Jump to content

ក្រុមប្រឹក្សាសន្តិភាព

ពីវិគីភីឌា
ក្រុមប្រឹក្សាសន្តិភាព
Board of Peace
និមិត្តសញ្ញា
និក្ខិត្តសញ្ញាក្រុមប្រឹក្សាសន្តិភាព
និក្ខិត្តសញ្ញា
បណ្ដារដ្ឋដែលមានថ្នាក់ដឹកនាំទទួលយកការអញ្ជើញចូលក្រុមប្រឹក្សាសន្តិភាព
បណ្ដារដ្ឋដែលមានថ្នាក់ដឹកនាំទទួលយកការអញ្ជើញចូលក្រុមប្រឹក្សាសន្តិភាព
មណ្ឌលរដ្ឋបាលវ៉ាស៊ីនតោន
ភាសាអង់គ្លេស[]
សមាជិកភាពមើលខាងក្រោម
មេដឹកនាំ
- ប្រធាន
ដូណាល់ ត្រាំ
​ស្ថាបនកម្ម
- ប្រកាស
២៩ កញ្ញា ២០២៥
១៧ វិច្ឆិកា ២០២៥
- ធម្មនុញ្ញត្រូវបានចុះ
២២ មករា ២០២៦

ក្រុមប្រឹក្សាសន្តិភាព[] (ភាសាអង់គ្លេស៖ Board of Peace) គឺជាអង្គការមួយ ដែលបានស្ថាបនាឡើងដោយប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងគោលបំណងលើកកម្ពស់ការរក្សាសន្តិភាពសកល។[] ក្រុមប្រឹក្សានេះត្រូវបានស្នើបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ហើយត្រូវបានលេចចេញជារូបរាងផ្លូវការនៅក្នុងខែមករា ឆ្នាំ២០២៦។[][][]

សេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្វាគមន៍ក្រុមប្រឹក្សាមួយនេះ ក៏ដូចជាគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា ក្នុងការជួយដំណើរកសាងឡើងវិញនូវតំបន់ដែនជ្រោយហ្កាហ្សានៅក្រោយសង្គ្រាម និងបានអនុញ្ញាតឱ្យពង្រាយកងកម្លាំងរក្សាសន្តិភាពបណ្តោះអាសន្ន។ ក្រុមអ្នករិះគន់បានអះអាងថា ស្ថាប័ននេះមានមិនមានលក្ខណៈរូបរាងអ្វីដូចដែលបានចែងក្រោមសេចក្តីសម្រេចលេខ ២៨០៣ ឡើយ ខណៈកាសែត The Guardian បានសម្ដៅលើក្រុមប្រឹក្សានេះថា "ក្លឹបត្រូវបង់ប្រាក់ដើម្បីចូលលេង" ក្រោមការគ្រប់គ្រងផ្ដាច់មុខដោយដូណាល់ ត្រាំ ជាជាងយន្តការផ្តោតលើតំបន់ហ្កាហ្សា។[] គិតមកដល់ពេលបច្ចុប្បន្ន មានតែប្រទេសចំនួន ១៩ ប៉ុណ្ណោះក្នុងចំណោមប្រទេសអញ្ជើញសរុប ៦២ ប្រទេសដែលបានចុះហត្ថលេខាលើធម្មនុញ្ញនៃក្រុមប្រឹក្សានេះ ខណៈប្រទេសភាគច្រើននៅទ្វីបអឺរ៉ុបគឺមិនទាន់គាំទ្រ ឬខ្លះបានចេញមុខប្រឆាំងតែម្តងចំពោះស្ថាបនកម្មនៃក្រុមប្រឹក្សាសន្តិភាពនេះ។[][] មេដឹកនាំនៃបណ្ដាប្រទេសតិចតួចណាស់នៅជុំវិញពិភពលោក បានទទួលយកការអញ្ជើញរបស់ត្រាំជាសាធារណៈ ឬបាននិយាយបញ្ជាក់ថាតើពួកគេបានបង់ប្រាក់ចូលជាសមាជិកភាព។[]

អ្នកជំនាញមួយចំនួនបាននិយាយថា លោកត្រាំកំពុងតែព្យាយាមបង្កើតជម្រើសថ្មីមួយទៀតជំនួសឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានតែលោកម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិអំណាចវេតូ។[១០] ប្រទេសបារាំងបានសម្តែងក្ដីព្រួយបារម្ភដោយខ្លាចក្រុមប្រឹក្សានេះដណ្តើមតួនាទីរបស់អង្គការសហប្រជាជាតិ (អសប)[] ខណៈលោកត្រាំវិញបាននិយាយអះអាងថា ក្រុមប្រឹក្សាថ្មីរបស់លោកគឺ "អាច" នឹងជំនួសកន្លែងអង្គការសហប្រជាជាតិបាន។[១១] លើសពីនេះ លោកត្រាំក៏បាននិយាយការពារក្រុមប្រឹក្សាសន្តិភាពលោកផងដែរ ដោយបានសម្ដៅលើវាថាជា "ក្រុមប្រឹក្សាដ៏អស្ចារ្យបំផុត និងមានកិត្យានុភាពបំផុតដែលមិនធ្លាប់មាន ផ្គុំចេញឡើងនៅក្នុងពេលនិងកន្លែងដ៏សំខាន់"[] និងជា "ក្រុមប្រឹក្សានៃមេដឹកនាំដែលមានកិត្យានុភាពបំផុតដែលមិនធ្លាប់មាន"។[១២]

សាវតារ

[កែប្រែ]

សង្គ្រាមហ្កាហ្សាបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីកើតមានការវាយប្រហារប្រដាប់អាវុធជាបន្តបន្ទាប់ដែលធ្វើឡើងដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាច្រើនទៀតទៅលើតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។[១៣] អតីតនាយករដ្ឋមន្ត្រីអង់គ្លេសគឺលោកថូនី ប៊្លែរ គឺជាបុគ្គលដំបូងដែលបានស្នើដាក់តំបន់ហ្កាហ្សាឱ្យស្ថិតនៅក្រោមរដ្ឋបាលអន្តរជាតិកាលពីខែសីហា ឆ្នាំ២០២៥។[១៤] មកដល់ចុងខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបង្ហាញនូវផែនការមួយស្រដៀងទៅនឹងគំនិតរបស់ប៊្លែរ ហើយមួយខែក្រោយមក វាក៏ត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់ទទួលយកដោយផ្នែក។[១៣]

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខ អសប នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយស្វាគមន៍ការបង្កើតនូវក្រុមប្រឹក្សាសន្តិភាពរបស់ត្រាំនេះឡើង។[១៥] សេចក្តីសម្រេចលេខ ២៨០៣ នោះក៏បានអនុញ្ញាតឱ្យក្រុមប្រឹក្សានេះដាក់ពង្រាយកងកម្លាំងរក្សាស្ថេរភាពអន្តរជាតិទៅក្នុងតំបន់ហ្កាហ្សាផងដែរ។[១៥] រដ្ឋសភានៃសហរដ្ឋអាមេរិកមិនមានតួនាទីក្នុងការបើកអនុញ្ញាតដំណើរការគម្រោងមួយនេះទេ ហើយវាត្រូវបានគេ[ដោយនរណា?]សម្ដៅថាជា ការប៉ុនប៉ងដណ្តើមអំណាចចុងក្រោយថ្មីៗដោយត្រាំ។[១៦]

