ការសសេរអត្ថបទរឿង(Script)

ពីវិគីភីឌា

ស្គ្រីប គឺជាការងារដែលសរសេរដោយអ្នកសរសេររឿងសម្រាប់ខ្សែភាពយន្តហ្គេមវីដេអូឬកម្មវិធីទូរទស្សន៍ ។ ហើយវាមានលក្ខណៈសម្រាយអាចអោយក្រុមអ្នកផលិតរឿងងាយស្រួលដើម្បីសម្របសម្រួលនៅសាច់រឿងដែលមានស្រាប់ ។ នៅក្នុង ស្រ្កីបអ្នកនិពន្ធត្រូវសរសេររាល់សកម្មភាពទាំងអស់ដែលជា

ក្នុងស្គ្រីប: luaj.o: /storage/emulated/0/PhoneSDCard/MEGA/MEGA Downloads/Script_KG_V12.lua:-1

attempt to index ? (a nil value) with key 'CHUNK' (field 'g') level = 1, const = 6, proto = 1, upval = 1, vars = 2, code = 15 GETTABLE v1 v1 "CHUNK"

; PC 9 CODE 00C10047 OP 7 A 1 B 1 C 260 Bx 772 sBx -130299

stack traceback: /storage/emulated/0/PhoneSDCard/MEGA/MEGA Downloads/Script_KG_V12.lua: in main chunk [Java]: in ? at luaj.LuaValue.f(src:989) at luaj.LuaValue.c(src:2864) at luaj.LuaValue.i(src:2767) at luaj.LuaValue.w(src:1094) at luaj.LuaClosure.a(src:363) at luaj.LuaClosure.l(src:160) at android.ext.Script.d(src:6056) at android.ext.Script$ScriptThread.run(src:5785)


ស្គ្រីបបានសរសេរ 572 KB ដើម្បី 1 ឯកសារ។ ស្គ្រីបបានសរសេរ 572 KB ដើម្បី 1 ឯកសារ។ នៅក្នុងការសរសេរ ស្រ្កីប តែងតែត្រូវការនូវ ស្រ្កីប មួយដែលជាអ្វីដ៏ចាំបាចបំផុតដែលនៅក្នុងការផលិតរឿងមិនអាចខ្វៈវាបានដែលគេអោយឈ្មោះថា GG

លំណែនាំ[កែប្រែ]

