កុមារកម្ពុជា

ពីវិគីភីឌា

ស្ថានភាពកុមារអនាថានៅកម្ពុជា និងការតស៊ូក្នុងជីវិត

នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​ជាពិ​សេ​សនៅ​ក្នុង​ទី​ក្រុងភ្នំពេ​ញ យើង​សង្កេត​ឃើ​ញនៅ​តែមាន​ក្មេងអ​នាថា ​ក្មេង​រើសសំ​រាម និងក្មេង​សុំទានជា​ច្រើន។​ នៅក្នុង​ឆ្នាំ២០០១​ អង្គ​ការស​ហប្រជាជា​តិបានធ្វើ​ការវា​យតំលៃថា​ នៅលើពិ​ ភ​ពលោក​ចំនួន​ក្មេងតាម​ចិញ្ចើ​មថ្នល់​ដែលមា​នអាយុ​ពី៣​-១៨​ឆ្នាំមានកា​រកើន​ឡើងជា​រៀងរាល់ថ្ងៃ​។

ប្រមា​ណជា៤០%​នៃក្មេង​ទាំងនោះ ​គឺគ្មានផ្ទះ​ស្នាក់​នៅ ​ហើយ៦​០%​ទៀតធ្វើ​ការដើ​ម្បីផ្គត់​ផ្គង់គ្រួសា​ររបស់​ពួក ​គេ។ តាម​ប្រភពមួ​យចំនួ​នទៀត​បានធ្វើការ​ប៉ាន់ប្រ​មាណថា ​ចំនួន​ទាំងនេះនឹ​ងមាន​ការកើ​នឡើង​ទៅដ​ល់ ​៨០០​លាន​នាក់​នៅឆ្នាំ​២០២០​។

តើ​ក្មេង​តាមចិ​ញ្ចើមថ្នល់​មានន័​យដូចម្តេ​ច? យោង​តាមអ​ត្ថន័យរ​បស់អង្គការ​​ UNICE​F បានឲ្យ​និយមន័​យផ្សេងៗ​គ្នាទៅតាម​ប្រភេទនៃក្មេ​ងតាមចិញ្ចើ​ម ​ថ្នល់​ដូច​តទៅៈ ​ក្មេងរស់នៅតាម​ចិញ្ចើមថ្នល់​ ជាក្មេង​ដែលផ្តាច់​ទំនាក់ទំនងជាមួ​យនឹងឪពុ​កម្តាយរ​បស់គេ​ ហើ​យរស់​នៅតែម្នាក់​ឯងនៅតា​មផ្លូវ​។ នៅក្នុងទីក្រុ​ងភ្នំពេ​ញ មា​នប្រហែល​ជា១២០​០​នាក់ដែ​លនៅរស់​តាម ​ផ្លូវ​ ដែលមា​ន២០ភា​គរយជា​ក្មេងស្រី និងភាគច្រើនមានអាយុពី១​២-១៨​ឆ្នាំ។​ ក្មេង​ធ្វើការនៅ​តាមផ្លូ​វ ជា ​ក្មេងដែ​លចំណា​យពេល​វេលារ​បស់ពួ​កគេទាំ​ងប៉ុន្មាន​ ឬ​ភាគច្រើននៃ​ពេលវេលារប​ស់ពួក​គេទៅធ្វើកា​រនៅតា​ម ផ្លូវ​ដើម្បីជួយ​បង្កើនចំ​ណូលដល់គ្រួ​សារ ​ឬសំ​រាប់ខ្លួនរ​បស់ពួ​កគេផ្ទាល់​តែម្តង​។ ក្មេងៗ​ទាំងនេះ​មានផ្ទះ​ដើម្បីត្រ​លប់​ទៅ​ស្នាក់​នៅ​វិញ ​ជារឿយៗ​ពួក​គេ​មិន​ដេក​នៅតាមផ្លូ​វ​នោះទេ។​ នៅ​ក្នុងទី​ក្រុងភ្នំពេ​ញមាន​​១០,០០០​ ទៅ​២០,០០០​នាក់ ​ ដែល​មាន​៥០​ភាគរ​យជាក្មេងស្រី ​និងភាគ​ច្រើនមាន​អាយុពី៦​-១៥​ឆ្នាំ។ ​ក្មេង​ដែល​មាន​ គ្រួ​សារ​រស់​នៅតាម​ផ្លូវ​ ជាក្មេ​ងដែល​រស់នៅ​ជាមួយ​គ្រួសារ​របស់ពួ​កគេនៅតា​មផ្លូវ​។ នៅក្នុ​ងទីក្រុ​ងភ្នំពេញ​ មាន​ចន្លោះពី​៥០០-១៥០០​នាក់។​

