កូឡុំប៊ី

ដោយវិគីភីឌា
សាធារណរដ្ឋកូឡុំប៊ី
Flag of Colombia.svg Coat of arms of Colombia.svg
ទង់​ជាតិកូឡុំប៊ី ​ ព្រះឆាយាល័ក្ខកូឡុំប៊ី
COL orthographic (San Andrés and Providencia special).svg
សាធារណរដ្ឋ ទីក្រុងបូកូតា
ប្រមុខរដ្ឋ​ អាលបារូ អូរីបេ បេឡេស្ស
ភាសា​ផ្លូវ​ការ​ ភាសាអេស្ប៉ាញ
ភ្លេង​ជាតិ​ Oh Gloria Inmarcesible...
បាវចនា​ សេរីភាព និង ការរៀបេចំ
ផ្ទៃដី​ ១,១៤១,៧៤៨ គម
ចំនួន​ប្រជាជន​
 – ដង់ស៊ីតេ/គម²
​ ៤៥,៣៩៣,០៥ (លេខទី ២៩)
 ៧៨ នាក់/គម²
រូបបិយប័ណ្ណ ពេសូកូឡុំប៊ី (COP)
ល្វែង​ម៉ោង​ UTC -៧
កូដទូរស័ព្ទប្រទេស +៥៧
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain)
.co
អត់ច្រឡំជាមួយ កូឡុំប៊ីអង់គ្លេស British Columbia នៅប្រទេសកាណាដា

ប្រទេសកូឡុំប៊ីស្តាប់ការអាន ជាប្រទេសមួយ​ ដែលបានជា​ប់ជា អាណានិកគម របស់ប្រទេសអេស្ប៉ាញ រវាងសតវត្សរ៏ទី១៦ និង សតវត្សរ៏ទី១៨ ។​ នៅសតវត្សរ៏ទី១៩ បានឈ្នះឯករាជ្យ (ឆ្នាំ១៨១០) ។ ប្រជាជាតិបុរាណកូឡុំបី បានជា ប្រជាជនមូអ៊ីស្កា ប្រជាជនគីម្បាយ៉ា និង ប្រជាជនតាអ៊ីរូណា ។ ប្រជាជនកូឡុំបី ជាពហុជាតិពន្ទ នៅបច្ចុបន្បកាល ។ ប្រទេសកូឡុំបី ផលិតកាហ្វេល្អជាងគេ នៅពិភលោក ។

ឈ្មោះ[កែប្រែ]

សាធារណរដ្ឋ កូឡុំប៊ី ឬ ប្រទេសកួឡុំប៊ី មានឈ្មោះជាភាសាអេស្ប៉ាញ Colombia (កូឡុំបីអា)។ ឈ្មោះ​នេះ​រំឮក​លោកកូលំបូស ដែលជាបុគ្គល មកពីទ្វីបអឹរ៉ុប ដែលបានរកឃើញ ទ្វីបអាមេរិច នៅ ឆ្នាំ១៤៩២

ព្រំដែន[កែប្រែ]

ប្រទេសដែលមានព្រំប្រទល់ ជាដីគោក ជាមួយ ប្រទេសកូឡុំប៊ីមានៈ

ប្រទេសដែលមានព្រំប្រទល់ ជាមួយប្រទេសកូឡុំប៊ី ខាងសមុទ្រមានៈ

ឪភាភ[កែប្រែ]

ប្រទេសកូឡុំប៊ី មានប្រជាជនរស់នៅចំនួន ៤២,៨៨៨,៥៩២នាក់[១] ហើយ ជាប្រទេសទីបីរ ដែលមានប្រជាជនច្រើនជាងគេ នៃអាមេរិកាឡាទីន​ បន្ទាប់ពី ប្រទេសម៉ិចស៊ិកូ និង ប្រទេសប្រេស៊ីល ។

រាជធានីរបស់ប្រទេសកូឡុំប៊ី គឺទីក្រុងបូកូតាទីក្រុងមេដេលីន ជាទីក្រុងធំជាងគេទីពីរ ហើយជាមជ្ឈមណ្ឌលដ៏ធំផងដែរ ។ ទីក្រុងធំជាងគេទីបីរ គឺទីក្រុងកាលី ស្ថិតនៅតំបន់ហ្គួហ្គា នៃប្រទេសកូឡុំប៊ី ។

ទីក្រុងសំខាន់របស់ប្រទេសនេះ ស្ថិតនៅឆ្នេរ ការីប៊ាន គឺ ទីក្រុងបារានខ្ជួឡា​ ហើយ វាជាកំពុងផែអន្ដរជាតិផងដែរ។ សីតុណ្ហភាពរបស់ប្រទេសកូឡុំប៊ី ផ្លាស់ប្ដូរខ្ពស់​និង​សីតុណ្ហភាពមានការផ្លាស់ប្ដូរតាមតំបន់ ។

តំបន់ដែលស្ថិត នៅជុំវិញភ្នំអែនដេស គឺត្រជាក់ជាង នៅតាមតំបនឆ្នេរ ពីរព្រោះសីតុណ្ហភាពមានកំពស់ខុសគ្នា ។ ប្រទេសកូឡុំប៊ីមានដំនាំផ្លែឈើ បន្លែ និងសត្វជាច្រើនប្រភេទ ។ ប្រទេសនេះមានវាយ មានភ្នំ និង មានព្រៃដូច ព្រៃអាម៉ាសួន

