ខ្លាឃ្មុំទឹកកក
| ខ្លាឃ្មុំទឹកកក | |
|---|---|
| ស្ថានភាពអភិរក្ស | |
| ចំណាត់ថ្នាក់វិទ្យាសាស្ត្រ | |
| Unrecognized taxon (fix): | Ursus |
| ប្រភេទ: | U. maritimus |
| ឈ្មោះទ្វេនាម | |
| Ursus maritimus Phipps, 1774[២] | |
| Polar bear range | |
| Synonyms | |
|
Ursus eogroenlandicus | |
ជម្រក[កែប្រែ]
ខ្លាឃ្មុំទឹកកកជាប្រភេទខ្លាឃ្មុំធំពណ៌សម្យ៉ាង។យើងហៅវាថា "ខ្លាឃ្មុំទឹកកក" ដោយសារតែវារស់នៅក្នុងរង្វង់តំបន់អាកទិក ក្បែរប៉ូលខាងជើង។ចំណែកឯនៅប៉ូលខាងត្បូងវិញ គ្មានខ្លាឃ្មុំទឹកកករស់នៅទេ។
ខ្លាឃ្មុំទឹកកករស់នៅកន្លែងដែលមានព្រិលនិងទឹកកក។នៅប៉ូលខាងជើងមានតែព្រិល ទឹកកក និងទឹកតែប៉ុណ្ណោះ។ប៉ុន្តែទីនោះគ្មានដីនោះទេ។យើងមិនអាចមើលឃើញខ្លាឃ្មុំទឹកកកនៅក្រោមព្រិលបានឡើយ ដោយសារតែរោមរបស់វាមានពណ៌លឿងស្រាល។វាមានរោមដ៏ក្រាស់ ហើយកក់ក្ដៅ ដោយសារតែអាកាសធាតុនៅប៉ែកខាងជើងនៃតំបន់អាកទិកពិតជាត្រជាក់ខ្លាំងណាស់។
លក្ខណៈទូទៅ[កែប្រែ]
ជាមធ្យម ខ្លាឃ្មុំទឹកកកមានប្រវែង៣ម៉ែត្រ ហើយវាមានទម្ងន់៤៥០គីឡូក្រាម។វាអាចងើបឈរបានដោយប្រើជើងក្រោមរបស់វា ដោយសារតែវាមានម្រាមជើងធំៗ។វាអាចប្រើជើងមុខរបស់វាដូចជាដៃបាន។ខ្លាឃ្មុំទឹកកកអាចហែលទឹកបានយ៉ាងស្ទាត់ជំនាញ។វាអាចហែលទឹកបានចម្ងាយ១២០គីឡូម៉ែត្រនៅខាងក្រោមទឹក។វាចាប់ត្រីនិងសត្វដែលរស់នៅក្នុងទឹកជាអាហារ។វានឹងលោតចូលក្នុងទឹក កាលណាបើវាខ្លាចអ្វីមួយ។
ផលប្រយោជន៍និងកិច្ចការពារ[កែប្រែ]
មនុស្សចូលចិត្តសម្លាប់ខ្លាឃ្មុំ ដើម្បីទទួលបាននូវអាវរងាពណ៌សដ៏ស្រស់ស្អាតរបស់វា។រដ្ឋាភិបាលកាណាដា សហរដ្ឋអាមេរិក និងរុស្ស៊ី បានហាមមិនឱ្យនរណាម្នាក់សម្លាប់ខ្លាឃ្មុំទឹកកកនោះទេ។ពួកគេមិនចង់ឱ្យសត្វដ៏ស្រស់ស្អាតនេះស្លាប់ឡើយ។
- ↑ Cite error: Invalid
<ref>tag; no text was provided for refs namediucn3.1 - ↑ Phipps, John (1774)។ A voyage towards the North Pole undertaken by His Majesty's command, 1773។ London: W. Bowyer and J. Nicols, for J. Nourse។ ទំ. 185។ http://www.biodiversitylibrary.org/page/628763។