ការយាងមករបស់អទិទេពក្មែរ (ព្រះមាតានាគ)...
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ០៦:៥២, ២៧ ខែធ្នូ ២០២១ (UTC) (71897316 វិនាទីកន្លងទៅ) |
ចុះគាត់មកធ្វើអ្វី?
គាត់មកប្រាប់កូនគាត់ពីការដឹកនាំប្រទេសអោយបានរុងរឿង ហើយអោយនាំគ្នា កសាងប្រាសាទថ្មឆ្លាក់រឿងរ៉ាវរបស់គាត់ទុកព្រោះគាត់ដឹងថា ទៅថ្ងៃក្រោយគាត់ចេញពីទីឃុំឃាំងលែងរួចហើយ ពេលនោះកូនម៉ែប្រុសស្រីច្បាស់ជាលែងដឹងលែងស្គាល់គាត់ អ្នកដែលអាចស្គាល់គាត់ទៅថ្ងៃក្រោយលុះត្រាតែ យល់ពីអាថ៌កំបាំងនៅក្នុងថ្ម (ប្រាសាទ) ក្នុងធម្មជាតិ ក្នុងរឿងព្រេង ទំនៀមទំលាប់ ប្រពៃណី និង ឈ្មោះភូមិស្រុក ឬ រុក្ខជាតិទាំងឡាយ ទើបកូនរបស់គាត់អាចយល់បានពីអត្ថន័យ ទស្សនះគំនិតរបស់ម៉ែដែលបានចារិកទុកនៅសម័យអង្គរ ។ តែឯកសារកំណត់ហេតុនោះបាន និយាយថាបិសាចពស់នោះមករួមរ័ក នោះជាពាក្យមិនពិត មិត្តអ្នកអានពិចារណាទៅមើលពេលណាកូនបានជួបម៉ែ (នាគ) នគររុងរឿង ស្តេចមានអាយុ ពេលណាដែលមិនបានជួបម៉ែនគរកើត កល់យុគ ស្តេចអស់អាយុ ដូច្នេះយើងអាចដឹងថា (គាត់ជាម៉ែនាគ ជាអទិទេពរបស់កូន(ស្តេច) ជាអ្នកប្រសើរខ្ពង់ខ្ពស់…)
ពេលណាកូនបានជួបអ្នកប្រាជ្ញ ឬ បណ្ឌិតនគររុងរឿង ពេលណាដែលកូន មិនបានជួបបណ្ឌិត អ្នកប្រាជ្ញដែលជាអទិទេពនគរនោះ នគរនឹងល្ងិត កើតកលយុគ បែកបាក់ចុះទន់ខ្សោយ (ហេតុនេះបានជាក្រោយពេលបោះបង់ចោលក្រុងអង្គរក្មែរចាប់ផ្តើម ចុះខ្សោយមក ដល់សព្វថ្ងៃ ព្រោះយើងលែងមានអទិទេពមកចង្អុលបង្ហាញគំនិតដឹកនាំប្រទេសដូចពីមុនទៀតហើយ ព្រោះគាត់ពុំអាចចេញពីទីឃុំឃាំងក្នុងសមុទ្រទឹកដោះបានទៀតឡើយ ដូច្នេះហើយទើប នគរយើងចាប់ផ្តើមចុះទន់ខ្សោយរហូតមកដល់សព្វថ្ងៃ មិនត្រឹមតែចុះទន់ខ្សោយទេ កូនៗរបស់គាត់ជំនាន់ក្រោយនាំគ្នាជេរនិងប្រមាទគាត់ជាម៉ែដែលជាអាទិទេពមហានគរដោយពុំដឹងខ្លួន ដោយ សារតែពុំយល់ទើបធ្លោយមាត់ស្ទើរតែគ្រប់ៗកូនក្មែរទាំងប្រុសស្រី ទាំងក្មេង ទាំងចាស់ តួយ៉ាងគឺពាក្យ ចុយម្រាយ ឬ ចុយម៉ាយ=ចុយម្តាយ (រំលោភម្តាយដោយវាចារ) ខ្ញុំគិតថាអ្នកនគរនេះភាគ ច្រើនបានប្រព្រឹត្តិ ។
ជនជាតិនេះមានបាបកម្មខ្លាំងណាស់ហេតុតែពុំបានដឹងនូវពាក្យដែលប្រើសព្វថ្ងៃជាពាក្យប្រមាថចំពោះបុព្វជនខាងដើម និង បុព្វជនបច្ចុប្បន្ន (មាតា) បង្កើត ។ តើអោយពួកគេអាចរុងរឿងថ្កុំថ្កើន ម្តេចទៅ បើពួកគេមានកំហុសមាក់ងាយអ្នកមានឧបការះគុណម្លឹងៗ អញ្ចឹងហើយបានជាអ្នកនគរនេះពេលស្លាប់ទៅ គេតែងតែលើកទង់ក្រពើពណ៏សអោយម្នាក់មួយៗ គ្រប់ៗគ្នារាល់ពេលស្លាប់ ទាំងគ្រហស្ថ បព្វជិត អ្នកមានអ្នកក្រអ្នកតូចអ្នកធំបុរសស្រ្តីបណ្ឌិត…។ល។
ព្រោះហេតុអ្វី?
