ក្រុងរុនតាឯក
ការរចនា
ក្រុងរុនតាឯក គឺជាទីក្រុងដែលទើបតែបង្កើតឡើងថ្មីហើយមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងស្រុកបន្ទាយស្រីនិងស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
| ទីក្រុងរុនតាឯក Run Ta Ek City | |
|---|---|
| ទីរួមខេត្ត | |
| ប្រទេស | |
| ខេត្ត | សៀមរាប |
| រដ្ឋបាលក្រុង | សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប |
| បង្កើតឡើងជាផ្លូវការ | ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ |
| រដ្ឋាភិបាល | |
| • អភិបាលនៃគណៈអភិបាលក្រុង | អ៊ឹង សុភ័ណ |
| ល្វែងម៉ោង | ICT (ម.ស.ស.+៧) |
| លេខកូដភូមិសាស្ត្រ | ១៧១៥ |
ប្រវត្តិ
[កែប្រែ]នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ០៧ អនក្រ.បក ស្ដីពីការបង្កើតក្រុងរុនតាឯក ខេត្តសៀមរាបដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រីនិងឃុំបល្ល័ង្គពីស្រុកប្រាសាទបាគងហើយទីតាំងរដ្ឋបាលក្រុងរុនតាឯកគឺស្ថិតនៅក្នុងសង្កាត់រុនតាឯក។[១]
រដ្ឋបាល
[កែប្រែ]ក្រុងរុនតាឯក ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០២ សង្កាត់[២] ៖
| លេខកូដសង្កាត់ | សង្កាត់ | អក្សរឡាតាំង | ភូមិ |
|---|---|---|---|
| ១៧១៥០១ | សង្កាត់រុនតាឯក | Run Ta Ek Sangkat | តាឯក, ត្មាតពង, តានី, រុន, ជ័យ, ថ្នល់, ស្រែចង្ហូត |
| ១៧១៥០២ | សង្កាត់បល្ល័ង្គ | Ballangk Sangkat | ធ្លកកំបុត, គោកឬស្សី, ស្នារសង្រ្កាម, ក្រពើ, តាកុយ, ព្រំកុដ្ឋ, ត្រាច, ពពេល, ស្នារតេជោ ៣១៧ |
ឯកសារយោង
[កែប្រែ]- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2025-05-08. Retrieved 2026-03-12.
- ↑ "Run Ta Aek Techo Sen District postcode - Cambodia Postal Code". www.cambodiapostalcode.com (in American English). Retrieved 2026-01-13.