បន្ទាប់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សាអស់រយៈពេលពីរថ្ងៃ លោកថូនី ប៊្លែរក៏បានជួបជាមួយអនុប្រធានាធិបតីប៉ាឡេស្ទីន លោកហ៊ូសេន អាល់-ស្ឆែក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងប្រទេសហ្សកដានី ដើម្បីពិភាក្សាអំពីការកសាងស្ដារតំបន់ហ្កាហ្សាឡើងវិញ។[១៧] នៅល្ងាចនៃថ្ងៃដដែរនោះ លោកត្រាំបានប្រកាសថា "សង្គ្រាមត្រូវបានបញ្ចប់ហើយ" ហើយបានបន្ថែមទៀតថា ក្រុមប្រឹក្សាសន្តិភាពនឹងត្រូវបង្កើតឡើងនៅពេលឆាប់ៗបំផុត។[១៨]

ប្រវត្តិ

[កែប្រែ]

នៅដើមខែមករា ឆ្នាំ២០២៦ អតីតអ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា លោកនីកូលៃ មឺឡាដេណូហ្វ ត្រូវគេរាយការណ៍ថា លោកត្រូវបានជ្រើសតាំងឱ្យបម្រើការជាអគ្គនាយកនៃក្រុមប្រឹក្សាសន្តិភាព។ ក្រោយមក លោកមឺឡាដេណូហ្វក៏បានចូលជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ និងអនុប្រធានាធិបតីប៉ាឡេស្ទីន លោកហ៊ូសេន អាល់-ស្ឆែក។[១៩]

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានគេបានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ នឹងប្រកាសឈ្មោះបុគ្គលដែលលោកនឹងតែងតាំងឱ្យចូលរួមក្នុងថ្នាក់ដឹកនាំក្រុមប្រឹក្សាសន្តិភាពក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហាម៉ាស់ លោកហាហ្សេម កាសេម បានអំពាវនាវឱ្យពន្លឿនដំណើរការបង្កើតគណៈកម្មាធិការបច្ចេកាធិបតេយ្យប៉ាឡេស្ទីនឡើង។[២០]

ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សាបានចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដោយគេបានបន្តរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្ញើលិខិតអញ្ជើញទៅកាន់បណ្ដាប្រទេសមួយចំនួនឱ្យចូលរួមជាសមាជិកនៃក្រុមប្រឹក្សារបស់លោក ហើយកិច្ចប្រជុំជាលើកដំបូងនឹងត្រូវបើកទ្វានៅខាងក្រៅកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចពិភពលោកនៅសប្តាហ៍បន្ទាប់។[២១]

លោកត្រាំបានប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាពឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម​ Truth Social ថា "ខ្ញុំបាទមានកិត្តិយសខ្ពង់ខ្ពស់យ៉ាងក្រៃលែងក្នុងការប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាពឡើង។ សមាសភាពសមាជិកនៃក្រុមប្រឹក្សានេះនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ប៉ុន្តែខ្ញុំអាចនិយាយដោយប្រាកដថា វាគឺជាក្រុមប្រឹក្សាដ៏អស្ចារ្យ និងមានកិត្យានុភាពបំផុតដែលបានបង្កើតឡើង រាប់ទាំងគ្រប់ពេល និងទីកន្លែង"។[]

ត្រាំកំពុងចូលរួមពិធីប្រកាស និងចុះហត្ថលេខាលើធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាហ្សង់ទីន លោកហាវីអ៊ែរ មីលេយ៍ និងព្រមទាំងឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំសហរដ្ឋអាមេរិក បានរួមគ្នាប្រកាសថា ប្រធានាធិបតីត្រាំបានអញ្ជើញប្រទេសអាហ្សង់ទីនជាផ្លូវការឱ្យចូលរួមក្នុងក្រុមប្រឹក្សា និងក្លាយជាសមាជិកស្ថាបនិកមួយ។[២២][២៣] ប្រធានាធិបតីតួកគី លោករ៉េសិប តាយីប អ៊ែរដូហ្កាន និងនាយករដ្ឋមន្ត្រីកាណាដា លោកម៉ាក ខារនីក៏បានទទួលការអញ្ជើញពីត្រាំផងដែរ ខណៈលោកខារនីបានបញ្ជាក់ពីបំណងចូលរួម។[២២] នាយករដ្ឋមន្ត្រីអាល់បានី លោកអេឌី រ៉ាម៉ាបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ប្រទេសអាល់បានីត្រូវបានអញ្ជើញដោយផ្ទាល់ឱ្យចូលរួម និងក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដោយលោកបានសម្ដៅលើការអញ្ជើញនេះថាជាការទទួលស្គាល់ជាអន្តរជាតិដ៏សំខាន់ និងជាសញ្ញានៃភាពរីកចម្រើនរបស់អាល់បានីនៅលើឆាកអន្តរជាតិ។‬[២៤][២៥]

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ត្រាំបានលើកឡើងថា "អង្គការសហប្រជាជាតិគឺមិនដែលជួយខ្ញុំឡើយ" ហើយនេះជាហេតុផលដែលលោកសម្រេចបង្កើត "ក្រុមប្រឹក្សាសន្តិភាព" ឡើង[១១] ហើយបានអះអាងថែមទៀតថា ក្រុមប្រឹក្សារបស់លោក "អាច" នឹងជំនួសកន្លែងអង្គការសហប្រជាជាតិ។[២៦]

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកត្រាំបានរៀបចំពិធីចុះហត្ថលេខាលើធម្មនុញ្ញស្ថាបនាក្រុមប្រឹក្សាសន្តិភាព នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ៥៦ នៅទីក្រុងដាវ៉ូស។ មេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសមកពី ១៩ ប្រទេស បានចូលរួមពិធីចុះហត្ថលេខាលើធម្មនុញ្ញស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនេះនៅទីក្រុងដាវ៉ូស។[][] នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានសម្រេចចិត្តមិនចូលរួមពិធីចុះហត្ថលេខានោះ ដោយសារតែមានការព្រួយបារម្ភថា លោកអាចនឹងត្រូវអាជ្ញាធរស្វីសចាប់ខ្លួន បន្ទាប់ពីពួកគេបានប្រកាសពី "កាតព្វកិច្ចសហការ" ជាមួយនឹងដីកាចាប់ខ្លួនលោកណេតាន់យ៉ាហ៊ូដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាមរបស់លោក។[២៧]

រចនាសម្ព័ន្ធ

[កែប្រែ]
លោកដូណាល់ ត្រាំត្រូវបានតែងតាំងជាប្រធាន ដោយផ្អែកតាមធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព និងជាសមាជិកពេញមួយជីវិត។

ធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពបានគូសបញ្ជាក់ពីរចនាសម្ព័ន្ធពហុកម្រិតនៅក្នុងអង្គការ ដែលរួមមានដូចតទៅ៖[២៨]

