កិច្ចតែងការ

ពីវិគីភីឌា

កិច្ចតែងការ (Lesson Plan) ជាអត្តបទ ដែលគេសរសេរត្រៀមមុនបង្រៀន ។ កិច្ចតែងការ ត្រូវបានសរសេរដោយប្រើវិធីខុសៗ គ្នា ទៅតាម តំបន់ ប្រទេសឯកទេសរៀងៗខ្លួន។ ប៉ុន្តែ ភាគច្រើន កិច្ចតែងការតែងតែមានគំរូនៃការសរសេរច្បាស់លាស់។
មុននឹងចូលដល់ខ្លឹមសារមេរៀន គេចាំបាច់កំណត់វត្ថុបំណងជាមុនសិន។ ត្រូដឹងថា តើអ្វីជាការកំណត់ក្នុងមេរៀន។ តើសិស្សនឹងទទួលបានអ្វីខ្លះ ក្រោយពីបញ្ចប់មេរៀន។ ការកំណត់ វត្ថុបំណង មានការចៀសវាង ប្រើកិរិយាខ្លាំង ខ្លះៗ ដូចជា អាចជាដើម។
ការគូរប្លង់កិច្ចតែងការ មានគំរូផ្សេងៗគ្នា ដែលក្នុងភាសាខ្មែរ មុខវិជ្ជាភាគច្រើន គេគូរ ៣ ប្លង់គឺ សកម្មភាពគ្រូ សកម្មភាពសិស្ស និង ខ្លឹមសារមេរៀន។ ជួនកាល គេគូរតែ ពីរប្លង់ប៉ុណ្ណោះ គឺ សកម្មភាពគ្រូ និង សកម្មភាពសិស្ស ប៉ុណ្ណោះ ដែលខ្លឹមសារមេរៀន គេដាក់ចូលទៅ សកម្មភាពគ្រូ ឬ សកម្មភាពសិស្ស ឬ មិនដាក់តែម្ដង។ មានគ្រូបង្រៀនខ្លះទៀត គាត់សរសេរតែ មួយប្លង់ប៉ុណ្ណោះ ដែលជាប្លង់សំនួរចំលើយតែម្ដង ហើយ សកម្មភាពផ្សេងៗ ត្រូវសរសេរក្នុង វង់ក្រចក។ មិនតែប៉ុណ្ណោះ ក៏មានការសរសេរជា ៤ និង ៥ ប្លង់ផងដែរ។
គ្រប់ប្លង់នីមួយៗ គេចែកជាជំហានៈ

  • ជំហានទី១៖ ការស្វាគមន៍ គេសរសេរពីសកម្មភាពផ្សេងៗ ដែលទាក់ទងនឹងការស្វាគមន៍ បូករួមទាំងការរំលឹកមេរៀនចាស់ និងការនាំអារម្មកូនសិស្សផងដែរ។
  • ជំហានទី២៖ ការរំលឹកមេរៀនសិស្ស ឬ ល្បែងផ្សេងៗ ដើម្បីទាញអារម្មសិស្ស។
  • ជំហានទី៣៖ មេរៀនថ្មី បូករួមទាំងការ បញ្ចូល នីតិវិធី អត្តបទ និង ឆ្លើយសំនួរ។
  • ជំហានទី៤៖ ពង្រឹងចំណេះដឹង។
  • ជំហានទី៥៖ បណ្ដាំផ្ញើ ការផ្ដែរផ្ដាំចុងក្រោយ ឬ ការដាក់កិច្ចការផ្ទះ។