កាំង ប៉ោហេង

ពីវិគីភីឌា
Jump to navigation Jump to search

ពត៌មានទាក់ទងគ្រួសារ[កែប្រែ]

កាំង ប៉ោហេង គឺជាកូនទី២ ក្នុងចំណោមកូនពីរនាក់ក្នុងត្រកូលគ្រួសារមានជីវភាពមធ្យមមួយ។ ក្នុងឆ្នាំ២០០៤ ឪពុកម្តាយរបស់ប៉ោហេងបានលែងលះគ្នា ដោយបន្សល់ទុកកូនទាំងពីរ បីបាច់ថែរក្សានៅខាងម្តាយរបស់គេ។

ជីវិតនិងការសិក្សាពីកុមារភាព[កែប្រែ]

កុមារា កាំង​ ប៉ោហេង បាន​ចាប់​ផ្តើម​ចូលរៀន​ក្នុង​សាលា​បឋមសិក្សាមួយក្នុងខេត្តកំពង់ឆ្នាំង ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៤ ​ដែលឪពុកម្តាយ​គាត់​ប្រកបរបរលក់ដូរ។ ឈានចូលថ្នាក់ទី៥ នៃបឋមសិក្សា កាំង ប៉ោហេង បាន​ផ្លាស់​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​ពោរកំបោរ​ ដែល​ស្ថិត​នៅ​ខេត្តពោធិ៍សាត់វិញ បន្ទាប់ពីមានការលែងលះគ្នា រវាងម្តាយ និងឪពុកគេ។ កាំង ប៉ោហេង ជា​មនុស្ស​ដែល​ញៀន​នឹង​ការ​អាន​សៀវភៅ ហើយពូកែក្នុងការតែងកំណាព្យ​ណាស់។ ក្នុងកុមារភាពដែលមិនបានគិតពីបញ្ហាគ្រួសារដែលបានកើតឡើងកន្លងមកធ្វើអោយប៉ោហេងគិតតែខំប្រឹងរៀនពូកែជាប់ ចំណាត់ថ្នាក់លេខ១និងលេខ២ ជារៀងរាល់ឆ្នាំ។ ​រៀន​ពូកែ​ខាង អក្សរសាស្រ្តខ្មែរ គឺ​លេខ​១ រហូត ប្រឡង​ទូទាំង​ខេត្តគឺ​វា​ជាប់​លេខ​៣​ផងដែរ។

ជីវិតយុវវ័យនិងការសិក្សា[កែប្រែ]