ជាធម្មតានៅក្នុងជីវិតពិត គំនិត និង អារម្មណ៍ ចិត្ត និង តណ្ហា គឺទាក់ទងគ្នាទៅវិញទៅមក ។ នៅក្នុង កុន បើយើងឃើញសាកសព យើងនឹងមានប្រតិកម្ម យ៉ាងរហ័ស ជាមួយនឹងភាពរំជើបរំជួល ប្រហែលជាពេលខ្លះយើងពិចារណា ទៅលើខ្សែជីវិត និងមានសំនួរយ៉ាងច្រើនកើតមានចំពោះ ខ្លួនយើងផ្ទាល់ ។ ប៉ុន្តែទោះបីជាយ៉ាងណា បើយើងមើលឃើញសាកសព នៅលើផ្លូវដែលយើងបានបើកបរនោះ ប្រតិកម្មភា្លមៗរបស់យើងគឺរន្ធត់ ប្តូរទៅជាការស្អប់ខ្ពើមយ៉ាងខ្លាំង ។ ការរំជួលចិត្ត បានចូលទៅក្នុងរូបភាព បន្ទាប់ពីពីព្រឹត្តិការណ៍មួយបានបញ្ចប់ទៅ ។ ណៅក្នុងជីវិតពិត បទពិសោធន៍គឺមានអត្ថន័យ ជាមួយនឹងការជះត្រលប់នៃពេលវេលា ។នៅក្នុងជីវិតពិត អត្ថន័យរបស់ពួកគេគឺ ស្ថិតនៅលើអ្វីដែលកើតឡើង ។ គម្រោងនៃការសរសេរ កុន គឺជាឧបករណ៍ ដែលអាចឲ្យអ្នក បង្កើតនូវភាពរំជើបរំជួល និង អវសាន្តនៃជីវិត ។ នោះគឺជាហេតុផលមួយដែល អ្នកទិតៀនស្ទើរតែទាំងអស់តបមកអ្នករៀបចំ ផលិតកុន ។ គម្រោងគឺ ជាទូទៅមានការវាយតម្លៃទាប នៃដំណើរការឯកសារ ។ មតិជាច្រើន ដែលបានផ្តល់យោបល់មក ថា ដំណើរការនៃការបង្កើតឯកសារ រៀបចំទៅតាមបទពិសោធន៍របស់អ្នកដែលបានផលិតវា ។ អ្នកផលិតកុនជាច្រើននាក់ បានសរសេរពី ការកាត់ ក្រដាស ”paper edit” ។ បន្ទាប់ពីជ្រើសរើសពេលវេលា ក្នុងការសរសេរគម្រោង ។ ដំណើរការនេះត្រូវបានយកទៅប្រើនៅក្នុង ការថតកុនជាច្រើនបែបបទ ។ ជាពិសេសនៅពេលដែលអ្នកផលិតកុន កំពុងតែថត នៅព្រឹតិ្តកាណ៍ ក្នុងការគ្រប់គ្រង របស់គាត់ដូចជា ការប្រជុំ នយោបាយ ព្រឹត្តិកាណ៍ គ្រោះធម្មជាតិ កុប្បកម្ម បាតុកម្ម ។ល។ ទោះបីជាយ៉ាងណា កុន ជាច្រើន ដែលអ្នកផលិតកុន បានស្វែងរក ឆ្លើយនូវសំនួរដោយខ្លួនឯង “តើខ្ញុំគួរធ្វើយ៉ាងណា?” នេះគឺជាអាជ្ញាបញ្ជា ដើម្បីបង្ហាញ នូវគម្រោងការសរសេរល្អ គ្មានការផ្លាស់ប្តូរ ក្នុងពេលដំនើរការផលិតនោះទេ ។ ជារឿយៗការរៀបចំគម្រោង មុនពេលថតកុនអាចធ្វើឲ្យមានភាព ខុសគ្នារវាងកុនមិនល្អ និង កុនល្អ ឬ កុនល្អ និងកុនដែលល្អជាង ។[១]


មានពីរតំណាក់កាលនៃការសរសេរគម្រោងឯកសារ (ការសរសេរស្គី្រប) i. មុនពេលសរសេរគម្រោង ii. ពេលសរសេរគម្រោង

វិធីសរសេរស្គ្រីប[កែប្រែ]

អត្ថបទសរសេរព្រាង ជាអត្ថបទសរសេររៀបសង្ខេបៗ មិនកំណត់នូវសេចក្តីលំអិត តែកំណត់ចំពោះក្បាលរឿងសំខាន់ៗ ដូចជាក្បាលរឿង សេចក្តីខ្លឺមសារសំខាន់ៗ ទីកន្លែង ចំនួនអ្នកចូលរូមសន្ទនាក្នុងកម្មវិធី ប្រវែងកម្មវិធី និងចំណុចសំខាន់ៗដែលចាំបាច់ ។ [២]

អត្ថបទដែលជិតចប់បរិបូរណ៍ គឺជាអត្ថបទដែលមានសេចក្តីលំអិតច្រើនជាងអត្ថបទព្រាង តែក៏មិនទាន់បានចប់បរិបូណ៍ យើងត្រូវកំណត់ទុកអោយទូលាយដូចជា រឿងអ្វី? ចំនួនមនុស្សដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីមានប៉ុន្មានអ្នក? តើនរណាខ្លះ? ខ្លឺមសារដែលត្រូវសន្ទនាមានរបៀបជាសំនូរនិងចំលើយទុកអោយ លក្ខណៈរបស់ឆាកដូចម្តេច? វត្ថុ រឺឧបករណ៍ដែលត្រូវមករៀបចំក្នុងឆាក តើត្រូវមានអ្វីខ្លះ? ពន្លឺ សម្លេង រឺ បិទនិងបើកកម្មវិធីត្រូវធ្វើដូចម្តេច? [៣]

