ខេត្តកំពង់ឆ្នាំង (ក្រុង)

ពីវិគីភីឌា
 ១.ចៅ ពុំ (ស្លាប់ ជំនាន់ ប៉ុល ពត)
  ២.ចៅ ហ៊ាន (បច្ចុប្បន្នរស់នៅបារាំង)
  ៣.ចៅ ញ៉ (បច្ចុប្បន្នរស់នៅសហរដ្ឋ) 
  ៤.ប៉ាក់ សុម៉ាលី (ជាកូនចិញ្ចឹម បច្ចុប្បន្នអ្នកស្រីសុម៉ាលីរស់នៅ អ្នកលឿង ខេត្តព្រៃវែង មានអាយុ ៧២ ឆ្នាំហើយ)។
   ​លុះមកឆ្នាំ១៩៧៥ នាង សារ៉ាំប៉ាក់ក៏ដូចជា ប្រជាពលរដ្ឋ ដទៃ ត្រូវបានគេជម្លៀសចេញពីក្រុងភ្នំពេញ ។ នាង សារ៉ាំប៉ាក់ បានទៅរស់នៅ ក្នុងស្រុក បារាយណ៍ ខេត្តកំពង់ធំ ។នៅឆ្នាំ១៩៧៨អ្នកស្រីសារាំប៉ាក់ត្រូវបានខ្មែរក្រហមសម្លាប់គាត់ដោយហេតុថាគាត់បានជិះរទេះទោស្រុកចំការលើ ហើយអ្នកស្រុកអ្នកភូមិកាលបើឃើញអ្នកស្រីរួចក៏បានយកអង្ករ ពោត សណ្ដែក ព្រមទាំងសម្ភារៈហូបចុកផ្សេងៗ។​ពួកខ្មែរក្រហមកាលបើដឹងដំណឹងនេះហើយបាននាំគាត់ទៅកូនៗគ្រាន់តែឮក៏អង្វរថា​កុំយកម៉ែខ្ញុំទៅអីគាត់ចាស់ហើយ ពួកគេក៏តបមកវិញដោយនិយាយថា ខ្ញុំមិនយកគាត់ទៅសម្លាប់ទេ គ្រាន់តែយកគាត់ទៅសាកសួរដ្បិតអីគេប្រាប់ថាគាត់ជាអ្នកនយោបាយធំ ។ រួចហើយអ្នកស្រីសារាំប៉ាក់​ក៏ទាញស្លឹកចេកក្រៀមមកមូរជាបារីជក់រួចដោះក្រវិល ខ្សែកទទូរក្រម៉ា បាក់អាវសារូ​​ ស្លៀកខោកាំទឺ រួចប្រគលក្រវិលនោះទុកឱ្យកូនរយចក៏ដើរចេញទៅ ។ ដើរមិនឆ្ងាយពីផ្ទះពួកគេបានសម្លាប់អ្នកស្រីសារាំប៉ាក់នៅទីនោះឯងនៅក្នុងឆ្នាំ១៩៧៨។
   ក្រោយថ្ងៃដែលគេសម្លាប់អ្នកស្រីសារាំប៉ាក់បាន៧ថ្ងៃក្រុមរណសិរ្យសង្គ្រោះជាតិកម្ពុជាបានរំដោះប្រជាជនឱ្យបានរស់រានមានជីវិតឡើងវិញ និងរួចរំដោះពីការត្រួតត្រា​ប្រើនិងធ្វើទារុណកម្មយ៉ាងសាហវឃោរឃៅ...។(នេះបើតាមការបញ្ជាក់របស់អ្នកស្រីសុម៉ាលី)