Jump to content

គមនាគមន៍កម្ពុជា

ពីវិគីភីឌា

ការលូតលាស់ផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនខាងផ្លូវគមនាគមន៍។ ប៉ុន្តែជាង២ទសវត្សកន្លងមកនេះហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ត្រូវស្រុតចុះទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារមូលហេតុផ្សេងៗ។

យល់ដឹង

[កែប្រែ]

បណ្ដាញគមនាគមន៍ជាវិស័យសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះវាជាមូលដ្ឋានសម្រាប់អភិវឌ្ឍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងប្រទេសកម្ពុជាយើងមាន ផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗនៅក្នុងប្រទេស និងក្រៅប្រទេស។

ផ្លូវគោក

[កែប្រែ]

ផ្លូវគោកមានពីរប្រភេទគឺ៖ ផ្លូវថ្នល់ និង ផ្លូវដែក ក្នុងនោះផ្លូវថ្នល់មានសារៈសំខាន់ជាងគេ ទាំងប្រវែងនិងសកម្មភាព។

មហាវិថី

[កែប្រែ]

វិថី

[កែប្រែ]

រុក្ខវិថី

[កែប្រែ]

តិរីវិថី

[កែប្រែ]

ផ្លូវថ្នល់

[កែប្រែ]

មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល។

  • ផ្លូវជាតិ ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយថវិកាជាតិ ហើយជាផ្លូវដែលចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា។
  • ផ្លូវខេត្ត ៖ ផ្លូវនេះថែរក្សាដោយថវិកាខេត្ត ជាផ្លូវកាត់ផ្លូវជាតិ ឬជាផ្លូវចេញពីទីប្រជុំជនមួយក្នុងខេត្តទៅទីប្រជុំជនមួយទៀត។
  • ផ្លូវលំ ៖ ផ្លូវតូចៗគ្មានក្រាលថ្ម ដែលគេឃើញមាននៅតំបន់ជនបទ។ ផ្លូវនេះកសាងដោយរដ្ឋបាលមូលដ្ឋាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។
  • ផ្លូវរុក្ខបាល ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយក្រសួងរុក្ខា និងប្រម៉ាញ់សម្រាប់ដឹកនាំផលិតផលព្រៃឈើ សម្រួលតំហែទាំព្រៃឈើ និងធ្វើទេសចរណ៍ធម្មតាផងដែរ។

ផ្លូវថ្នល់ទាំងអស់មានប្រវែង ៦០០០គ.ម ចែកជាផ្លូវជាតិ (២៨០០គ.ម) ផ្លូវខេត្ត (១២០០គ.ម)និងផ្លូវរុក្ខបាល (២០០០គ.ម)។ ផ្លូវក្រាលកៅស៊ូហើយមានប្រវែង ២០០០គ.ម ផ្លូវក្រាលថ្ម និងដីក្រហមមានប្រវែង ២០០០គ.ម សល់ពីនេះជាផ្លូវលំ។

ផ្លូវជាតិសំខាន់ៗរួមមាន ៖

  • ផ្លូវជាតិលេខ១ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមអ្នកលឿង និងស្វាយរៀង មានប្រវែង ១៦៧គ.ម។
  • ផ្លូវជាតិលេខ២ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមតាខ្មៅ និងតាកែវ ប្រវែង ១៣៧គ.ម។
  • ផ្លូវជាតិលេខ៣ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពត និងព្រៃនប់ មានប្រវែង ២៦០គ.ម។
  • ផ្លូវជាតិលេខ៤ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពង់ស្ពឺ មានប្រវែង ២២៦គ.ម។
  • ផ្លូវជាតិលេខ៥ ៖ ពីភំ្នពេញទៅប៉ោយប៉ែត (អូរជ្រៅ, ព្រំប្រទល់ថៃ)កាត់តាមកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែង ៤០៨គ.ម។
  • ផ្លូវជាតិលេខ៦ ៖ ពីភ្នំពេញទៅសេរីសោភ័ណ កាត់តាមកំពង់ធំ និង សៀមរាប មានប្រវែង ៣៨៦គ.ម។
  • ផ្លូវជាតិលេខ៧ ៖ ពីស្គន់ ទៅ ស្នួល កាត់តាមកំពង់ចាម មានប្រវែង ១៨០គ.ម។
  • ផ្លូវជាតិលេខ១៣ ៖ ពីស្នួលទៅព្រំប្រទល់ឡាវ កាត់តាមក្រចេះ និង ស្ទឹងត្រែង ប្រវែង ២៩២គ.ម។
  • ផ្លូវជាតិលេខ១៥ ៖ ពីអ្នកលឿង ទៅ ជប់ កាត់តាមព្រៃវែង ប្រវែង ៩០គ.ម។
  • ផ្លូវជាតិលេខ១៩ ៖ ពីអូរពងមាន់(ស្ទឹងត្រែង) ទៅ បរកែវ កាត់តាមឡាបានសៀក(រតនះគីរី)ប្រវែង ២០៣គ.ម។
ផ្លូវជាតិលេខកូដប្រវែងពីទៅកាត់តាម
ផ្លូវជាតិលេខ១10001១៦៧គ.មភ្នំពេញព្រំប្រទល់វៀតណាមអ្នកលឿង និងស្វាយរៀង
ផ្លូវជាតិលេខ២10002១៣៧គ.មភ្នំពេញព្រំប្រទល់វៀតណាមតាខ្មៅ និងតាកែវ
ផ្លូវជាតិលេខ៣10003២៦០គ.មភ្នំពេញក្រុងព្រះសីហនុកំពត និងព្រៃនប់
ផ្លូវជាតិលេខ៤10004២២៦គ.មភ្នំពេញក្រុងព្រះសីហនុកំពង់ស្ពឺ
ផ្លូវជាតិលេខ៥10005៤០៨គ.មភ្នំពេញប៉ោយប៉ែត (អូរជ្រៅ ព្រំប្រទល់ថៃកំពង់ឆ្នាំង ពោធិសាត់ និងបន្ទាយមានជ័យ
ផ្លូវជាតិលេខ៦10006៣៨៦គ.មភ្នំពេញសេរីសោភ័ណកំពង់ធំ និងសៀមរាប
ផ្លូវជាតិលេខ៧10007១៨០គ.មស្គន់ស្នួលកំពង់ចាម
ផ្លូវជាតិលេខ១១10008៩០គ.មអ្នកលឿងថ្នល់ទទឹង
ផ្លូវជាតិលេខ១៣10009?២៩២គ.មស្នួលព្រំប្រទល់ឡាវកំពង់ចាម និងស្ទឹងត្រែង
ផ្លូវជាតិលេខ១៥10010?៩០គ.មស្នួលជប់កំពង់ចាម
ផ្លូវជាតិលេខ១៩10011?២០៣គ.មអូរពងមាន់ (ស្ទឹងត្រែង)បរកែវឡាបានសៀក (រតនះគីរី)

