ការរាប់អានមិត្តល្អ

ពីវិគីភីឌា
Jump to navigation Jump to search

សំដីផ្អែមល្ហែម​​ នាំអោយមានមិត្តសម្លាញ់ច្រើន​ ពាក្យសំដីរួសរាយ បង្កើនទំនាក់ទំនងល្អ។ សូមអោយមានមនុស្សជាច្រើនគោរពរាប់អាន ប៉ុនែ្ត ក្នុងចំណោមមនុស្សមួយពាន់នាក់ ចូរជ្រើសរើសយក តែម្នាក់ធ្វើជាទីប្រឹក្សា បើចង់យកនរណាម្នាក់មកធ្វើជាមិត្តសម្លាញ់ ចូរសងេ្កតមើលចិត្តគេជាមុនសិន កុំអាលទុកចិត្តលើគេពេក​ ព្រោះអ្នកខ្លះធ្វើជាមិត្តសម្លាញ់នៅពេលណាចង់បានផលពីយើង តែក្នុងគ្រាមានអាសន្ន គេ​រត់ចោលយើង​។ មានមិត្តសម្លាញ់ខ្លះ ប្រែកា្លយទៅជាសត្រូវ ដោយនិយាយបរិហារកេរិ៏យើងបណ្តាលអោយយើងអាប់កិតិ្តយស។ មានមិត្តសម្លាញ់ បរិភោគបាយរបស់ យើង ប៉ុន្តែ នៅគ្រាដែលយើងមានអាសន្នគេរត់ចោលយើង។ ក្នុងពេលសម្បូណ៏សប្បាយ គេសុខចិត្តស្លាប់រស់ជាមួយយើងទាំងហ៊ានត្រួតត្រាលើអ្នកបំរើរបស់យើងទៀតផង។ លុះពេលយើង ធ្លាក់ខ្លួនលំបាក គេប្រឆាំងនឹងយើង ហើយគេចមុនចេញពីយើង។​ ចូរនៅអោយឆ្ងាយពីខ្មាំងសត្រូវ ចូរប្រយ័ត្ននឹងមិត្តសម្លាញ់។ មិត្តស្មោះត្រង់ ប្រៀបដូចជាជំរកដ៏រឹងមាំ។ អ្នករកបានមិត្តសម្លាញ់ ដ៏ស្មោះត្រង់ ក៏ដូចជារកបានកំណប់មាសដែរ។ មិត្តស្មោះត្រង់​ មានតម្លៃរកអ្វីមកប្រៀបស្មើពុំបាន។ មិត្តសម្លាញ់ស្មោះត្រង់ ប្រៀបបាននឹងឱសថដ៏ស័ក្តិសិទ្ធិ ដែលជួយអោយរស់បានយួរ៕