Jump to content

ក្រុងប៉ោយប៉ែត

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ក្រុង ប៉ោយប៉ែត)

ក្រុងប៉ោយប៉ែត គឺជាក្រុងមួយស្ថិតនៅក្នុង ខេត្តបន្ទាយមានជ័យ ជាព្រំប្រទល់រវាង ប្រទេសកម្ពុជា និងថៃ។ ក្រុងនេះសំបូរទៅដោយប្រជាជន ដែលធ្វើការចំណាកស្រុកមកពីខេត្តនានាក្នុងប្រទេសកម្ពុជា និងប្រទេសដែលនៅជិតខាង។ ប្រជាជននៅទីនោះភាគច្រើនប្រកបរបរជាអ្នក ដឹកជញ្ជូនទំនិញ ឆ្លងព្រំដែន និង ធ្វើជាកម្មករនៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ នៅទីនោះមានបើកកាសស៊ីណូធំៗ។

ក្រុងប៉ោយប៉ែត
ក្រុង
កាស៊ីណូនៅប៉ោយប៉ែត
កាស៊ីណូនៅប៉ោយប៉ែត
និរុត្តិសាស្ត្រ: {{{etymology}}}
ប្រទេស កម្ពុជា
ខេត្តក្រុងខ្មែរខេត្តបន្ទាយមានជ័យ
Government
 • Typeក្រុង
Population
 (២០០៦)
ទំព័រគំរូ:Fix comma category
Time zoneUTC+៧ (ប្រទេសកម្ភុជា)

Script error: No such module "Check for conflicting parameters".Script error: No such module "Check for deprecated parameters".

ប៉ោយប៉ែត ជាប់នឹងក្រុងអារញ្ញជាប់ព្រំដែនថៃ។ ទីប្រជុំជន​នេះ​ទើប​មាន​វត្តមាន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន ។ សិរីសោភ័ណ​តែងតែ​ជា​មជ្ឈមណ្ឌល​ទីក្រុង​ចម្បង​ដែល​ធ្លាប់​ជា​តំបន់​កសិកម្ម។ ប្រជាជនក្រុងប៉ោយប៉ែតបានកើនឡើងពី ៤៣,៣៦៦នាក់នៅក្នុងជំរឿនឆ្នាំ១៩៩៨ ដល់ ៨៩,៥៤៩នាក់នៅក្នុងជំរឿនឆ្នាំ២០០៨ ដែលធ្វើឱ្យវាក្លាយជាការតាំងទីលំនៅដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជាដែលនាំមុខក្រុងព្រះសីហនុ ហើយមានទំហំធំជាងក្រុងសិរីសោភ័ណ។

រដ្ឋបាល

[កែប្រែ]

ក្រុងប៉ោយប៉ែត ស្ថិតនៅ ខេត្ត មាន សង្កាត់÷

លេខកូដសង្កាត់ឈ្មោះសង្កាត់ជាអក្សរខ្មែរឈ្មោះសង្កាត់ជាអក្សរឡាតាំង
011002 សង្កាត់ ប៉ោយប៉ែត paoy paet
011003 សង្កាត់ ផ្សារកណ្ដាល Phsar Kandal
011001 សង្កាត់ និមិត្ត Nimit
011004 សង្កាត់ អូរជ្រៅ Ou Chrov
011005 សង្កាត់ អូរឬស្សី Ou Ruessei
សង្កាត់
សង្កាត់
សង្កាត់
សង្កាត់
សង្កាត់

ក្រុងប៉ោយប៉ែត មាន 5 សង្កាត់÷

រមណីដ្ឋាន និង កន្លែងទេសចរណ៏

[កែប្រែ]
  • កាសស៊ីណូ គឺជាកន្លែងកំសាន្តមួយដែលធំជាងគេនៅ ប៉ោយប៉ែត ហើយមានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនានិងដើរកំសាន្តមិនថាថ្ងៃណាគឺច្រើនតែម្តង។
  • ហាង ហេបភីប៊ឺហ្គឺ
  • ហាងលក់សំបកកង់ឡាន
  • ហាងលក់សំភារសំណង់
  • ហាងលក់គ្រឿងអេឡិចត្រូនិច

