ការសិក្សាអំពីការអភិវឌ្ឍ

ពីវិគីភីឌា
Jump to navigation Jump to search

ការ​សិក្សា​អំពី​ការអភិវឌ្ឍ គឹ​ជា​មែក​ធាង​ពហុមុខវិជ្ជា​មួយ​នៃ​វិទ្យាសាស្ត្រសង្គម។

ការ​សិក្សា​អំពី​ការអភិវឌ្ឍ មាន​បង្រៀន​នៅសកលវិទ្យាល័យ​មួយ​ចំនួន ភាគ​ច្រើន​ជា​ថ្នាក់​បរិញ្ញាបត្រ​ថ្នាក់​ខ្ពស់​ ជា​ជាង​បរិញ្ញាបត្រ។​ មុខវិជ្ចា​នេះ​ចាប់ផ្ដើម​ពេញ​និយម​ចាប់​តាំង​ពី​ទសវត្សិ៍១៩៩០ ហើយ​ត្រូវបាន​យក​មក​បង្រៀន​និង​ស្រាវជ្រាវ​ នៅ​ប្រទេស​លោក​ទី​៣ ដែលមាន​ប្រវត្ដិពី​ការដាក់​អនានិគម​ ដូចជា​ចក្រភព​អង់គ្លេស ដែល​ជាប្រភព​នៃ​មុខវិជ្ចា​នេះ។[១]

សិស្ស​នៃ​មុខវិជ្ចា​នេះតែង​ជ្រើស​រើស​អាជីព​នៅ​អង្គការ​អន្តរជាតិ​ ដូចជាអង្គការ​សហប្រជាជាតិ​​ រឺ​ក៏ ធនាគារពិភពលោក, អង្គការក្រៅរដ្ឋាភិបាល,​ សហគ្រាស​ពិគ្រោះ​យោបល់​លើ​ការ​អភិវឌ្ឍឯកជន, និងមជ្ឈមណ្ឌល​ស្រាវជ្រាវ​។​

អង្គការ​វិជ្ចាជីវៈ​[កែប្រែ]

ទូ​ទាំង​ពិភពលោក​ ចំនួន​នៃ​​អង្គការ​វិជ្ជចាជីវៈ​របស់ការ​សិក្សា​អំពី​ការអភិវឌ្ឍមាននៅ​​:[២]

អង្គការ​មេ​រួម​នៃ​សមាគម​ទាំង​នេះ​ គឺ​​ Inter-regional Coordinating Committee of Development Associations (ICCDA).

នៅ​អង់គ្លេស​និង​អៀកឡង់​, Development Studies Association គឺ​ជា​ប្រភព​ចំបង​នៃ​ពត៌មាន​សំរាប់​ការ​ស្រាវ​ជ្រាវ​លើ​មុខវិជ្ជានេះ​។​ គោលដៅ​របស់អង្គការនេះ​គឺ ដើម្បីភ្ជាប់និងលើក​កំពស់​រាល់​ការងារ​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ។I

មុខវិជ្ជា​នៃ​ការ​សិក្សា​អំពី​ការអភិវឌ្ឍន៏[កែប្រែ]

ការអភិវឌ្ឍ រួមមាន:

ប្រវត្ដិសាស្ត្រ[កែប្រែ]

