Jump to content

គណបក្សប្រជាធិបតេយ្យជឿនលឿន

This is a good article. Click here for more information.
ពីវិគីភីឌា

គណបក្សប្រជាធិបតេយ្យជឿនលឿន
Democratic Progressive Party
អក្សរកាត់ប.ជ.ល ឬ D.P
ស្ថាបនិក២៣ វិច្ឆិកា ២០២១
អតីតសង្រ្គោះជាតិ
ប្រធានយ៉ែម បុញ្ញឫទ្ធិ
អនុប្រធានគណបក្ស២រូប ផ្សេងទៀត
បាវចនានីតិរដ្ឋ ភាតរភាព វឌ្ឍនភាព!
បញ្ចូលគ្នាសាស្រ្តាចារ្យ បញ្ញវ័ន្ត
អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ
ទីស្នាក់ការកណ្ដាលបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ៣៦ ផ្លូវ៣៣ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
មនោគមវិជ្ជាប្រជាធិបតេយ្យសេរីនិយម
គោលការណ៍ និង
ប្រជានិយម
គោលជំហរនយោបាយប្រជាធិបតេយ្យសេរី
ទំនាក់ទំនងអន្តរជាតិអព្យាក្រឹត
ទំនាក់ទំនងក្នុងតំបន់អ្នកជាតិនិយម និងអ្នកប្រជាធិបតេយ្យនិយម
ពណ៌ផ្លូវការ     លឿង
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត


គណបក្សប្រជាធិបតេយ្យជឿនលឿន (អក្សរឡាតាំង៖ DEMOCRATIC PROGRESSIVE PARTY ហៅកាត់: ប.ជ.ល ហៅកាត់អង់គ្លេស: D.P) ជាគណបក្សនយោបាយមួយ ដែលបានប្តូរឈ្មោះពីគណបក្សកម្ពុជានិយម ដោយប្រកាន់គោលជំហរ និងទស្សនដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ។ គណបក្សប្រជាធិបតេយ្យជឿនលឿន បន្តបេសកកម្មជាតិ ពីគណបក្សប្រជាធិបតេយ្យ១៩៤៦ ពីគណបក្សសិទ្ធិមនុស្ស២០០៧ ពីគណបក្សសង្គ្រោះជាតិ២០១២

ទំនាក់ទំនងការផ្សាយទំព័រ ៖ គណបក្សប្រជាធិបតេយ្យជឿនលឿន

ប្រវត្តិគណបក្សប្រជាធិបតេយ្យជឿនលឿន

[កែប្រែ]

