ការពិភាក្សា:ហ្គូហ្គលស្វែងរក

Page contents not supported in other languages.
ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ការពិភាក្សា:Google ស្វែងរក)

ប្រវត្តិទំព័រដើម[កែប្រែ]


ស្នើរយោបល់[កែប្រែ]

ទំព័រដើមឃើញមានពាក្យថាគណិតវិទ្យាច្រើនដងតែភ្ជាប់ទៅរកទំព័រដូចគ្នា។


ស្នើ សុំ[កែប្រែ]

ខ្ញុំ​ឃើញ​វីគី​ភាសា​ខ្មែរ​មាន​បញ្ហា​ចំពោះ​អក្សរ​ឡាតាំង។ ត្រង់​អក្សរ​ឡាតាំង​មិន​លេច​ចេញ​ជា​ឡាតាំង តែ​ចេញ​ជា​អក្សរ​ខ្មែរ​ទៅ​វិញ។ ករណី​បណ្តាល​អោយ​ពិបាក​អាន រញ៉េ​រញ៉ៃ។

ចំងល់ក្នុងចិត្ត[កែប្រែ]

​ខ្ញុំបាទមានចំងល់មួយចង់សួរអ្នទាំងអស់គា្នថា: តើការប៉ះនិងឃើញមួយណាសំខាន់ជាង? ខ្ញុំសង្ឃឹមថាមិត្តភក្តទាំងអស់គ្នានិងជួយដោះស្រាយនូវចំងល់របស់ខ្ញុំបាទផង។ ជូនបុប្ផា ពីខ្ញុំចាន់ថន --Heng Chanton 2008 ០៤:១៦, ៣ ខែមិថុនា ២០០៨ (UTC)

អរគុណ[កែប្រែ]

ខ្ញុំដូចជាមិនឃើញ ពាក្យថា​គណិតវិទ្យាមានច្រើនសោះ ខ្ញុំឃើញមានតែមួយគត់។ ប្រសិនបើមានអ្វី ដូចអ្នកបានឃើញ ខ្ញុំនឹងពិក្សាជាមួយមិត្តភ័ក្រ្ត ដទៃទៀត។ សូមអរគុណ

--T-Rithy ០៦:០៧, ៣ ខែមិថុនា ២០០៨ (UTC) >មាតិកាផតថលត្រូវបានដាក់៣ដង៖ នៅក្នុងរីបុងខាងលើ, មាតិកាភ្ជាប់កូនរូបភាព (អាយខុន) និង បញ្ជីមាតិកានៅខាងស្ដាំ។ នៅត្រង់ទីតាំងទី៣ឃើញថាមិនចាំបាច់ទេ។ យើងគួរតែលុបវាចោល។ --គីមស៊្រុន ១២:៤៤, ៣ ខែមិថុនា ២០០៨ (UTC)

Need assistance at English Wikipedia[កែប្រែ]

Hello, I am visiting from the English Wikipedia to ask for help. Does anyone know the Khmer name for the fruit en:Dracontomelon? If so, can you add it in Khmer (and transliterated into roman letters) at the en:Dracontomelon article? Thank you, 24.29.228.33 (ពិភាក្សា) ០១:១៣, ៨ ខែកក្កដា ២០០៨ (UTC)

Need assistance at English Wikipedia[កែប្រែ]

Hello, we need assistance at en:Bi pong moun. Can someone add more details and sources about this dish? Thank you, 24.29.228.33 (ពិភាក្សា) ម៉ោង០២:៥១ ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ព័ត៌មានវិទ្យា[កែប្រែ]

គួរតែ​ដូរ​ពាក្យ ពត៌មានវិទ្យា ទៅ ព័ត៌មានវិទ្យា ព្រោះ​មាន​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ​។ --ធារិត ម៉ោង០៨:០៨ ថៃ្ងព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

ការ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ[កែប្រែ]

យើង​ធ្លាប់​ធ្វើការ​ពិភាក្សាគ្នា​រួចមក​ហើយ​ អំពី​​ថាតើ​គួរ​តែ​ប្រើ​ដំនកឃ្លា​មើល​មិន​ឃើញរឺទេ​ចំពោះ​ចំនង​ជើង។ ខ្ញុំ​បាន​សាកល្បង​ប្រៀប​ធៀប​ថា​តើវិធី​មួយ​ណា​ល្អ​ជាង​ ដោយ​​សាក​រាវ​រក​ពាក្យ​ជា​ច្រើន​ក្នុង​Google លទ្ធផល​ឃើញថា​​​ការ​ផ្តាច់​ចេញ​ពាក្យ​នីមួយៗ​​ដោយ​​ប្រើដំនក​ឃ្លា​មើល​មិន​ឃើញ ងាយ​ស្រួល​ក្នុង​ការ​រក​ជាង​ដូច​ដែល​ លោក​ទឹម​ បឿន​ បាន​ប្រាប់​។ ការដែល​យើង​បង្កើត​ចំនង​ជើង​ណា​មួយ​​ដោយ​មិន​ផ្តាច់​ចេញ​ពាក្យ​នីមួយៗ​​ដោយ​មិន​ប្រើដំនក​ឃ្លា​មើល​មិន​ឃើញទេ​ នោះកុំព្យូទ័រ​​នឹង​ចាត់​ទុក​ថា​វា​ជា​ពាក្យ​តែ​មួយ ហើយ​ពិបាក​រាវ​រក​តាម​​Google។