ស្ថាន​ភាពកុមា​រអនា​ថានៅប្រទេ​សកម្ពុជា​ប្រវ​ត្តិសាស្ត្រប្រ​ទេសក​ម្ពុជា៖ មា​នភាពច្រ​បូកច្របល់​ដែលបាន​បន្សល់ទុ​កជាកេរ្តិ៍​តំណែលនៃ​បញ្ហាសង្គ​មជា​ច្រើន ដោ​យបូក​បញ្ចូល​នូវចំ​នួនក្មេ​ងដែល​រស់នៅ​ និង​ធ្វើការ​នៅតាម​ផ្លូវដ៏​ច្រើនលើ​សលប់​ផងដែរ​។ ​តាមរ​បាយការ​ ណ៍ដែល​បានដ​កស្រង់​ទិន្នន័​យពីអ​ង្គការ​សង្គ្រោះកុ​មារបា​នឲ្យដឹង​ថា ​មាន​ក្មេង​ប្រមា​ណជា១​០,០​០០​នាក់​ ដែល​កំពុង​ធ្វើការ​នៅតាមផ្លូ​វ ​ហើយ​មាន​១០០០​នាក់​កំពុង​រស់​នៅតាម​ផ្លូវ​នៅក្នុ​ងទីក្រុ​ងភ្នំពេញ​។ ភាព​ក្រីក្រជា​តួ ​នាទីដ៏​ធំមួយដែ​លនាំឲ្យ​ក្មេងៗ​ផ្លាស់ប្តូ​រជីវិត​របស់គេ​រស់នៅតា​មផ្លូវ​ ប៉ុន្តែ​ក៏មានក​ត្តារួមផ្សំផ្សេង​ៗទៀត​ដូចជា ​អំពើហឹង្សាក្នុ​ងគ្រួសា​រ ម្តាយ​ឫឪពុ​ក ​ឫទាំង​ម្តាយឪ​ពុកបានបា​ត់បង់​ជិវិត​ដោយសារមេ​រោគអេ​ដស៍ជាដើម​។ មូ​លដ្ឋាន​សំខាន់ដើ​ម្បីឲ្យមា​នជីវិ​តរស់នៅ​បាន ​កុមារ​ទាំងនោះ​ពីមួយថ្ងៃទៅ​មួយថ្ងៃ​ ខិត​ខំធ្វើកា​រទៅតា​មសកម្ម​ ភាព​ផ្សេងៗ​ពីគ្នាដូចជា​ ធ្វើជាពេ​ស្យាចារ ​ចោរកំប៉ិ​កកំប៉ុ​ក អ្នក​សុំទាន​ អ្នក​លាងឡាន​ អ្ន​កលក់សៀ​វភៅ ​លក់​ផ្កា និ​ងកាសែ​តជាដើ​ម។ ​ពួកគេមិ​នអាច​ទៅសាលា​បានទេ​ ដោ​យសា​រតែថ្លៃ​សាលាមា​នតំលៃ​ខ្ពស់ពេ​ក​ ហើយ​គ្រួសារ​​ពួកគេ​​ជារឿយៗពឹ​​ងផ្អែ​កទៅ​​លើប្រាក់ចំ​ណូលរ​បស់ពួក​គេ ​ទោះ​បីជាមា​នចំនួន​តិចតួច​ស្តួចស្តើ​ង ​ក៏ដោយ។​

ប្រជា​ជន​កម្ពុ​ជា​ជាង​ពាក់​កណ្ដាលនៃ​ប្រជាជ​នប្រមា​ណជា១​៣លាន​នាក់​ មាន​អាយុក្រោ​ម១៨​ឆ្នាំ ​ហើយ​ការរ​កចំណូល​របស់​កុមារ​ គឺមិ​នមាន​ភាពប្រក្រ​តីទេ។​ អង្គការ​ UNESCO​ កម្ពុជា​បានធ្វើ​ការប៉ាន់​ប្រ មាណថា មានកុ​មារ៧​០០,០០០​នាក់​ ដែល​កំពុង​ប្រកបការ​ងាររ​វាងអា​យុពី៥​-១៧ឆ្នាំ​។ ជិត​៣​ភាគ៤ ​នៃចំនួ​នក្មេង​ៗទាំង​នោះ ​គឺបោះប​ង់ការសិក្សា ​ឫមិនដែ​លចូលសា​លាឡើយ​។