គណបក្សប្រជាធិបតេយ្យជឿនលឿន គឺជាគណបក្សនយោបាយមួយនៅកម្ពុជាដែលបានប្តូរឈ្មោះពីគណបក្សកម្ពុជានិយម ដោយសមាជវិសាមញ្ញនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ គណបក្សនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដោយលោក យ៉ែម បុញ្ញឫទ្ធិ ថ្នាក់ដឹកនាំ និងអតីតសមាជិកនៃគណបក្សសង្រ្គោះជាតិ និស្សិត បញ្ញវ័ន្ត សាស្រ្តាចារ្យ ពលករ និងយុវជន ប៉ុន្តែឃើញលោក អូក អុី ជាតំណាងស្ថាបនិក និងត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាគណបក្សនយោបាយជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ គណបក្សកម្ពុជានិយម ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ គណបក្សប្រជាធិបតេយ្យជឿនលឿន ត្រូវបានក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ពីការប្តូរឈ្មោះនេះ និងចុះក្នុងបញ្ជីគណបក្សបក្សនយោបាយ តាមរយៈប្រកាសលេខ៖ ១៣០៨០ ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ គណបក្សនេះសមាជិកភាគច្រើនជា អតីតមន្រ្តី សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយក្នុងឆ្នាំ២០១៧។ មុនពេលបង្កើតគណបក្សនេះ ក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម និងមន្រ្តីជាន់ខ្ពស់ បណ្ឌិត បញ្ញវ័ន្ត សាស្រ្តាចារ្យ និស្សិត ពលករ ។ល។ បានជួបពិភាក្សា ជជែកពីការបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីបន្តបេសកកម្មប្រជាធិបតេយ្យនៅកម្ពុជា។ ការជជែកមិនទទួលបានលទ្ធផល ដោយមានការខ្វែងគំនិតគ្នា។ យ៉ាងណាក្តី ប្រវត្តិនៃគណបក្សកម្ពុជានិយមដែលមានទស្សនៈ កម្ពុជានិយម ត្រូវបានអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ និងបណ្ឌិត សាស្រ្តាចារ្យ បញ្ញវ័ន្ត និស្សិត និងសកម្មជន ពលករ ជាស្ថាបនិកគណបក្សចំនួន ៨៩ រូប បានស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីបង្កើតគណបក្សមួយ គឺ គណបក្សកម្ពុជានិយម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានរូបសញ្ញា គ្រុឌ នៅក្នុងរង្វង់កាំទី១ ពណ៌ស និងរូបផ្កាឈូករ័ត្នក្នុងរង្វង់កាំទី២ ពណ៌ក្រហមកណ្តាល និងអក្សរគណបក្សកម្ពុជានិយមជាភាសាខ្មែរក្នុងរង្វង់កាំទី២ ពណ៌ខៀវ នៅខាងលើ ហើយខាងក្រោមមានអក្សរឡាតាំង KAMBUJANIYUM PARTY

ក្រោយពីមានការកែសម្រួល យោងតាមច្បាប់ស្តីពីគណបក្សនយោបាយរួច គណបក្សកម្ពុជានិយម ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យកើតចេញជាផ្លូវការ យោង លិខិតលេខ ១៥០៥ សជណ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលមានឈ្មោះថា គណបក្សកម្ពុជានិយម(ប.ក)ដែលមានអាសយដ្ឋានស្នាក់ការកណ្តាលស្ថិតនៅ បុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នទីស្នាក់ការកណ្តាលគណបក្សស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ៣៦ ផ្លូវ៣៣ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចាប់តាំងពីឆ្នាំ២០២៣ មុនការបោះឆ្នោតរហូតដល់ឆ្នាំ២០២៥ គណបក្សនេះបានស្វែងរកការបង្រួបបង្រួមជាមួយគណបក្សក្រៅរដ្ឋាភិបាលជាច្រើន ជាពិសេសអតីតគណបក្សសង្រ្គោះជាតិ និងបក្សជាតិនិយមនានា។ ក្រោយមកថ្នាក់ដឹកនាំគណបក្សកម្ពុជានិយម បានសម្រេចធ្វើវិសោធនកម្មប្តូរឈ្មោះ និងប្តូររូបសញ្ញា មកជា គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលមានរូបសញ្ញា ពន្លឺភ្លើង វិញ។

ថ្នាក់ដឹកនាំគណបក្ស

[កែប្រែ]

