Jump to content

ខេត្តអានហួយ

ពីវិគីភីឌា
អានហួយ
安徽
ចម្លងឈ្មោះតាមសម្លេង
 • ចិន 安徽省 (Ānhuī shěng)
 • អក្សរកាត់ AH / 皖 (Wǎn)
 • ចិនកុកងឺក្រោមទន្លេយ៉ង់សេ Ang1 huei1 Sen3
ភ្នំហ្វាង
ហុងក័ន
ជើងមេឃក្រុងហឺហ្វី
ភ្នំជិវហ្វា
Map showing the location of Anhui within China
ផែនទីបង្ហាញទីតាំងនៃខេត្តអានហួយនៅក្នុងប្រទេសចិន
Coordinates: 31°50′N 117°0′E / 31.833°N 117.000°E
ប្រទេស ចិន
ដាក់ឈ្មោះតាម អានឈីង និង ហួយចូវ
ទីរួមខេត្ត (និងក្រុងធំបំផុត) ហឺហ្វី
រដ្ឋបាល ខេត្តចំនួន ១៦, ស្រុកចំនួន ១០៥, ឃុំចំនួន ១៨៤៥
រដ្ឋាភិបាល
 • ប្រភេទ ខេត្ត
 • Body Anhui Provincial People's Congress
 • Party Secretary Li Lecheng
 • Congress Chairperson Liang Yanshun
 • Governor Wang Qingxian
 • Provincial CPPCC Chairperson Zhang Ximing
 • National People's Congress Representation 111 deputies
ផ្ទៃដី
 • សរុប
១៤០,២០០ km2 (៥៤,១០០ sq mi)
 • ចំណាត់ថ្នាក់ ទី២២
Highest elevation
(Lianhua Peak)
1,873 m (6,145 ft)
ប្រជាសាស្ត្រ
 (២០២០)
 • សរុប
៦១,០២៧,១៧១នាក់
 • ចំណាត់ថ្នាក់ ទី៩
 • ដង់ស៊ីតេ 435.3/km2 (1,127/sq mi)
  • ចំណាត់ថ្នាក់ ទី៩
Demographics
 • សមាសភាពជនជាតិ
 • Languages and dialects Lower Yangtze Mandarin, Central Plains Mandarin, Gan, Wu, Huizhou
GDP (2024)
 • Total CN¥ 5,062 billion (11th)



US$ 710 billion

 • Per capita CN¥ 82,694 (13th)



US$ 11,611

ISO 3166 code CN-AH
HDI (2023) 0.776 (20th) – Page ទំព័រគំរូ:Color/styles.css has no content.high
Website www.ah.gov.cn Edit this at Wikidata (in Chinese)

អានហួយ គឺជាខេត្តមួយនៅភាគខាងកើតប្រទេសចិន ។ ទីរួមខេត្ត និងទីក្រុងធំបំផុតរបស់ខ្លួនគឺ ហឺហ្វី ។ ខេត្តនេះមានទីតាំងស្ថិតនៅតាមបណ្ដោយទន្លេយ៉ង់សេ និង ទន្លេហួយ ដែលមានព្រំប្រទល់ជាប់នឹង ខេត្តជាងស៊ូ និងខេត្តជឺជាង នៅភាគខាងកើត ខេត្តជាងស៊ី នៅភាគខាងត្បូង ខេត្តហ៊ូប៉ី និង ខេត្តហឺណាន នៅភាគខាងលិច និង ខេត្តសានតុង នៅភាគខាងជើង។ ដោយមានប្រជាជនចំនួន ៦១ លាននាក់ អានហួយ គឺជាខេត្តដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ៩ នៅក្នុងប្រទេសចិន។ វាគឺជាខេត្តធំជាងគេទី ២២ របស់ប្រទេសចិនដោយផ្អែកលើផ្ទៃដី និងជាតំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុតទី ១២ ក្នុងចំណោមតំបន់ខេត្តទាំង ៣៤ របស់ប្រទេសចិន។ ប្រជាជន​នៅ​អានហួយ​ភាគច្រើន​ជា ​ជនជាតិ​ចិន​ហាន ។ ភាសាដែលនិយាយនៅក្នុងខេត្តនេះ រួមមាន ភាសាចិនកុកងឺក្រោមទន្លេយ៉ាងសេ,ភាសាអ៊ូ,ភាសាហួយ,ភាសាកាន និងផ្នែកតូចមួយនៃ ភាសាចិនកុកងឺតំបន់វាលទំនាបកណ្តាល ។

ឈ្មោះ "អានហួយ" មានប្រភពមកពីឈ្មោះទីក្រុងពីរគឺ អានឈីង និង ហួយចូវ (ឥឡូវជា ក្រុងហួងសាន )។ អក្សរកាត់សម្រាប់អានហួយគឺ វ៉ាន់ (皖) ដែលត្រូវនឹង នគរវ៉ាន់ តាមប្រវត្តិសាស្ត្រ។ ហើយក៏ត្រូវបានប្រើដើម្បីសំដៅទៅលើទន្លេវ៉ាន់ និង ភ្នំតៀនជូ ផងដែរ។ រដ្ឋាភិបាលខេត្តអានហួយ រួមមាន អភិបាលខេត្ត,សភាខេត្ត,សន្និសីទប្រឹក្ស,នយោបាយប្រជាជន និងតុលាការប្រជាជនជាន់ខ្ពស់ខេត្ត។ ក្រៅពីការគ្រប់គ្រងនាយកដ្ឋានរដ្ឋាភិបាលមូលដ្ឋាន រដ្ឋាភិបាលខេត្តអានហ៊ុយគ្រប់គ្រងទីក្រុងចំនួន ១៦ ស្រុកចំនួន ៦២ ស្រុកកម្រិតខោនធីចំនួន ៤៣ និងឃុំចំនួន ១.៥២២។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្តអានហួយ ជាប់ចំណាត់ថ្នាក់លេខ ១៤ ក្នុងចំណោមតំបន់កម្រិតខេត្តចំនួន ៣១ របស់ប្រទេសចិន ព័ត៌មានគិតត្រឹម 2022 ។

ឯកសារយោង

[កែប្រែ]