កំប្រុកពោះប្រផេះ
| កំប្រុកពោះប្រផេះ - Grey-bellied Squirrel | |
|---|---|
| Callosciurus caniceps | |
| Scientific classification | |
| រជ្ជៈ: | |
| Phylum: | |
| Class: | |
| លំដាប់: | |
| អំបូរ: | |
| Subfamily: | |
| Genus: | Callosciurus Gray, 1867
|
ភិនភាគ
[កែប្រែ]កំប្រុកពោះប្រផេះ (វិទ្យាសាស្ត្រ៖ Callosciurus caniceps, អង់គ្លេស៖ Grey Bellied Squirrel) មានរោមទន់ ហើយនៅផ្នែកខាងលើមានពណ៌ត្នោត និងផ្នែកខាងក្រោមមានពណ៌ប្រផេះស្រាល ឬ ស។ វាមានកន្ទុយសំពោងរង្វើលបង្កប់ដោយជួរពណ៌ខ្មៅលាយស។ កំប្រុកពោះប្រផេះមានបាតជើងធំទូលាយ ហើយនៅផ្នែកខាងលើស្បែក ជើងគ្មានរោមទេ។
ជីវសាស្ត្រ
[កែប្រែ]កំប្រុកពោះប្រផេះជាសត្វរាត្រីចរ វារស់នៅតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃដាំ (ចម្ការកៅស៊ូ និង ដូងប្រេង) រួមទាំងព្រៃកោងកាងផងដែរ។
រប៉ាយរស់នៅ
[កែប្រែ]កំប្រុកពោះប្រផេះមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ប្រភេទនេះមាននៅប្រទេស ម៉ាឡេស៊ី កោះស៊ូម៉ាត្រា កោះចាវា និង កោះប័រណេអូ។
ស្ថានភាពអភិរក្ស
[កែប្រែ]កំប្រុកពោះប្រផេះជាប្រភេទមានរស់នៅច្រើនបង្គួរតាមតំបន់ព្រៃល្បោះ និងចម្ការឈើដទៃទៀត។ ប្រសិនបើត្វនេះកើនចំនួនច្រើនលើសលប់នៅក្នុងតំបន់ណាមួយ គួរតែមានវិធានការទប់ស្កាត់ការកើនឡើងនូវចំនួនសត្វនេះ។
ឯកសារយោង
[កែប្រែ]- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