កំឡុងឆ្នាំ២០០៧ ជីវិតយុវវ័យក៏ចូលមកដល់។ កាំង ប៉ោហេង រៀនថ្នាក់ទី៧ នៅសាលាអនុវិទ្យាល័យទីរួមខេត្ត ដែលស្ថិត ក្នុងខេត្តពោធិ៏សាត់។ ដោយមានសំពាធជាខ្លាំងក្រោយដឹងរឿងគ្រួសារគ្រប់យ៉ាងពីម្តាយ និងបងប្អូនរបស់គេ។ យុវវ័យភ្លើតភ្លើនខូចចិត្ត គ្មានអារម្មណ៏រៀនគេចមិនចូល​សាលារៀនសូត្រ និងលេងហ្គេមចំណាយពេលវេលា រួមទាំងប្រាក់កាសដែលម្តាយ ខ្លួនខំប្រឹងរកទាំងបាតដៃទទេរ បន្ទាប់ពីការលក់ដូរលក្ខណះជាក្រុមហ៊ុននោះត្រូវបានគេដកហូតវិញក្រោយការលែងលះគ្រួសារ។ ដំណែងជាប្រធានថ្នាក់ត្រូវបានដកហូតដល់ផ្ទះរួមទាំងលិខិតជូនដំណឹងដល់​អាណាព្យាបាលប៉ោហេង។ បងប្អូន និងម្តាយប៉ោហេង មានអារម្មណ៏ក្តុកក្តួលជាខ្លាំង​ពេលលឺដំណឹងនេះ។ ដោយការពន្យល់ និងលើកទឹកចិត្តពីក្រុមគ្រួសារ កាំង ប៉ោហេង ក៏បានកែខ្លួន និងសន្យាថានឹងមិនធ្វើអោយម្តាយរបស់ខ្លួនពិបាកចិត្តទៀតនោះឡើយ។អនុវិទ្យាល័យទីរួមខេត្តពោធិ័សាត់​បានប្រកាសឈ្មោះសិស្សដែលបានជាប់ និងត្រូវចូលទៅថ្នាក់ណាបន្ទាប់ តែ កាំង ប៉ោហេង គ្មានឈ្មោះនឹងគេនោះឡើយ មានតែឈ្មោះនៅក្នុងបញ្ជីរអ្នកដែលត្រូវប្រឡងឡើងថ្នាក់។ កាលដែលបានដឹងខ្លួនត្រូវប្រឡងដើម្បីឡើងថ្នាក់ ខិតខំប្រឹងប្រែងរៀនសូត្រ ទាំងយប់ទាំងថ្ងៃដើម្បីត្រៀមខ្លួន​ប្រឡង។ មិនទាន់បានប្រឡងផង ដំណឹងនេះក៏បានលេចលឺទៅដល់ម្តាយរបស់គេ ដែលប្រកបរបរឆ្ងាយពីកូន នៅឯទីរួមខេត្តកំពង់ស្ពឺ។ ដោយក្តីបារម្ភពីកូន ម្តាយប៉ោហេង បានស្នើរសុំ កាំង ប៉ោហេង មកបន្តការសិក្សានៅខេត្តកំពង់ស្ពឺ ក្រោមការគ្រប់គ្រងរបស់​ខ្លួនវិញ។ មិនយូរប៉ុន្មាន កាំង ប៉ោហេង ក៏បានក្លាយជាសិស្សម្នាក់ដែលមានការលេចធ្លោរម្នាក់នៅក្នុងសាលាទីរួមខេត្តកំពង់ស្ពឺម្តង ក៏ទោះបីជាគេទើបតែផ្លាស់ប្តូរចូលមកក្នុងសាលាថ្មីយ៉ាងណាក្តី។ កាំង ប៉ោហេង បានបញ្ចប់មធ្យមសិក្សារទុតិយភូមិ រឺសញ្ញាប័ត្របាក់ឌុបក្នុងសម័យប្រឡង ២០១២ ដោយទទួលបានកំរិតពិន្ទុ​និទេ្ទស B។ កាំង ប៉ោហេង មានចំនង់ចង់បន្តបរិញ្ញាប័ត្រផ្នែកពត៍មានវិទ្យា ប៉ុន្តែត្រូវបានបដិសេធដោយក្រុមគ្រួសារ និងបងប្អូនរបស់គេ។ ម្តាយប៉ោហេង ចង់អោយ កាំង ប៉ោហេង រៀនជំនាញពេទ្យ ដោយគាត់គិតថា ជាជំនាញមួយសមនឹងអ្នកចេះដឹង និងអាចរកចំនូល​ទ្រទ្រង់គ្រួសារបានយ៉ាង​ស្រួលនាពេលខាងមុខ។ កាំង ប៉ោហេង