​

  • ភោជនីយដ្ឋាន ប្រជាប្រិយកាហ្វេអ៊ែនហ្វូត
  • ហាងជួសជុលម៉ូតូ​ ឡាន
  • ​ជួសជុលសំភារអគ្គីសនី
  • សណ្ឋាគារ
  • ផ្ទះសំណាក់
  • កន្លែងលាងរថយន្ត
  • ហាងលក់ម៉ូតូ

ផ្លូវ

[កែប្រែ]

ចំនែកឯការកសាងផ្លូវកកំពុងតែអភិវឌ្ឍន៏បន្ថែមទៀត លើសពីនេះ​ការធ្វើដំនើរលឿនរហស័ជាងមុន ការនាំផលិតផលចេញពីប្រទេសថៃ មានច្រើនលើសលុប ជាងនាំចូល ធ្វើបែបនេះការឆ្លងដែនក៏កាន់តែច្រើនដែរ ធ្វើអោយ​​​បទល្មើសជាច្រើនបន្តកើតឡើងជាលំដាប់ ជាក់ស្តែងការជួញគ្រឿងញៀន ពេស្យាចារ ឆក់ប្លន់ និងល្បែងស៊ីសងផ្សេងៗទៀត។

ផ្លូវចូលព្រំដែនកម្ពុជាថៃ

បញ្ហា

[កែប្រែ]

ការចំណាកស្រុកពីខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា មកកាន់ក្រុងប៉ោយប៉ែត នេះក៏កាន់តែ ច្រើនឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ។ វិស័យអប់រំមានការរីកចំរើនយ៉ាងសន្សឹមៗ រីឯក្មេង អណាថា ប្រមូលផ្តុំនៅតាម ច្រកទ្វារអន្តរជាតិភាគច្រើនកុមារទាំងអសមិនបានចូលរៀន និងទទួលនៅចំណេះដឹងផ្សេងៗទេ។ ពួកគេអូសរទេះដឹកទំនិញឆ្លងដែន និងដើរបាំងឆ័ត្រអោយជនបរទេស លើសពីនេះពួកគេទទួលនៅការរំលោភបំពាន ខាងផ្លូវកាយ និង អារម្មណ៏។ ការទិញសំបុត្រការឆ្លងដែនពីព្រំដែនកម្ពុជា និង ថៃ មានតំលៃ១០០០រៀលក្នុងមួយនាក់។ ការឆ្លងដែនទៅធ្វើការនៅទីក្រុងបាងកក ដោយតាមេខ្យល់ ជនឆ្លងដែនមួយចំនួនបានត្រូវ មេខ្យល់បោកប្រាស់ នៅថវិកា កំលាំងកាយ និងអ្វីៗផ្សេងៗទៀត។ការអូសទាញប្រជាជននៅតាម ទីជនបទអោយទៅធ្វើការនៅក្រៅប្រទេស ដោយតាមពួកមេខ្យល់កុហកថា នៅទីនោះមានការងារស្រួល និងទទួលបានប្រាក់ខែច្រើន។ ការនាំក្មេងឆ្លងដែនទៅសុំទាននៅក្រៅប្រទេសមានច្រើន មានក្មេងខ្លះគេយកទៅ ចាក់ថ្នាំអោយវង់វេងស្មារតី និងស្វិតដៃស្វិតជើង និយាយទៅ គឺ ពិការតែម្តង

