Jump to content

ខេត្តព្រះដំបង

ពីវិគីភីឌា
ខេត្តព្រះដំបង
จังหวัดพระตะบอง
ខេត្តនៃសៀម
១៩៤១–១៩៤៦
5Flag វរលញ្ឆករ
ទង់ វរលញ្ឆករ
Location of Phra Tabong Province
Location of Phra Tabong Province
ផែនទីខេត្តព្រះដំបង (ពណ៌ក្រហម)
ទីរួម ក្រុងបាត់ដំបង
ប្រវត្តិសាស្ត្រ
  សង្គ្រាមបារាំង-សៀម ១៩៤១
  សៀមប្រគល់ទឹកដីទៅឲ្យឥណ្ឌូចិនបារាំងវិញ[] ១៧ វិច្ឆិកា ១៩៤៦
បច្ចុប្បន្ន ភាគនៃ  កម្ពុជា

ខេត្តព្រះដំបង (សៀម : จังหวัดพระตะบอง) គឺជាខេត្តរបស់ប្រទេសកម្ពុជាប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមចាប់ពីចុងសតវត្សរ៍ទី ១៨ រហូតត្រូវបានប្រគល់ត្រឡប់មកឲ្យឥណ្ឌូចិនបារាំងវិញនៅក្នុងឆ្នាំ ១៩០៧ និងម្ដងទៀតនៅក្នុងឆ្នាំ ១៩៤១-១៩៤៦ ដែលរដ្ឋាភិបាលសៀមដឹកនាំដោយលោកសេនាប្រមុខប្លែក វិបុលសង្គ្រាមបានឈ្លានពាននិងកាន់កាប់យកខេត្តនេះនៅក្នុងអំឡុងសម័យអាណានិគមនិយមជប៉ុននៅក្នុងសង្គ្រាមលោកលើកទី ០២។ខេត្តនេះត្រូវបានរំលាយចោលហើយប្រគល់ទៅឲ្យបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦។បច្ចុប្បន្នតំបន់នេះគឺស្ថិតនៅក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និង ខេត្តបន្ទាយមានជ័យរបស់ព្រះរាជាណាចក្រកម្ពុជា[][][]

ឈ្មោះ

[កែប្រែ]

ព្រះដំបង (សៀម : พระตะบอง) គឺជាឈ្មោះជាភាសាសៀមដែលជាព្រះនាមរបស់ព្រះបាទដំបងគ្រញូង(พระยาตะบองขยุง)ដែលគេបានយកមកដាក់ឲ្យខេត្តបាត់ដំបងតាមរយៈរឿងព្រេងខ្មែរពោលគឺនៅពេលដែលព្រះបាទដំបងគ្រញូងបានចោលដំបងពីក្រុងអង្គរទៅហើយក៏បានមកធ្លាក់នៅបរិវេណទឹកដីត្រង់ខេត្តបាត់ដំបងសព្វថ្ងៃនេះ។[]

ប្រវត្តិសាស្ត្រ

[កែប្រែ]
ផែនទីសៀមនៅក្នុងឆ្នាំ ១៩០០
ផែនទីខេត្តព្រះដំបងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមនៅក្នុងឆ្នាំ ១៩០០

បើទោះបីជាសៀមបានឈ្លានពានប្រទេសកម្ពុជានៅត្រង់បរិវេណទឹកដីនេះតាំងពីដើមសតវត្សរ៍ទី ១៥ មកក៏ដោយក៏ការរៀបចំគ្រប់គ្រងជាផ្លូវការរបស់រាជការសៀមទៅលើតំបន់នេះទើបតែមាននៅចុងសតវត្សរ៍ទី ១៨ តែប៉ុណ្ណោះពោលគឺនៅដើមសម័យបាងកកដែលគេស្គាល់តំបន់នោះថាជាតំបន់កម្ពុជាខាងក្នុង(Inner Cambodia)។ចៅហ្វាទឡ្ហៈបែននៃគ្រួសារត្រកូលអភ័យវង្សត្រូវបានតែងតាំងជាចៅហ្វាយក្រុងដែលមានគោរម្យងារចៅពញាអភ័យធីបែស(បែន)។គ្រួសាររបស់លោកបានគ្រប់គ្រងក្រុងព្រះដំបងអស់ ០៥ ជំនាន់រហូតដល់ឆ្នាំ ១៩០៧។នៅក្នុងឆ្នាំដដែលនោះព្រះដំបងរួមជាមួយនឹងសៀមរ៉ាដ្ឋនិងសុីសុផុនត្រូវបានសៀមប្រគល់ទៅឲ្យឥណ្ឌូចិនបារាំងវិញជាថ្នូរដោះដូរយកខេត្តត្រាច[]និងស្រុកដានសៃរបស់ខេត្តលើយដោយអនុលោមទៅនឹងសន្ធិសញ្ញាបារាំង-សៀមដែលបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧។