  • ដូណាល់ ត្រាំ ត្រូវបានតែងតាំងជាប្រធានអស់មួយជីវិត
  • ក្រុមប្រឹក្សាសន្តិភាពចម្បង ដែលភាគច្រើនមានមេដឹកនាំនៃប្រទេសសមាជិក។ មេដឹកនាំមកពីប្រមាណហុកសិបប្រទេសត្រូវបានអញ្ជើញ។
  • ក្រុមប្រឹក្សាប្រតិបត្តិ ដែលមានការងារផ្តោតលើការទូត និងការវិនិយោគផ្សេងៗ។ វាមានសមាជិកចំនួនប្រាំពីររូបដែលត្រូវបានតែងតាំង។
  • ក្រុមប្រឹក្សាប្រតិបត្តិ​ហ្កាហ្សា មានមុខងារ​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​សម្រាប់​រដ្ឋបាលហ្កាហ្សា។ ប្រធាន​គណៈកម្មាធិការ​នេះគឺ ​លោកនីកូលៃ មឺឡាដេណូហ្វ ដែលរូបលោកត្រូវបានតែងតាំង​ជាសមាជិក​ក្រុមប្រឹក្សារួមជាមួយ​សមាជិក​ដប់រូប​ផ្សេងទៀត ហើយបានទទួលគោមរងារជា​តំណាង​ជាន់ខ្ពស់​សម្រាប់​ហ្កាហ្សា។

ប្រធាន

[កែប្រែ]

យោងតាមធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព លោកដូណាល់ ត្រាំត្រូវបានតែងតាំងជាប្រធាននៃអង្គការនេះ។ លោកមិនស្ថិតនៅក្រោមការកំណត់អាណត្តិអ្វីទេ ហើយជាបុគ្គលតែម្នាក់គត់ដែលមានសិទ្ធិអំណាចតែងតាំងអ្នកស្នងតំណែងបន្តពីលោកនៅពេលអនាគត។ មានតែប្រធាន ពោលគឺលោកដូណាល់ ត្រាំប៉ុណ្ណោះ ដែលមានសិទ្ធិអាចអញ្ជើញប្រទេសនានាឱ្យចូលរួមក្រុមប្រឹក្សានេះបាន។ លោកប្រធានក៏មានសិទ្ធិអំណាចផ្តាច់មុខនៅក្នុងការបង្កើត កែប្រែ ឬរំលាយអង្គភាពបុត្រសម្ព័ន្ធណាមួយរបស់ក្រុមប្រឹក្សាសន្តិភាពផងដែរ។ កំណែប្រែ ឬវិសោធនកម្មណាមួយទៅលើធម្មនុញ្ញ ក៏ដូចជាទិសដៅបញ្ជារបស់រដ្ឋបាលដែលចេញដោយក្រុមប្រឹក្សាសន្តិភាព គឺសុទ្ធតែត្រូវឆ្លងកាត់ការអនុម័តពីលោកប្រធានជាមុនសិនមុនពេលត្រូវអនុវត្ត។[] តំណែងជាប្រធានក្រុមប្រឹក្សាសន្តិភាពរបស់ត្រាំគឺឯករាជ្យ មិនជាប់ពាក់ព័ន្ធអ្វីទៅនឹងតំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិករបស់លោកឡើយ ហើយលោកក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បន្តធ្វើជាប្រធានពេញមួយជីវិតរបស់លោកដែរ។[២៩][៣០][៣១][៣២]

សមាជិកភាព

[កែប្រែ]
ប្រទេសតាមស្ថានការណ៍បច្ចុប្បន្ន៖
  ទទួលការអញ្ជើញ
  ត្រូវបានអញ្ជើញ
  បដិសេដមិនចូលរួម
  ការអញ្ជើញត្រូវបានដក

រដ្ឋប្រទេសប្រមាណ ៦០ ប្រទេសបានទទួលការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពតាមរយៈលោកដូណាល់ ត្រាំ។[៣៣] គ្មានប្រទេសណាមួយមកពីតំបន់អាហ្វ្រិកឧបសាហារ៉ាត្រូវបានអញ្ជើញឡើយ។ បណ្ដាប្រទេសខាងក្រោមនេះត្រូវបានអញ្ជើញចូលរួមក្នុងនាមជាសមាជិកស្ថាបនិក។ រដ្ឋប្រទេសណាដែលមានបំណងចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិភាព ត្រូវតែបង់ប្រាក់ថវិកាចំនួន ១ ពាន់លានដុល្លារអាមេរិកទៅក្នុងមូលនិធិបេឡាដែលគ្រប់គ្រងដោយត្រាំ ឬបើគ្មានបំណងបង់ទេនោះ ប្រទេសនោះអាចចូលជាសមាជិកបានតែស្ថិតក្រោមអាណត្តិបីឆ្នាំ ហើយអាចបន្តបានអាស្រ័យទៅលើការសម្រេចចិត្តរបស់ត្រាំ។[៣៤][៣៥]

ប្រទេសដែលទទួលការអញ្ជើញ

[កែប្រែ]

ប្រទេសខាងក្រោមបានចុះហត្ថលេខាលើធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព៖[]

រដ្ឋប្រទេសខាងក្រោមនេះបានបង្ហាញពីបំណងទទួលយកការអញ្ជើញចូលក្រុមប្រឹក្សាសន្តិភាព៖

រដ្ឋប្រទេសអញ្ជើញផ្សេងៗ

[កែប្រែ]

សហភាពអឺរ៉ុប ក៏ដូចជាបណ្ដារដ្ឋប្រទេសខាងក្រោមត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ប៉ុន្តែពួកគេមិនបានឆ្លើយតបទៅការអញ្ជើញមុនកិច្ចប្រជុំបើកសម្ពោធក្រុមប្រឹក្សានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នោះទេ៖

រដ្ឋខាងក្រោមត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សា ប៉ុន្តែក្រោយមក ការអញ្ជើញនោះក៏ត្រូវបានដកចោល ឬលុបចេញវិញ៖

បណ្ដារដ្ឋប្រទេសខាងក្រោមបានបដិសេធការអញ្ជើញរបស់ត្រាំ៖

ក្រុមប្រឹក្សាប្រតិបត្តិ

[កែប្រែ]

សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមប្រឹក្សាសន្តិភាពត្រូវបានប្រកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ សមាជិកទាំងនោះរួមមាន៖[៤៥]

ក្រុមប្រឹក្សាប្រតិបត្តិហ្កាហ្សា

[កែប្រែ]

ក្រុមប្រឹក្សាប្រតិបត្តិហ្កាហ្សាគាំទ្រតំណាងជាន់ខ្ពស់សម្រាប់ហ្កាហ្សា និងគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា។ សមាសភាពសមាជិកនៃក្រុមប្រឹក្សានេះត្រូវបានប្រកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដោយរួមមាន៖[៤៥]

កិច្ចប្រជុំ

[កែប្រែ]