ដើម្បីសុំលុយអោយពួកបានច្រើន។ មានក្មេងខ្លះបានគេបង់ខំអោយយក របស់ខុសច្បាប់យកទៅអោយឈ្មួញ និងខ្លះទៀតបង់ខំអោយក្មេងធ្វើអ្វីដែលពួកគេមិនចង់ធ្វើ។ ស្ទើរ​គ្រប់​ទី​កន្លែង​ជាពិ​សេ​សនៅ​ក្នុង​ទី​ក្រុងភ្នំពេ​ញ និង ក្រុងប៉ោយប៉ែត យើង​សង្កេត​ឃើ​ញនៅ​តែមាន​ក្មេងអ​នាថា ​ក្មេង​រើសសំ​រាម និងក្មេង​សុំទានជា​ច្រើន។​ នៅក្នុង​ឆ្នាំ២០០១​ អង្គ​ការស​ហប្រជាជា​តិបានធ្វើ​ការវា​យតំលៃថា​ នៅលើពិ​ ភ​ពលោក​ចំនួន​ក្មេងតាម​ចិញ្ចើ​មថ្នល់​ដែលមា​នអាយុ​ពី៣​-១៨​ឆ្នាំមានកា​រកើន​ឡើងជា​រៀងរាល់ថ្ងៃ​។មា​នភាពច្រ​បូកច្របល់​ដែលបាន​បន្សល់ទុ​កជាកេរ្តិ៍​តំណែលនៃ​បញ្ហាសង្គ​មជា​ ច្រើន ដោ​យបូក​បញ្ចូល​នូវចំ​នួនក្មេ​ងដែល​រស់នៅ​ និង​ធ្វើការ​នៅតាម​ផ្លូវដ៏​ច្រើនលើ​សលប់​ផងដែរ​។ ​តាមរ​

បាយការ​ ណ៍ដែល​បានដ​កស្រង់​ទិន្នន័​យពីអ​ង្គការ​សង្គ្រោះកុ​មារបា​នឲ្យដឹង​ថា ​មាន​ក្មេង​ប្រមា​ណជា១​០,០​០០​នាក់​ ដែល​កំពុង​ធ្វើការ​នៅតាមផ្លូ​វ ​ហើយ​មាន​១០០០​នាក់​កំពុង​រស់​នៅតាម​ផ្លូវ​នៅក្នុ​ងទីក្រុ​ងភ្នំពេញ​។ ភាព​ក្រីក្រជា​តួ ​នាទីដ៏​ធំមួយដែ​លនាំឲ្យ​ក្មេងៗ​ផ្លាស់ប្តូ​រជីវិត​របស់គេ​រស់នៅតា​មផ្លូវ​ ប៉ុន្តែ​ក៏មានក​ត្តារួមផ្សំផ្សេង​ៗទៀត​ដូចជា ​អំពើហឹង្សាក្នុ​ងគ្រួសា​រ ម្តាយ​ឫឪពុ​ក ​ឫទាំង​ម្តាយឪ​ពុកបានបា​ត់បង់​ជិវិត​ដោយសារមេ​រោគអេ​ដស៍ជាដើម​។ មូ​លដ្ឋាន​សំខាន់ដើ​ម្បីឲ្យមា​នជីវិ​តរស់នៅ​បាន ​កុមារ​ទាំងនោះ​ពីមួយថ្ងៃទៅ​មួយថ្ងៃ​ ខិត​ខំធ្វើកា​រទៅតា​មសកម្ម​ ភាព​ផ្សេងៗ​ពីគ្នាដូចជា​ ធ្វើជាពេ​ស្យាចារ ​ចោរកំប៉ិ​កកំប៉ុ​ក អ្នក​សុំទាន​ អ្នក​លាងឡាន​ អ្ន​កលក់សៀ​វភៅ ​លក់​ផ្កា និ​ងកាសែ​តជាដើ​ម។ពួកគេមិ​នអាច​ទៅសាលា​បានទេ​ដោ​យសា​រតែថ្លៃបង់សាលា ​មានតំល ខ្ពស់ពេក ហើយពួកគេ​​ជារឿយៗពឹ​​ង ផ្អែ​កទៅ​​លើប្រាក់ចំ​ណូលរ​បស់ពួកគេទោះ​បីជាមា​នចំនួន​តិចតួច​ស្តួចស្តើ​ង ​ក៏ដោយ។​