កំប្រុកស្លាបធំ

ពីវិគីភីឌា

កំប្រុក​ស្លាប​ធំ រឺ កណ្ដៀទៀធំ - Giant Flying Squirrels
Petaurista leucogenys
Scientific classification
រជ្ជៈ:
Phylum:
Class:
លំដាប់:
អំបូរ:
Genus:
Petaurista

Link, 1795
Binomial name
Petaurista spp.

សេចក្ដី​ផ្ដើម[កែប្រែ]

គ្រប់​ប្រភេទ​កំប្រុក​ស្លាប​ទាំង​អស់ ជា​ទូទៅ​គឺ​វា​ហោះ​សំកាំង មិន​មែន​ហើរ​បក់​ស្លាប​ដូច​ប្រភេទ​បក្សី​ទេ។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​កន្លង​មក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ប្រភេទ​កំប្រុក​ស្លាប​មួយ​ចំនួន មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​កំប្រុក​ស្លាប​ពីរ​ប្រភេទ​ត្រូវ​បាន​គេ​ធ្វើ​អត្តសញ្ញាណ​យ៉ាង​ច្បាស់​ថា កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ការ​សម្គាល់​លើ​ប្រវែង​ចុង​រោម ពណ៌​ខ្មៅ​ទៅ​កាន់​ចុង​កន្ទុយ។ ប្រភេទ​កំប្រុក​ស្លាប​ធំ​ពុំ​មាន​រោម​ចុង​កន្ទុយ​ទេ អាច​មាន​ដែរ​ប៉ុន្តែ​ខ្លី​បំផុត។ ចំណែក​ឯ​ប្រភេទ​កំប្រុក​កន្ទុយ​ក្រហម​វិញ មាន​រោម​ចុង​កន្ទុយ​ដុះ​វែង​ប្រហែល​ពាក់​កណ្ដាល​នៃ​ប្រវែង​កន្ទុយ​របស់​វា។

ភិនភាគ[កែប្រែ]

ប្រភេទ​ទាំង​ពីរ​នេះ​មាន​ប្រវែង​ក្បាល និង​ដង​ខ្លួន​ប្រហែល ៤០០ ម.ម. និង​កន្ទុយ​មាន​ប្រវែង​ប្រហែល ៤២០ ម.ម.។ វា​មាន​មាឌ​ធំ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ក្រុម សត្វ​កំប្រុក។

ជីវសាស្ត្រ[កែប្រែ]

ប្រភេទ​នេះ​ចូល​ចិត្ត​រស់​នៅ​លើ​ដើម​ឈើ​ខ្ពស់ៗ និង​ជា​សត្វ​រាត្រីចរ រក​ស៊ី​ចំណី​នៅ​ពេល​យប់។ ចំណី​អាហារ​វា​រួម​មាន​ផ្លែ​ឈើ ស្លឹក​ឈើ និង​មើម​ឈើ។ វា​ធ្វើ​សំបុក​របស់​វា​នៅ​ក្នុង​ប្រហោង​ឈើ ឬ​តាម​ច្រាំង​ថ្ម​ចោទ។ សត្វ​ញី​កូន​ម្ដង​បាន​តែ​មួយ​គត់។

រប៉ាយ​រស់​នៅ[កែប្រែ]

ពួក​វា​រស់​នៅ​តាម​ប្រយោង​ឈើ និង​មាន​វត្តមាន​ស្ទើរ​តែ​គ្រប់​ប្រភេទ​ព្រៃ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ព្រៃ​ពាក់​កណ្ដាល​ស្រោង និង​ព្រៃ​ស្រោង។

ស្ថានភាព​អភិរក្ស[កែប្រែ]

កំប្រុក​ស្លាប​ធំ​មាន​ដង់ស៊ីតេ​រស់​នៅ​កម្រិត​ទាប គេ​កម្រ​ឃើញ​វា​ហើរ ឬ​រស់​នៅ​ជា​ក្រុម​តាម​ទី​ជម្រក​វា​រស់​នៅ​ណាស់ ហើយ​ប្រភេទ​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​រង​គ្រោះ​ថ្នាក់ ដោយ​សារ​ការ​បាត់​បង់​ទី​ជម្រក​ដែល​វា​រស់​នៅ ការ​ទាក់​ចាប់ ឬ បរ​បាញ់​ពួក​វា​ដើម្បី​យក​សាច់​ធ្វើ​ជា​អាហារ និង​ការ​លក់​ដូរ។

ឯកសារ​យោង[កែប្រែ]

  • សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