ខុជ្ជុត្តរា

ពីវិគីភីឌា
Jump to navigation Jump to search

នាងខុជ្ជុត្តរា គឺ​ជា​ស្រ្តី​គម ជាស្រ្តីបម្រើរបស់​នាង​សាមាវតី​ដែល​ជា​ព្រះ​អគ្គ​មហេសី​របស់​ព្រះ​បាទ​ឧទេន​សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​កោសម្ពី។ នាង​ខុជ្ជុត្តរា​មិន​មាន​ស្វាមី​ឡើយ។ កាល​ដើម​ឡើយ នាង​ជា​ស្រី​បម្រើគេ​ ហើយ​បាន​លួច​ទ្រព្យ​គេ​ជា​រឿយៗ។ ក្រោយ​មក​បាន​ស្តាប់​ព្រះ​ធម៌​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង ក៏​បាន​សម្រេច​នូវ​គុណ​ធម៌​ជាន់​ខ្ពស់ បាន​សម្រេច​ជា​សោតាបន្ន​បុគ្គល មាន​ការ​ចេះ​ដឹង​ច្រើន។ ដោយ​សារ​ព្រះ​នាង​សាមាវតី​មិន​អាច​ចេញ​ពី​វាំង​ជា​រឿយ​ៗ​ទៅ​ស្តាប់​ព្រះ​ធម៌​បាន ព្រះ​នាង​ក៏​បញ្ជូន​​ឧបាសិកា​ខុជ្ជុត្តរាទៅ​ស្តាប់​ព្រះ​សម្មា​សម្ពុទ្ធ​សម្តែងធម៌។ ក្រោយ​ពី​បាន​ស្តាប់​ព្រះ​ធម៌ ឧបាសិកា​ខុជ្ជុត្តរា បាន​សម្តែង​ព្រះ​ធម៌​បន្ត​អោយ​ដល់​ព្រះ​នាង​សាមាវតី​ និង​មនុស្ស​ក្នុង​ព្រះ​រាជ​វំាង​ស្តាប់ ញុំាង​អ្នក​ស្តាប់​រាប់​រយ​នាក់​អោយ​បាន​សម្រេច​មគ្គ​ផល។ នាង​បាន​រួច​ផុត​ពី​ភាព​នៃ​ខ្លួន​ជា​ទាសី ហើយ​ឋិត​នៅ​ក្នុង​ឋានៈ​ជា​អ្នក​សម្តែង​ធម៌​ក្នុង​ព្រះ​រាជ​វំាង។ នាង​ខុជ្ជុត្តរា មាន​ឧបការៈ​ដ៏​ក្រៃ​លែង​ក្នុង​ព្រះ​ពុទ្ធ​សាសនា ព្រះ​សម្មា​សម្ពុទ្ធ​បាន​តែង​តំាង​នាង​ជា​ស្រ្តី​គំរូ​ទៀត​ផង។