អត្ថបទដែលចប់បរិបូរណ៍ ជាអត្ថបទដែលបានកំណត់ក្តីអំហិតទាំងអស់ ទាំងផ្នែករូបភាព សម្លេង លក្ខណៈ ខ្នាតនិងប្លង់កាមេរ៉ា ។ យើងត្រូកំណត់ក្តីលំអិតអោយបានល្អិតល្អន់ ដែលអានទៅឆាប់យល់ អាចសម្លឹងឃើញជារូបភាព ឬសរសេរជារូបភាពដែលងាយស្រួលយល់ ៕ [៤]

ពេលសរសេរគម្រោង (តួស្គ្រីប)[កែប្រែ]

តួគម្រោងនៃ ការសរសេរអត្ថបទ( តួស្គ្រីប) គឺជាផ្នែកបញ្ចប់នៃ ការសរសេរស្គ្រីប ។ វាគឺ ជាការកែប្រែ ឬការសរសេរឡើងវិញនៃ ការសរសេរស្គ្រីប ហើយវាជា ការបង្កើតនៃ ការសរសេរ និង ការបន្ថែមទៅលើឯកសារ ។ តួស្គ្រីប គឺ បញ្ចូលនិង ធាតុផ្សំនៃគំនិត ព័ត៌មានដែលប្រសើរជាង វគ្គនៃផលិតកម្ម ហើយប្រហែលជា អាចរាប់បញ្ចូលទាំងគំនិតថ្មីៗ ស្របទៅតាមវិធីសាស្ត្រ របស់យើង ។ វាជាការប្រឌិត ដែលរួមផ្សំភាពយន្ត ដែលផលិតករ កែវាទៅក្នុងឯកសារ ។ តួនៃស្គី្របគឺ រាប់បញ្ចូលទាំង ការពិពណ៌នា សកម្មភាព និងការយល់ ឲ្យកាន់តែស៊ីជម្រៅ ។

ជាថ្មីម្តងទៀត តួស្គី្រប មិនគួរច្រឡំ នឹងក្រដាសកាត់តទេ ដែលផ្ទុកនូវព័ត៌មានលម្អិត និង ព័ត៌មានផលិតកម្ម ។ ទោះបីជាមាន ការរួមបញ្ចូល ទាំងពីរនេះ របស់ ម្ចាស់ផលិតកម្ម និង អ្នកសរសេរស្គី្រប វាត្រូវតែបំបែក ។ ក្រដាសកាត់តគឺជា ឧបករណ៍ម្យ៉ាង សម្រាប់កាត់ត ប្រវែង ហើយរាប់បញ្ចូលទាំង ធាតុផ្សំដូចជា ការរាប់ពេលវេលា ចំនួន និង ចំនុចក្នុង និងចំនុចក្រៅ ។ រីឯ ស្គី្រប គឺជាគំនិត និងការពិពណ៌នា នៃសកម្មភាព ប៉ុន្តែ គួរតែ រក្សាទុកនូវ កន្លែងទំនេរមួយ សម្រាប់ទុកនូវ ការកែប្រែនៃ ផ្នែកចុងបញ្ចប់ នៃអត្ថបទ ។ ទាំងមុនសសេរស្គី្រប និង តួស្គី្រប គឺត្រូវតែ បញ្ជាក់ពីពេលវេលា ច្បាស់លាស់ ។ ធាតុផ្សំ​ និង វិធីសាស្ត្រ គឺ អាចយកទៅប្រើប្រាស់ទាំងពីរ តែអាស្រ័យទៅលើ ព័ត៌មានដែលមាន រយៈពេលពិតប្រាកដ ។[៥] .[៦]

សរសេររឿង និង ឯកសារ មានភាពខុសគ្នា[កែប្រែ]