គណបក្សប្រជាធិបតេយ្យជឿនលឿនដឹកនាំដោយការបែងចែកអំណាចដឹកនាំជា ៣ គណៈកម្មាធិការរួមមាន៖

  ១.គណៈកម្មាធិការនាយកយកជាអំណាចនីតិបញ្ញត្តិ ដឹកនាំដោយ លោក ទួត ឃឿត អតីតតំណាងរាស្រ្តមណ្ឌលព្រៃវែង ជាប្រធាន លោក ទួន យកដា អតីតតំណារាស្រ្តមណ្ឌលកំពង់ចាម ជាអនុប្រធាន និងសមាជិកយ៉ាងតិច២៥ រូប
  ២. គណៈកម្មាធិការប្រតិបត្តិជាអំណាចប្រតិបត្តិ ដឹកនាំដោយ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអតីតប្រធានគ.៧នៃរដ្ឋសភា ជាប្រធាន លោក សួន រីដា អតីតតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងលោក ស៉ឺង រ៉េតជាអនុប្រធាន លោក អូក អុី ជាអគ្គលេខាធិការ លោក កៃ ដាវី ជាហេរញ្ញិក ព្រមទាំងអគ្គលេខាធិការរងទទួលបន្ទុកនាយកដ្ឋានមួយចំនួន និងហេរញ្ញិករង ជាសមាជិក។
  ប្រធាន-អនុប្រធានគណៈកម្មាធិការ អគ្គលេខាធិការ ហេរញ្ញិក ជាប្រធាន-អនុប្រធានគណៈកម្មាធិការ អគ្គលេខាធិការ ហេរញ្ញិកគណបក្ស។
  គណៈកម្មាធិការប្រតិបត្តិ រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងភូមិ ជារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ។
  ៣.គណៈកម្មាធិការវិន័យ ជាអំណាចវិនិច្ឆ័យ ឬដាក់វិន័យ ដឹកនាំដោយ លោក ង៉ោ គឹមជាង អតីតតំណារាស្រ្តមណ្ឌលកំពង់ឆ្នាំង ជាប្រធាន លោក ភេម ឆាទ្រី ជាអនុប្រធាន និងសមាជិក៥រូបផ្សេងទៀត។
ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿនក្នុងរចនាសម្ព័ន្ធ ឆ្នាំ២០២៦


នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សមាជវិសាមញ្ញរបស់គណបក្សបានជ្រើសតាំងលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណបក្ស ដោយការបោះឆ្នោតដោយចំហរ និងដោយផ្ទាល់ពីក្រុមប្រឹក្សាជាតិ(តាមលក្ខន្តិកៈគណបក្ស)។
លក្ខន្តិកៈគណបក្សប្រជាធិបតេយ្យជឿនលឿន បានកំណត់ថា ឥស្សរជនជា ប្រធានគណបក្ស មានអាណត្តិត្រឹមតែ២អាណត្តិប៉ុណ្ណោះ ។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈលិខិតលេខ ១៣០៨០ ប្រ.ក ក្រសួងមហាផ្ទៃបានចេញប្រកាសទទួលស្គាល់ពី ការប្តូរឈ្មោះ រូបសញ្ញា និងការផ្លាស់ប្តូរ(ធ្វើបច្ចុប្បន្នភាព)ថ្នាក់ដឹកនាំគណបក្ស រួមទាំងលិខិតលេខ ១៨២០ សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ស្តីពីការបន្ថែមថ្នាក់ដឹកនាំរបស់គណបក្ស។


រូបសញ្ញាគណបក្ស

[កែប្រែ]

