ការពិភាក្សារបស់អ្នកប្រើប្រាស់:Santranpisak
បន្ថែមប្រធានបទរឹតបន្តឹងតាមច្រករបៀង
ទប់ស្កាត់ឆ្លងដែនខុសច្បាប់ ខណៈមានការបាញ់ស្លាប់និងខឹងសម្បាពីប្រាសាទព្រះវិហារ
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋាភិបាល និង អាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី 13 កក្កដា ឆ្នាំ2008 បានថ្លែងស្របគ្នាថា ខណៈពេលដែលជនប្រដាប់អាវុធថៃបាន បាញ់សម្លាប់ពលរដ្ឋខ្មែរក្នុងទឹកដីថៃ និងការមិនសប្បាយចិត្តរបស់ក្រុមប្រឆាំងថៃ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានបញ្ចូលទៅ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អាជ្ញាធរបានសំរេចរឹតបន្តឹងការឆ្លងដែនចូលប្រទេសថៃពីសំណាក់ពលរដ្ឋខ្មែរនៅតាមច្រករបៀងចំនួន47នៅក្នុងស្រុកចំនួន4នៃខេត្តបន្ទាយមានជ័យ ។
លោកហ៊ុន ហ៊ាន ស្នងការប៉ូលីសខេត្តបន្ទាយមានជ័យបានថ្លែងតាមទូរស័ព្ទកាលពីថ្ងៃទី13 កក្កដា ឆ្នាំ2008 ថាច្រកទ្វារតាមព្រំដែនកម្ពុជា-ថៃចំនួន47ស្ថិតក្នុងស្រុក៤នៃខេត្តបន្ទាយមានជ័យត្រូវបានអាជ្ញាធររឹតបន្តឹងសំរាប់ការឆ្លងកាត់របស់ពលរដ្ឋខ្មែរដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ បន្ទាប់ពីមានការបាញ់សម្លាប់ពលរដ្ឋខ្មែរពីរនាក់ និងភាពមិនសប្បាយចិត្តរបស់ក្រុមប្រឆាំងថៃស្តីពីប្រាសាទព្រះវិហារ ។
លោកស្នងការប៉ូលីស បានបន្ថែមថា"យើងបានរឹតបន្តឹងក្នុងការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរយើងតាមច្រកព្រំដែនទៅធ្វើការក្នុងទឹកដីថៃ បន្ទាប់ពីមានការបាញ់សម្លប់ខ្មែរ និងការបង្ហាញភាពមិនសប្បាយចិត្តពីក្រុមប្រឆាំងថៃ" ។
ទោះបីយ៉ាងណា ច្រកទ្វារតាមព្រំដែនតូចៗចំនួន៤៧ដែលពលរដ្ឋខ្មែរតែងតែឆ្លងកាត់ទៅថៃដើម្បីធ្វើការងារនោះ គឺស្ថិតនៅក្នុងស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកពួក ។ លោកស្នងការបានបន្ថែមថា "យើងនិងពិចារណាឈានទៅរកការបិទច្រកទាំង៤៧ បើសិនជាមានស្ថានការធ្ងន់ធ្ងរណាមួយរវាងកម្ពុជា-ថៃ" ។
ស្របពេលជាមួយគ្នានោះផងដែរ នៅឯច្រកទ្វារប្រាសាទព្រះវិហារឯណោះ ក្រុមអ្នកប្រឆាំងថៃចំនួនប្រមាណជិត២០០នាក់បានមកប្រមូលផ្តុំគ្នាសាជាថ្មីកាលពីល្ងាចថ្ងៃទី១២ កក្កដា ដោយស្រែកទាមទារឲពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្បែរប្រាសាទព្រះវិហារចាកចេញពីភូមិ ។ ដោយយោងតាមប្រភពពីប្រាសាទព្រះវិហារអះអាងថា អ្នកតវ៉ាថៃនិយាយថា "កម្ពុជាបានបញ្ចូលប្រាសាទព្រះវិហារក្នុងបេតិកភណ្ឌពិភពលោក តែបរិវេណនៅជុំវិញប្រាសាទជារបស់ថៃ" ។ ប៉ុន្តែលោកផែ ស៊ីផាន មន្រ្តីអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថាមានក្រុមអ្នកតវ៉ាថៃជាង១០០នាក់បានមកកាន់ប្រាសាទព្រះវិហារពិតមែន ហើយពួកគេបានទាមទារឲពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិប្រាសាទជាប់ជើងប្រាសាទព្រះវិហារចាកចេញ ។ លោកបន្តថា "យើងមិននិយាយអំពីបញ្ហាព្រំដែនទេ យើងបានបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌរួចហើយ" ។
