ការយាងមករបស់អទិទេពក្មែរ (ព្រះម៉ែ)...

ពីវិគីភីឌា

ចុះគាត់មកធ្វើអ្វី?



គាត់មកប្រាប់កូនគាត់ពីការដឹកនាំប្រទេសអោយបានរុងរឿង ហើយអោយនាំគ្នា កសាងប្រាសាទថ្មឆ្លាក់រឿងរ៉ាវរបស់គាត់ទុកព្រោះគាត់ដឹងថា ទៅថ្ងៃក្រោយគាត់ចេញពីទីឃុំឃាំងលែងរួចហើយ ពេលនោះកូនម៉ែប្រុសស្រីច្បាស់ជាលែងដឹងលែងស្គាល់គាត់ អ្នកដែលអាចស្គាល់គាត់ទៅថ្ងៃក្រោយលុះត្រាតែ យល់ពីអាថ៌កំបាំងនៅក្នុងថ្ម (ប្រាសាទ) ក្នុងធម្មជាតិ ក្នុងរឿងព្រេង ទំនៀម​ទំលាប់​ ប្រពៃណី និង ឈ្មោះភូមិស្រុក ឬ រុក្ខជាតិទាំងឡាយ ទើបកូនរបស់គាត់អាចយល់បានពីអត្ថន័យ ទស្សនះគំនិតរបស់ម៉ែដែលបានចារិកទុកនៅសម័យអង្គរ ។ តែឯកសារកំណត់ហេតុនោះ​បាន និយាយថាបិសាចពស់នោះមករួមរ័ក នោះជាពាក្យមិនពិត មិត្តអ្នកអានពិចារណាទៅមើលពេលណាកូនបានជួបម៉ែ (នាគ) នគររុងរឿង ស្តេចមានអាយុ ពេលណាដែលមិនបាន​ជួបម៉ែនគរកើត​ កល់យុគ ស្តេចអស់អាយុ ដូច្នេះយើងអាចដឹងថា (គាត់ជាម៉ែនាគ ជាអទិទេពរបស់កូន(ស្តេច) ជាអ្នកប្រសើរខ្ពង់ខ្ពស់…)ពេលណាកូនបានជួបអ្នកប្រាជ្ញ ឬ បណ្ឌិតនគររុងរឿង ពេលណា​ដែលកូន​ មិនបានជួបបណ្ឌិត អ្នកប្រាជ្ញដែលជាអទិទេពនគរនោះ នគរនឹងល្ងិត កើតកលយុគ បែកបាក់ចុះទន់ខ្សោយ (ហេតុនេះបានជាក្រោយពេលបោះបង់ចោលក្រុងអង្គរក្មែរចាប់ផ្តើម ចុះខ្សោយមក​ ដល់សព្វថ្ងៃ ព្រោះយើងលែងមានអទិទេពមកចង្អុលបង្ហាញគំនិតដឹកនាំប្រទេសដូចពីមុនទៀតហើយ ព្រោះគាត់ពុំអាចចេញពីទីឃុំឃាំងក្នុងសមុទ្រទឹកដោះបានទៀតឡើយ ដូច្នេះហើយ​ទើប​ នគរយើងចាប់ផ្តើមចុះទន់ខ្សោយរហូតមកដល់សព្វថ្ងៃ មិនត្រឹមតែចុះទន់ខ្សោយទេ កូនៗរបស់គាត់ជំនាន់ក្រោយនាំគ្នាជេរនិងប្រមាទគាត់ជាម៉ែដែលជាអាទិទេពមហានគរដោយពុំដឹងខ្លួន ដោយ​ សារតែពុំយល់ទើបធ្លោយមាត់ស្ទើរតែគ្រប់ៗកូនក្មែរទាំងប្រុសស្រី ទាំងក្មេង ទាំងចាស់ តួយ៉ាងគឺពាក្យ ចុយម្រាយ ឬ ចុយម៉ាយ=ចុយម្តាយ (រំលោភម្តាយដោយវាចារ) ខ្ញុំគិតថាអ្នក​នគរនេះ​ភាគ​ ច្រើនបានប្រព្រឹត្តិ ។

ជនជាតិនេះមានបាបកម្មខ្លាំងណាស់ហេតុតែពុំបានដឹងនូវពាក្យដែលប្រើសព្វថ្ងៃជាពាក្យប្រមាថចំពោះបុព្វជនខាងដើម និង បុព្វជន​​បច្ចុប្បន្ន (មាតា) បង្កើត ។ តើអោយពួកគេអាច​រុងរឿងថ្កុំថ្កើន​ ម្តេចទៅ បើពួកគេមានកំហុសមាក់ងាយអ្នកមានឧបការះគុណម្លឹងៗ អញ្ចឹងហើយបានជាអ្នកនគរនេះពេលស្លាប់ទៅ គេតែងតែលើកទង់ក្រពើពណ៏សអោយម្នាក់មួយៗ គ្រប់ៗគ្នារាល់​ពេលស្លាប់​ ទាំងគ្រហស្ថ បព្វជិត អ្នកមានអ្នកក្រអ្នកតូចអ្នកធំបុរសស្រ្តីបណ្ឌិត…។ល។

ព្រោះហេតុអ្វី?

