Jump to content

គណបក្សពលករប្រជាធិបតេយ្យសង្គមនិយមរុស្ស៊ី

ពីវិគីភីឌា
គណបក្សពលករប្រជាធិបតេយ្យសង្គមរុស្ស៊ី
Российская социал-демократическая рабочая партия
បង្កើត១៨៩៨
រំលាយ១៩១៧
មនោគមវិជ្ជាម៉ាក្សនិយម
សង្គមនិយម

ប្រវត្តិនៃការបង្កើត

[កែប្រែ]

នៅចុងសតវត្សទី១៩ រុស្សីជាប្រទេសប្រកាន់យករបបស្ដេចផ្ដាច់ការ គ្មានរដ្ឋសភា គ្មានសេរីភាពក្នុងការបញ្ចេញមតិ បដិវត្តឧស្សាហកម្មបានចាប់ផ្ដើមនៅក្នុងប្រទេសរុស្សី កសិកររាប់លាននាក់មានជីវភាពក្រីក្រ អ្នកធ្វើការរោងចក្របានធ្វើការជាច្រើនម៉ោង ក្នុងកន្លែងដែលគ្មានសុវត្ថិភាព ហើយប្រាក់ខែក៏តិច អំឡុងពេលនោះ មានគំនិតម៉ាក្សនិយមបានលេចឡើង ដែលបានរីករាលពេញទ្វីបអុឺរ៉ុប ព្រមទាំងរុស្សី គំនិតទាំងនោះបានជំរុញអោយពួកកម្មករត្រូវតែផ្ដួលរលំពួកមូលធននិយម និងបង្កើតសង្គមនិយម ខណៈពេលនោះ យុវជនបដិវត្តរុស្សីបានសម្រេចថាពួកគេត្រូវការកែទម្រង់កម្មករទាំងនោះ ផ្នែកតាមម៉ាក្សនិយមនៅឆ្នាំ១៨៩៨ សភាដំបូងបានបង្កើតឡើង នៅទីក្រុងមីនសុី ប៉ុន្តែសភានោះមានសមាជិកតិចណាស់ មានប្រតិភូត៩នាក់ប៉ុណ្ណោះបានមកតំណាង ប៉ុន្តែក្រោយមកប្រតិភូតភាគច្រើនត្រូវបានរបបស្ដេចរុស្សីចាប់ខ្លួន ហើយគណបក្សនេះក៏ត្រូវបានដួលរលំ ប៉ុន្តែមានសមាជិកដែលបានភៀសខ្លួនខ្លះជាលោក លេនីន និង ជូយូស ដែលបានបង្កើតកាសែត អេសក្រានៅឆ្នាំ១៩០០ ដែលកាសែតនោះបានបង្ហាញការរិះគន់ទៅលើរបបស្ដេចរុស្សី ក្រោយមកបក្សនេះក៏ត្រូវបានបែកជាពី ដូចជា ប៊ុលសេវិក និង ម៊េនសេវិក ការបែកបាក់នេះមិនមែនដោយសារ អង្គភាពនោះទេ គឺដោយសារគោលនយោបាយ ដោយមានគំនិតខុសគ្នា ដោយប៊ុលសេវិក ចង់អោយរុស្សីផ្លាស់ប្ដូទៅសង្គមនិយមភ្លាមៗ ហើយម៊េនសេវិក ចង់អោយមានការបោះឆ្នោតសិន និងមានលទ្ធិប្រជាធិបតេយ្យ ដូចពួកលោកខាងលិច មុននិងក្លាយជាសង្គមនិយម