កុលប្រភាវតី
| ព្រះនាងកុលប្រភាវតី | |
|---|---|
| ចក្រវរ្តិនីកម្វុជទេឝសម័យកាលនគរភ្នំ (តំណែងព្រះអគ្គមហេសី) | |
| សម្ដេចព្រះមហាក្សត្រិយានី សម័យកាលនគរភ្នំ | |
| Tenure | រជ្ជកាលគ្រងរាជ គ.ស ៥១៤-៥១៧ |
| អង្គមុន | ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន |
| អង្គក្រោយ | ព្រះបាទរុទ្រវម៌្ម |
| ចក្រវរ្តិនីកម្វុជទេឝសម័យកាលនគរភ្នំ (តំណែងព្រះអគ្គមហេសី) | |
| Tenure | គ.ស ៤៧០-៥១៤ |
| អង្គមុន | ស្រីឥន្ទ្រទេវី (ផែនដីព្រះបាទឝ្រីន្ទ្រវម៌្ម) |
| អង្គក្រោយ | ព្រះទេវីនៃព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន |
| ប្រសូត | រាជធានីវ្យាធបុរ |
| សុគត | រាជធានីវ្យាធបុរ |
| រាជពន្ធភាព | ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន |
| រាជបច្ឆាញាតិ | ព្រះអង្គម្ចាស់គុណវម៌្ម |
| វង្ស | រាជត្រកូលកៅណ្ឌិន្យវង្ស (ដោយរៀបអភិសេក) |
| សាសនា | សាសនាហិណ្ឌូបែបខ្មែរនិងនាគសាសនា(រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម) |
ព្រះនាងកុលប្រភាវតី គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជាសម័យកាលនគរភ្នំនិងជាព្រះអគ្គមហេសីរបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលនគរភ្នំនិងបានបម្រើជាអ្នករាជានុសិទ្ធិក្នុងកំឡុងឆ្នាំដើមនៃរជ្ជកាលព្រះបាទរុទ្រវម៌្មក្នុងគ.ស ៥១៤-៥១៧។[១][២] ព្រះនាងបានរៀបអភិសេកជាមួយព្រះមហាក្សត្រនៃអាណាចក្រនគរភ្នំព្រះនាម ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន។ ព្រះនាងគឺជាព្រះមាតារបស់ព្រះអង្គម្ចាស់គុណវម៌្ម ព្រះរាជបុត្រច្បង របស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន។[៣]
ព្រះរាជជីវប្រវត្តិ
[កែប្រែ]តាមសិលាចារឹកអ្នកតាដំបងដែក នៃខេត្តតាកែវ បញ្ជាក់ថា ព្រះអគ្គមហេសីរបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន គឺព្រះនាងកុលប្រភាវតី។ សិលាចារឹកនេះបានបញ្ជាក់ទៀតថា មុនព្រះនាងសោយទិវង្គត ព្រះនាងបាន ចាត់ចែងឲ្យសាងសង់ ទេវាល័យ សម្រាប់តម្កល់ព្រះវិស្ណុមួយព្រះអង្គ ដែលធ្វើអំពីមាសសុទ្ធ ព្រមទាំង លំនៅស្ថានសម្រាប់ពួកព្រហ្មបុរោហិត និងបានជីកស្រះទុកជាប្រយោជន៍ចំពោះអ្នកស្រុកផង។
សិលាចារឹកនៅប្រាសាទប្រាំល្វែង ដែលបានចារឡើងដោយព្រះរាជកុមារ គុណវម៌្ម នៅដើម សតវត្សរ៍ទី៦ នៃគ.ស បានរៀបរាប់អំពីប្រវត្តិរបស់ទ្រង់ផ្ទាល់។ ព្រះរាជកុមារ ឬ ផ្វានថាងចឹង បើ សរសេរជាភាសាចិន ជាព្រះរាជបុត្ររបស់ព្រះនាង កុលប្រភាវតី និង កៅណ្ឌិន្យជយវម៌្ម ដែលបាន សោយទិវង្គត នៅឆ្នាំ៥១៤ នៃគ.