ក្រសួងផែនការ

ពីវិគីភីឌា
Jump to navigation Jump to search

សាវតាក្រសួង[កែប្រែ]

បេសកកម្ម[កែប្រែ]

ក្រសួងផែនការត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យបន្ទុកបេសកម្មដឹកនាំ និងគ្រប់គ្រង លើវិស័យផែនការស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងលើការអនុវត្តន៍ស្ថិតិនៃព្រះរាជាណាចក្រកម្ពុជា។

រចនាសម្ព័ន្ធ[កែប្រែ]

រចនាសម្ព័នក្រសួងផែនការចែកជា២ផ្នែក៖

១.រចនាសម្ព័ន្ធនៅថ្នាក់កណ្តាល

  ១.១. អគ្គនាយកដ្ឋានផែនការ​​​​     
* -នាយកដ្ឋានផែនការទូទៅ
* -នាយកដ្ឋានផែនការសេដ្ឋកិច្ច
* -នាយកដ្ឋានផែនការសង្គមកិច្ច
* -នាយកដ្ឋានផែនការវិនិយោគ
* -នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
  ១.២. វិជ្ជាស្ថានជាតិស្ថិតិដែលមានឋានានុក្រមស្មើថ្នាក់ អគ្គនាយកដ្ឋាន
* -នាយកដ្ឋានស្ថិតិទូទៅ
* -នាយកដ្ឋានស្ថិតិសេដ្ឋកិច្ច្
* -នាយកដ្ឋានស្ថិតិសសង្គមកិច្ច
* -នាយកដ្ឋានប្រជាសាស្រ្ត ជំរឿន និងអង្កេត
  ១.៣.អគ្គធិការដ្ឋាន     
* -ខុទ្ធការល័យរដ្ឋមន្ត្រី
* -នាយកដ្ឋានបុគ្គលិក
* -នាយកដ្ឋានរដ្ឋបាលទូទៅ
* -នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ។

២. រចនាសម្ព័ន្ធនៃអង្គភាពមួលដ្ឋាន

* -មន្ទីរផែនការខេត្ត ក្រុង
* -អង្គការលេខរបស់ក្រសួងផែនការជាឧបសម្ព័ន្ធរបស់អនុក្រឹត្យនេះ។

មុខងារនិងភារកិច្ច[កែប្រែ]

ក្រសួងផែនការមានមុខងារ និងភារកិច្ចដូចតទៅ៖

  • ធ្វើសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការរៀប ទស្សនាទាន យុទ្ធសាស្រ្ត គោលនយោបាយ និងកំណត់អាទិភាពសំរាប់ការអភិវឌ្ឍន៍ខាងប្រទេសជាតិ ដោយឈរលើមូលដ្ឋាននៃការបង្កើតឲ្យមាននិរន្តរភាពនិងតុល្យភាពរវាងកិច្ចអភិវឌ្ឍន៍ និងសមភាព យុត្តិធម៌ក្នុងសង្គមរវាងកិច្ចអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍ខាងសង្គមកិច្ចនិងវប្បធម៌ រវាងទីក្រុងនិងជនបទ រវាងការធ្វើអាជីវកម្មនិងការកកើតឡើងវិញនៃធនធានធម្មជាតិ និងរវាងកិច្ចអភិវឌ្ឍន៍ និងកិច្ចការពារបរិស្ថាន។
  • ដឹកនាំនិងគ្រប់គ្រងវិធីសាស្រ្ត និងបែបបទក្នុងការរៀបចំផែនការ ស្តីពីការអភិវឌ្ឍន៍រយៈពេលវែង មធ្យម និងរយៈពេលខ្លីដោយសំរបសំរួលជាមួយបណ្តាក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីឲ្យផែនការនិងកម្មវិធីជាតិទាំងនោះស៊ីសង្វាក់គ្នារវាងបណ្តាផ្នែកនិងសាខាសេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងខេត្តក្រុង និងតំបន់នានាក្នុងក្របខណ្ឌទូទាំងប្រទេស។

