ខេត្តសុវណ៌ភូមិ ឬ សុវណ្ណភូមិ
ខេត្តសុវណ៌ភូមិ ร้อยเอ็ด | |||
---|---|---|---|
| |||
![]() | |||
ប្រទេស | ![]() | ||
ទីរួមខេត្ត | ក្រុងសុវណ៌ភូមិ | ||
ផ្ទៃក្រឡា | |||
• សរុប | ៧៨៧៣ គម2 (៣.០៤០ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ២៥ | ||
ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
លេខកូដប្រៃសណីយ៍ | 45xxx | ||
លេខកូដហៅទូរស័ព្ទ | 043 | ||
ក្រមអ.ម.អ. ៣១៦៦ | TH-45 | ||
គេហទំព័រ | roiet.go.th |
ខេត្តសុវណ៌ភូមិ ឬ សុវណ្ណភូមិ (សៀម : ร้อยเอ็ด) គឺជាខេត្តដែលស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តកាលសិន្ធុ ខេត្តមុក្តាហារ ខេត្តយសោធរ ខេត្តសិរីសាកេត ខេត្តសុរិន្ទ្រ និង ខេត្តមហាសារគាម។
ខេត្តសុវណ្ណភូមិ គឺជាខេត្តរបស់ខ្មែរនៃសម័យអង្គរដែលបានមកពីពាក្យ សុវណ្ណ + ភូមិ។ពាក្យសុវណ្ណភូមិមានន័យថាដែនដីមាស។
- សុវណ្ណ មានន័យថា មាស
- ភូមិ មានន័យថា ដែនដី តំបន់
ខេត្តនេះមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គលើដែលសម្បូរទៅដោយមច្ឆាជាតិដីមានជីវជាតិល្អដែលអនុគ្រោះដល់វិស័យកសិកម្មនៅក្នុងតំបន់នេះ។បច្ចុប្បន្នខេត្តនេះត្រូវបានប្រទេសសៀមប្តូរឈ្មោះទៅជាខេត្តរ៉យអេតវិញ។
ប្រវត្តិ
[កែប្រែ]នៅក្នុងសម័យអង្គរជនជាតិខ្មែរបានមកតាំងទីលំនៅនៅក្នុងតំបន់នេះដូចដែលមានប្រាសាទបុរាណខ្មែរបានបាក់បែកជាច្រើនជាភស្តុតាង។ទោះជាយ៉ាងណាក៏ដោយប្រវត្តិសាស្រ្តសំខាន់នៃខេត្តនេះបានចាប់ផ្តើមឡើងនៅពេលដែលជនជាតិលាវមកពីចម្ប៉ាស័ក្តិបានមកតាំងទីលំនៅនៅជិតខេត្តសុវណ៌ភូមិនេះនៅក្នុងសម័យអយុធ្យា។
រដ្ឋបាល
[កែប្រែ]ខេត្តសុវណ៌ភូមិ ចែកចេញជា ២០ ក្រុង/ស្រុក ១៩៣ សង្កាត់/ឃុំ និង ២៣១១ ភូមិ ៖

១២.ស្រុកមឿងសុ័ង
១៣.ស្រុកផុនសាយ
១៧.ស្រុកចង្ហាន់
១៩.ស្រុកណងហ៊ី
ប្រាសាទ
[កែប្រែ]- ប្រាសាទគូក្រាដូន
- ប្រាសាទគូកាសិង្ហ
- ប្រាសាទគូផុនរកាង
- ប្រាសាទគូព្រះកុណា
- ប្រាសាទណងគូ
- ប្រាសាទស្រះគូ
- ប្រាសាទហ៊ិនកុង
- ប្រាសាទហ៊ិនបានណងឃុន