ស។ ព្រះអង្គជារាជបុត្រនៃព្រះមហាក្សត្រដែលជា ព្រះចន្ទនៃរាជវង្សកៅណ្ឌិន្យ ព្រះអង្គបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែកប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ។ ព្រមពេលជាមួយគ្នាដែរ លទ្ធិព្រហ្មញ្ញសាសនា មានការរីកចម្រើនដែរ។ នេះបើយើងសំអាងលើទិដ្ឋភាពរួមនៃសង្គមខ្មែរនាសម័យនគរវ្នំ ដែលជំនឿលើព្រហ្មញ្ញសាសនាបានគ្របដណ្តប់ស្ទើរតែគ្រប់ច្រកល្ហក ពោលគឺមានអាទិភាពចម្បង។ សិលាចារឹកនៅវាលភក់ កម្ពុជាក្រោម បានបញ្ជាក់ថា មុននឹងសោយទិវង្គតនៅឆ្នាំ៥១៤ នៃគ.ស ព្រះមហារាជិនីនៃព្រះបាទជយវម៌្មដែលមានព្រះនាមថា កុលប្រភាវតី បានត្រាស់បង្គាប់ឲ្យរាជឌ្ឍកី ស្ថាបនាអាស្រមដើម្បីបូជាព្រះសិវ។ រីឯព្រះរាជបុត្ររបស់ទ្រង់ដែលមានព្រះនាមថា ព្រះគុណវម៌្មដែលជានាយកលើអារាមមួយនៅក្នុងព្រះវិហារនេះ មានការគោរពបូជាស្នាមព្រះបាទព្រះវិស្ណុ ឈ្មោះចក្រវីរថស្វាមិគគួរឲ្យមោទនៈ។
ឯកសារយោង
[កែប្រែ]- ↑ Jacobsen, Trudy (2008) (ជាen). Lost Goddesses: The Denial of Female Power in Cambodian History. NIAS Press. pp. 22–23. ល.ស.ប.អ. 978-87-7694-001-0. https://books.google.com/books?id=-9unZvFaiREC&pg=PA22.
- ↑ (ជាen) Re-imagining South Asian Religions: Essays in Honour of Professors Harold G. Coward and Ronald W. Neufeldt. BRILL. 2012-12-03. ល.ស.ប.អ. 978-90-04-24237-1. https://books.google.com/books?id=qT0yAQAAQBAJ&dq=Kulaprabhavati&pg=PA77.
- ↑ Higham, Charles (2014-05-14) (ជាen). Encyclopedia of Ancient Asian Civilizations. Infobase Publishing. p. 188. ល.ស.ប.អ. 978-1-4381-0996-1. https://books.google.com/books?id=H1c1UIEVH9gC&pg=PA188.
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- ព្រះមហាក្សត្រកម្ពុជា
- សម័យកាលនគរភ្នំ
- ភ្នំដា
- ប្រាសាទភ្នំដា
- រចនាបថភ្នំដា
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: កុលប្រភាវតី |
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន |
ស្ដេចចក្រពត្តិក្រុងកម្ពុជាធិបតី សម័យកាលនគរភ្នំ គ.ស ៥១៤-៥១៧ |
តដោយ ព្រះបាទរុទ្រវម៌្ម |
| គោរម្យងារសំរាប់រាជ្យ | ||
| មុនដោយ ស្រីឥន្ទ្រទេវី (ផែនដីព្រះបាទឝ្រីន្ទ្រវម៌្ម) |
ចក្រវរ្តិនីកម្វុជទេឝសម័យកាលនគរភ្នំ (តំណែងព្រះអគ្គមហេសី) គ.ស ៤៧០-៥១៤ |
តដោយ ព្រះស្នំត្រូវជាមាតានៃព្រះបាទរុទ្រវម៌្ម (ផែនដីព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន) |
| អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages with script errors
- អត្ថបទ with short description
- Short description is different from Wikidata
- Pages using infobox royalty with unknown parameters
- ក្សត្រីនៃនគរភ្វូណាន
- ក្សត្រីនៃវ្យាធបុរ
- រាជវង្សកៅណ្ឌិន្យវម៌្ម
- រាជវង្សកៅណ្ឌិន្យ
- សម័យកាលនគរភ្នំ
- សម័យកាលហ៊្វូណន
- សម័យកាលភ្វូណាន
- ហ៊្វូណន
- នគរភ្នំ
- ភ្វូណាន
- អត្ថបទខ្លីក្សត្រិយវង្សអាស៊ី
- អត្ថបទខ្លីជនជាតិខ្មែរ