Jump to content

កាលីល ស៊ីប្រង់

ពីវិគីភីឌា
កាលីល ស៊ីប្រង់
កាលីល ស៊ីប្រង់ ក្នុងឆ្នាំ 1913
ឈ្មោះកំណើតجُبْرَان خَلِيل جُبْرَان
កើតកាលីប ស៊ីប្រង់
(1883-01-06)មករា 6, 1883
Bsharri, Mount Lebanon Mutasarrifate, ចក្រភពអូតូម៉ង់
ស្លាប់មេសា 10, 1931(1931-04-10) (អាយុ 48 ឆ្នាំ)
ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
កន្លែងសម្រាក
Bsharri, លីបង់
សញ្ជាតិពលរដ្ឋលីបង់ និងអាមេរិក
សាលា​ចាស់Académie Julian
អាជីព
  • អ្នកនិពន្ធ
  • កវី
  • វិចិត្រករមើលឃើញ
  • ទស្សនវិទូ
ត្រូវបានគេស្គាល់ថាអ្នកនិពន្ធឈានមុខគេនៃអក្សរសិល្ប៍អារ៉ាប់ទំនើប
រចនាប័ទ្មកំណាព្យនិម្មិត
ហត្ថលេខា

កាលីល ស៊ីប្រង់ (ថ្ងៃទី 6 ខែមករា ឆ្នាំ 1883 ដល់ថ្ងៃទី 10 ខែមេសា ឆ្នាំ 1931) ជាធម្មតាសំដៅជាភាសាអង់គ្លេសថា Kahlil Gibran គឺជាអ្នកនិពន្ធ កវី និងវិចិត្រករ ជនជាតិលីបង់-អាមេរិកាំង។ គាត់ក៏ត្រូវបានចាត់ទុកថាជាទស្សនវិទូផងដែរ ទោះបីជាគាត់ផ្ទាល់បានបដិសេធចំណងជើងក៏ដោយ។

គាត់មានភាពល្បីល្បាញជាអ្នកនិពន្ធសៀវភៅ The Prophet ដែលគាត់បានបោះពុម្ពលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 1923។ សៀវភៅនេះគឺជាសៀវភៅដែលលក់ដាច់បំផុតមួយគ្រប់ពេល ដែលត្រូវបានបកប្រែជាជាង 100 ភាសា។

ជីវប្រវត្តិ

[កែប្រែ]

កាលីល ស៊ីប្រង់ កើតនៅថ្ងៃទី 6 ខែមករា ឆ្នាំ 1883 នៅក្រុងបាសារី ប្រទេសលីបង់(កាលនោះនៅជាផ្នែកមួយនៃ ចក្រភពអូតូម៉ង់)។ គ្រួសាររបស់គាត់ជាគ្រិស្ដបរិស័ទម៉ារូណែត (Maronites)។ ឪពុកឈ្មោះកាលីប ស៊ីប្រង់(Khalil Gibran Sr.)ជាអ្នកប្រមូលពន្ធ ប៉ុន្តែក្រោយមាន បញ្ហាហិរញ្ញវត្ដុ គាត់ក៏ត្រូវបានគេចាប់ខ្លួន និងរឹបអូសយកផ្ទះសម្បែង នៅឆ្នាំ1891។ នៅឆ្នាំ1895 ម្តាយគាត់ឈ្មោះ ខាមីឡា រាហ្វមេះ(Kamila Rahmeh)ក៏សម្រេចចិត្តផ្លាស់ទៅរស់នៅ សហរដ្ឋអាមេរិក។ នាំយកទាំងស៊ីប្រង់ និងបងប្អូនបីនាក់ ទៀតរបស់គាត់ទៅនៅទីក្រុងប៊ូស្តុន រដ្ឋម៉ាសាជូសេត ដែលមានសហគមន៍ជនជាតិលីបង់ជាច្រើនរស់នៅ។

នៅទីក្រុងប៊ូស្តុន ស៊ីប្រង់បានចូលសាលារៀននឹងគេ ហើយចាប់ផ្តើមស្គាល់អំពីសិល្បៈវិចិត្រកម្ម និងអក្សរសាស្រ្ត។ គ្រូម្នាក់បានឃើញថា ស៊ីប្រង់មានទេពកោសល្យក្នុងការគូរ និងសរសេរ ក៏បានណែនាំគាត់ឲស្គាល់គ្នាជាមួយអ្នក បោះពុម្ពផ្សាយម្នាក់ឈ្មោះ ហ្រេដ ហូឡេនដ៍ ដេយ៍ អោយជួយគាត់អភិវឌ្ឍជំនាញសិល្បៈរបស់ស៊ីប្រង់។ នៅឆ្នាំ 1898 ម្តាយគាត់បានបញ្ជូនគាត់ឲត្រឡប់ទៅប្រទេសលីបង់វិញដើម្បីសិក្សានៅ មហាវិទ្យាល័យសាសេស(Collège de la Sagesse)ក្នុងទីក្រុងបីរូត។ ទីនោះជាទីដែលគាត់បានរៀនអំពីអក្សរសាស្រ្តអារ៉ាប់ ទស្សនវិជ្ជា សិក្សាសាសនា និងប្រវត្តិសាស្រ្ត។ គាត់ចាប់ផ្ដើមពាក់ព័ន្ធនឹងនយោបាយ តស៊ូអោយចលនាជាតិនិយមអារ៉ាប់និងការផ្លាស់ប្តូរសង្គម។