ឧទាហរណ៍ ពាក្យ​ បុណ្យ​ភ្ជុំបិណ្ឌ​ យើង​​គួរ​សរសេរជាៈ បុណ្យ​ ដំនក​ឃ្លា​មើល​មិន​ឃើញ ភ្ជុំបិណ្ឌ​។ ជា​ធម្មតា​ នៅ​ពេលរាវ​រក​ក្នុង​Google យើង​តែង​តែ​បញ្ចូល​តែពាក្យ​គន្លឹះបុណ្ណោះ។ ពាក្យ​គន្លឹះនៃ​ពាក្យ​ បុណ្យ​ភ្ជុំបិណ្ឌ​ គឺ ភ្ជុំបិណ្ឌ​។ខ្ញុំ​គិត​ថា​ក្នុង​ចំណោមមនុស្ស​១០នាក់ យ៉ាង​ហោច​ណាស់​ក៏​មាន​៦នាក់​ដែរ នឹង​បញ្ចូល​ពាក្យ​​ ភ្ជុំបិណ្ឌ​។ លើស​ពីនេះ​ទៅ​ទៀត​អាចមាន​អ្នក​ខ្លះ​បញ្ចូល​តែ​ពាក្យ ភ្ជុំ​ ក៏មាន។ ការ​បញ្ចូល​ពាក្យ​​ ភ្ជុំបិណ្ឌ​ ដើម្បីរក​ពាក្យបុណ្យ​ភ្ជុំបិណ្ឌ​​​ដែលបាន​សរសេរ​ដោយ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ គឺ​គ្មាន​បញ្ហា​ឡើយ។ តែប្រសិន​បើយើង​សរសេរ​ដោយ​មិន​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​នោះទេ​ អ្នក​រាវ​រក​មិន​អាច​ឃើញ​នូវ​អត្ថបទ​របស់​យើង​ឡើយ។ គេនឹង​អាច​រក​ឃើញលុះត្រា​តែគេ​បញ្ចូល​ពាក្យ​បុណ្យ​ភ្ជុំបិណ្ឌ​​ ឲ្យ​ត្រឹម​ត្រូវ​ពេញ​លេញ​តាម​ការ​សរសេរ​របស់​យើង។ ជា​ពិសេស​​ ចំពោះ​​ពាក្យ​ដែល​វែង​ជាង​នេះ រឹត​តែ​ពិបាក​រក​ថែម​ទៀត។

ម្យ៉ា​ងទៀត​ការ​សរសេរ​ដោយ​ផ្តាច់​ពាក្យ​នីមួយៗ​​ដោយ​​ប្រើដំនក​ឃ្លា​មើល​មិន​ឃើញ វា​ក៏គ្មាន​បញ្ហា​ក្នុង​ការ​រក​​ក្នុង​វិគីភីឌា​ដែរ។​ ឧទាហរណ៍​សាករកពាក្យ​បុណ្យ​ភ្ជុំបិណ្ឌ​ ក្នុង​​វិគីភីឌា​ខ្មែរ​ដោយ​សរសេរ​តាម​របៀប​ទាំង​២​ខាង​លើ។ ទោះជាយ៉ាង​ណា​ក៏ដោយ​ វា​អា​ច​មាន​បញ្ហា​ចំពោះ​អ្នក​ប្រើ​ប្រាស់​ថ្មី។ ត្រង់​ចំនុចនេះ យើងគួរ​ណែនាំឲ្យ​អ្នក​ប្រើ​ប្រាស់​ថ្មី​រា​វរក​ដោយ​សរសេរ​ផ្តាច់​ពាក្យ​នីមួយៗ​​ដោយ​​ប្រើដំនក​ឃ្លា​មើល​មិន​ឃើញ តាម​រយៈបិទប្រកាស​អំពី​របៀបរាវ​រកនេះ​នៅ​លើ​ទំព័រ​ដើម និង​ទំព័រ​សំនួរ​ចំលើយ​ជារើយៗ។​ ដំណោះស្រាយ​មួយ​ទៀត​អាច​ជា​បណ្តោះអាសន្ន​​គឺ​គួរ​​បង្កើត​​ចំនង​ជើង​អត្ថបទ​​និង​ សរសេរអត្ថបទ​​ដោយ​ផ្អែក​ជាមូល​ដ្ឋាន​​គ្រឹះ ​ប្រើ​ចន្លោះ​​ឃ្លា​មើល​មិន​ឃើញ ហើយ​បង្កើត​ទំព័រ​​មួយ​ទៀតចំពោះ​ចំនង​ជើង​ដដែល ដោយ​សរសេរ​ជាប់​​គ្នា​ រួចបញ្ជូនបន្ត​ទៅ​​ចំនង​ជើង​អត្ថបទដែលសរសេរដោយ​ប្រើ​ចន្លោះ​​ឃ្លា​មើល​មិន​ឃើញ។