បញ្ជីនៃកិច្ចប្រជុំ

[កែប្រែ]
កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិភាព
កាលបរិច្ឆេទ ទីតាំង ប្រធាន សម្គាល់
២២ មករា ២០២៦ ដាវ៉ូស ស្វីស ដូណាល់ ត្រាំ ធម្មនុញ្ញ​បង្កើត​ក្រុមប្រឹក្សានេះឡើង​ត្រូវ​បាន​ចុះហត្ថលេខា​ដោយត្រាំ និង​ថ្នាក់ដឹកនាំ​នៃប្រទេសផ្សេងទៀត
១៩ កុម្ភៈ ២០២៦[៩៤] វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដូណាល់ ត្រាំ

ទីស្នាក់ការ

[កែប្រែ]
ទីស្នាក់ការកណ្ដាលនៃក្រុមប្រឹក្សាសន្តិភាពនៅអគារវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក

យោងតាមធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិសុខ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកគឺជាស្ថាប័នបម្រើការពារឃ្លាំងផ្ទុកឯកសារ និងទិន្នន័យផ្លូវការផ្សេងៗនៃអង្គការនេះ។ នៅចុងខែមករា ឆ្នាំ២០២៦ លោកត្រាំបានកំណត់ទីស្នាក់ការកណ្តាលនៃក្រុមប្រឹក្សាសន្តិភាពនៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីអាសនៈនៃក្រុមប្រឹក្សា។[៩៥]

ប្រតិកម្ម និងវិវេចនា

[កែប្រែ]

ក្រុមប្រឹក្សារបស់ត្រាំនេះមិនបានទាក់ទាញ​ចំណាប់អារម្មណ៍ច្រើនពីមេដឹកនាំនៃបណ្ដាប្រទេសនៅលើ​ពិភពលោកឡើយ។[៦៥] ប្រទេសលោកខាងលិចមួយចំនួនបានចេញមុខប្រឆាំងផ្ទាល់នឹងក្រុមប្រឹក្សានេះ ជាពិសេសពីសំណាក់ចក្រភពអង់គ្លេស[] បារាំង[] និងន័រវែស[៩៦] ដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោកគៀរ ស្តារមឺបានសម្ដែងពីក្ដីបារម្ភជុំវិញតួនាទីរបស់លោកវ៉្លាឌីមៀរ ពូទីនជាមួយនឹងអាមេរិក។[៩៧] ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបខ្លះវិញបានបង្ហាញពីទស្សនៈ "ទុទិដ្ឋនិយម" ចំពោះក្រុមប្រឹក្សានេះ ដោយបញ្ជាក់ថាពួកគេនឹងពិនិត្យមើលក្របខ័ណ្ឌច្បាប់ជុំវិញក្រុមប្រឹក្សាសន្តិភាពមុនពេលបង្ហាញគោលជំហរណាមួយ។[៦៥] ប្រទេសបារាំងបានសម្តែងការព្រួយបារម្ភថា ក្រុមប្រឹក្សាសន្តិភាពរបស់ត្រាំអាចកំពុងព្យាយាមដណ្តើមតួនាទីមុខងាររបស់អង្គការសហប្រជាជាតិ។[] ជាប្រតិកម្មទៅនឹងប្រទេសបារាំងដែលបង្ហាញការឆ្លើយតបទៅនឹងការអញ្ជើញរបស់ត្រាំដោយ "មិនគាប់ចិត្ត" លោកដូណាល់ ត្រាំក៏បានគំរាមយកពន្ធ ២០០ ភាគរយទៅលើផលិតផលស្រា និងស្រាសំប៉ាញរបស់បារាំង។[៩៨][៩៩] មិនតែប៉ុណ្ណោះ ត្រាំក៏បានបន្ថែមនូវពាក្យពេចន៍ចំអកទៅលើប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងផងដែរថា "គ្មាននរណាចង់បានលោកឯងឡើយ ព្រោះលោកជិតចុះពីតំណែង (អស់អាណត្តិ) ក្នុងពេលឆាប់ៗនេះហើយ"។[១០០] ប្រភពព័ត៌មានមួយពីរដ្ឋាភិបាលកាណាដា បានបង្ហាញប្រាប់សាធារណៈថា កាណាដានឹងមិនចំណាយអ្វីដើម្បីបានកៅអីនៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់ត្រាំនោះទេ ដោយបានបន្ថែមថា លោកនាយករដ្ឋមន្ត្រី លោកម៉ាក ខារនីនឹងទទួលយកការអញ្ជើញ ប៉ុន្តែមិនមែនក្រោមលក្ខខណ្ឌដែលបានគូសបញ្ជាក់ដោយប្រធានាធិបតីអាមេរិកឡើយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកហ្វ្រង់ស្វ័រ ហ្វីលីពសំប៉ាញេ ក្រោយមកបានបញ្ជាក់ជាសាធារណៈបន្ថែមទៀតថា ទីក្រុងអូតាវ៉ានឹងមិនបង់ប្រាក់ "តម្លៃ ១ ពាន់លានដុល្លារអាមេរិក" នោះទេ។ ទោះជាយ៉ាងណា ត្រាំបានសម្រេចចិត្តលុបចោលការអញ្ជើញទៅកាណាដា នៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកខារនីបានថ្លែងសុន្ទរកថាមួយនៅទីក្រុងដាវ៉ូស ដោយព្រមានអំពី "យុគសម័យថ្មីនៃការប្រជែងគ្នារវាងមហាអំណាច" និងអះអាងថា សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបិទបញ្ចប់ហើយ។[១០១][៦៥][១០២] ស្រដៀងគ្នានេះដែរ ប្រទេសប្រេស៊ីលក្រោមការដឹកនាំរបស់ប្រធានាធិបតីល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា បានប្រមើលស្ថានភាពដោយយកចិត្តទុកដាក់ ហើយបានសម្តែងសេចក្ដីព្រួយបារម្ភថា ប្រធានាធិបតីអាមេរិកអាចក្ដោបក្ដាប់អំណាចលើសប្រមាណ និងអាចមានឥទ្ធិពលជាងអង្គការសហប្រជាជាតិផង។[៦៥]