គណបក្សប្រជាធិបតេយ្យជឿនលឿន មានរូប “ពន្លឺភ្លើង” ជាសញ្ញាសម្គាល់ ដែលមានអត្ថន័យខ្លឹមសារដូចតទៅ៖
- ពន្លឺភ្លើងតំណាងសេរីភាព • ភ្លើងជានិមិត្តរូបនៃ ពន្លឺបញ្ញា និងការរីកចម្រើន។ • បង្ហាញថា គណបក្សប្រជាធិបតេយ្យជឿនលឿន មានបេសកកម្មបំភ្លឺប្រជាជនខ្មែរ ឱ្យមានចំណេះដឹង ស្មារតីប្រជាធិបតេយ្យ និងការយល់ដឹងអំពីសិទ្ធិសេរីភាព។ • ពន្លឺ ភ្លើងជានិមិត្តរូបនៃ វប្បធម៌ខ្មែរ និងពន្លឺជីវិត ដែលមានគុណតម្លៃនៃការអភិវឌ្ឍឆ្ពោះមុខជានិច្ច។
- កាំរស្មី (ពន្លឺព្រះអាទិត្យ) • កាំរស្មីចេញពីភ្លើងបង្ហាញពី ភាពសប្បាយរីកចម្រើន សេរីភាព និងសេចក្តីសង្ឃឹមថ្មី សម្រាប់ប្រជាជនខ្មែរ។ • បញ្ជាក់ពីការឆ្ពោះទៅមុខ និងការកើនឡើងជាបន្តបន្ទាប់នៃសង្គមប្រជាធិបតេយ្យ ដោយមិនរលត់។
- ជើងទម្រ(មានក្បាច់រចនាវប្បធម៌ខ្មែរ) • ជានិមិត្តរូបនៃ គោលការណ៍រឹងមាំ និងគ្រឹះនយោបាយដ៏ច្បាស់លាស់ ដែលគណបក្សប្រជាធិបតេយ្យជឿនលឿនយកជាមូលដ្ឋាន។ • បង្ហាញថា ភ្លើងនៃបញ្ញា និងការរីកចម្រើន មិនអាចឈរឡើងបានទេ បើគ្មានគ្រឹះរឹងមាំ។ • ជើងទម្រនេះគឺជាសញ្ញានៃ សុចរិតភាព វិន័យ និងស្មារតីជាតិនិយម ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែង ទទួលខុសត្រូវ ដែលជាផ្នែកស្នូលនៃការដឹកនាំប្រជាធិបតេយ្យពិតប្រាកដ។
- អក្សរ “ប.ជ.ល” និង “D.P” • ជាអក្សរកាត់នៃឈ្មោះគណបក្ស “ប្រជាធិបតេយ្យជឿនលឿន”។ • ការបង្កប់អក្សរនេះនៅជើងទម្រ មានន័យថា គណបក្សជាឈើទម្រ ឬគ្រឹះរបស់ពន្លឺប្រជាធិបតេយ្យ។ • បង្ហាញថា បញ្ញា សេរីភាព និងសង្គមប្រជាធិបតេយ្យ ដែលភ្លើងសម្គាល់នោះ ត្រូវបានគាំទ្រដោយគោលការណ៍និងស្មារតីរបស់គណបក្ស និងប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ។
- អក្សរខ្មែរនៅខាងក្រោម • ពាក្យ “គណបក្សប្រជាធិបតេយ្យជឿនលឿន” បង្ហាញពីអត្តសញ្ញាណជាតិ និងបេសកកម្មនយោបាយ ដែលផ្តោតលើ ប្រជាធិបតេយ្យ និង ការជឿនលឿន ទាំងសង្គម និងសេដ្ឋកិច្ច។ - ពណ៌ខៀវខ្ចី (ផ្ទៃខាងក្រោយ) • ពណ៌ខៀវជានិមិត្តរូបនៃ សន្តិភាព សាមគ្គីភាព និងសេចក្តីសុចរិត។ • សម្គាល់ថា គណបក្សមានគោលដៅធ្វើឱ្យប្រទេសជាតិមានសន្តិភាព នីតិរដ្ឋ សង្គមមានសេរីភាព និងមានការរីកចម្រើន។

អត្ថន័យនៃរូបសញ្ញានេះមានចែងនៅក្នុងឧបសម្ព័ន្ធទី១។

រូបសញ្ញា និងទង់គណបក្សប្រជាធិបតេយ្យជឿនលឿន
រូបសញ្ញាគណបក្សប្រជាធិបតេយ្យជឿនលឿន

គណបក្សប្រជាធិបតេយ្យជឿនលឿន មានបាវចនា នីតិរដ្ឋ ភាតរភាព វឌ្ឍនភាព។


ទស្សនវិស័យ គោលបំណង និងគោលនយោបាយ

[កែប្រែ]