គាត់បានត្រលប់ទៅក្រុងប៊ូស្តុនវិញនៅឆ្នាំ ១៩០២ ប៉ុន្តែមិនយូរប៉ុន្មាន ម្តាយ បងប្រុស និងបងស្រីរបស់គាត់ក៏បាន ស្លាប់ដោយសារជំងឺរបេង។ ទុក្ខនេះធ្វើឱ្យស៊ីប្រង់ សោកសៅជាខ្លាំង ហើយវាក៏ជាកត្តាដែលនាំការតែងនិពន្ធ របស់គាត់ ច្រើននិយាយអំពីដំណើរជីវិត មរណភាព និងស្នេហា។ ឆ្នាំ 1903 ស៊ីប្រង់បានចាប់អាជីពសរសេរអត្ថបទអំពីសេរីភាព ស្នេហា និងយុត្តិធម៌សម្រាប់បោះពុម្ពផ្សាយនៅកាសែតអារ៉ាប់ឯទីក្រុងញូវយ៉ក។ នៅក្នុងឆ្នាំ 1904 គាត់បានជួបនាយិកា សាលាម្នាក់ឈ្មោះម៉ារី ហាស្កល(Mary Haskell)ដែលក្រោយមកក្លាយជាមិត្តជិតស្និទ្ធដែលចាំឧបត្ថម្ភគាំទ្រគាត់។ នាងបានលើកទឹកចិត្តគាត់ឱ្យចាប់និពន្ធជាភាសាអង់គ្លេសដែលជួយឱ្យស្នាដៃគាត់កាន់តែល្បីល្បាញ។ ចន្លោះឆ្នាំ 1908 និងឆ្នាំ 1910 ស៊ីប្រង់បានទៅសិក្សាសិល្បៈគំនូរនៅសាលា អាខាដេមី សូល្យាង(Académie Julian) ទីក្រុងប៉ារីស។ នៅទីនោះ គាត់បានទទួលឥទ្ធិពលទស្សនវិជ្ជាអឺរ៉ុប អណ្ដែតអណ្ដូងនិយម(Romanticism) និង និមិត្តរូបនិយម (Symbolism)។ គាត់ក៏បានជួបជាមួយអ្នកនិពន្ធអារ៉ាប់ជាច្រើនដែលចង់អោយមាតុភូមិពួកគេបានឯករាជ្យដែរ។

នៅឆ្នាំ 1911 ស៊ីប្រង់បានផ្លាស់ទៅនៅទីក្រុងញូវយ៉ក ហើយ ចូលរួមជាមួយក្រុមអ្នកនិពន្ធអន្តោប្រវេសន៍អារ៉ាប់ ដែលហៅថាចលនាម៉ាហ្វជរ(Mahjar) ។ គាត់បានសរសេរសៀវភៅជាភាសាអារ៉ាប់ និងអង់គ្លេសជាច្រើន។

ប្រលោមលោកដំបូងរបស់គាត់មានចំណងជើងថាស្លាបដែលបាក់ហើយ(ស្នេហាបាក់ស្លាប)"The Broken Wings" និពន្ធឆ្នាំ1912 គឺជារឿងរ៉ាវស្នេហាអំពីកំលោះម្នាក់និងនារីម្នាក់ដែលត្រូវបានបរិបទសង្គមរារាំងមិនអោយបានរួមរស់គ្នា។

នៅឆ្នាំ 1923 គាត់បានបោះពុម្ពសៀវភៅឈ្មោះ ព្យាការី "The Prophet" ដែលជាសៀវភៅកំណាព្យខ្លីៗអំពី ស្នេហា ការងារ សេរីភាព និងផ្លូវធម៌ ឬផ្នែកខាងវិញ្ញាណ។ដំបូងឡើយសៀវភៅនេះមិនសូវមានប្រជាប្រិយភាពទេ ប៉ុន្តែក្រោយមកវាក៏បានក្លាយទៅជាសៀវភៅដ៏ល្បីល្បាញបំផុតមួយលើក្នុងពិភពលោក ហើយវាត្រូវបានបកប្រែទៅជាង 100 ភាសា។ ច្រើនឆ្នាំក្រោយមកលោកស៊ីប្រង់បានរងនូវបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ដោយមានជំងឺរបេង និងជំងឺថ្លើម។ គាត់បានស្លាប់នៅថ្ងៃទី 10 ខែមេសាឆ្នាំ 1931 នៅទីក្រុងញូវយ៉កក្នុងជន្មាយុ 48 ឆ្នាំ។ មុនពេលស្លាប់ លោកសុំឲគេ បញ្ចុះសពលោកនៅលីបង់។ សាកសពរបស់លោកក៏ត្រូវបានគេយកទៅបញ្ចុះនៅបាសារី(Bsharri) ហើយសព្វថ្ងៃនេះ ផ្ទះដែលគាត់ធ្លាប់រស់នៅបានក្លាយជាគឺសារមន្ទីរស៊ីប្រង់ ។

ស្នាដៃ

[កែប្រែ]

ស្នាដៃសៀវភៅល្បីៗមួយចំនួនទៀតរបស់គាត់រួមមាន:

• “Sand and Foam” (1926) – ជាបណ្ដុំកំណាព្យ និងគំនិតខ្លីៗ។

• “Jesus, the Son of Man” (១៩២៨) – និយាយអំពីទស្សនៈខុសៗគ្នាអំពីជីវិតរបស់ព្រះយេស៊ូវ។

• “The Earth Gods” (1931) – ជាកិច្ចសន្ទនាអំពីទស្សនវិជ្ជា និងសាសនា។

ឯកសារយោង

[កែប្រែ]

ការអានបន្ថែម

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]