ប្រទេសន័រវេសក៏បានបដិសេធមិនចូលរួមដែរ ដោយរដ្ឋលេខាធិការនៃប្រទេសនេះ គឺលោកគ្រីស្តូហ្វឺរ ធូនែរបាននិយាយថា រឿងក្រុមប្រឹក្សាមួយនេះ "បានបង្កបង្កើតជាសំណួរមួយចំនួនដែលត្រូវការការសន្ទនាគ្នាបន្ថែមជាមួយសហរដ្ឋអាមេរិក"។[១០៣] ប្រទេសស៊ុយអែតវិញគឺមិនបានចេញប្រកាសការឆ្លើយតបជាផ្លូវការទេ ប៉ុន្តែនាយករដ្ឋមន្ត្រីនៃប្រទេសនេះគឺលោកអ៊ុលហ្វ គ្រីស្ទើសសុន ត្រូវបានគេរាយការណ៍ថា លោកបានបញ្ជាក់នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ ថា ស៊ុយអែតនឹងមិនចុះហត្ថលេខាចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពឡើយដោយផ្អែកលើស្ថានការណ៍បច្ចុប្បន្ន។[១០៣] នាយករដ្ឋមន្ត្រី​ស្លូវេនី លោករ៉ូប៊ឺត ហ្កូលបបានបដិសេធ​សំណើអញ្ជើញ​ ដោយថា​ស្ថាប័ន​នេះគឺ "​អាចបង្កគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់​អន្តរជាតិបច្ចុប្បន្ន"។[៧២][១០៣] រដ្ឋមន្ត្រីការក្រសួងបរទេសព័រទុយហ្កាល់ លោកប៉ោឡូ រ៉ាន់ជែលបានប្រកាសថា រដ្ឋាភិបាលព័រទុយហ្កាល់កំពុងរង់ចាំការបំភ្លឺបន្ថែមពីរដ្ឋបាលដូណាល់ ត្រាំ ខណៈខ្លួនបានចង្អុលបង្ហាញថា ការចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិ "អាចពាក់ព័ន្ធនឹងនីតិវិធីផ្ទៃក្នុង ជាហេតុមិនអាចឆ្លើយនឹងសំណើអញ្ជើញបានភ្លាមៗនោះទេ"។[១០៤] នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រីចចចា មេឡូនីបាននិយាយថា ការចូលរួមក្នុងក្រុមប្រឹក្សាមួយនេះគឺមិនស្របទៅនឹងរដ្ឋធម្មនុញ្ញនៃប្រទេសខ្លួននោះទេ។ លោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានសម្តែងពីការសម្រេចចិត្តដ៏លំបាកលំបិនសម្រាប់អ៊ុយក្រែន ពិសេសក្រោយពីរុស្ស៊ីត្រូវបានទទួលការអញ្ជើញចូលក្រុមប្រឹក្សានេះដូចគ្នា។ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោកស្រីអ៊ីវេត ឃូបភើរបានលើកឡើងពីហេតុផលស្រដៀងគ្នានឹងអ៊ុយក្រែន។[១០៥]

មន្ត្រីអាល្លឺម៉ង់វិញបានចាត់ទុកក្រុមប្រឹក្សាសន្តិភាពជា "អង្គការប្រឆាំង" នឹងអង្គការសហប្រជាជាតិ ហើយមានការភ្ញាក់ផ្អើលនៅពេលដែលក្រុមប្រឹក្សាមួយនេះបានសម្ដៅលើខ្លួនថាជាអង្គការអន្តរជាតិអចិន្ត្រៃយ៍មួយត្រៀមដោះស្រាយជម្លោះសកល ជាជាងផ្តោតលើកិច្ចការសម្របសម្រួលរក្សាបទឈប់បាញ់នៅហ្កាហ្សា (ពោលគឺខុសពីអ្វីដែលខ្លួនបានអះអាងទៅ អសប)។[១០៥]

មើលផងដែរ

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. នាយករដ្ឋមន្ត្រី លោកម៉ាក ខារនីបានយល់ព្រមជាគោលការណ៍ក្នុងការចូលរួមជាមួយក្រុមប្រឹក្សារួចទៅហើយ ប៉ុន្តែបានច្រានចោលនូវការចេញចំណាយលើសមាជិកភាពអចិន្ត្រៃយ៍។[៧៩] នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកត្រាំបានដកការអញ្ជើញកាណាដានេះចោល ដោយមិនបានបញ្ជាក់ពីហេតុផលអ្វីនោះឡើយ។[៨០]