សន្ដិសុខ[កែប្រែ]

ប្រទេសមាន សង្ឃ័ងនយោបាយ ដែលមានយូរជាងគេ នៅពិភកលោកជាង ៥០ឆ្នាំហើយ! មានទ័ពឈ្លប កុម្មុយនិស្តខ្លះ ដូចជា ខ្វារ្ក (Farc) និង អេពេអេឡេ (EPL) ដេលចង់បានយក អំណាចក្នុងប្រទេស ។​ មានដែ យោធាប្រតិព័ទ្ទ ដែលតស៊ូ ទ័ពឈ្លប ។

កូឡុំបីមានបញ្ហាដែ នៃម៉ាហ្វ៊ឺយ៉ា ដែលភលិតកូខេង និងជាប្រទេសទីមួយ នៅពិភលោកដែលភលិតកូខេង ។ មានចាប់ពង្រត់ច្រើន មនុស្សឃាត និង បញ្ហាដែលមកពីសង្ឃ័ង ។

ប៉ុន្តែជាផុតភ័យទស្សនាប្រទេស ជាពិសេស នៅទីក្រុង[២][៣]

ការដឹកជញ្ជូន[កែប្រែ]

ផែនទីកូឡុំប៊ី
ទីក្រុងបូកូតា

សំរាប់ការដឹកជញ្ជួនផ្នែកភាគច្រើននៃប្រទេសកូឡុំប៊ី​គឺ​ទំនើបនិងប្រទេសនេះមានផ្លូវច្រើន។ ទីក្រុងធំៗទាំងអស់មានប្រលានយន្ដហោះ និង មានកំពុងផែមួយចំនួនស្ថិតនៅមហាសមុទ្រទាំងពីរមានមហាសមុទ្រ ប៉ាស៊ីភិច និង មហាសមុទ្រអាតឡង់ទិច ។ ដោយសារតែប្រទេសកូឡុំប៊ីជាប្រទេសដែលធំ និង មានភ្នំជាច្រើន ហើយប្រឡានយន្ដហោះមានសារៈសំខាន់ណាស់សំរាប់ប្រទេសនេះ។​ មានតំបន់មួយចំនួនដូចជាអាម៉ាស៊ួនហ្វរែស ដែលជាកន្លែងដែលមានសារៈសំ​ខាន់ហើយមធ្យោបាយនៃការដឹ​កជញ្ជួនគឺត្រូវធ្វើដំនើរតាមទន្លេ។ ·ផ្លូវៈ មហាវិថីប៉ានអាមេរិចស្ថិតនៅភាគខាងត្បូងអាមេរិចក្នុងប្រទេសកូឡុំប៊ី។ អ្នកអាចទៅឆ្ងាយទៅទីរ៉ាដេហ្វួហ្គូក្នុងឆីឡេដោយតាមផ្លូវនេះ។ ផ្លូវដែលសំខាន់បំផុតគឺ មហាវិថី បូកូតា- មេដាលីន, មហាវិថី បូកូតា-ឆាលី, មហាវិថី បូកូតា-កុកុតា, មហាវិថី បូកូតា-បារានខ្យួឡា ហើយនិងមួយចំនួនទៀតធ្វើការភ្ជាប់ទៅទីក្រុងធំៗដូចជា មេដេលីន, ឆាលី, បារានខ្យួឡា និងចាតាហ្គេណា ដេអ៊ីនដាស ជាមួយនិងផ្លូវសំខាន់ដទៃទៀត។អ្នកអាចធ្វើ ដំនើរពីរបូកូតាទៅ ការាកាស​ , វេនេហ៊ួឡានិង ខ្យួតូ,អេខ្យួឌ័រ។ ទីក្រុងធំៗជាច្រើនមានចំនតឡានក្រុង។ ·ប្រឡានយន្ដហោះ ​វាគឺចំនុចសំខាន់ណាស់ចំពោះប្រឡាណយន្ដហោះនៅក្នុងប្រទេសកូឡុំប៊ី និងទីក្រុងសំខាន់ៗមួយចំនួនសុទ្ធតែមានប្រឡានយន្ដហោះទាំងអស់។ ប្រឡានយន្ដហោះអន្ដរជាតិអ៊ីឌួរាឌួ នៅក្នុង ទីក្រុងបូកូតាជាប្រឡានយន្ដហោះសំខាន់បំផុត ហើយបន្ទាប់គឺប្រឡានយន្ដហោះអន្ដរជាតិប៉ាលម៉ាស៊ីកានៅក្នុងទីក្រុងឆាលី។ ប្រឡានយន្ដហោះផ្សេងទៀតស្ថិតនៅ មេដេលីន, បារាខ្យួឡា, សានអាលដ្រែស និង ចាតាហ្គេណាដេអ៊ីនដាស។ ប្រឡានយន្ដហោះជាច្រើនរបស់ប្រទេសកូឡុំប៊ីមានការភ្ជាប់ជាមួយនិ​ងអន្ដរជាតិដូចជាប្រទេសដែលស្ថិតនៅភាគខាងត្បួង និងខាងជើងអាមេរិច ហើយនិងទ្វីបអ៊ឺរ៉ុប។

ឯកសារយោង[កែប្រែ]

កំណត់[កែប្រែ]

ភ្ជាប់ខាងក្រៅ[កែប្រែ]