គណបក្សកម្ពុជានិយម

This is a good article. Click here for more information.
ពីវិគីភីឌា

គណបក្សកម្ពុជានិយម
Kampucheaniyum Party
អក្សរកាត់ប.ក ឬ KP
ស្ថាបនិក២៣ វិច្ឆិកា ២០២១
អតីតសង្រ្គោះជាតិ
ប្រធានអូក អុី
អនុប្រធានគណបក្ស២រូប ផ្សេងទៀត
បាវចនាកសាងអនាគតថ្មីដើម្បីកម្ពុជា!
បញ្ចូលគ្នាសាស្រ្តាចារ្យ បញ្ញវ័ន្ត
អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ
ទីស្នាក់ការកណ្ដាលបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ៣៦ ផ្លូវ៣៣ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
មនោគមវិជ្ជាប្រជាធិបតេយ្យសេរីនិយម
គោលការណ៍ និង
ប្រជានិយម
គោលជំហរនយោបាយប្រជាធិបតេយ្យសេរី
ទំនាក់ទំនងអន្តរជាតិអព្យាក្រឹត
ទំនាក់ទំនងក្នុងតំបន់អ្នកជាតិនិយម និង​អ្នក​ប្រជាធិបតេយ្យនិយម
ពណ៌ផ្លូវការ     គុជខ្យងខៀវ
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត


គណបក្សកម្ពុជានិយម (អក្សរឡាតាំង៖ KAMPUCHEANIYUM PARTY ហៅកាត់: ប.ក ហៅកាត់អង់គ្លេស: K.P) គឺជាគណបក្សនយោបាយនៅកម្ពុជាដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដោយលោក យ៉ែម បុញ្ញប្ញទ្ធិ ថ្នាក់ដឹកនាំ និងអតីតសមាជិកនៃគណបក្សសង្រ្គោះជាតិ និស្សិត បញ្ញវ័ន្ត សាស្រ្តាចារ្យ ពលករ និងយុវជន ប៉ុន្តែឃើញលោក អូក អុី ជាតំណាងស្ថាបនិក និងត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាគណបក្សនយោបាយជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ គណបក្សកម្ពុជានិយម ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ទំនាក់ទំនងការផ្សាយទំព័រ គណបក្សកម្ពុជានិយម

ប្រវត្តិគណបក្សកម្ពុជានិយម​[កែប្រែ]

គណបក្សកម្ពុជានិយម ជាគណបក្សនយោបាយមួយដែលបង្កើតនៅឆ្នាំ២០២១ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ គណបក្សនេះសមាជិកភាគច្រើនជា អតីតមន្រ្តី សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយក្នុងឆ្នាំ២០១៧។ មុនពេលបង្កើតគណបក្សនេះ ក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ រួមមាន លោក យ៉ែម បុញ្ញប្ញទ្ធិជាដើម និងមន្រ្តីជាន់ខ្ពស់ បណ្ឌិត បញ្ញវ័ន្ត សាស្រ្តាចារ្យ និស្សិត ពលករ​ ។ល។ បានជួបពិភាក្សា ជជែកពីការបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីបន្តបេសកកម្មប្រជាធិបតេយ្យនៅកម្ពុជា។ ការជជែកមិនទទួលបានលទ្ធផល ដោយមានការខ្វែងគំនិតគ្នា។ យ៉ាងណាក្តី គណបក្សកម្ពុជានិយមដែលមានទស្សនៈ កម្ពុជានិយម ត្រូវបានអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ និងបណ្ឌិត សាស្រ្តាចារ្យ បញ្ញវ័ន្ត និស្សិត និងសកម្មជន ពលករ ជាស្ថាបនិកគណបក្សចំនួន ៨៩ រូប បានស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីបង្កើតគណបក្សមួយ គឺ គណបក្សកម្ពុជានិយម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានរូបសញ្ញា គ្រុឌ នៅក្នុងរង្វង់កាំទី១ ពណ៌ស និងរូបផ្កាឈូករ័ត្នក្នុងរង្វង់កាំទី២ ពណ៌ក្រហមកណ្តាល និងអក្សរគណបក្សកម្ពុជានិយមជាភាសាខ្មែរក្នុងរង្វង់កាំទី២ ពណ៌ខៀវ នៅខាងលើ ហើយខាងក្រោមមានអក្សរឡាតាំង KAMBUJANIYUM PARTY

ក្រោយពីមានការកែសម្រួល យោងតាមច្បាប់ស្តីពីគណបក្សនយោបាយរួច គណបក្សកម្ពុជានិយម ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យកើតចេញជាផ្លូវការ យោង លិខិតលេខ ១៥០៥ សជណ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលមានឈ្មោះថា គណបក្សកម្ពុជានិយម(ប.ក)ដែលមានអាសយដ្ឋានស្នាក់ការកណ្តាលស្ថិតនៅ បុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នទីស្នាក់ការកណ្តាលគណបក្សស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ៣៦ ផ្លូវ៣៣ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយមកគណបក្សកម្ពុជានិយម ត្រូវបានចុះបញ្ជីក្នុងបញ្ជីគណបក្សនយោបាយ ហើយអាចធ្វើសកម្មភាពស្របច្បាប់ក្នុងនាមជានីតិបុគ្គល ឬគណបក្សនយោបាយនៅកម្ពុជា ។

ថ្នាក់ដឹកនាំគណបក្ស[កែប្រែ]

