កៅណ្ឌិន្យទី១
| កៅណ្ឌិន្យទី១ (ព្រះថោង ឬ កុម៉ែរាជ ឬ ហ៊ុនទៀន) | |
|---|---|
| ស្ដេចចក្រពត្តិក្រុងកម្ពុជាធិបតី (សម័យកាលនគរភ្នំ) | |
រូបសំណាក់ព្រះថោងតោងស្បៃនាងនាគនៅក្រុងព្រះសីហនុ | |
| រជ្ជកាល | គ.ស ៦៨-ស.វទី១ |
| រាជ្យមុន | ព្រះមេសោមា (លីវយី ឬ នាងនាគ) |
| រាជ្យបន្ត | កៅណ្ឌិន្យទី២ |
| ស្វាមី/មហេសី | ព្រះមេសោមា (លីវយី ឬ នាងនាគ) |
| វង្ស | រាជត្រកូលកៅណ្ឌិន្យវង្ស (ដោយកំណើត) រាជត្រកូលសោមវង្ស (ដោយរៀបអភិសេក) |
| សន្តតិវង្ស | រាជត្រកូលកៅណ្ឌិន្យវង្ស (ដោយកំណើត) រាជត្រកូលសោមវង្ស (ដោយរៀបអភិសេក) |
| ប្រសូត | ប្រហែលដើមសតវត្សទី១ កោះជ្វា |
| សុគត | ប្រហែលចុងសតវត្សទី១ ភ្វូណាន |
| សាសនា | សាសនាហិណ្ឌូបែបខ្មែរនិងនាគសាសនា(រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម) |
កុរុងកៅណ្ឌិន្យទី១ ឬ ព្រះថោង ឬ កុម៉ែរាជ ឬ ហ៊ុនទៀន (ដើមសតវត្សទី១-ចុងសតវត្សទី១ នៃ គ.ស) រជ្ជកាល (គ.ស ៥២-ខាងចុងសតវត្សទី១) គឺជាក្សត្រនៃនគរភ្វូណាន(អាណាចក្រភ្នំ)ទី២បន្ទាប់ពីព្រះនាងសោមា(នាងនាគ)។
ព្រះថោង ឬ កោណ្ឌិន្យ (អានថា៖ គាន់-ឌិន)(ចិន: 混塡 - Hun Tien) "ព្រះបាទហ៊ុនទៀន" (អង់គ្លេស: Kaundinya) ព្រះអង្គគឺជាស្ដេចនិរទេស មកពីកោះជ្វា (អង់គ្លេស: Java) ដែលយល់សុបិន ថាបានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ "អត្វាមនៈ" សម្រាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក នៃនគរភ្នំ ហើយទ្រង់បានធ្វើដំណើរមកដល់នគរភ្នំតាមសុបិននេះដែលត្រូវនិងប្រទេសកម្ពុជាបច្ចុប្បន្ន ។[១] ដែលយោងតាមកំណត្រារបស់លោក កាងថាយ (ចិន: 康泰) លោក គឺជាអ្នកដំណើរចិនម្នាក់នៅពាក់កណ្ដាលសតវត្សទី៣ មកពីនគរអ៊ូខាងកើត។ លោកត្រូវបានគេស្គាល់ដោយសារតែការធ្វើដំណើររបស់លោកទៅកាន់អាស៊ីអាគ្នេយ៍ ជាមួយលោក ជូយិង (ចិន:朱應) ដែលបានធ្វើកំណត់ត្រាអំពីនគរភ្នំ របស់កម្ពុជា ។[២]
អំនះអំអាងផ្សេង
[កែប្រែ]បើតាមសិលាចារឹកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានសិក្សាកំណត់ថា ចារឆ្លាក់នៅក្នុង គ.ស ៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាមថា កៅណ្ឌិន្យ។ សិលាចារឹកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ អឝ្វតថាមន សម្រាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក ឬស្រុកខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅណ្ឌិន្យ ត្រូវបានរៀបអភិសេកជាមួយនិង ព្រះនាងអូម៉ា ដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគ។ បើមើលតាមរឿង វាហាក់ដូចជាស៊ីគ្នានឹងរឿងព្រះថោង នាងនាគ។
ពង្សាវលី
[កែប្រែ]- ព្រះបិតាក្មេក ព្រះនាម មូម៉ា
- ព្រះអគ្គមហេសី ព្រះនាម ព្រះមេសោមា (លីវយី ឬ នាងនាគ)
ឯកសារយោង
[កែប្រែ]- ↑ Asia in Western and World History: A Guide for Teaching. M.E. Sharpe Project on Asia in the Core Curriculum of Schools and Colleges (Columbia University). 1997. p. 998. ល.ស.ប.អ. 9781563242656. https://books.google.com.kh/books?id=Xn-6yMhAungC&dq=Kaundinya+I+funan&source=gbs_navlinks_s.
- ↑ Hall, D.G.E. (1981). A History of South-East Asia, Fourth Edition. Hong Kong: Macmillan Education Ltd.. pp. 25. ល.ស.ប.អ. 0-333-24163-0.
- ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
សូមមើលផងដែរ
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: កៅណ្ឌិន្យទី១ |
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||
| មុនដោយ ព្រះមេសោមា (លីវយី ឬ នាងនាគ) |
ស្ដេចចក្រពត្តិក្រុងកម្ពុជាធិបតី សម័យកាលនគរភ្នំ គ.ស ៦៨-ស.វទី១ |
តដោយ កៅណ្ឌិន្យទី២ |