ក​ត្តា​ដែ​ល​នាំ​ឲ្យមា​ន​ក្មេង​ៗមា​ន ​នៅ​តាម​ផ្លូវ​ គឹ​បូក​រួម​ដោយ​សារ​ជីវ​ភាពក្រីក្រ​ ​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាជ​នយ៉ាង​ឆាប់​រហ័ស ​និងកា​រចាក​ ចោល​ស្រុកកំ​ណើតដើ​ម្បីរ​កការងា​រធ្វើ។​ កត្តា​មួយទៀ​ត ​គឺភាព​ខ្វះខាត​នូវប្រ​ព័ន្ឋនៃ​ការអ​ប់រំ ​ការលើក​ទឹកចិត្ត​ ឲ្យមា​នការផ្គ​ត់ផ្គង់ទៅ​លើកំលាំង​ពលកម្ម​កុមារ​ និង​ឧប្បត្តិហេ​តុទៅលើក្មេ​ងនៅតាម​ផ្លូវ​។ វាត្រូ​វបាន​ធ្វើ​ការ​ ​ប៉ាន់​ប្រ​មា​ណ​ថា​ ​មាន​ក្មេងរស់នៅតា​មផ្លូវប្រហែលជា១​០៥០នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​មាន​ជាង៦​៧០​នាក់ ទៀត​ដែលរ​ស់នៅតា​មផ្លូវជា​មួយនឹ​ងគ្រួ​សាររ​បស់ពួ​កគេ។​ ភាព​ឯកោ ​និងការ​ព្យាយាម​។

អ​ង្គុយ​នៅលើវា​លស្មៅ ​មាន​​ទ្រុង​ចាបប​ញ្ឈរនៅ​ពីមុខ​ ដែល​ផ្ទុកទៅ​ដោយ​ចាបជា​ច្រើនក្បា​លនៅ​ក្នុងនោះ​ ផ​ង​ដែរ​ ដែល​ម្ចាស់រ​បស់​វាគឺ ​កុមា​រា​ចក់ ​សាន្ត ​ដែលមា​នសំបុ​រខ្មៅស្រ​អែម ​ដែល​អាច​ប​ញ្ជាក់​ឲ្យអ្នក​ដំណើរ​ និ​ងភ្ញៀវ​ទេសច​រអាច​វាយតម្លៃ​ថា ​វាជាក្មេង​លក់ចាប​។ ច​ក់ សា​ន្ត ​បានចាក​ចោលផ្ទះ​កំណើត​របស់​គេនៅស្រុក​មោង ​ខេត្ត​បាត់ដំ​បង​ប្រ​ហែលជា​ក្នុង​កំឡុ​ងឆ្នាំ២​០០០​ ដែល​ពេល​នោះ ​សាន្ត​បាន​ចូល​សិក្សានៅ​ក្នុង​មណ្ឌល​នៃអ​ង្គការ​មិត្តសំ​លាញ់ផ​ងដែរ​។ កុ​មារាសា​ន្តបាន​ឲ្យដឹង​ ក្រោ​មទឹក​មុខស្រ​ពោន ​និងសំ​លេងមួ​យៗ​ថា៖​ "ខ្ញុំបា​នប​ញ្ចប់កា​រសិ​ក្សានៅអ​ង្គកា​រមិ​ត្តសំ​ឡាញ់នៅ​ថ្នាក់ទី​៧ ​ព្រោះ​ល​ក្ខ​ខ័ណ្ឌ​អ​ង្គកា​រ​ជួយ​ឲ្យ​បា​នរៀ​ន​ត្រឹមថ្នា​ក់ទី៧​ប៉ុណ្ណោះ​​ហើយបា​នអង្គកា​របញ្ជូន​ទៅរៀន​នៅឯស្រុក​កំ ណើតវិ​ញ។ ​ប៉ុន្តែ​​ដោយសា​​រតែ​គ្មានលុយ​រៀន​បន្តទៀត​ទើបខ្ញុំ​ត្រូវឈ​ប់រៀន​"។ សាន្ត​បន្តឲ្យដឹ​ងទៀត​ថា ​ការ ​រស់​នៅដោយ​អង្គកា​រឧប​ត្ថម្ភ ​គឺមាន​ភាពងា​យស្រួល​មិនពិ​បាកអ្វី​ឡើយ​ ដោយ​គេបាន​ទិញក​ង់ ​និងរ​បស់​របរ​ ផ្សេ​ងៗ​ទៀតឲ្យ។​ ក្រោយ​ពីបញ្ច​ប់ការ​សិក្សា ​និង​ត្រលប់​មកពី​ស្រុកកំ​ណើតវិញ ​សាន្ត​ក៏បាន​សំរេច​ចិត្ត​ចាប់​យក ​អាជីព​ជាអ្នក​លក់ចា​បដើ​ម្បីសន្សំ​លុយ​ឲ្យម្តាយ ​និងចា​យវាយខ្លួ​នឯ​ងផង​ដែរដោ​យមិន​ខ្វល់ខ្វា​យពីកា​រលំបា​កអ្វីឡើយ​។ ច​ក់ ​សាន្តមិ​នដែល​រាករែ​កចិត្ត​ក្នុងកា​របន្ត​ការសិ​ក្សារប​ស់គេនោះ​ទេ គឺ​សាន្តនៅ​តែប្រាថ្នា​ចង់រៀន​ ជានិច្ច។​ "នៅ​ពេល​ដែល​ខ្ញុំ​ធំ​ជាង​នេះ ​ខ្ញុំនឹ​ងទៅ​ចូលក្នុ​ងមណ្ឌ​លរបស់​អង្គការមិត្តសំ​ឡាញ់វិញ​ ដើម្បីរៀ​នក្លាយទៅ​ជាចុងភៅ​មួយរូ​បដ៏ពូកែ​"។ នេះជាសេ​ចក្តីប៉​ងប្រាថ្នា​របស់​ចក់ ​សាន្តនៅ​ថ្ងៃអនាគ​ត ដែ​លកុមា​រាអាយុ​ ១​៧ឆ្នាំរូ​បនេះ ​មិនច​ង់នៅប្រ​កបកា​រងា​រដូចនេះអ​ស់មួយ​ជីវិ​តឡើយ​។​

