គណបក្សខ្មែរតែមួយ

ពីវិគីភីឌា

ដោយយល់ឃើញថា ប្រទេសកម្ពុជា និងប្រជាជាតិខ្មែរ បានឆ្លងកាត់នូវបទពិសោធន៍មហាសោកនាដកម្ម ការវិនាសអន្តរាយ អំពើរំលោភសិទិ្ធមនុស្ស ក្នុងការដឹកនាំប្រទេសបែបកុម្មុយនីស្ត និងបែបផ្តាច់ការពីអតីតកាល។ មេរៀនប្រវតិ្តសាស្រ្តខ្មែរពីអតីតកាលជាបទពិសោធន៍ សម្រាប់នៅថ្ងៃនេះ ថ្ងៃស្អែក និងទៅ   ថ្ងៃអនាគត ដើម្បីធ្វើជាត្រីវិស័យដល់អ្នកនយោបាយខ្មែរបន្តវេន ត្រូវចេះគិតទទួលខុសត្រូវ ចេះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុខនឹងធ្វើការសម្រេចកិច្ចការធំៗសម្រាប់ប្រទេសកម្ពុជា និងប្រជាជាតិខ្មែរ។[កែប្រែ]

ដើម្បីឲ្យប្រទេសកម្ពុជាមានស្ថេរភាពនយោបាយរឹងមាំជានិច្ច ត្រូវបង្កើតប្រព័ន្ធប្រជាធិបតេយ្យសេរីគំរូថ្មីមួយ ដោយមានការបង្កើតច្បាប់កំណត់តំណែងនាយករដ្ឋមន្រ្តី មានត្រឹមពីរអាណតិ្ត ស្មើដប់ឆ្នាំ និងប្រធានគណបក្សនយោបាយប្តូរវេន មានត្រឹមពីរអាណតិ្ត ស្មើដប់ឆ្នាំដូចគ្នា។ ការដឹកនាំប្រទេសកម្ពុជាតាមប្រព័ន្ធប្រជាធិបតេយ្យសេរី ដែលមានអំណាចពិតនៅក្នុងដៃប្រជាពលរដ្ឋខ្មែរ ទើបសេដ្ឋកិច្ចជាតិមានការរីកចម្រើនជឿនលឿន ប្រជាពលរដ្ឋខ្មែរមានជីវភាពធូរធា សុខដុមរមនា ឆ្ពោះទៅរកកោះសន្តិភាពពិតបា្រកដ ដើម្បីបង្កើតភាតរភាពរវាងខ្មែរ និងខ្មែរ ជាអមត។

ស្ថិតនៅក្នុងបរិបទនេះ យើងខ្ញុំជាអតីត សមាជិក សមាជិកា គណបក្សសង្គ្រោះជាតិ និងជាអ្នកប្រកាន់យកលិទ្ធិប្រជាធិបតេយ្យសេរីនិយមផ្សេងទៀត បានរួមគំនិតគ្នាយកជាតិជាធំ និងបានសម្រេចចិត្តបង្កើតគណបក្សនយោបាយដែលមានឈ្មោះថា «គណបក្សខ្មែរតែមួយ» ដើម្បីធ្វើជាគំរូទុកឲ្យអ្នកនយោបាយខ្មែរបន្តវេនជំនាន់ក្រោយៗ។