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ ១,២ Magid, Jacob (18 January 2026). "Full text: Charter of Trump's Board of Peace". The Times of Israel. Retrieved 23 January 2026.
  2. "សហរដ្ឋអាមេរិកអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព". អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស. 22 January 2026. Retrieved 23 January 2026.[តំណភ្ជាប់ខូច]
  3. ៣,០ ៣,១ ៣,២ Mancini, Ryan (15 January 2026). "Trump announces Gaza 'Board of Peace' has been formed". The Hill. https://thehill.com/homenews/administration/5692121-trump-announces-board-of-peace-gaza/. 
  4. ៤,០ ៤,១ ៤,២ Cleary, Olivia-Anne; Sutherland, Callum (22 January 2026). "Trump Unveils Gaza 'Board of Peace' at Davos and Lauds Overseas Accomplishments". Time. Retrieved 30 January 2026.
  5. ៥,០ ៥,១ Davey, Maxine (22 January 2026). "Trump Launches 'Board of Peace' in Davos". Foreign Policy. https://foreignpolicy.com/2026/01/22/board-of-peace-charter-signing-ceremony-trump-davos-member-countries-gaza/. 
  6. Borger, Julian (20 January 2026). "Trump's board of peace is an imperial court completely unlike what was proposed". The Guardian. https://www.theguardian.com/us-news/2026/jan/20/trumps-board-of-peace-is-an-imperial-court-completely-unlike-what-was-proposed. 
  7. ៧,០ ៧,១ "Starmer turns away from Trump's Board of Peace as US-UK tensions mount". ft.com. The Financial Times. Retrieved 23 January 2026.
  8. ៨,០ ៨,១ ៨,២ ៨,៣ ៨,៤ "France rejects Trump Gaza peace board invite over fears it wants to supplant UN". Politico. https://www.politico.eu/article/france-rejects-trump-gaza-peace-board-invite-over-fears-it-wants-to-supplant-un/. 
  9. Bradley, Matt; Williams, Abigail; Dean, Sarah (21 January 2026). "Trump's ‘Board of Peace’ could upend world order, but faces pushback from allies". NBC News. https://www.nbcnews.com/world/gaza/trump-board-peace-world-order-pushback-allies-price-tag-rcna254851. 
  10. Drabløs, Øystein Tronsli (21 January 2026). "Sweden says no to Trump's peace council". Aftenposten. https://www.aftenposten.no/verden/i/xr362p/sverige-sier-nei-til-trumps-fredsraad. "Eksperter og kritikere mener Trump forsøker å gjøre rådet til et alternativ til FNs sikkerhetsråd der bare han selv har vetomakt." 
  11. ១១,០ ១១,១ Magid, Jacob (20 January 2026). "Trump says Board of Peace ‘might’ replace United Nations, but wants UN to continue". Times of Israel. https://www.timesofisrael.com/liveblog_entry/trump-says-board-of-peace-might-replace-united-nations-but-wants-un-to-continue/. 
  12. https://www.aljazeera.com/news/2026/1/23/trump-revokes-canadas-invitation-to-join-board-of-peace
  13. ១៣,០ ១៣,១ Anna, Cara; Magdy, Samy (2025-10-04). "What to know as key talks to end the war in Gaza begin". AP News. Retrieved 2026-01-24.
  14. Badshah, Nadeem (27 August 2025). "Tony Blair attends White House meeting with Trump on postwar Gaza". The Guardian. https://www.theguardian.com/politics/2025/aug/27/tony-blair-attends-white-house-meeting-with-trump-on-postwar-gaza. 
  15. ១៥,០ ១៥,១ "UN Security Council authorizes temporary international force for Gaza". UN News. 17 November 2025.
  16. "The glaring problem(s) with Trump’s newly unveiled ‘Board of Peace’". MS NOW. https://www.ms.now/rachel-maddow-show/maddowblog/the-glaring-problems-with-trumps-newly-unveiled-board-of-peace. 
  17. Yohanan, Nurit (12 October 2025). "PA chief's deputy meets Tony Blair to discuss truce and Gaza's reconstruction". Times of Israel. https://www.timesofisrael.com/liveblog_entry/pa-chiefs-deputy-meets-tony-blair-to-discuss-truce-and-gazas-reconstruction/. 
  18. "Gaza latest: Trump wants to 'rebuild Gaza' after 'historic day' – but avoids stance on Palestinian state". Sky News. https://news.sky.com/story/gaza-hostages-israel-hamas-war-latest-release-palestinian-prisoners-sky-news-live-13443931?postid=10344120#liveblog-body. 
  19. "Netanyahu meets with former UN Mideast envoy tapped to represent Board of Peace". The Times of Israel. January 8, 2026. https://www.timesofisrael.com/netanyahu-meets-with-former-un-mideast-envoy-tapped-to-represent-board-of-peace/. 
  20. Shurafa, Wafaa; Magdy, Samy (2026-01-12). "Drone strike kills 3 in Gaza as Hamas prepares to transfer governance to new committee". AP News. Retrieved 2026-01-24.
  21. Ravid, Barak (14 January 2026). "White House announces "phase two" of Gaza ceasefire deal". Axios. https://www.axios.com/2026/01/14/gaza-phase-two-hamas-disarm-israel. 
  22. ២២,០ ២២,១ "Argentina's Milei, Turkey's Erdogan invited to join Trump's Gaza 'Board of Peace'". The Straits Times. 17 January 2026. https://www.straitstimes.com/world/united-states/milei-erdogan-invited-to-join-trumps-gaza-board-of-peace. 
  23. "(ជាភាសាអេស្ប៉ាញ) Donald Trump invitó a Javier Milei a integrar el Board of Peace, una organización para resolver conflictos globales". Infobae. 17 January 2026. https://www.infobae.com/politica/2026/01/17/donald-trump-invito-a-javier-milei-a-integrar-el-board-of-peace-una-organizacion-para-resolver-conflicto-globales/. 
  24. ២៤,០ ២៤,១ ""Albania, be one of the founding members of the Peace Board"/ Donald Trump invites Rama". CNA. 17 January 2026. Retrieved 27 January 2026.
  25. "Albania part of the Gaza Peace Board, Rama thanks Trump for the "personal" invitation: Proud of my country". Vox News. Retrieved 27 January 2026.
  26. Sullivan, Kate; Martin, Eric (20 January 2026). "Trump Could Still Lead Board of Peace After Term Ends, US Says". Bloomberg. https://www.bloomberg.com/news/articles/2026-01-20/trump-suggests-board-of-peace-could-supplant-united-nations. 
  27. Rozovsky, Liza (21 January 2026). "Netanyahu to skip Board of Peace signing amid ICC arrest warrant". Haaretz. Retrieved 27 January 2026.
  28. Sudworth, John (17 January 2026). "Big names on Trump's peace panel face huge challenges in Gaza". BBC. https://www.bbc.co.uk/news/articles/c07xvv9r422o. 
  29. Khan, Mariam (21 January 2026). "Trump could potentially chair Board of Peace for life; $1 billion contributions are voluntary: US official". ABC News. https://abcnews.go.com/International/trump-potentially-chair-board-peace-life-1-billion/story?id=129400459. 
  30. Grillo, Francesco (23 January 2026). "Donald Trump's Board of Peace signed at Davos: key points I took away from my visit to the ski resort". The Conversation. Retrieved 27 January 2026.
  31. Drummond, Michael (22 January 2026). "Who's on Trump's Board of Peace – and who said no". Sky News. Retrieved 27 January 2026.
  32. Doucet, Lyce (22 January 2026). "Could Trump's new Board of Peace sideline the struggling UN?". BBC News. Retrieved 27 January 2026.
  33. Irish, John; Rinke, Andreas (19 January 2026). "World leaders show caution on Trump's broader 'Board of Peace' amid fears for UN". Reuters. https://www.reuters.com/world/europe/world-leaders-show-caution-trumps-broader-board-peace-amid-fears-un-2026-01-18/. 
  34. Irish, John. Heavens, Louise (ed.). "Trump's Gaza peace board charter seeks $1 billion for extended membership, document shows". Reuters. A draft charter sent to about 60 countries by the U.S. administration calls for members to contribute $1 billion in cash if they want their membership to last more than three years, according to the document seen by Reuters.