រហូតមកដល់ពេលនេះ បញ្ហាដែលទាហានថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរ កាលពីពេលថ្មីៗកន្លងទៅនេះ មន្រ្តីថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ធ្លាប់បានថ្លែងថា កម្ពុជាបានទាមទារឲរដ្ឋាភិបាលថៃស្រាវជ្រាវរកមុខឃាតកដែលធ្លាប់បានសម្លាប់ពលរដ្ឋខ្មែរកាលពីពេលថ្មីៗនេះ ដើម្បផ្តន្ទាទោសតាមច្បាប់ ។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រកាសរឹតបន្តឹងការឆ្លងដែនរបស់ពលរដ្ឋខ្មែរទៅកាន់ប្រទេសថៃ បន្ទាប់ពីមានការសង្ស័យថា ជនប្រដាប់អាវុធថៃបានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ក្រោយពេលដែលប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីៗនេះ ។
គណៈរដ្ឋមន្ត្រីបានឲដឹងផងដែរថា នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០០៨ នេះ ដើម្បីអបអរសាទរអំពីសមិទ្ធផលដែលកម្ពុជាបានចុះបញ្ជីប្រាសាទព្រះវិហារក្នុងជាបេតិកភណ្ឌពិភពលោក លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលជាអធិបតីនៅក្នុងពិធីជួបជុំនៅស្តាតអូឡាំពិកនោះ គ្រោងថ្លែងសុន្ទរកថាមួយទៅកាន់ជនរួមជាតិ ។
យោងតាមព៌តមានថៃឲដឹងថា នៅតំបន់ព្រំដែនថៃ-កម្ពុជា ក្បែរជើងភ្នំព្រះវិហារមានភាពតានតឹង ដោយក្រុមអ្នកតវ៉ាថៃបានសំរុកចូលមកក្បែរជើងភ្នំបាន៥៩ម៉ែត្រពីកន្លែងតវ៉ាលើកមុន ។ តាមសេចក្តីរាយការណ៏ថា ទាហាននិងប៉ូលីសថៃបានធ្វើការទប់ស្កាត់មិនឲចូលជ្រៅជាងនេះមកក្បែរព្រំដែនបានទេ ដោយមានការដាក់រាំងលួសបន្លា ។ តាមប្រភពពីប្រាសាទព្រះវិហាវិញឲដឹងថា ក្រុមនោះស្ថិតនៅចម្ងាយប្រមាណ៧០ម៉ែត្រពីជណ្តើរខ្លោងទ្វារប្រាសាទ ។
តាមវ៉េបសាយមួយរបស់ថៃផ្សាយកាលពីថ្ងៃទី១៣ កក្កដា កន្លងមកបានឲដឹងថា សំរាប់ការបំលាស់ទីមកក្បែរជើងភ្នំរបស់ក្រុមអ្នកតវ៉ាថៃ គឺមានទាហាន ប៉ូលីស និងក្រុមស្ម័គ្រចិត្តរបស់ថៃបានរារាំងមិនឲក្រុមអ្នកតវ៉ាបំលាស់ទីមកក្បែរជើងភ្នំព្រះវិហា (ភ្នំដងរែក)ទេ ពីព្រោះបារម្ភថា អាចកើតមានការប៉ះទង្គិចគ្នាជាយថាហេតុរវាងអ្នកតវ៉ាជ្រុលនិយមថៃ និងប្រជាជនកម្ពុជា នៅប្រាសាទព្រះវិហារ ។
ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាបានយកសាលាឆទានថៃមួយនៅតាមផ្លូវក្រោយពីសំរុកចូលមកបានចម្ងាយ៥៩ម៉ែត្រ ដោយបានដោតទង់ជាតិមួយនៅសាលាឆទាននោះ ហើយបានប្រកាសថា រយៈពេល៧ថ្ងៃទៀត គឺនៅថ្ងៃទី១៩ កក្កដា ២០០៨ ជនជាតិកម្ពុជា ត្រូវចាកចេញពីដែនដីថៃ ដែលនៅជាប់ជើងភ្នំព្រះវិហារនោះ ។ ការស្រែកក្តែងៗគ្មានប្រសិទ្ធិភាពទេ ពីព្រោះថាខាងណាដីថៃ ខាងណាដីខ្មែរមិនទាន់ច្បាស់នៅឡើយទេដោយសារការចរចាព្រំដែនមិនទាន់បានកំណត់នោះ ។ ក្រុមអ្នកតវ៉ាថៃបានទាមទារ ៖
- ឲអាជ្ញាធររបស់ខ្លួនជុំរុញជនជាតិកម្ពុជាឲចេញពីដីថៃ ក្នុងរយៈពេល៧ថ្ងៃចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ កក្កដា ។
- ត្រូវយកទង់ជាតិថៃទៅដោតនៅជណ្តើរកាំទី១៦ដោយចាប់ពីតួប្រាសាទព្រះវិហារចុះមក តាមការសំរេចរបស់តុលាការអន្តរជាតិ និងមតិរបស់គណៈរដ្ឋមន្រ្តីថៃនៅឆ្នាំ ១៩៦២ ។
- សូមឲគណៈកម្មការបែងចែកតំបន់ព្រំដែនឲបានច្បាស់ក្នុងរយៈពេល៧ថ្ងៃ ។
ទោះបីជាបែបនេះក្តី ការទាមទាររបស់មេដឹកនាំក្រុមអ្នកតវ៉ាជាក្រុមជាតិនិយមជ្រុលនេះគ្រាន់តែជាការបំពងសម្តីផ្តេសផ្តាស និងពិតណាស់ថា ទាំងអស់នេះមិនបានឆ្លុះបញ្ចាំងពីគោលជំហរជាអន្តរជាតិរបស់រដ្ឋាភិបាលថៃឡើយ ៕
<script type="text/javascript">
</script>
<script type="text/javascript"
src="http://pagead2.googlesyndication.com/pagead/show_ads.js">
</script>
ដកស្រង់ចេញពីកាសែត កោះសន្តិភាព
--Santranpisak ម៉ោង០៧:៤១ ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០០៨ (UTC)