ការពិភាក្សាអំពីឯកសារ:Search tip in Kmwiki.gif

Page contents not supported in other languages.
ពីវិគីភីឌា

វត្តតាលភិរីឧត្តុង្គមានជ័យសេរីវង្សារាម (រំដួល)[កែប្រែ]

វត្តតាលភិរីឧត្តុង្គមានជ័យសេរីវង្សារាម (រំដួល) ស្ថិតនៅក្នុង ភូមិ រំដួល ឃុំរំដួល ស្រុកថ្កូវ ខេត្តព្រះត្រពាំង​ កម្ពុជាក្រោម វត្តនេះត្រូវបានករសាងឡើងនៅ ព.ស ២១១៤ វត្តនេះមានអយុកាល ៤៤៣​ ឆ្នាំហើយ។

ប្រវត្ត វត្តរំដួល

តាលភិរីឧត្តុង្គមានជ័យសេរីវង្សារាមត្នោតស្គរធំត្រ ពាំងទឹកជប់ដំបូកអន្ទង់សអ្នកតាសច្ចំបាំងបាត់រំដួលនេះជានាមវត្តមួយដែលបុព្វបុរសយើងបានប្រមែរប្រមូលចងក្រងរៀបចំក្នុងសម័យអតីតកាលព្រោះមានរឿងរ៉ាវ ហេតុភេទស្រុកទេសក្នុងគ្រានោះជាច្រើនបណ្តាលឡើងដូចមានតទៅនេះគឺ ១ ពាក្យថា(តាលភិរី)នេះគឺជានាមស័ព្ទបាលីមួយប្រែថាស្គរត្នោត នេះបើតាមរឿងព្រេងនិទានបានដំណាលថាកាលពីដើមមានក្រុមនេសាទសមុទ្រមួយក្រុមបានប្រទះឃើញស្គរមួយធំដែលបានរសាទអណ្តែតតាមខ្សែទឹកមកជាប់នឹងសំណាញ់របស់ខ្លួនក្នុងកាលដែលកំពុងនេសាទនោះ អ្នកទាំងនោះក៏មានការផ្ញាក់ផ្អើលដោយហេតុភេទកើតឡើងបែបនេះក៏នាំគ្នា រត់ទៅស្រង់ឡើងយកមកប្រជុំគ្នាទៅគិតឃើញថាស្គរនេះមានរាងធំល្អណាស់ប្រសិនបើយើងយកទៅប្រគេនវត្តវិញល្អណាស់ រួចបានមគ្គផលទៀតផងព្រមទាំងបានការសរសើរត្រេកអរអំពីព្រះសង្ឃគ្រហស្ថពុទ្ធបរិស័ទចំណុះជើងវត្តទៀត ហើយក៏បានប្រជុំស្របមតិគ្នាជាឯកច្ឆ័នរួចបបួលគ្នាសែងនាំចូលមកប្រគេនវត្តទៅទើបចាស់ទុំយើងឲ្យឈ្នោះហៅថា(តាលភិរីៗ)។ ២.ពាក្យថា(ឧត្តុង្គមានជ័យសេរីវង្សា)នេះគឺជាគុណស័ព្ទមួយដែលប្រែថាមានជ័យជម្នះដ៏ខ្ពង់ខ្ពស់និងវង្សនៃសិរីសួស្តីព្រោះថាសម័យអតិតកាលមួយនោះមានព្រះរាជាមួយព្រះអង្អមិនបា្រកដនាមច្បាស់លាស់បានស្តេចទ្រងយាងចូលមកអារាមដ្ធាននេះជាមួយនិងព្រះរាជវង្សានុវង្សនាម៉ឺនមុខមន្ត្រីស្រីប្រុសមួយចំនួនរួចប្រជាមិត្តពុទ្ធបរិស័ទព្រះសង្ឃគ្រហស្ថយើងក៏បានទូងស្គរបន្លឺឡើងនូវសូរស័ព្ទលាន់កងរំពងឮខ្ទរខ្ទារញាប់ញ័រអស់ទាំងភូមិស្រុករត់មកដើម្បីទទួលពរស្វាគមនៃដំណើរយាងយាស់របស់ព្រះរាជវង្សានុវង្សទ្រង់ចូលមកកានវត្តបានជាចាស់ទុំយើងឲ្យឈ្មោះហៅថា(ឧត្តុង្គមានជ័យសេរីវង្សា)។ ៣.