃើញច្បាស់ ក៏យល់ថាជាម៉ែរបស់ខ្លួន កុមាររឹតតែរីករាយពេលឃើញម្តាយ ដោយសារបែកយូរហើយ ។ មិនទាន់និយាយអីផង ម្តាយកុមាររ៉ាមក៏ស្រក់ទឹកភ្នែកម៉ាត់ៗ ហើយនិយាយថា៖ “លោកអើយ កូនម៉ែ! មកវិញហើយ! ព្រះជួយកូនហើយ!” ។ កុមាររ៉ាមមិនបាននិយាយទេ ព្រោះណែនក្នុងទ្រូងអស់ហើយ រួចក៏ហុចពោះគោមួយថង់ឱ្យម៉ែ ។ ស្អីហ្នឹងកូន! ពោះគោ ម៉ែ! កូនមិនមានសល់លុយទេ ។ មិនអីទេកូន! ថ្ងៃក្រោយកុំទៅអី! វេទនាណាស់!
កុមាររ៉ាមក៏បានបន្តរៀនរហូតដល់ថ្នាក់ទី៦ ការសិក្សាមិនបានល្អដូចមុនទេ គឺធ្លាក់ចុះជា លំដាប់ រៀនទានគេ ក៏កើតអារម្មណ៍ស្អប់សាលានិងថ្នាក់រៀន មិនយូរប៉ុន្មានក៏សុំម៉ែឪ ឈប់ ពួកគាត់ក៏មិនយល់ទាស់ដែរ ។ ជីវិតសិក្សាក៏ត្រូវបញ្ចប់ត្រឹមហ្នឹង រាល់មានតែក្របី ស្រែ និងការរកម្ហូបអាហារប្រចាំថ្ងៃជាមិត្ត ។ កើតការខ្មាសអៀនមិត្តរួមថ្នាក់ ដោយគេទៅ រៀនបន្តនៅអនុវិទ្យាល័យ ផ្លូវធ្លាប់ដើរទៅរៀន ស្ទើរមិនហ៊ានដើរនៅពេលថ្ងៃទៀតផង ។
ដោយជាប់ឈាមជ័រជាអ្នកសាងផ្លូស ឪពុករបស់កុមាររ៉ាមក៏ធ្លាប់ប្រាប់កូនៗប្រុសថា៖ “ចង់ឱ្យមានម្នាក់ទៅបួស” កុមាររ៉ាមក៏មានចិត្តចង់សុំម៉ែឪទៅបួសជាសង្ឃ ។ លុះបន្ទាប់ កុមាររ៉ាមក៏សុំម៉ែឪទៅរៀនធម៌បួស ។ ក្នុងវត្តត្នោត (ហៅវត្ត ឯក) កុមាររ៉ាមក៏ប្រឹងប្រែង រៀនធម៌ សូត្រទន្ទេញមិនមានធ្វេសប្រហែសឡើយ ។ មិនយូរប៉ុន្មាន កុមាររ៉ាមក៏ក្លាយ ជាសង្ឃនេន ក្រោមព្រះឧបជ្ឈាយ៍ ព្រះមេគណខេត្តខេត្តស្វាយរៀង ក្នុងវត្តជម្ពូព្រឹក្សា មានព្រះនាមថ្មីថា៖ “សីលសំវរោ” ក្នុងព្រះជន្មាយុ ១៦ ព្រះវស្សា ។ បួសបាន១ព្រះវស្សា សង្ឃរ៉ាមចេះធម៌សូត្ររឹងមាំហើយ ក៏បានសុំព្រះចៅអធិការវត្ត ដើម្បីបន្តរៀនសាលា បរិយត្តិធម៌ ។ រួចក៏បានចាកចេញពីវត្តកំណើត និមន្តមកបន្តរៀន សូត្រនៅស្រុកកៀន ស្វាយ ក្រុងភ្នំពេញ ។
បន្តទៀត!!!ជួន ណាត