ការសរសេររឿង ប្រឌិតឬ មិនប្រឌិត គឺមានលក្ខណៈខុសគ្នាពី ការសរសេរ ដើម្បីបោះពុម្ព ។ ទាំងនេះ គឺជា ទម្រង់តែមួយ ដើម្បីសរសេររឿងដែល អ្នកនិពន្ធ ត្រូវតែគិតដល់៖ រឿងគឺជា សោតទស្សន៍៖ ពាក្យពេចន៍ ដែលអ្នកនិពន្ធសរសេរ គឺ មិនត្រូវបានគេអាន ទាំងអស់នោះទេ ។ ពួកគេគ្រាន់តែ បានឃើញ និងបានឮ ដូចជា រូបភាពនៅលើ អេក្រង់ ។ ជំនាញ ដែលសំខាន់បំផុត នៃអ្នកសរសេរ គឺសរសេរនូវ អ្វីដែលគេបានឮ ។ ទ្រឹស្ដី និង ការពន្យល់ គឺជា ផ្នែកដ៏តូចមួយនៃ ការសរសេរស្គី្រប ។ ប្រសិនបើ ប្រិយមិត្តមិនបានរកឃើញ នូវទ្រឹស្ដី វាមិនមែនជា ការសរសេរដែល អាក្រក់នោះទេ ។ អ្នកនិពន្ធ គួរតែគិតថា “តើអ្វីដែល ខ្ញុំត្រូវតែសសេរនៅក្នុងការ យល់ឃើញពី ធម្មជាតិ” ប្រសិនបើ វាមិនមែនទេ តើខ្ញុំគួរធ្វើរបៀបណា ដើម្បីរកឃើញសោតទស្សន៍? រឿងដែលបង្ហាញពីចលនា៖ រូបភាពភាគច្រើន ដែលអ្នកបានឃើញ តែងមានចលនា ។ វាជា ការបំបែកចលនា រូបភាពពីរូបថត ។ រឿងជាច្រើនត្រូវបាន បកប្រែដោយអ្នកនិពន្ធ ក្នុងចលនានៃរូបភាព ។ រឿងដែល មានបរិហារ ដែលមិនអាចមើលឃើញ ដោយភ្នែកទទេ៖ កោសិការតូចៗ នៅក្នុងរាង្គកាយរបស់យើង ប្រទេសណាមួយ ដែលយើងធ្លាប់ទៅ ព័ត៌មាន ដែលពេលខ្លះយើងភ្លេច ។ អ្នកនិពន្ធគួរតែ ប្រមូលនូវរឿងរ៉ាវ ដែលកើតមាននៅក្នុងជីវិត ទៅកាន់ប្រិយមិត្តរបស់គេ ដែល ពួកគេគ្មាន បទពិសោធន៍នៅ អ្វីដែលពួកគេបានឃើញ នៅលើអេក្រង់ ។

[៧] [៨] [៩]

References[កែប្រែ]

  1. Cameron's scriptment for Titanic (1997) was 131 pages
  2. Virginia Wright Wetman. "Success Has 1,000 Fathers (So Do Films)". The New York Times. May 28, 1995. Arts section, p.16.
  3. credits policy[តំណភ្ជាប់ខូច] from wga.org
  4. Skip Press, The Ultimate Writer's Guide to Hollywood, pg xiii. Barnes and Noble Books, 2004.
  5. "Revolution 09: Avatar". Total Film magazine. London UK: Future Publishing Ltd. January 2010 issue (pub. Dec 2009), cover story. p. 74. {{cite magazine}}: Check date values in: |date= (help) "This 80-page scriptment was about a paralysed man who can control an alien body with his mind. It flowed out of him, wrote itself in just two weeks."
  6. The Great American Screenplay now fuels wannabe authors[តំណភ្ជាប់ខូច] from seattlepi.nwsource.com
  7. Skip Press, The Ultimate Writer's Guide to Hollywood, pg xiii. Barnes and Noble Books, 2004.
  8. Lydia Willen and Joan Willen, How to Sell your Screenplay, pg 242. Square One Publishers, 2001.
  9. Hymon, Steve; Andrew Blankstein (27 February 2008). "Studio poses obstacle to riverfront bike path". Los Angeles Times (Tribune Company). http://www.latimes.com/local/la-me-bikelane27feb27-story.html។ បានយកមក 27 January 2015.