ពាក្យថា(ត្រពាំងទឹកជប់)នេះសំដៅទៅលើស្ថានភាពដីធ្លីនៅទីនោះមានកន្លែងខ្លះឈូងគ្រហូងជ្រៅចុះបង្កើតជាជំហុកថ្លុកត្រពាំងមានទឹកដក់ជាប់នៅអស់ខួបរដូវបាំ្រងវស្សាគ្មានពេលណារាំងហួតហែងរីងស្ងួតឡើយរួចមានដើមឈូកដុះចម្រុះពណ៌ក្រហមសស្លឹកផ្កាជាលំអរឲ្យមានរមណីយដ្ធាននៅទីនោះបានជាបុព្វបុរសចាស់ទុំយើងសន្មតិហៅទីនោះថា(ត្រពាំងទឹកជប់)។ ៤. ពាក្យថា(ដំបូកអន្ទង់ស)នេះគឺជាហេតុភេទមួយសំដៅទៅលើដីធ្លីនៅទីនោះដែលធម្មជាតិបានបង្កើតឡើងឲ្យទីនោះមានសុទ្ធសឹងតែជា ដំបូកត្រោកត្រាំងត្រពាំងថ្លុកជំហុកដីរកេតរកូដរដិបរដុបពុំរាបស្មើសោះមានទីខ្លះពូនជា ដំបូកខ្ពស់ៗនៅក្រោមកន្រ្ទប់ព្រៃស៊ុមទ្រុមបានផ្តល់ជម្រកឲ្យបក្សាបក្សីរាត្រីចរព្រមទាំង មានរូងអន្ទង់សមួយក៏បានទៅរស់នៅជ្រកសម្ងំអាស្រ័យនៅទីនោះដែររួចធើ្វ រូងគ្រហ៊ូងក្រោមដីចូលមកកាន់ព្រះវិហារបណ្តាលឲ្យមានទឹកជោកជំារាល់ថ្ងៃពេញបូណ៌ខែដាច់ទើបបុព្វបុរសចាស់ទុំយើងសន្មតហៅទីនោះថា(ដំបូកអន្ទង់សៗ)។ ៥.ពាក្យថា(អ្នកសច្ចំបាំងបាត់)នេះបើតាមពិនិត្យទៅលើស្ថានភាពដីធ្លីភូមិសាស្រ្តនៅទីនោះក្នុងសម័យអតីតកាលកន្លងមករាប់រយឆ្នាំយូរយារណាស់មកហើយតាមចាស់ទុំបូរាណយើងគាត់បានពណ៌នាមកថានៅទីនោះមានពពូកអស្សទិមានកាយគឺអ្នកតាសច្ចំបាំងបាត់និងម្រេញវាលមកជ្រកអាស្រ័យនៅទីនោះផង លុះដល់រដូវដើមឆ្នាំមកដល់ម្តងៗបំផុតនៅពេលបឋមយាមដើមព្រលប់បន្តិចពួកសច្ចំបាំងបាត់អស់ទាំងនោះក៏បណ្តាលឡើងឲ្យអ្នកស្រុកបានឃើញហេតុអស្ចារ្យផ្សេងៗគឺថាបើយើងមើលសំដៅតម្រង់ទៅទីនោះវិញជួនកាលឃើញហាក់បីដូចជាមានភើ្លងចង្កៀងឬភើ្លងទៀនឆេះឡើងប្លុងៗតំរៀបបន្តគ្នាជាជួរៗជួនបាត់ជួនឃើញជួនបែកព្រោងព្រាយឃ្លាត់ចេញឆ្ងាយៗពីគ្នាជួនបណ្តាភើ្លងទាំងអស់នោះត្រឡប់មកប្រជុំគ្នានៅតែមួយកនែ្លងរួចហើយស្រាប់តែរលត់បាត់សូន្យឈឹងអស់ទៅវិញជាហេតុធើ្វឲ្យអ្នកស្រុកបានឃើញហេតុអស្ចារ្យទីនោះកើតមានសេចក្តីព្រឺព្រួចខ្លាចស្ញប់សែ្ញងព្រឺរោមព្រឺសែ្បកសើ្ទររៀងៗខ្លួនដោយអាស្រ័យនៅទីនោះមានផ្ទះអ្នកតាពីបូរាណមួយផង ទើបបុព្វបុរសចាស់ទុំយើងសន្មតហៅទីនោះថា(អ្នកតាសច្ចំបាំងបាត់ៗ)។ ៦.ពាក្យថា(រំដួល)នេះព្រោះថានៅលើផ្ទៃដីទីនោះមានដុះរុក្ខជាតិនិងព្រៃព្រឹក្សាលតាវល្លិ៍ជាច្រើនប្រទាក់ប្រទិនប្រតោងគ្នាទៅវិញទៅមកបញ្ចេញបន្លាស្ញែសែ្ញកដូចជាគុម្ភឬស្សីសាញ់ស្វាតស្វាយព្រៃជ្រៃពោធិ៍ជាដើមថែមទាំងដើមត្នោតដុះខ្ពស់លលៃកន្ទួតព្រៃស្មខ្នុងឈើទាលខ្ទឹងដូងច្រូងច្រាងជាច្រើនគគីពុតលេតានេល។ល។ជាពិសេសដើមរំដូលមួយដើមធំដែលបានដុះឡើងបែកមែកត្រស៊ុំសាខាបញេ្ចញផ្លែផ្កាក្លិនក្រអូបសុសសាយបង្កើតបានទៅជារមណីដ្ធានគួរជាទីរីករាយដល់អ្នកស្រុកជិតឆ្ងាយដែលបានធើ្វដំណើរចុះឡើងរួចក៏បាន ឆៀងចូលមកជ្រកលំហែរកាយម្តងម្កាលក្រោមម្លប់រុក្ខជាតិដ៏ធំនេះបានជាបុព្វបុរសចាស់ទុំយើងសន្មតហៅទីនេះថា(ដើមរំដួលៗ) នេះរហូតមកដល់សព្វថ្ងៃរួចក៏បានក្លាយទៅជាឈ្មោះភូមិស្រុកបា្រកដនាមឡើងជាប់តមកដល់បច្ចុប្បន្នកាលនេះ។