​​

  • តាមដានត្រួតពិនិត្យ ការអនុវត្តន៍ផែនការ កម្មវិធីជាតិនិងបណ្តាគំរោងពីគ្រប់ផ្នែកទាំងអស់ ហើយវាយតំលៃលទ្ធផលនៃការអនុវត្តន៍ និងលើកឡើងពីវិធានការកែតម្រូវផែនការកម្មវិធីជាតិទាំងនោះក្នុងករណីចំបាច់។
  • រួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំយុទ្ធសាស្រ្ត គោលនយោបាយ និងកំណត់អទិភាពក្នុងការវិនិយោគទាំងឯកជននិងសាធារណៈ ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពនូវសក្តានុពលនៃប្រភពធនធានទាំងក្នុង និងក្រៅប្រទេស។
  • សហការជាមួយក្រសួងសេដនិងហិរញ្ញវត្ថុ ដើម្បីកំណត់និងបែងចែកទុនវិនិយោគសាធារណៈប្រចាំឆ្នាំ។
  • រួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្រ្តគោលនយោបាយ និងកំណត់អាទិភាពក្នុងផែនការសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងវិទ្យាសាស្រ្ត បច្ចេកទេសជាមួយបរទេសឲ្យស៊ីសង្វាក់គ្នាជាមួយនឹងទិសដៅនិងគោលនយោបាយអភិវឌ្ឍន៍ជាតិ។
  • រួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគោលនយោបាយ ប្រជាសាស្រ្ត និងផែនការសកម្មភាព ស្តីពីការបែងចែកកំលាំងពលកម្មសង្គមឲ្យមានតុល្យភាព ធានាដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនិងការការពារជាតិ។
  • ធ្វើការអង្កេត និងការសិក្សាស្រាវជ្រាវដែលចាំបាច់ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន។
  • គ្រប់គ្រងពត៌មានស្ថិតិសេដ្ឋកិច្ច សង្គមកិច្ច និងប្រជាសាស្រ្តក្នុងក្របខណ្ឌទូទាំងប្រទេស។
  • គ្រប់គ្រងប្រព័ន្ធស្ថិតិជាតិកម្ពុជាតាមការចងក្រង ណែនាំអនុវត្តន៍វិធីប្រើចំណាត់ថ្នាក់ស្ថិតិនិងគំរូតារាងឯកភាពក្នុងការបំពេញនិងការប្រមូលយកពត៌មានស្ថិតិ ណែនាំអនុវត្តវិធីសាស្រ្ត និងរូបមន្តគណនាទិន្នន័យស្ថិតិឯកភាពក្នុងទូទាំងប្រទេស។
  • រៀបចំវិធីសាស្រ្តធ្វើជំរឿន ធ្វើអង្កេត និងអនុវត្តការធ្វើជំរឿនការធ្វើអង្កេតប្រជាសាស្រ្តសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។
  • ផ្តល់ជំនួយខាងផ្នែកបច្ចេកទេសនិងវិធីសាស្រ្ត ឬអនុវត្តការធ្វើជំរឿននិងអង្កេតក្នុងវិស័យនិងប្រធានបទនានាតាមសំណូមពររបស់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិ។
  • ចងក្រងគណនេយ្យជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្ម និងកម្រងតួលេខស្ថិតិរបស់កម្ពុជាទៀងទាត់ជាប្រចាំ។
  • សហការដោះដូរពត៌មានស្ថិតិ ជាមួយអង្គភាពស្ថិតិជាតិនៃប្រទេសក្នុងតំបន់ ក្នុងពិភពលោក និងបណ្តាអង្គការជាតិ អង្គការអន្តរជាតិ។
  • បំពេញមុខងារនិងភារកិច្ចចាំបាច់ផ្សេងទៀតតាមការទុកចិត្តនិងការប្រគល់សិទ្ធិពីនាយករដ្ឋមន្រ្តី៕

ឯកសារយោង[កែប្រែ]

  • សៀវភៅ «កម្រងឯកសារច្បាប់ និងបទដ្ឋានគតិយុត្តស្តីពី ការបង្កើតនិង រៀបចំ និង ការប្រពឹត្តទៅនៃក្រសួងស្ថាប័ន