គណបក្សប្រជាធិបតេយ្យជឿនលឿន ប្រព្រឹត្តទៅក្នុងក្របខណ្ឌ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សប្រជាធិបតេយ្យជឿនលឿន មានទស្សនវិស័យ ឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើជាម្ចាស់វាសនា ម្ចាស់ទឹកដីនៃមាតុភូមិកម្ពុជា និងធ្វើជាម្ចាស់អំណាចពិតប្រាកដ ដោយសេចក្តីក្លាហាន មោះមុតអង់អាច គុណធម៌ និងការទទួលខុសត្រូវ។ កសាងកម្ពុជា ជាប្រទេសប្រជាធិបតេយ្យទំនើប ដែលមានយុត្តិធម៌ សេដ្ឋកិច្ចរីកចម្រើន សង្គមសាមគ្គី និងអភិវឌ្ឍ បៃតង ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

គណបក្សប្រជាធិបតេយ្យជឿនលឿន មានគោលបំណងប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យសេរី ទាំងក្នុងនិងក្រៅប្រទេស រួមគ្នាកសាងគណបក្សប្រជាធិបតេយ្យសេរីនិយមដ៏រឹងមាំមួយនៅកម្ពុជា ដើម្បីបំពេញករណីយកិច្ច ៖
. ការពារឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីខ្មែរ ដោយប្រឆាំងនឹងអំពើឈ្លានពានពីបរទេស តាមគ្រប់រូបភាព
.លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានភាពសមរម្យថ្លៃថ្នូរ ដោយប្រឆាំងនឹងអំពើពុករលួយ និងអយុត្តិធម៌សង្គម
. កសាងអនាគតថ្មីដើម្បីកម្ពុជា កសាងរដ្ឋទំនើប សង្គមជឿនលឿន មានអារ្យធម៌ថ្លៃថ្នូរ យុត្តិធម៌ សមធម៌ គោរពសិទ្ធិមនុស្ស តាមគោលការណ៍នីតិរដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស ដោយប្រឆាំងនឹងអំណាច ប្រមូលផ្ដុំផ្ដាច់ការ។


គណបក្សប្រជាធិបតេយ្យជឿនលឿន មានគោលនយោបាយដោយកំណត់ គោលការណ៍នយោបាយ (ប្រាកដនិយម នីតិរដ្ឋ ប្រយោជន៍ជាតិ) គុណតម្លៃនយោបាយ (កសាងអនាគតថ្មីដើម្បីកម្ពុជា ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ) និង មាគ៌ានយោបាយ មិនប្រកាន់មនោគមវិជ្ជាឆ្វេង ឬស្ដាំ តែផ្ដោតលើស្មារតី គំនិត និងជាតិនិយម ប្រជាធិបតេយ្យ មានជាអាទិ៍ ៖
-. នីតិរដ្ឋ ប្រជាធិបតេយ្យ សេរី ពហុបក្ស
-. លើកស្ទួយការពារ ការគោរពសិទ្ធិមនុស្ស សមភាពយេនឌ័រ ជនមានពិការភាព សមធម៌ខាងនយោបាយ-សេដ្ឋកិច្ច-សង្គមកិច្ច
-. សីលធម៌សង្គម អហិង្សា ខ្មែរតែមួយ ផ្សះផ្សាជាតិ មិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹកខ្មែរ
-. ទទួលខុសត្រូវក្នុងការដឹកនាំ តាមគោលការណ៍អភិបាលកិច្ចល្អ
-. សេដ្ឋកិច្ចទីផ្សារសេរី ដើម្បីសង្គម។

រចនាសម័្ពន្ធគណបក្ស

[កែប្រែ]

គណបក្សប្រជាធិបតេយ្យជឿនលឿន មានរចនាសម័្ពន្ធ ដូចតទៅ ៖
. សមាជ
. ក្រុមប្រឹក្សាជាតិ
. គណៈកម្មាធិការនាយក
. គណៈកម្មាធិការវិន័យ
. គណៈកម្មាធិការប្រតិបត្តិ
. គណៈកម្មាធិការអចិន្រ្តៃយ៍
. រចនាសម័្ពន្ធគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ។


ឯកសារយោង

[កែប្រែ]