ដោយសារតែពួកគេរស់ក្នុងភូមិម៉ែបានកេរពីម៉ែ តែទីបំផុតពុំដឹងគុណម៉ែ ហើយនាំគ្នាជេរម៉ែថែមទៀត នេះសមនឹងគេលើកទង់ក្រពើអោយហើយ ដោយពាក្យក្រពើមានពាក្យពីរម៉ាត់ (ក្រ+ពើ) ក្រ=អត់មាន ក្សត់ ពើ=ធ្វើមិនដឹង នៅរស់នាំគ្នាលើកទង់ក្រពើធំៗ នៅមុខព្រះវិហារ (វត្ត) ពណ៍ក្រហម ខៀវ លឿង…ដល់ពេលស្លាប់ទៅត្រូវគេលើកទង់ក្រពើពណ៍សឲ្យនៅមុខផ្ទះ ព្រោះអ្នក នោះស្លាប់ទៅដោយទទេរស្អាត គឺ មួយជីវិតនៃចន្លោះការកើតនឹងស្លាប់ ពុំបានដឹងរឿងម៉ែ ហើយនាំគ្នាប្រមាថម៉ែ នេះហើយជាកំហុសរបស់កូនក្មែរប្រុសស្រី ។ កូនប្រុសស្រីធ្វើពើពុំដឹងហើយ ថែមទាំងបរទេសអ្នកសិក្សាស្រាវជ្រាវបង្វែរការពិតទៅទៀត រឹតតែធ្វើអោយល្ងិត ហើយថែមទាំងល្ងង់ទៀតផង តើឲ្យប្រទេសរុងរឿងដូចម្តេចទៅ បើយើងនាំគ្នាប្រមាទអាទិទេពខ្លួនឯង មាតា ខ្លួនឯង រហូតដល់សព្វថ្ងៃនេះកូនខ្លះហ៊ានដល់ទៅសម្លាប់មាតាបិតាទៅទៀតផង (តាមរយះសារព័តមានរាល់ថ្ងៃ) ។
ដោយការបកស្រាយរបស់ខ្ញុំទៅលើកំណត់ហេតុរបស់ចិន យើងឃើញថាសម័យមុនគេរុងរឿងដោយបានជួបមាតា (ម៉ែ) ជានាគ ជាអ្នកដែលប្រសើរ ដល់សម័យក្រោយគាត់មិនអាចចេញពីរ ការឃុំឃាំង ទើបយើងបាត់បង់អ្នកចង្អុល បង្ហាញក្នុងការដឹកនាំនគរ គឺមាតាមហានគរ (រឿងនេះមាននៅក្នុងចម្លាក់លើផ្តែរប្រាសាទ បន្ទាយស្រី សព្វថ្ងៃតាំងនៅសារមន្ទីរជាតិ ភ្នំពេញ) ។
មិត្តអ្នកអានទាំងឡាយពេលដែលបានតាមដានមកដល់ត្រឹមនេះទើបយល់ថា វាគួរអោយសង្វេកណាស់ ពេលដែលយើងពុំបានដឹងនូវរឿងពិតរបស់ខ្លួនប្រៀបបីដូចជាមនុស្សខ្វាក់ដើរកណ្តាល ថ្ងៃត្រង់ ហើយនៅក្នុងដៃមានកាន់ចង្កៀងមួយទៀតតែទីបំផុតតើមានប្រយោជន៍អ្វីដល់មនុស្សដែលខ្វាក់ចំពោះពន្លឺដែលខំចែងចាំងនោះ ។ យើងជាកូនក្មែរប្រុសស្រីក៏មិនខុសគ្នាដែរ (គឺរស់នៅ ក្នុងភូមិម៉ែបានកេរ៌្តពីម៉ែនាំគ្នាជេរប្រមាទម៉ែ ព្រោះអ្នកស្រុកនេះគេមិនដែលជេរឪឡើយ) រឿងរ៉ាវដែលនាំឲ្យជេរម៉ែនោះ គេបានឆ្លាក់ទុកនៅប្រាសាទនាគព័ន្ធ (រូបម៉ែពាក់ម្កុដរាជកប់ត្រឹមក រួចហារ មាត់ស្រែកដង្ហោយឲ្យកូនប្រុសស្រីជួយតែនៅលើម្កុដរបស់គាត់គេអោយទូលយោនី (ភេទរបស់ស្រ្តី) នេះជាហេតុនាំអោយកូនក្មែរជេរម៉ែ ព្រោះគេពុំអាចមើលឃើញក្បាលម្តាយឡើយគឺឃើញតែ ភេទរបស់គាត់ ។ តើពេលណាទើបម៉ែអាចអង្គុយលើភេទរបស់ខ្លួនបានវិញ ?
- បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ទំព័រដើម ដែលជាទំព័រមួយដែលរៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុចនៅទីនេះ...[[២]]