Jump to content

ក្ទម្ព

ពីវិគីភីឌា

ក្ទម (Mitragyna speciosa) ជាដើមឈើ បៃតង ត្រូពិចនៃគ្រួសារ Rubiaceae (គ្រួសារកាហ្វេ) មានដើមកំណើតនៅ អាស៊ីអាគ្នេយ៍ ។ វាមាននៅ ប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ប៉ាពួញូហ្គីណេ [] ជាកន្លែងដែលស្លឹករបស់វាត្រូវបានគេស្គាល់ថាជា ក្រាធំ (Kratom) ត្រូវបានគេប្រើប្រាស់ក្នុង ថ្នាំរុក្ខជាតិ តាំងពីយ៉ាងហោចណាស់សតវត្សទី ១៩ ។ [] ពួកគេក៏ត្រូវបានគេប្រើប្រាស់ជាប្រវត្តិសាស្ត្រតាមរយៈការទំពារ ការជក់បារី និងជាតែ។ [] ក្ទម្ព មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា ​អាភៀន និង​ឥទ្ធិពល​ដូច​ជា ​សារធាតុ​រំញោច ​មួយ​ចំនួន។ [] []

ការពិពណ៌នា

[កែប្រែ]
Kratom has dark green oval-acuminate leaves and yellow globular flowers.
ផ្កា ក្ទម្ព និងស្លឹក

ក្ទម្ព (ខ្ទំ) ជាពាក្យសំស្ក្រឹត “កទម្ព ” ដែលជាឈ្មោះដើមឈើម៉្យាងដុះនៅកន្លែងនានា មានព្រៃស្រោង, ព្រៃល្បស់ ឬតាមដីទំនាបក្បែរត្រពាំង ឬកញ្ចន់។ តាមពិតដើមក្ទម្ពមានច្រើនប្រភេទ ដូចជា៖

- ក្ទម្ពគោក មានកម្ពស់៣-៤ម៉ែត្រ, សម្បកប្រេះៗ ហើយរលោង, ស្លឹកធំ ហើយរឹង មានរាងពកៗ ប្រភេទនេះតែងឃើញដុះនៅដីគោក តែជិតមាត់ទឹក។

- ក្ទម្ពទឹក មានកម្ពស់ពី៥-១០ម. ដុះនៅតាមត្រពាំង កញ្ចន់ ឬទីមានទឹកនានា , ដើមរាងពក, សម្បកគ្រើម រីឯស្លឹកវិញគឺតូច ហើយរឹង។

- ក្ទម្ពទឹកធំ  បើតាមឯកសារគឺខ្ពស់ជាងនោះទៅទៀត អាចពី៨-១៥ម.។ ស្លឹកមានជាតិចត់ ល្វីង តែអាចបរិភោគជាបន្លែបាន។

គេយកផ្នែកផ្សេងៗនៃក្ទម្ពមកប្រើជាឱសថ។ ស្លឹកប្រើជាថ្នាំឱ្យបាយបាន ឯសម្បកវិញប្រើជាថ្នាំព្យាបាលរោគទាស់ផ្សេងៗ ចំពោះស្ត្រីដែលទើបនឹងឆ្លងទន្លេ។ គ្រូថ្នាំខ្លះយកលំពង់ ក្ទម្ព (ដើមខ្ចីថ្មីដែលទើបនឹងលូតចេញពីដើមចាស់) មកកាត់ជា៧កំណាត់ ហើយចងភ្ជាប់គ្នាដោយអំបោះខ្មៅ៣ចំណង, យកលំពង់ថ្កូវមកធ្វើដូចគ្នាដូច្នោះដែរ, យកមើមខ្ទឹម៧កំពឹស, ម្រេច៧គ្រាប់, ដែកគោល១ដើម ទាំងអស់នេះដាក់ស្ងោរ ហើយយកទឹកឱ្យអ្នកកើតរោគទាស់នោះហូបដូចគ្នា។

ផ្កាក្ទម្ពពេលនៅស្រស់មានពណ៌លឿងខ្ចី ហើយតែងមានក្លិនក្រអូបឈ្ងុយឈ្ងប់។ ផ្កានោះច្បាស់ជាអ្នកស្រុកដែលនៅតាមជនបទ មើលឃើញថាជាទីគាប់ភ្នែកហើយ ទោះជាកេសររោយអស់ក៏ដោយ បានជាគេហូតចុងកន្សែង ហើយចងឱ្យមានលំនាំតាមផ្កានោះ ហើយគេហៅថា “រំយោលផ្កាក្ទម្ព” មានទាំងចម្រៀងភ្លេងការថែមទៀត ផង។ មិនតែប៉ុណ្ណោះគេចម្លងផ្កាក្ទម្ពនេះរហូតដល់ទៅជាគ្រឿងអលង្ការ ដូចមានក្រវិល។ ចូរយើងកុំភ្លេចថានៅសមយ័បុរាណ ខ្មែរនិយមចម្លងក្បាច់អលង្ការតាមផ្កាក្នុងធម្មជាតិណាស់  ទើបបានជាពាក្យទូទៅសម្រាប់គ្រឿងពាក់នឹងត្រចៀកហៅថា “ផ្កាត្រច្យក” មានន័យថា “ផ្កា [ពាក់នៅ]ត្រចៀក” ។

ឯកសារយោង

[កែប្រែ]
  1. Rech, MA (February 2015). "New drugs of abuse". Pharmacotherapy 35 (2): 189–97. DOI:10.1002/phar.1522.
  2. Hassan, Z (2013). "From Kratom to mitragynine and its derivatives: Physiological and behavioural effects related to use, abuse, and addiction". Neurosci Biobehav Rev 37 (2): 138–151. ISSN 0149-7634. DOI:10.1016/j.neubiorev.2012.11.012.
  3. Julien's Primer of Drug Action: a comprehensive guide to the actions, uses, and side effects of psychoactive drugs. New York. 2019. p. 570. ល.ស.ប.អ. 978-1-319-20054-1. 
  4. Gottlieb, Scott (6 February 2018). "Statement from FDA Commissioner Scott Gottlieb, M.D., on the agency's scientific evidence on the presence of opioid compounds in kratom, underscoring its potential for abuse". US Food and Drug Administration. Retrieved 6 February 2018.
  5. Cinosi, E (2015). "Following "the Roots" of Kratom (Mitragyna speciosa): The Evolution of an Enhancer from a Traditional Use to Increase Work and Productivity in Southeast Asia to a Recreational Psychoactive Drug in Western Countries". BioMed Research International 2015: 1–11. DOI:10.1155/2015/968786.