ការលេច​ឡើង​នៃ​មុខ​វិជ្ជានេះ​ គឺឆ្លើយ​តប​ទៅ​នឹង​កង្វល់​លើទស្សន​សេដ្ឋកិច្ច​នៃប្រទេស​ពិភពលោកទី៣ បន្ទាប់​ពីការដក​អនានិគម។​ ភ្លាមៗ​បន្ទាប់​នៅ​សម័យ​កាល​ក្រោយ​សង្គ្រាម ការអភិវឌ្ឍសេដ្ឋកិច្ច​ ដែលជាមែកធាង​នៃ​វិទ្យាសាស្ដ្រសេដ្ឋកិច្ច​ កើត​ឡើង​ពី​ការ​សិក្សា​វិទ្យាសាស្ដ្រសេដ្ឋកិច្ច​អនានិគម​។ នៅ​ទសវត្សិ៍​១៩៦០ សេដ្ឋវិទូ​មួយ​ចំនួន​ គិតថា​ វិទ្យាសាស្ដ្រសេដ្ឋកិច្ច​​តែ​មួយ​ពុំ​អាច​ដោះស្រាយ​លើឥទិ្ធពល​នយោបាយ ការឧបត្ថម្ភលើការអប់រំ​​ទាំងអស់នោះ​ទេ។[៣] ការ​សិក្សា​អំពី​ការអភិវឌ្ឍន៏បង្កើត​ឡើង​ដើម្បីរួម​ផ្ដុំ​ នយោបាយនិង​វិទ្យាសាស្ដ្រសេដ្ឋកិច្ច។​ តាំង​ពី​ពេល​នោះ​មក មុខវិជ្ជា​នេះ​បានរីកធំធាត់ដល់ថ្ញៃនេះ ដែលបានរួមបញ្ជូល​a variety of social scientific fields.[៤] ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​ ការ​ប្រើ​ប្រាស់​ការ​វិភាគ​សេដ្ឋកិច្ច​នយោបាយបានព្យាយាម​ពន្យល់​អំពី​កត្តា​ដែលជះ​ឥទិ្ធពល​លើ​លទ្ធផល​​នៃ​ការអភិវឌ្ឍន៏​ និងកំនែ​ទំរង់​។ សម័យកាល​នៃ​ការ​អភិវឌ្ឍន៏​ទំនើប​បាន​ចាត់​ទុក​ថា​ចាប់​ផ្ដើម​បន្ទាប់​ពី​សន្ទរកថា​របស់​ Harry S. Truman​ នៅ​ឆ្នាំ​ ១៩៤៩។ នៅ​ពេល​នោះ​ដែរ លោកបានលើក​ប្រទេស​ក្រីក្រ​នៅ​អាមេរិក​ឡាទីន​ និងកន្លែង​ដទៃ​ទៀត​ថា​ "ជា​ជំហាន​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ មនុស្សជាតិអាច​កាន់​កាប់​ចំនេះ​វិជ្ជា​និងជំនាញ​ក្នុង​ការជួយ​សម្រួល​ភាព​លំបាក​របស់​មនុស្ស​ទាំង​នោះ។".[៥] យ៉ាង​ណាមិញ​ ការសិក្សាអំពី​ការអភិវឌ្ឍន៍​ក៍​បានយកចិត្ត​ទុកដាក់​អំពី​ការអភិវឌ្ឍន៍របស់​ពួក​ប្រទេស​លោក​ខាងលិចផង​ដែរ។

ថ្មីៗ​នេះ​ ការ​លេច​ឡើង​នូវ​ សន្ដិសុខមនុស្សជាតិ ដែលជា​វិធី​សាស្ដ្រ​ថ្មី​សំរាប់​ដោះស្រាយ​បញ្ហា​ការ​គំរាម​កំហែង​សន្ដិសុខ​ពិភពលោក​ បាននាំ​មក​នូវ​ការទទួល​ស្គាល់លើ​ការ​ទំនាក់ទំនង​រវាង​សន្ដិសុខ​និង​ការអភិវឌ្ឍន៍។ សន្ដិសុខ​មនុស្សជាតិ​ បាន​លើក​ឡើង​ថា នឹង​អាច​ជះ​ឥទ្ធិពល​ដល់​សន្ដិសុខ​សកលលោក​ ហើយ​ថើម​ទាំង​ផល​ប្រយោជ៏របស់​ស្ថានភាព​អភិវឌ្ឍន៍ទាំង​នោះ​ លើស​ពី​នេះ​ទំនាក់ទំនង​រវាង​ការសិក្សាអំពី​សន្ដិសុខមនុស្សជាតិ គឺជា​ឧទាហរណ៍ដ៍ល្អ​មួយ។

ការពិភាក្សា​[កែប្រែ]

មើល​បន្ថែម​[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Kothari, U. (ed), A Radical History of Development Studies: Individuals, Institutions and Ideologies – ប៉ុន្តែ​ត្រូវ​មើល​លើ​ The Journal of Peasant Studies 34/1 (2007) for an alternative view.
  2. About ICCDA
  3. Kothari, U. (ed), A Radical History of Development Studies: Individuals, Institutions and Ideologies
  4. Abbott, Lewis F. (2003) Theories of Industrial Modernization and Enterprise Development: A Review. ISR/Google Books, Second revised edition ISBN 978-0-906321-26-3
  5. Rist, G., The History of Development: From Western Origins to Global Faith

តំណភ្ជាប់ខាងក្រៅ[កែប្រែ]