កាសែតនគរវត្ត
នគរវត្ត គឺជាកាសែត និងជាសារព័ត៌មានក្នុងស្រុកខ្មែរដំបូងគេបង្អស់ និងជាកាសែតប្រចាំសប្តាហ៍ជាភាសាខ្មែរដំបូងគេក្នុងសម័យអាណានិគមនិយមបារាំង ហើយជាកាសែតខ្មែរដែលមានអាយុកាលចំណាស់ជាងគេមួយរបស់កម្ពុជា ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៣៦ ដោយមានលោក ប៉ាច់ ឈឺន ជាស្ថាបនិក និងចាងហ្វាងកាសែត រួមទាំងអ្នកសរសេរដោយពួកក្រុមបញ្ញវន្តខ្មែរ និងអ្នកជាតិនិយម ដូចជា ស៊ីម វ៉ា និង សឺង ង៉ុកថាន់ ព្រមទាំងមាន អ្នកសរសេរលាក់ឈ្មោះលាក់មុខជាច្រើនរូប ដែលសុទ្ធសឹងជាមន្ត្រីរាជការ អ្នកច្បាប់ គ្រូៗ និងអតីតលោកសង្ឃ ដែលបង្កប់នូវគំនិតជាតិនិយម ហើយជាទូទៅមនុស្សជាច្រើនយល់ថា កាសែតនគរវត្ត ជាសារព័ត៌មាន«ប្រឆាំងបារាំង»។[១] នៅខែកក្កដា ១៩៤២ កាសែតនគរវត្ត ត្រូវរឹបអូសដោយបារាំង ពីព្រោះត្រូវចោទប្រកាន់ថា មានគំនិតជាតិនិយមជ្រុល ។ ឆ្នាំ១៩៤៥ លោកសឺង ង៉ុកថាញ់ វិលត្រឡប់ចូលស្រុកវិញ ចេញផ្សាយកាសែតនគរវត្តជាថ្មី ដោយពេលនោះជប៉ុនបានត្រួតត្រាកម្ពុជាក្នុងរយៈពេលខ្លី ។[២]
ទោះបីជាយ៉ាងណាក៏ដោយមុនឆ្នាំ១៩៣៦ នៅកម្ពុជា ក៏មានវត្តមានកាសែតជាភាសាបារាំងមួយចំនួនផងដែរ ក្នុងនោះ មានដូចជា៖ L’Avenir du Cambodge (អនាគតកម្ពុជា), L’Echo du Cambodge (សំឡេងកម្ពុជា) និងសារព័ត៌មានជាភាសាបារាំងដទៃទៀត។[៣] [៤]
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "អារ្យធម៌ខ្មែរ - កាសែត នគរវត្ត ជាសារព័ត៌មានភាសាខ្មែរ ដំបូងគេ". RFI. 2021-05-05. Retrieved 2025-09-07.
{{cite web}}: zero width space character in|title=at position 52 (help) - ↑ "តើកាសែតសន្លឹកជាភាសាខ្មែរទី១ឈ្មោះ«នគរវត្ត»មានជំហរយ៉ាងដូចម្តេចកាលពី៨៥ឆ្នាំមុន?". thmeythmey.com (in អង់គ្លេស). Retrieved 2025-09-07.
- ↑ "កាសែតជាភាសាខ្មែរដំបូងគេ ត្រូវចាប់កំណើតឡើងតាំងពីសម័យអាណានិគមបារាំង". news.sabay.com.kh. Retrieved 2025-09-07.
{{cite web}}: zero width space character in|title=at position 17 (help) - ↑ "ប្រវត្តិសារព័ត៌មាននៅកម្ពុជាចាប់ពីសម័យអាណានិគម". Koh Santepheap Daily. 2016-06-28. Retrieved 2025-09-07.
{{cite web}}: zero width space character in|title=at position 9 (help)