ការស្ដារវិបត្តិថវិការជាតិ១៩៦៦

ពីវិគីភីឌា

១៦.តើសម្ដេចសីហនុប្រើប្រាស់វិធានការដូចម្ដេចដើម្បីស្ដារវិបត្តិថវិការជាតិចាប់ពីឆ្នាំ១៩៦៦ ?

-      នៅឆ្នាំ១៩៦៦  រដ្ឋាភិបាលបានសម្រេចបោះពុម្ភលុយថ្មីបន្ថែមទៀត តែមិនសម្រេច

-      សម្រេចដាក់ទុនវិនិយោគលើវិស័យភាពយន្តរដ្ឋ ៖ រដ្ឋាភិបាលបានសំឡឹងឃើញពីការដាក់អោយទៅជាកាវិនិយោគទន់លើវិស័យភាពយន្តរដ្ឋម្តង។ ដោយតួឯកប្រមុខរដ្ឋ ព្រះជាយា និងបុត្រ។ដំបូងហាក់បីមានភាពជោគជ័យក្នុងការរកស៊ី រដ្ឋទទួលបានចំណូលយ៉ាងច្រើន។ ពីព្រោះសម័យសង្គមរាស្រ្ត ប្រជាជនពេញចិត្តនិងចង់ឃើញព្រះភ័ក្រ្ត និងសកម្មភាពកាយវិការរបស់ក្សត្រ ទើបនាំគ្នាទៅទស្សនាយ៉ាងច្រើនកុះករ។ យូរៗទៅមនុស្សចាប់ផ្តើមនឿយណាយ នាំអោយបរិមាណ អ្នកទៅទិញសំបុត្រកាន់តែតិចទៅៗ បរិមាណចូលថវិការជាតិចាប់ផ្តើមធ្លាក់ចុះ ចុងក្រោយវិស័យភាពយន្តត្រូវដួលរលំ។

-      ការបើកកាស៊ីណូរដ្ឋ៖ មធ្យោបាយមួយទៀតសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញនោះ គឺ ការបើកកាស៊ីណូរដ្ឋ ពីពេលមុនមានលក្ខណៈតិចតួច។ ក្រោយពេលបើក កាស៊ីណូរដ្ឋជាច្រើនកន្លែងមក មានការចាប់ផ្តើមប្រមូលប្រាក់តុងទីនដើម្បីចូលការិយាល័យ។​ ទីបំផុតនៅក្រោយសម្តេច នរោត្តម សីហនុ បានបង្កើតបនល្បែង ជាច្រើនដែលនាំអោយមានការជំពាក់លុយមានវិបត្តិសង្គមកាន់តែខ្លាំងឡើងៗ ដូចពាក្យថា”ខាតចុងលុងខាតដើម”ដែលមិនអាចស្តារបានឡើយរហូតកើតមានភាពវឹកវរ។

ចុងក្រោយមានវិបត្តិសង្គម នាំអោយមានរដ្ឋប្រហា១៨ មីនា ១៩៧០កើតឡើងព្រោះសម្តេច នរោត្តម សីហនុ បានរត់ចេញទៅក្រៅស្រុក ហើយ លន់ នល់ រៀបចំដើម្បីបំបែកជនជាតិដែលនៅក្នុងប្រទេស ដែលជាវិធីសាស្រ្តមួយដោះស្រាយសង្គមរហូតបើកការទទួល ជំនួយពីសហរដ្ឋអាមេរិកជាថ្មីម្តងទៀត។[១]

  1. វង់ សុធារ៉ា និងណុប សុខា.(២០១៧).ប្រវត្តិសាស្ត្រខ្មែរថ្នាក់មូលដ្ឋាន.ភ្នំពេញ