ដោយសារតែពួកគេរស់ក្នុងភូមិម៉ែបានកេរពីម៉ែ តែទីបំផុតពុំដឹងគុណម៉ែ ហើយនាំគ្នាជេរម៉ែថែមទៀត នេះសមនឹងគេលើកទង់ក្រពើអោយហើយ ដោយពាក្យក្រពើមានពាក្យពីរម៉ាត់ (ក្រ+ពើ) ក្រ=អត់មាន ក្សត់ ពើ=ធ្វើមិនដឹង នៅរស់នាំគ្នាលើកទង់ក្រពើធំៗ នៅមុខព្រះវិហារ (វត្ត) ពណ៍ក្រហម ខៀវ លឿង…ដល់ពេលស្លាប់ទៅត្រូវគេលើកទង់ក្រពើពណ៍សឲ្យនៅមុខផ្ទះ ព្រោះអ្នក​ នោះស្លាប់ទៅដោយទទេរស្អាត គឺ មួយជីវិតនៃចន្លោះការកើតនឹងស្លាប់ ពុំបានដឹងរឿងម៉ែ ហើយនាំគ្នាប្រមាថម៉ែ នេះហើយជាកំហុសរបស់កូនក្មែរប្រុសស្រី ។ កូនប្រុសស្រីធ្វើពើពុំដឹងហើយ ថែម​ទាំងបរទេសអ្នកសិក្សាស្រាវជ្រាវបង្វែរការពិតទៅទៀត រឹតតែធ្វើអោយល្ងិត ហើយថែមទាំងល្ងង់ទៀតផង តើឲ្យប្រទេសរុងរឿងដូចម្តេចទៅ បើយើងនាំគ្នាប្រមាទអាទិទេពខ្លួនឯង មាតា​ ខ្លួនឯង រហូតដល់សព្វថ្ងៃនេះកូនខ្លះហ៊ានដល់ទៅសម្លាប់មាតាបិតាទៅទៀតផង (តាមរយះសារព័តមានរាល់ថ្ងៃ) ។

ដោយការបកស្រាយរបស់ខ្ញុំទៅលើកំណត់ហេតុរបស់ចិន យើងឃើញថាសម័យមុនគេរុងរឿងដោយបានជួបមាតា (ម៉ែ) ជានាគ ជាអ្នកដែលប្រសើរ ដល់សម័យក្រោយគាត់​មិនអាច​ចេញពីរ ការ​ឃុំឃាំង ទើបយើងបាត់បង់អ្នកចង្អុល បង្ហាញក្នុងការដឹកនាំនគរ គឺមាតាមហានគរ (រឿងនេះមាននៅក្នុងចម្លាក់លើផ្តែរប្រាសាទ បន្ទាយស្រី សព្វថ្ងៃតាំងនៅសារមន្ទីរជាតិ ភ្នំពេញ) ។

មិត្តអ្នកអានទាំងឡាយពេលដែលបានតាមដានមកដល់ត្រឹមនេះទើបយល់ថា វាគួរអោយសង្វេកណាស់ ពេលដែលយើងពុំបានដឹងនូវរឿងពិតរបស់​ខ្លួនប្រៀបបី​ដូចជាមនុស្សខ្វាក់​ដើរកណ្តាល​ ថ្ងៃត្រង់ ហើយនៅក្នុងដៃមានកាន់ចង្កៀងមួយទៀតតែទីបំផុតតើមានប្រយោជន៍អ្វីដល់មនុស្សដែលខ្វាក់ចំពោះពន្លឺដែលខំចែងចាំងនោះ ។ យើងជាកូនក្មែរប្រុសស្រីក៏មិនខុសគ្នាដែរ (គឺរស់នៅ​ ក្នុងភូមិម៉ែបានកេរ៌្តពីម៉ែនាំគ្នាជេរប្រមាទម៉ែ ព្រោះអ្នកស្រុកនេះគេមិនដែលជេរឪឡើយ) រឿងរ៉ាវដែលនាំឲ្យជេរម៉ែនោះ គេបានឆ្លាក់ទុកនៅប្រាសាទនាគព័ន្ធ (រូបម៉ែពាក់ម្កុដរាជកប់ត្រឹមក រួចហារ​ មាត់ស្រែកដង្ហោយឲ្យកូនប្រុសស្រីជួយតែនៅលើម្កុដរបស់គាត់គេអោយទូលយោនី (ភេទរបស់ស្រ្តី) នេះជាហេតុនាំអោយកូនក្មែរជេរម៉ែ ព្រោះគេពុំអា​ចមើលឃើញក្បាល​ម្តាយឡើយគឺ​ឃើញតែ​ ភេទ​របស់គាត់ ។ តើពេលណាទើបម៉ែអាចអង្គុយលើភេទរបស់ខ្លួនបានវិញ ?