Jump to content

កោះសាខាលីន

ពីវិគីភីឌា
ដែនទីបង្ហាញខេត្តសាខាលីន ដែលជាកោះធំមួយនៅភាគខាងកើតរបស់រុស្ស៊ី។ កោះសាខាលីនមានផ្ទៃដីប្រហែលជា ៧២,៤៩២ គីឡូម៉ែត្រការ៉េ។

សាខាលីន (ភាសារុស្សីСахали́н) ជាកោះធំមួយនៅសមុទ្រប៉ាសុីហ្វិក មានទីតាំងនៅខាងជើងប្រទេសជប៉ុន ហើយនៅជិតឆ្នេខាងកើតប្រទេសរុស្សី ជាកោះមួយដែលបង្កជម្លោះរវាង ជប៉ុន និង រុស្សី នៅឆ្នាំ១៨០០ជាង ជប៉ុននិងរុស្សីប្រកាសរាងខ្លួនៗថាជាកោះរបស់ខ្លួន មុនដំបូងពួកគេ សុខចិត ្តចែកគ្នា ប៉ុន្តែនៅឆ្នាំ ១៨៧៤ ជប៉ុនបានសម្រេចចិត្ត បោះបង់ការទាមទារ ក្នុងដោះដូរជាមួយ កោះគូរីល ក្នុងអំឡុងសង្គ្រាម រុស្សី-ជប៉ុន ឆ្នាំ១៩០៤ដល់១៩០៥ ជប៉ុនបើកការវាយលុកចូលកោះហើយ ធ្វើអោយកងទ័ពរុស្សីបរាជ័យយ៉ាងងាយស្រួល ក្រោយមកទៀតក្នុងសន្ធិសញ្ញាផតស្មីត បានប្រគូលភាគខាងត្បូងនៃកោះមកកាន់ប្រទេសជប៉ុន ជប៉ុនហៅកោះនេះ ថា(樺太) ចាប់ពីឆ្នាំ១៩០៥ដល់ឆ្នាំ១៩៤៥ ភាគខាងត្បូងនៃកោះនេះ ត្រូវបានកាន់កាប់ដោយជប៉ុន ភាគខាងជើងស្ថិតក្រោមការគ្រប់គ្រង់របស់រុស្សី ប៉ុន្តែក្រោយពី សង្គ្រាមលោកទី២ បញ្ចប់ទៅ សូវៀតបានកាន់កាប់កោះទាំងមូលម្ដងទៀត សព្វថ្ងៃ កោះនេះនៅតែស្ថិតក្រោមការគ្រប់គ្រង់របស់រុស្សី ប៉ុន្តែភាគខាងត្បូងនៃកោះនៅតែមានវប្បធម៏ជប៉ុននៅទីនោះ