នៅក្នុងឆ្នាំ ១៩៤១ ដោយមានជំនួយនិងការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺចក្រភពជប៉ុនដែលនៅពេលនោះកំពុងកាន់កាប់សៀមៗបានដណ្តើមយកទឹកដីដែលខ្លួនធ្លាប់បានប្រគល់ទៅឲ្យបារាំងកាលពីឆ្នាំ ១៩០៧ មកវិញ។នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៤១ តំបន់នៅខាងក្នុងប្រទេសកម្ពុជាត្រូវបានសៀមគ្រប់គ្រងនិងបានបែងចែកឡើងវិញជាខេត្តចំនួន ០៣ គឺខេត្តព្រះដំបង(ខេត្តបាត់ដំបង) ខេត្តនគរចម្ប៉ាស័ក្តិ និង ខេត្តវិបុលសង្គ្រាម(ខេត្តសៀមរាប)។

សៀមត្រូវបង្ខំចិត្តប្រគល់ទឹកដីទាំងនេះទៅឲ្យឥណ្ឌូចិនបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦ បន្ទាប់ពីបិទបញ្ចប់សង្គ្រាមលោកលើកទី ០២ ជាលក្ខខណ្ឌមួយសម្រាប់ឲ្យសៀមអាចចូលជាសមាជិករបស់អង្គការសហប្រជាជាតិបាន។[]

រដ្ឋបាល

[កែប្រែ]
ផែនទីសៀមអំឡុងសង្គ្រាមលោកលើកទី ០២ ជាភាសាជប៉ុនឆ្នាំ ១៩៤៣

ខេត្តព្រះដំបង ត្រូវបានរដ្ឋអំណាចសៀមចែកចេញជា ០៧ ស្រុក(អាំភើ)ដោយយកក្រុងបាត់ដំបងធ្វើជាទីរួមខេត្ត ៖

លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម ឈ្មោះត្រូវនឹងប្រទេសកម្ពុជា
០១ មឿងព្រះតៈបង Mueang Phra Tabong เมืองพระตะบอง ក្រុងបាត់ដំបង
០២ ព្រហ្មយ៉ូធី Phromyothi พรหมโยธี ស្រុកសង្កែ
អាធឹកថេវ៉ាដេត Athuekthewadet อธึกเทวเดช ស្រុកមោងឫស្សី
០៤ មង្ឃុន ប៊ូរី Mongkhon Buri มงคลบุรี ស្រុកមង្គលបុរី
០៥ ស៊ីសុផុន Si Sophon ศรีโสภณ ក្រុងសិរីសោភ័ណ
០៦ ស៊ីនធូសុងក្រាមឆៃ Sinthusongkhramchai สินธุสงครามชัย ស្រុកភ្នំស្រុក និង ស្រុកព្រះនេត្រព្រះ
០៧ ផៃលីន Phailin ไพลิน ក្រុងប៉ៃលិន

ឯកសារយោង

[កែប្រែ]
  1. United Nations Treaty Series. 344. Secretariat of the United Nations. 1959. pp. 59-93. https://treaties.un.org/doc/Publication/UNTS/Volume%20344/v344.pdf.
  2. Admin. "ប្រវត្តិខេត្ត - រដ្ឋបាលខេត្តប៉ៃលិន" (ជាen-US). រដ្ឋបាលខេត្តប៉ៃលិន. https://www.pailin.gov.kh/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%84%E1%9F%87%E1%9E%80%E1%9E%BB%E1%9E%84.
  3. "Request Rejected". www.banteaymeanchey.gov.kh. Retrieved 2025-08-23.
  4. SokMean. "ប្រវត្តិខេត្តបាត់ដំបង - រដ្ឋបាលខេត្តបាត់ដំបង" (ជាen-US). រដ្ឋបាលខេត្តបាត់ដំបង. https://www.battambang.gov.kh/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%94%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%8A%E1%9F%86%E1%9E%94%E1%9E%84.
  5. "ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/11 - Wikisource". wikisource.org (in អង់គ្លេស). Retrieved 2025-08-24.
  6. ខេត្តខ្មែរដែលបាត់បង់នៅប្រទេសសៀម
  7. United Nations Treaty Series (PDF). Vol. 344. Secretariat of the United Nations. 1959. pp. 59–93.