គងរ៉េង
គងរ៉េង ឬ ចាបុីឃ្លោក ជាឧបករណ៍ភ្លេងបុរាណរបស់បងប្អូនជនជាតិដើមព្នង។[១] ឧបករណ៍នេះមាននៅខេត្តរតនញិរីដែរ ទំពួនហៅថា «ហ្គងរីង» ឯគ្រឹងនិងព្រៅហៅថា «ជីងរៀង»។[២]
គងរ៉េង ធ្វើអំពីឬស្សី និង ឃ្លោក ។ របៀបធ្វើ គេយកឫស្សីប្រវែង ៥០ ស.ម និង លួសប្រវែង ៤០ ស.ម ចំនួន ៦ ខ្សែហើយនឹងយកឃ្លោកដែលទុំចាស់ល្អ ហើយមានរាងមូលល្អមកធ្វើ ។
របៀបលេងចាបុីឃ្លោកគឺគេត្រះដែញដោយយកប្រអប់សូរមកផ្អឹបនឹងដើមទ្រូង ហើយផ្នែកមានព្រលួតនោះត្រូវដាក់ចុះមកក្រោម។[២]
គងរ៉េង ក៏អាចប្រគុំលាយគ្នាជាមួយឧបករណ៍រ៉ាណយ (ខ្លុយ) ដូចគ្នានឹងគងម៉ង់ និងចម្រៀង តេតតាវេវ របស់ជនជាតិដើមដែរ ប្រសិនបើ មានអ្នកលេងនិងច្រៀងជាមួយបាន។ តាមទំនៀមទម្លាប់ជនជាតិព្នង គងរ៉េង ត្រូវបាន លេងសម្រាប់បំពេរកូនចៅមុនចូលដំណេក ឬនៅពេលទំនេរពីការងារ ដើម្បីការកម្សាន្តអារម្មណ៍លេង, ពេលចាំចម្ការ, ទៅកម្សាន្តលេងក្នុងព្រៃ និងសម្រាប់និយាយក្នុងន័យជាពាក្យប្រស្នាអ្វីមួយពេល ដែលនៅក្នុងកម្មវិធីពិសារស្រា។
បុរសវ័យចំណាស់ជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ដែលចេះលេងឧបករណ៍គងរ៉េងនិងច្រៀងចម្រៀងព្នងយ៉ាងពីរោះ ក៏កំពុងតែអភិរក្សសម្បត្តិវប្បធម៌ខ្លួន ដែលប្រឈមនឹងបាត់បង់នៅក្នុងទឹកដីកំណើតផងដែរ៕[៣]
ឯកសារយោង
[កែប្រែ]- ↑ "អីយ៉ា!!! ប្លែកអារម្មណ៍ទៀតហើយ! តោះមកមើលឧបករណ៍ភ្លេងនិងបទចម្រៀងរបស់ជនជាតិព្នងវិញម្ដងមើល!!, [Wow !!! Feeling strange! Let's see the Bunnai Music Instruments and Songs!]". Archived from the original on 17 October 2018. Retrieved 30 សីហា 2022.
Article from a blog by ឆានុន.
Image showing modern Kong ring.{{cite web}}
: External link in
(help); More than one of|quote=
|archivedate=
and|archive-date=
specified (help) - ↑ ២,០ ២,១ កែវ, ណារុំ (២០១១). តន្ត្រីនៅប្រទេសខ្មែរ. ក្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត. p. ៤១. https://www.elibraryofcambodia.org/ebook/dorntrey-nov-brortes-khmer-ebook/.
- ↑ Traditional Musical Instruments of Cambodia. Kingdom of Cambodia. p. 59. http://unesdoc.unesco.org/images/0013/001352/135257mb.pdf.