  35. "Shield, gold and US-centric globe: Why Trump's 'Board of Peace' logo is raising eyebrows". The Times of India. 22 January 2026. ល.ត.ម.អ. 0971-8257. https://timesofindia.indiatimes.com/world/us/shield-gold-and-us-centric-globe-why-trumps-board-of-peace-logo-is-raising-eyebrows/articleshow/127166625.cms. 
  36. ៣៦,០ ៣៦,១ ៣៦,២ "Saudi Arabia, Turkey, Egypt, Jordan, Indonesia, Pakistan, Qatar, UAE join Trump's 'Board of Peace'". Reuters. 21 January 2026. https://www.reuters.com/world/asia-pacific/saudi-arabia-turkey-egypt-jordan-indonesia-pakistan-qatar-uae-join-trumps-board-2026-01-21/. 
  37. Sabi, Ulpan (19 January 2026). "Trump invites Tokayev and Kazakhstan to the Peace Council". Tengri News. Retrieved 28 January 2026.
  38. "Trump letër Osmanit, e fton Republikën e Kosovës të bëhet shtet themelues i Kartës së Bordit të Paqes". Gazeta Express. 21 January 2026. https://www.gazetaexpress.com/trump-leter-osmanit-e-fton-republiken-e-kosoves-te-behet-shtet-themelues-i-kartes-se-bordit-te-paqes/. 
  39. Ministry of Foreign Affairs of the Government of Pakistan (21 January 2026). "Pakistan Accepts Invitation for Joining the Board of Peace (BoP) with the View to Achieving Lasting Peace in Gaza". mofa.gov.pk. Retrieved 28 January 2026.
  40. "(ជាភាសាអេស្ប៉ាញ) Trump invitó a Erdogan, Al Sisi, Milei y Peña a unirse al Consejo de la Paz que tendrá a cargo la administración de la Franja de Gaza". Infobae. 17 January 2026. https://www.infobae.com/america/mundo/2026/01/17/trump-invito-a-erdogan-al-sisi-y-milei-a-unirse-al-consejo-de-la-paz-que-tendra-a-cargo-la-administracion-de-la-franja-de-gaza/. 
  41. Isufi, Perparim; Firat Biyuk, Hamdi; Todorov, Svetoslav (22 January 2026). "Kosovo, Bulgaria, Turkey Join Trump's 'Board of Peace'". Prishtina Insight. https://prishtinainsight.com/kosovo-bulgaria-turkey-join-trumps-board-of-peace/. 
  42. "Abraham Accords partners Bahrain, Morocco are first to sign Board of Peace charter". The Times of Israel. 22 January 2026. https://www.timesofisrael.com/liveblog_entry/abraham-accords-partners-bahrain-morocco-are-first-to-sign-board-of-peace-charter/. 
  43. "Morocco accepts Trump's invite to 'Board of Peace', Putin yet to decide". ABC News. 19 January 2026. https://www.abc.net.au/news/2026-01-20/morocco-accepts-trump-invite-to-peace-board-putin-yet-to-decide/106247306. 
  44. "Trump unveils 'Board of Peace' in Davos ceremony, claims Gaza war 'down to little fires'". New York Post. 22 January 2026. https://nypost.com/2026/01/22/us-news/trump-unveils-board-of-peace-during-signing-ceremony-in-davos/. 
  45. ៤៥,០ ៤៥,១ ៤៥,២ "Statement on President Trump's Comprehensive Plan to End the Gaza Conflict". The White House. 16 January 2026. Retrieved 29 January 2026.
  46. "President Trump Ratifies Board of Peace in Historic Ceremony, Opening Path to Hope and Dignity for Gazans". The White House. 22 January 2026.
  47. Jacobs, Jennifer; Cook, Sara; Watson, Kathryn (20 January 2026). "More than 10 countries have signed on to Trump's "Board of Peace," sources say". CBS News. https://www.cbsnews.com/news/trump-board-of-peace-countries/. 
  48. Cleary, Olivia-Anne; Sutherland, Callum (22 January 2026). "Trump Unveils Gaza 'Board of Peace' at Davos. See the List". TIME.
  49. "President of Uzbekistan agrees to join Board of Peace on invitation of US president". Gazeta. 19 January 2026. Retrieved 28 January 2026.
  50. "Armenian PM accepts Trump's invitation to join the Board of Peace". Armenpress. 20 January 2026. https://armenpress.am/en/article/1240027. 
  51. Bardouka, Yousef (20 January 2026). "Trump invites Pashinyan to join Gaza Board of Peace". OC Media. https://oc-media.org/trump-invites-pashinyan-to-join-gaza-board-of-peace/. 
  52. "Azerbaijan says it agreed to join Trump's 'Board of Peace'". Reuters. 21 January 2026. https://www.reuters.com/world/azerbaijan-says-it-agreed-join-trumps-board-peace-2026-01-21/. 
  53. Ministry of Foreign Affairs of the Republic of Azerbaijan (21 January 2026). "No:014/26, Press Release on the decision of the Republic of Azerbaijan to join the Board of Peace, announced by the U.S. President Donald J. Trump". mfa.gov.az. Retrieved 28 January 2026.
  54. "Argentina's Milei invited by Trump to join Gaza Board of Peace, calls it 'an honor'". The Times of Israel. Agence France-Presse. 17 January 2026. Retrieved 28 January 2026.
  55. "UAE President accepts US invitation to the Board of Peace". The UAE Ministry of Foreign Affairs (MOFA). 20 January 2026. Retrieved 28 January 2026.
  56. Magid, Jacob (28 January 2026). "El Salvador confirmed as 27th country represented on Trump’s Board of Peace". The Times of Israel. https://www.timesofisrael.com/liveblog_entry/el-salvador-confirmed-as-27th-country-represented-on-trumps-board-of-peace/. 
  57. Shofa, Jayanty Nada (22 January 2026). "Indonesia Joins Trump's Board of Peace for Gaza". Jakarta Globe. https://jakartaglobe.id/news/indonesia-joins-trumps-board-of-peace-for-gaza. 
  58. Chan Thul, Prak (21 January 2026). "Trump Invites Cambodia to Join Proposed 'Board of Peace'". Kiripost. https://kiripost.com/stories/trump-invites-cambodia-to-join-proposed-board-of-peace. 
  59. "Cambodia to join Trump's Board of Peace, prime minister says". Reuters. Retrieved 26 January 2026.
  60. "Kuwait welcomes US President's invitation to join Board of Peace". KUNA. 21 January 2026. https://www.kuna.net.kw/ArticleDetails.aspx?id=3271420. 
  61. "Lukashenko joins Trump's 'Board of Peace' as US eases his isolation". Reuters. 20 January 2026. https://www.reuters.com/world/lukashenko-joins-trumps-board-peace-us-eases-his-isolation-2026-01-20/. 
  62. "Viet Nam accepts invitation to join Gaza Peace Council". Nhân Dân. បក្សកុម្មុយនីស្តវៀតណាម. 18 January 2026. Retrieved 28 January 2026. Party General Secretary To Lam has accepted the invitation from US President Donald Trump to join the Gaza Peace Council and affirmed Viet Nam's readiness to participate as a founding member state of the council.
  63. "Israel's Netanyahu agrees to join Trump's Board of Peace". 21 January 2026. https://www.npr.org/2026/01/21/g-s1-106641/netanyahu-join-trump-board-of-peace. 
  64. Ministry of Foreign Affairs of the Arab Republic of Egypt (21 January 2026). "(ជាភាសាអារ៉ាប់) مصر ترحب بالدعوة للانضمام لمجلس السلام". www.mfa.gov.eg. Retrieved 28 January 2026.
  65. ៦៥,០០ ៦៥,០១ ៦៥,០២ ៦៥,០៣ ៦៥,០៤ ៦៥,០៥ ៦៥,០៦ ៦៥,០៧ ៦៥,០៨ ៦៥,០៩ ៦៥,១០ ៦៥,១១ ៦៥,១២ Gatinois, Claire (20 January 2026). "Trump's 'board of peace' fails to spark enthusiasm among world leaders". Le Monde. https://www.lemonde.fr/en/international/article/2026/01/20/donald-trump-s-peace-council-fails-to-spark-enthusiasm-among-world-leaders_6749600_4.html. 
  66. "China invited to join Trump's 'Board of Peace'". Reuters. 20 January 2026. https://www.reuters.com/world/china/china-invited-join-trumps-board-peace-2026-01-20/. 