ស្ថាបនិក៨៩រូបនៃគណបក្សកម្ពុជានិយមបានសម្រេចជ្រើសតាំងថ្នាក់ដឹកនាំ គណៈកម្មាធិការបណ្តោះអាសន្នចំនួន ៧រូប ដើម្បីដឹកនាំគណបក្សនេះមុនធ្វើសមាជគណបក្ស។ តំណាងស្ថាបនិកទាំង ៧ រូប បានសម្រេចជ្រើសតាំងលោក យ៉ែម បុញ្ញប្ញទ្ធិ ដែលជាអតីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអតីតប្រធានគ.៧ នៃរដ្ឋសភាអាណត្តិទី៥ ដឹកនាំជាប្រធានគណបក្សកម្ពុជានិយមបណ្តោះអាសន្ន មុនគណបក្សធ្វើសមាជជាផ្លូវការ។ នៅឆ្នាំ២០២២ ថ្នាក់ដឹកនាំមួយចំនួនបានទទួលបេសកម្មឱ្យទៅរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ(ក្រោយកិច្ចព្រមព្រៀងបង្រួបបង្រួមថ្ងៃទី១០ តុលា ២០២២)។

នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៤ សមាជលើកដំបូងរបស់គណបក្សបានជ្រើសតាំងលោក អូក អុី ជាប្រធានគណបក្ស ។

រូបសញ្ញាគណបក្ស[កែប្រែ]

គណបក្សកម្ពុជានិយមមានរូបសញ្ញាសម្គាល់ ៖
- រង្វង់មូលទី១ ពណ៌ស មានរូបសញ្ញាសត្វឥន្រ្ទី នៅចំកណ្ដាល
- រង្វង់មូលទី២ ពណ៌ខៀវ និងលឿងទុំ ដោយមាន ៖
- អក្សរខ្មែរ គណបក្សកម្ពុជានិយម ក្នុងផ្នែកពណ៌ខៀវខាងលើ
- អក្សរឡាតាំង KAMPUCHEANIYUM PARTY ក្នុងផ្នែកពណ៌ខៀវខាងក្រោម
- ផ្កាឈូករ័ត្ន ក្នុងផ្នែកពណ៌លឿងទុំ ទាំងសងខាង អត្ថន័យនៃរូបសញ្ញានេះមានចែងនៅក្នុងឧបសម្ព័ន្ធទី១។

គណបក្សកម្ពុជានិយម មានបាវចនា កសាងអនាគតថ្មីដើម្បីកម្ពុជា។

ទស្សនវិស័យ គោលបំណង និងគោលនយោបាយ[កែប្រែ]

គណបក្សកម្ពុជានិយម ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សកម្ពុជានិយម មានទស្សនវិស័យ ឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើជាម្ចាស់វាសនា ម្ចាស់ទឹកដីនៃមាតុភូមិកម្ពុជា និងធ្វើជាម្ចាស់អំណាចពិតប្រាកដ ដោយសេចក្តីក្លាហាន មោះមុតអង់អាច និងគុណធម៌។

គណបក្សកម្ពុជានិយម មានគោលបំណងប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ សេរី ទាំងក្នុងនិងក្រៅប្រទេស រួមគ្នាកសាងគណបក្សប្រជាធិបតេយ្យសេរីនិយមដ៏រឹងមាំមួយនៅកម្ពុជា ដើម្បីបំពេញ ករណីយកិច្ច៖
.ការពារឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីខ្មែរ ដោយប្រឆាំងនឹងអំពើឈ្លានពានពីបរទេស តាមគ្រប់រូបភាព
.លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានភាពសមរម្យថ្លៃថ្នូរ ដោយប្រឆាំងនឹងអំពើពុករលួយ និង អយុត្តិធម៌សង្គម
.កសាងអនាគតថ្មីដើម្បីកម្ពុជា កសាងរដ្ឋទំនើប សង្គមជឿនលឿន មានអារ្យធម៌ថ្លៃថ្នូរ យុត្តិធម៌ សមធម៌ គោរពសិទ្ធិមនុស្ស តាមគោលការណ៍នីតិរដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស ដោយប្រឆាំងនឹងអំណាច ប្រមូលផ្ដុំផ្ដាច់ការ។

គណបក្សកម្ពុជានិយម មានគោលនយោបាយដោយកំណត់ គោលការណ៍នយោបាយ (ប្រាកដនិយម នីតិរដ្ឋ ប្រយោជន៍ជាតិ) គុណតម្លៃនយោបាយ (កសាងអនាគតថ្មីដើម្បីកម្ពុជា ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ) និង មាគ៌ានយោបាយ (មិនប្រកាន់មនោគមវិជ្ជាឆ្វេង ឬស្ដាំ តែផ្ដោតលើស្មារតី គំនិត និងលទ្ធិកម្ពុជានិយម) មានជាអាទិ៍ ៖
-. នីតិរដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស
-. លើកស្ទួយការពារ គោរពសិទ្ធិមនុស្ស សមភាពយេនឌ័រ សមធម៌ខាងនយោបាយ-សេដ្ឋកិច្ច-សង្គមកិច្ច
-. សីលធម៌សង្គម អហិង្សា ខ្មែរតែមួយ ផ្សះផ្សាជាតិ មិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹកខ្មែរ
-. ទទួលខុសត្រូវក្នុងការដឹកនាំ តាមគោលការណ៍អភិបាលកិច្ចល្អ
-. សេដ្ឋកិច្ចទីផ្សារសេរី ដើម្បីសង្គម។

រចនាសម័្ពន្ធគណបក្ស[កែប្រែ]

គណបក្សកម្ពុជានិយម មានរចនាសម័្ពន្ធ ដូចតទៅ ៖
. សមាជ
. ក្រុមប្រឹក្សាជាតិ
. គណៈកម្មាធិការនាយក
. គណៈកម្មាធិការវិន័យ
. គណៈកម្មាធិការប្រតិបត្តិ
. គណៈកម្មាធិការអចិន្រ្តៃយ៍
. រចនាសម័្ពន្ធគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ។

ឯកសារយោង[កែប្រែ]