  1. បញ្ជូនបន្ត [[

]] </gallery>   ប្រវត្តិដីភូមិនិងដីស្រែវត្ត

កាលពីអតីតសម័យបូរាណព្រេងនាយមុននេះ រវាងជាង១២ជំនាន់មនុស្សកាលនោះស្រុករំដួលយើងនេះមិនទាន់មានផ្ទះសម្បែងលំនៅដ្ឋានច្រើនប៉ុន្មានដូចសព្វថ្ងៃនេះទេផ្ទះមនុស្សមានចំនួនតិចតូចរួចសង់នៅឆ្ងាយៗរង្វើលៗដាច់ស្រយាល់ពីគ្នាតាមភូមិដ្ឋាននិមួយៗចំណែកវត្តអារាមវិញ ក៏មិនទាន់មានដែរ។ រួចកនែ្លងដែលកសាងវត្តសព្វថ្ងៃនេះកាលនោះនៅជាដីភូមិចោលទទេជាព្រៃរហោឋានលាត់សន្ឋឹងតាំងពីព្រំសីមារបងវត្តខាងលិចទៅទល់ព្រំសីមារបងវត្តខាងកើតបណ្តោយមានប្រមាណ៣០០ម៉ែត្រតាំងពីព្រំសីមារបងមាត់ស្រែខាងជើងទៅទល់និងព្រំសីមារបងមាត់ស្រែខាងត្បូងទទឹងមានប្រមាណ២០០ម៉ែត្របើគិតជាផ្ទៃដីវិញមានចំនួនរួមទាំងអស់៦០ពាន់ម៉ែត្រការេកាលនោះមិនមានម្ចាស់កម្មសិទ្ធិដីធ្លីច្បាស់លាស់នៅឡើយទេ។លុះចំណេរចេរកាលក្រោយមកទើបមានឈ្មោះមន្រ្តីកុដុម្ពីត៍មា្នក់ដែលអ្នកស្រុកធ្លាប់និយមហៅគាត់ថា(តាភូកេសៗ)តាមងារសក្តិក្នុងសម័យនោះបានមកទាមយកចំណែកដីធ្លីនោះជាកម្មសិទ្ធិផ្ទាល់ខ្លួនគាត់រួចក៏បានបែងបត់នៅចំណែកដីនាបច្ចឹំមទិសនោះមានប្រមាណផ្ទៃដីចំនួន៤០កុង(ប្រហែល៤ហាត់តា)។បន្ទាប់ពីនោះមកទៀតក៏មានគ្រួសារតាបោកៅនិងកូនឈ្មោះចាញហៅបានប្រគេនបន្ថែមដីភូមិវត្តនេះមួយចំណែកផែ្នកខាងបូព៌ាទិសភ្ជាប់និងដីតាភូកេសមានចំនួនផ្ទៃដីប្រហែល១៧កុង(ប្រហែល១.៧ ហាត់តា)។ ក្រោយមកទៀតពិនិត្យទៅមើលឃើញថាភូមិវត្តនេះមិនទាន់បានស្មើជ្រុងជ្រោយនៅឡើយផ្នែកខាងឥសាន្តទិសត្រង់បនា្ទត់ដីសែ្រគោករបស់គ្រួសារលោកតាវ៉ង់ឈ្មោះក្នុងប៉ោស្រែ (ចំណែកតាសៅត្រូវជាឪពុកតាឌែក ឬតាង៉ឹង ជាអ្នកប្រគេន) គាត់ក៏មានសទ្ធាជ្រះថ្លាប្រជុំគ្រួសារប្រគេនចូលវត្តចំនួនផ្ទៃដីស្រែគោក២កុង។ បន្ទាប់ពីនោះមកទៀតផ្ទៃដីភូមិវត្តនាឥសាន្តទិសនៅត្រង់បន្ទាត់ដីស្រែគោកលោកតាព្រះនាមតៀកក៏នៅតែខ្វះជ្រុងដីភូមិវត្តដដែលរួចលោកតាក៏មាននាទីជាគណះកម្មការវត្តមួយរូបដែរ គាត់ក៏បានប្រជុំគ្រួសារកូនចៅស្របស្រួលមូលមតិគ្នាមានសទ្ធាជ្រះថ្លាក៏បានសម្រេចចិត្តប្រគេនដីស្រែគោកនេះចំនួនផ្ទៃដី១កុងទៀតដើម្បីបំពេញនៅជ្រុងជ្រោយផ្ទៃដីភូមិវត្តរំដួលយើងនេះឲ្យបានគ្រប់ជ្រុងសើ្មរល្អសម្រាប់ពុទ្ធបរិស័ទព្រះសង្ឃគ្រហស្ថកសាងដាំដុះធើ្វកុដិសាលាព្រះវិហារជាទីសេនាសនះឋានឲ្យបានជាកុសលកំណប់ទ្រព្យកប់ទុកក្នុងព្រះពុទ្ធសាសនាសំរាប់ខ្លួនតរៀងទៅអានាគតជាតិ។អំពីបញ្ហាដីស្រែវិញដែលមានយកទាយិកាពុទ្ធបរិស័ទជ្រះថ្លាប្រគេនចូលដោយសទ្ធាដើម្បីទុកជាសម្រាប់វត្តឲ្យព្រះសង្ឃកសាងរៀនសូត្ររហូតមកដល់សព្វថ្ងៃនេះមានរាយនាមដូចតទៅនេះគឺ ១. លោកតានាមព្រហ្មដែលបានបព្វជ្ជាឧបសម្បទាជាច្រើនលើកច្រើនគ្រាកសាងរៀនសូត្ររហូតដល់សុគតផុតជីវិតទាំងសង្ឃនៅនាវត្តរំដួលយើងនេះលោកក៏បានប្រគេនដីស្រែជាចំណែកកម្មសិទ្ធិផ្ទាល់ខ្លួន​របស់លោកមានចំនួនផ្ទៃដីប្រមាណ៤កុងកន្លះ។ ២. លោកតានាមកៅនិងយាយនាមហ្មែតបានភ័យភិតរត់សឹកសង្រ្គាមចូលមកជ្រកស្ងៀមរស់នៅក្នុងវត្តរហូតដល់ចាស់ឈឺស្លាប់នៅក្នុងវត្តព្រះសង្ឃគ្រហស្ថនិងពុទ្ធបរិសទ្យបានធើ្វបុណ្យឧទិ្ទសភាគផល​ជូនក៏បានប្រគេន៣កុងស្រែព្រែកទឹកប្រៃរួចបានប្តូរជាមួយអ្នកផៃយកស្រែភ្ន២កុងវិញទុកសម្រាប់វត្ត។ ៣. ស្រែរួមសម្បាច់របស់ត្រកូលរួមលោកតាញោមវត្តនាមប៉ឹនគាត់ក៏បានប្រជុំស្របស្រួលមូលមតិគ្នាសំរេចដោយសទ្ធាជ្រះថ្លាប្រគេនចូលវត្តចំនួន៣កុងកន្លះដែរ។ ៤. ស្រែលោកតាកៅយាយហ៊ីមរួចយាយឈឹងជាកូនក៏បានប្រជុំកូនចៅសំរេចចិត្តដោយជ្រះថ្លាបានប្រគេនចូលវត្តចំនួន២កុងទុកសម្រាប់ព្រះសង្ឃធើ្វកសាងរៀនសូត្រតទៅអនាគត។ សរុបចំនួនដីស្រែដែលពុទ្ធបរិស័ទបានប្រគេនរួមទាំងអស់មាន៤ម្ចាស់ផ្ទៃដីរួមមាន១២កុង។

ឯកសារ:93371697