មិនបានបដិសេធនឹងសំណើររបស់ម្តាយខ្លួនឡើយ ដោយគេគិតថា គ្មានម្តាយឯណាមិនចង់អោយកូនល្អ និងរស់ស្រួលនៅថ្ងៃមុខឡើយ។ កាំង ប៉ោហេង បានសង្វាតរៀនវគ្គថ្នាក់ត្រៀមនៅឯទីក្រុងភ្នំពេញសំរាប់ការប្រឡងចូលនៃ​ផ្នែកសុខាភិបាល​អស់រយះពេលកន្លះឆ្នាំ ទម្រាំដល់ថ្ងៃប្រឡងមកដល់។ បន្ទាប់ពីការប្រឡងត្រូវបានបញ្ចប់ កាំង ប៉ោហេង ត្រូវបានជាប់ និងចូលរៀនថ្នាក់មូលដ្ឋានពេទ្យកុមារ នៅឯសកលវិទ្យាល័យអន្តរជាតិ សែន សុខ។ ពេលវេលា ចេះតែរំកិលទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ កាំង ប៉ោហេង រៀន​ចាប់មិនបាននូវ​ផ្នែកពេទ្យដែលម្តាយខ្លួនស្រឡាញ់ ហើយក៏គិតឡើងវិញថា ជំនាញពេទ្យគឺជាមុខវិជ្ជាដែលប្រើពេលរៀនយូរ ចុះបើសិនជាខ្លួនរៀនចេះតែរៀនទៅតាមម្តាយខ្លួន ហើយចំណាយពេលយូរ រៀនចប់ ចេញមកធ្វើការមិនកើត តើជីវិតខ្ញុំនឹងទៅជាយ៉ាងណា?។ ដោយគិតជាច្រើនថ្ងៃច្រើនខែរួច កាំង ប៉ោហេង ក៏សំរេចចិត្តប្រាប់រឿងនេះទៅម្តាយគេ។ ម្តាយលឺហើយ យល់ចិត្ត និងព្រមតាមកូនគ្រប់យ៉ាង ដោយបានប្តូរជំនាញដែលកំពុងរៀន ទៅជំនាញអ្វីដែលកូនខ្លួនស្រឡាញ់ និងចូលចិត្ត ព្រោះថាជំនាញអ្វីក៏ដោយ បើសិនជាយើងចេះប្រាកដ វាមិនខ្វះចំណូលឡើយ ផ្ទុយទៅវិញប្រសិនបើ​ការងារល្អយ៉ាងណាក៏ដោយ ដែលយើងឃើញគេរកបាន ហើយយើងចេះមិនដល់គេ ក៏វាមិនអាចផ្តល់ផលល្អដូចជាគេបាននោះដែរ។ កាំង ប៉ោហេង បានប្តូរជំនាញទៅជាជំនាញពត័មានវិទ្យា ផ្នែកសរសេរកូដ និងរចនា នៅសកលវិទ្យាល័យលីមកុកវីង ក្នុងឆ្នាំ២០១៣។ ក្នុងឆ្នាំសិក្សា ២០១៦ កាំង ប៉ោហេង បានរៀនវគ្គផ្លាស់ប្តូរបទពិសោធន៍នៅឯប្រទេសម៉ាឡេស៊ី រយះពេលកន្លះឆ្នាំ សំរាប់ការសិក្សានិស្សិតឆ្នាំទី៣។ កាំង ប៉ោហេង បានបញ្ចប់បរិញ្ញាប័ត្រជំនាញរបស់ខ្លួនក្នុង ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីការវិលត្រលប់មកមាតុភូមិវិញ។ ប៉ុន្តែរឿងដែលគួរអោយសោកស្តាយមួយទៀត​ដែលឈានជើងចូលក្នុងជីវិតរបស់គេនោះ គឺគេមិនបានមានវត្តមានក្នុងកម្មវិធីទទួលសញ្ញាប័ត្ររបស់សាលាឡើយ ដោយវាក៏ជាថ្ងៃ ដែលបងប្រុសបង្កើតរបស់គេរៀបអាពាហ៍ពិពាហ៍ផងដែរ។ ដោយគិតថាវាក៏ជាថ្ងៃតែមួយគត់ក្នុងឆាកជីវិតរបស់បងប្រុសខ្ឡួន ហើយវាក៏សំខាន់ជាងការទទួលបរិញ្ញាប័ត្ររបស់ខ្លួនដូចគ្នា។

https://www.facebook.com/mr.kangporheng