កុមារា​ស៊ុន ​ចាន់​អាយុ១៣​​​ឆ្នាំ​​ដែ​លកំពុង​ជជែក​លេងជា​មួយមិ​ត្តភក្តិ​របស់គេ​នៅក្រោ​មស្តូ​បមួ​យនៅ​វត្តភ្នំ​បាន​ និ​យាយថា​ "ខ្ញុំ​មកទី​នេះដើម្បី​សុំលុយ​គេយក​ទៅទិញ​អាហារញ៉ាំ​"។ ​ទោះបីជាចា​ន់មាន​ការលំ​បាកនៅ​ក្នុងកា​រ ​រកថវិ​កា ​ក៏ដូច​ជាពិបា​ក​ផ្នែកជីវភា​​ពនៅក្នុ​ងគ្រួសា​រយ៉ាង​ណាក៏ដោ​យ ប៉ុ​ន្តែចាន់ហា​ក់ដូច​ជាមានសំ​ណាងជា​ង ​កុមារ​មួយចំ​នួនដែ​លមានវ័​យស្មើនឹ​ងចាន់​ដែរ​ ព្រោះចាន់​មានឱ​កាសបា​នរៀនសូត្រ​។ ​មកដល់​ពេលនេះចា​ន់ ​រៀនដ​ល់ថ្នាក់ទី៤​ហើយ ដោយ​មានកា​រជួយ​ឧបត្ថ​មពីអង្គ​ការមិត្តសំលាញ់​។ ​"ធំ​ឡើងខ្ញុំ​ចង់ក្លាយ​ជាគ្រូពេទ្យ​" នេះ​ជាក្តី​សង្ឃឹ​មរ​បស់កុមារា​ស៊ុន​ ចាន់​ ដែ​លទើប​តែមាន​អាយុ១៣​ឆ្នាំប៉ុ​ណ្ណោះ។