ជារួម​ គោល​បំនង​របស់​យើង​គឺ​ចង់​បង្កើត​អត្ថបទ​ទាំង​ឡាយ​ដែល​ងាយ​ស្រួលក្នុង​​ការ​រក​ក្នុង​ប្រព័ន្ធ​អ៊ិនធឺណិត ជាពិសេសតាម​​Google។ ដូចនេះការ​ដែល​សរសេរ​ដោយ​ប្រើ​ចន្លោះ​​មើល​មិន​ឃើញ ជា​វិធីមួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត៕--Phearahak ម៉ោង១៨:១១ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ខ្ញុំ​ឯកភាព​ចំពោះ​ការប្រើ​ចន្លោះមិនឃើញ​នៅ​ក្នុង​ចំណងជើង​នៃ​អត្ថបទ​ព្រោះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែង​រក​តាម Google Search ដូច​ដែល​លោក ទឹម បឿន និង ភារ៉ា បាន​លើកឡើង​។ យើង​គួរ​កែប្រែ​ទំលាប់​ប្រើ​ចន្លោះមិនឃើញ​ចាប់ពីពេលនេះ​តទៅ​។ --ធារិត ម៉ោង០៥:៥៥ ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ខ្ញុំយល់ថា វីគីភីឌាភាសាខ្មែរមានចំនុចខ្សោយមួយចំនួនដែលគួរតែពិចារណាគិតគូរ និងកែប្រែឡើងវិញ។ រឿងមួយនោះ គឺថាចំពោះអ្នកប្រើប្រាស់សរសេរអត្ថបទរួចហើយបែរជាមិនអាចកែចំណងជើង រឺលុបចោលបាន មានសិទ្ធិបានតែដល់អ្នកអភិបាល។ ខ្ញុំយល់ថាធ្វើបែបនេះដូចជាមិនសូវល្អទេ ព្រោះថានរណាក៏ដូចជានរណាតែងមានការសរសេរខុសខ្លះជៀសវាងមិនផុតឡើយ ដូចជាចំណងជើងជាដើម។ ដូច្នេះយើងគួរតែផ្ដល់សិទ្ធិដល់ស្មេរនោះក្នុងការកែប្រែចំណងជើងអត្ថបទរបស់ខ្លួនឲ្យបានសមស្របសមរម្យផង។ ដូចគ្នាដែរ អត្ថបទខ្លះស្មេរសរសេរហើយតែក្រោយមកបែរជាយល់ថាជាព័ត៌មានមិនមានអត្ថន័យគ្រប់គ្រាន់ រឺគ្មានខ្លឹមសារអ្វីជាប្រយោជន៍ដែលពាក្យអង់គ្លេសហៅថា Stub នោះ អញ្ចឹងគេក៏គួរតែមានសិទ្ធិក្នុងការលុបចោលអត្ថបទនោះដែរត្បិតតែអត្ថបទនោះនិពន្ធឡើងដោយរូបគេផ្ទាល់។ ខ្ញុំសង្ឃឹមថាអ្នកអភិបាលក៏ដូចជាអ្នកគ្រប់គ្រងវីគីភីឌាខ្មែរដ៏ទៃទៀតវិភាគឡើងវិញចំពោះបញ្ហាដូចបានលើកឡើងខាងលើ ពោលគឺសូមធ្វើយ៉ាងណាឲ្យបានស្រួលដល់សមាជិកវីគីភីឌាខ្មែរទាំងឡាយផង។ សូមអរគុណ!

Automatic typing in Khmer script[កែប្រែ]

Hi,

Would you like to have an input system which enables the users to automatically type in Khmer on Khmer Wikipedia?

For example, Amharic Wikipedia has implemented such as a system so whenever you edit an article there, the amharic script automatically shows up. Such a system has also been successfully implemented on the following Wikipedias:

For information on how to install such a system onto Khmer Wikipedia, you can ask User:Codex Sinaiticus. --Jose77 ម៉ោង០៨:០០ ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

I`ll try . Thanks so much . --T-Rithy ម៉ោង១០:០៧ ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

ahlik0819@gmail.com[កែប្រែ]

0712623369 175.100.14.44 ម៉ោង១៨:៤៥ ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ (UTC)[ឆ្លើយតប]