  67. "(ជាភាសាឆែក) Česko dostalo pozvánku do Trumpovy Rady míru – Novinky". Novinky.cz. 22 January 2026. https://www.novinky.cz/clanek/domaci-cesko-dostalo-pozvanku-do-trumpovy-rady-miru-40558721. 
  68. "Trump invites Polish president to join Gaza Board of Peace, aide says". Reuters. 20 January 2026. https://www.reuters.com/world/middle-east/trump-invites-polish-president-join-gaza-board-peace-aide-says-2026-01-19/. 
  69. "Mandato no conselho de paz de Gaza será de 3 anos ou vitalício para quem doar US$ 1 bilhão, diz agência; Lula foi convidado". G1. 18 January 2025. Retrieved 28 January 2026.
  70. "Convite de Trump para Conselho em Gaza põe Lula em dilema diplomático". CNN Brasil. 18 January 2025. Retrieved 28 January 2026.
  71. "Vladimir Putin invited to join 'Peace Council' for Gaza, Kremlin says". Sky News. 19 January 2026. https://news.sky.com/story/putin-invited-join-peace-council-for-gaza-kremlin-says-13494883. 
  72. ៧២,០ ៧២,១ ៧២,២ Grittenand, David; Hagan, Rachel (21 January 2026). "Seven more countries agree to join Trump's Board of Peace". https://www.bbc.com/news/articles/cn8jek4vv8ko. 
  73. ៧៣,០ ៧៣,១ Canivete, Carla (19 January 2026). "The List of World Leaders Invited to Trump's Board of Peace for Gaza". Bloomberg News. https://www.bloomberg.com/news/articles/2026-01-19/the-list-of-people-invited-to-trump-s-board-of-peace-for-gaza. 
  74. Bhagyashree Garekar (20 January 2026). "Singapore invited to join Trump's Board of Peace and is assessing invitation: MFA". straitstimes.com. The Straits Times. Retrieved 28 January 2026.
  75. "The List of World Leaders Invited to Trump's Board of Peace for Gaza". SWI. 20 January 2026. Retrieved 28 January 2026.
  76. "Presidentti Stubb kutsuttu mukaan Trumpin johtamaan Gazan "rauhanneuvostoon"". 19 January 2026. Retrieved 28 January 2026.
  77. Nardelli, Alberto; Wickham, Alex (18 January 2026). "Albanese invited to join Trump's 'Board of Peace' for Gaza". Australian Financial Review. https://www.afr.com/world/north-america/broad-mandate-of-trump-s-board-of-peace-sets-it-up-as-rival-to-un-20260118-p5nuui. 
  78. Bhattacherjee, Kallol (18 January 2026). "India invited to sit on Trump's Board of Peace for Gaza". The Hindu. ល.ត.ម.អ. 0971-751X. https://www.thehindu.com/news/national/india-invited-to-sit-on-trumps-board-of-peace-for-gaza/article70523013.ece. 
  79. Kelly Garaldine Malone. "Carney cautious about Trump's 'Board of Peace' invitation as Champagne rules out $1-billion payment". The Globe and Mail. Retrieved 20 January 2026. Mr. Carney said on Sunday that he had agreed in principle to accept a Trump invitation to sit on the board
  80. Sheerin, Jude (22 January 2026). "Trump withdraws Canada's invite to join Board of Peace". BBC News. Retrieved 28 January 2026.
  81. "Croatia will not join the Board of Peace". Croatiaweek.com. 28 January 2026. Retrieved 30 January 2026.
  82. Pearse, Adam (29 January 2026). "PM Christopher Luxon declines US President Donald Trump's Board of Peace for Gaza invitation". The New Zealand Herald. Retrieved 30 January 2026.
  83. "Norway won't take part in Trump's "Board of Peace", deputy foreign minister tells Aftenposten". Reuters. Retrieved 28 January 2026.
  84. ៨៤,០ ៨៤,១ ៨៤,២ "Germany, Norway, Sweden decline Trump's 'Board of Peace'". Daily Sabah. 21 January 2026.
  85. Crerar, Pippa (13 January 2026). "Keir Starmer offered place on Trump's Gaza 'peace board'". The Guardian. https://www.theguardian.com/world/2026/jan/13/keir-starmer-offered-place-on-trumps-gaza-peace-board. 
  86. Nevett, Joshua (22 January 2026). "UK holds off joining Trump's Board of Peace over Putin concerns". BBC News. Retrieved 28 January 2026.
  87. "Sweden joins Norway, France in turning down offer to join Trump's Board of Peace". Times of Israel. https://www.timesofisrael.com/liveblog_entry/sweden-joins-norway-france-in-turning-down-offer-to-join-trumps-board-of-peace/. 
  88. "(ជាភាសាស្លូវ៉ាគី) Slovensko sa nateraz nepripojí k Trumpovej Rade mieru, prezident rozhodnutie víta". SME.sk. Retrieved 30 January 2026.
  89. "L'Italia dirà no al Board of peace voluto da Trump: anche la Costituzione è un ostacolo". Corriere della Sera. 21 January 2026.
  90. Coyne, Ellen (19 January 2026). "Ireland invited to join Donald Trump's 'board of peace' for Gaza". The Irish Times. https://www.irishtimes.com/ireland/2026/01/19/ireland-invited-to-join-donald-trumps-board-of-peace-for-gaza/. 
  91. "Harris: No scenario in which Ireland joins Board of Peace". RTÉ. 22 January 2026.
  92. "(ជាភាសាអេស្ប៉ាញ) España estudia la invitación de Trump para formar parte de la Junta de Paz de Gaza". El País. 20 January 2026. Retrieved 28 January 2026.
  93. "Spain will not join Trump's Board of Peace, PM says". Reuters. 23 January 2026. https://www.reuters.com/world/spain-will-not-join-trumps-board-peace-pm-says-2026-01-23/. 
  94. https://edition.cnn.com/2026/02/07/politics/trump-board-of-peace-meeting-gaza
  95. Lee, -Matthew; Lee, Associated Press Matthew; Press, Associated (29 January 2026). "AP report: Trump eyes former Institute of Peace building for new Board of Peace headquarters". PBS News.
  96. Magid, Jacob (20 January 2026). "UAE, Belarus accept offer to join Trump's Board of Peace". Times of Israel. https://www.timesofisrael.com/uae-belarus-accept-offer-to-join-trumps-board-of-peace-norway-uk-voice-concerns/. 
  97. Llewelyn, Abbie (20 January 2026). "Putin's Board of Peace invite 'concerning', No 10 says, as Starmer mulls offer". The Independent. Retrieved 30 January 2026.
  98. "France's refusal to join Trump's 'Board of Peace' sparks new wine tariff threat". RFI. 20 January 2026. https://www.rfi.fr/en/international/20260120-france-s-refusal-to-join-trump-s-board-of-peace-sparks-new-wine-tariff-threat. 
  99. Butler, Eleanor (20 January 2026). "Trump threatens 200% tariffs on French wine if Paris does not join 'Board of Peace'". Euronews. https://www.euronews.com/business/2026/01/20/trump-threatens-200-tariff-on-french-wine-leaks-macron-text-exchange. 
  100. Talmazan, Yuliya; Simpson, Anna (21 January 2026). "Trump shares texts from leaders and vows 'no going back' on Greenland". NBC News. Retrieved 30 January 2026.
  101. Jabakhanji, Sara (20 January 2026). "Finance minister says Canada will not pay $1B US if it joins Trump's 'Board of Peace'". CBC News. https://www.cbc.ca/news/politics/canada-gaza-board-of-peace-carney-9.7052479. 
  102. Dobkin, Rachel (23 January 2026). "Trump disinvites Canada from his 'Board of Peace' after Carney's blistering speech". The Independent. Retrieved 30 January 2026.
  103. ១០៣,០ ១០៣,១ ១០៣,២ Frankel, Julia; Magdy, Samy (21 January 2026). "Trump's Board of Peace is dividing countries in Europe and the Middle East". AP News. Retrieved 30 January 2026.
  104. "(ជាភាសាព័រទុយហ្កាល់) Médio Oriente: Portugal admite dúvidas sobre Conselho de Paz criado por Trump". Observador. 20 January 2026. Retrieved 30 January 2026.
  105. ១០៥,០ ១០៥,១ "How Trump’s Gaza Peace Board mocks the UN". Firstpost. 2026-01-24. https://www.firstpost.com/opinion/trump-board-of-peace-mocks-un-13972117.html. 

តំណភ្ជាប់ក្រៅ

[កែប្រែ]