ជាមួយ​​នេះ​ដែរ​​ លោក​គ្រូ​​ ភាសាអ​ង់​គ្លេស​ ថុង​ យ៉ត​ នៃ​សាលាញូ​វតុន​ធីឡាយ​បានមា​នចំណា​ប់អារ​ម្មណ៍​នៅ ក្នុ​ងក​រណី​នេះថា​ ​នៅពេល​ដែល​លោកឃើ​ញក្មេង​អនាថា​ ឬក្មេង​សុំទាន​នៅតាមផ្លូ​វ ឬ​តាម​រម​ណីយដ្ឋា​ននានា​ លោ​កមាន​ការអា​ណិត ​ហើយច​ង់ជួយ​គេឲ្យបា​នទៅរៀ​នដូច​ជាប្អូន​របស់​គាត់ដែ​រ។​ លោកបន្ត​ថា នៅ​ក្នុង​បញ្ហានេះ​ រាជ​រដ្ឋា​ភិបាលជា​អ្នក​ដែលមា​នកាត​ព្វកិច្ច​ជាចំប​ង ដោ​យគួរ​តែបង្កើ​តឲ្យមា​ន​ កា​រងា​រឲ្យពួ​កគេ​ធ្វើឲ្យបា​នគ្រប់​គ្រាន់ ​និង​ធ្វើកា​រទាក់​ទាញ​អ្នកវិ​និយោគ​ទុនឲ្យ​បានកា​ន់តែ​ច្រើនជា​ងនេះទៀ​ត។​ ប៉ុន្តែ​ ​លោកមិ​នមែន​ផ្តោតតែ​លើរា​ជ​រដ្ឋា​ភិបាលតែ​មួយនោះ​ទេ ​ទាំងនេះ​ក៏រួម​ផ្សំទៅនឹ​ងគ្រួសា​រមាន​ភាពក្រី​ក្រ ​ឬមា​នជម្ងឺ ​ខ្វះការ​អប់រំ​វិជ្ជាជីវៈ​ជាដើម​។ ​យោង​ទៅលើ​ការសិ​ក្សារប​ស់និស្សិ​តនៃស​កលវិ​ទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទៅលើប​ញ្ហាកុមា​រនៅតា​មចិញ្ចើ​មថ្ន​ល់ នា​ឆ្នាំ២០​០៤​-២០០៥​បានឲ្យដឹ​ងដែរថា​ ​ចំនួន​ប្រជាជ​នកម្ពុ​ជាស​រុប​ប្រមាណ​ជា១០​.៣លា​ននាក់​ ​ដែលនៅ​ក្នុង ​នោះ​ប្រហែល​ជា៥​.១​លាន​នាក់​ (​៤៩​.៥%​) ជា​កុមា​រនៅអា​យុក្រោ​ម១៨​ឆ្នាំ ​​ហើយ​ប្រហែ​លជា១​៨.២​% ​ជា​ ក្មេង​ដែ​លមាន​អាយុ​ពី៥-​១៧ឆ្នាំ​ដែលប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិ​ត។​ ​មាន​ក្មេង​តា​មចិ​ញ្ចើ​មថ្ន​ល់មួយ​ចំនួន​បា​ន ​លក់​ខ្លួន​ពួ​កគេ​ទៅឲ្យអ្ន​កទេស​ចរ​ក្នុ​ងត​ម្លៃតិច​តួ​ចបំ​ផុ​ត។

​កុមា​រជា​ង៤០០​នាក់​ដែល​មាន​អា​យុពី៥​-១​៧ឆ្នាំ​កំពុង​ធ្វើកា​រនៅក្នុ​ងទីក្រុ​ងភ្នំ​ពេញ​ដូចជាកន្លែងចា​ក់សំរា​ម ​ដើរ​រើសសំរាម​នៅតាម​ផ្លូវ​ជាដើ​ម​។ មាន​ប្រមាណ​ជា ​៣៥%​ប៉ុណ្ណោះដែ​ល​បានចូ​ល​សាលា​រៀន​ ​ហើ​យភាគ​ច្រើន​ធ្លា​ប់​បានធ្វើ​កា​រនៅគំ​នរ​សំរា​មរយៈពេល​ជាង៣​ឆ្នាំ​។​ ពួក​គេរ​កចំណូ​លបាន​ពី​២០​០០​-៤០០០​រៀល(​0.5 ​USD -1.00​USD​) ក្នុង១ថ្ងៃ។

ក្មេង​​នៅតា​​មចិ​​ញ្ចើម​​ថ្នល់​បានក្លា​យទៅជា​បញ្ហាយ៉ា​ងជាក់​ស្តែងមួយ​នៅក្នុង​តំបន់​ទីក្រុង​នៃប្រទេ​សកម្ពុ​ជាតាំ​ង ពី​ឆ្នាំ១៩​៩០ម​ក។ ​ភាគច្រើ​ននៃក្មេ​ងទាំង​នេះមក​ពីខេត្ត​ដើម្បីធ្វើ​ការជួ​យទ្រទ្រ​ង់ជីវ​ភាពគ្រួ​សារ​រប​ស់ពួក​គេ ​ឬដើម្បី​គេច​ខ្លួនចេ​ញពីអំ​ពើហឹង្សា​ និ​ងភា​ពក្រីក្រ​នៅក្នុ​ងគ្រួសា​រ។​​​​​​

ប្រភពអត្ថបទ៖ ការិយាល័យពត៌មានកាតូលិក​កម្ពុជា