កំប្រុកឆ្នូតខ្នង
កំប្រុកឆ្នូតខ្នង - Pallas Squirrel | |
---|---|
Callousciurus erythraeus | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Subfamily: | |
Genus: | Callosciurus Gray, 1867
|
ប្រភេទ: | C. erythraeus
|
Binomial name | |
Callosciurus erythraeus (Pallas, 1779)
|
ភិនភាគ
[កែប្រែ]កំប្រុកឆ្នូតខ្នង (វិទ្យាសាស្ត្រ៖ Callociurus erythraeus, អង់គ្លេស៖ Pallas Squirrel) មានប្រវែងដងខ្លួនពី ២០០-២៦០ ម.ម. និងមានប្រវែងកន្ទុយ ១៩៧ ម.ម. និងមានមាឌមធ្យម។ នៅលើខ្នង និងកន្ទុយមានពណ៌ត្នោតប្រផេះ ដោយមានឆ្នូតធំពណ៌ក្រហមជាំ។
ជីវសាស្ត្រ
[កែប្រែ]វារស់នៅក្នុងព្រៃស្រោង និង ព្រៃរបោះដែលមានរយៈកម្ពស់រហូតដល់ ១០០០ម។ វាក៏ត្រូវបានរកឃើញផងដែរនៅក្នុងព្រៃឫស្សីក្រាស់ តំបន់វាលទំនាប។ វារស់នៅតែឯង ឬ ជាក្រុមតូចៗ។ វាធ្វើសំបុកនៅលើមែកឈើខ្ពស់ៗ។ ចំណីអាហាររបស់វារួមមានផ្លែឈើ គ្រាប់ធញ្ញជាតិ មើលរុក្ខជាតិ និងសត្វល្អិត។
រប៉ាយរស់នៅ
[កែប្រែ]នៅប្រទេសកម្ពុជា វាមានវត្តមាននៅក្នុងតំបន់អភិរក្សចម្រុះកែវសីមា នៅខេត្តមណ្ឌលគិរី។ ប្រភេទនេះក៏ត្រូវបានរកឃើញផងដែរនៅប្រទេសឥណ្ឌាភាគខាងកើតប៊ូតាន ភូមា ចិនភាគខាងត្បូង ឥណ្ឌូចិន និងម៉ាឡេស៊ី។
ស្ថានភាពអភិរក្ស
[កែប្រែ]កំប្រុកឆ្នូតខ្នងមានដង់ស៊ីតេរស់នៅច្រើនបង្គួរ មានអត្រាបន្តពូជខ្ពស់ និងរងគ្រោះថ្នាក់តិចតួចពីមជ្ឈដ្ឋានដែលវារស់នៅ។
ឯកសារយោង
[កែប្រែ]- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