ផ្លូវដែក

[កែប្រែ]

ប្រទេសកម្ពុជាយើងមានផ្លូវដែក ៣ខ្សែ។

  • ខ្សែទី១ ភ្នំពេញ-អូរជ្រៅ(ប៉ោយប៉ែត)ជាប់ព្រំដែនប្រទេសថៃ៖ មានប្រវែង ៣៨៦គ.ម ត្រូវបានសាងសង់ឡើងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ។[១] ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ។[២]
  • ខ្សែទី២ ភ្នំពេញ-ព្រះសីហនុ(កំពង់ផែសមុទ្រ)៖ ឆ្លងកាត់ខេត្តកំពតមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ។[១] ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ។[២]
  • ខ្សែទី៣ ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ មានប្រវែងសរុប ១០គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។[២]

ផ្លូវដែកនៅប្រទេសយើងទាំងបីខ្សែនេះមិនទាន់មានលក្ខណៈទំនើបនៅឡើយទេ។

ផ្លូវទឹក

[កែប្រែ]

ផ្លូវទឹកដែលសំខាន់គឺទន្លេមេគង្គ (ពីក្រចេះដល់សមុទ្រ) ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់ និងដៃនានា។ ប្រទេសកម្ពុជាយើងមានកំពង់ផែភ្នំពេញដែលអាចឲ្យនាវាសមុទ្រចតបានសឹងគ្រប់រដូវ។ ក្រៅពីកំពង់ផែភ្នំពេញ កំពង់ផែកំពង់ចាម ក្រចេះ កំពង់ឆ្នាំង សៀមរាប...។ល។ កំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែអន្តរជាតិ អាចទទួលបាននាវាសមុទ្រធំៗចូលចតបានគ្រប់រដូវ។ ក្រៅពីនេះមានកំពង់ផែរាម ដែលប្រើប្រាស់សម្រាប់ជាមូលដ្ឋាននាវាចរណ៍កងទ័ពខេមរភូមិន្ទ។ កំពង់ផែកោះកុង សម្រាប់ទូកយន្ត និងនាវាតូចៗចត។

ផ្លូវអាកាស

[កែប្រែ]

ការដឹកជញ្ជូនតាមផ្លូវអាកាស មានសកម្មភាពខ្លាំងក្លាជាលំដាប់។ អាកាសយាន្តដ្ឋានសំខាន់ៗនៃប្រទេសកម្ពុជាយើងគឺ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង សៀមរាប។ ក្រៅពីនេះមានអាកាសយាន្តដ្ឋាននៅតាមទីរួមខេត្តនិងក្រុងជាច្រើនទៀតដូចជា ៖ បាត់ដំបង រតនះគីរី មណ្ឌលគីរី ស្ទឹងត្រែង កោះកុង និង ក្រុងព្រះសីហនុ។ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានផ្លូវចុះប្រវែង ៣២០០ម ដែលយន្តហោះធន់ធ្ងន់គ្រប់ប្រភេទអាចចុះចតបាន។

ឯកសារយោង

[កែប្រែ]
  1. 1 2 "ផ្លូវដែក កម្ពុជា ផ្តើមដំណើរការឡើងវិញហើយ". RFI. 2010-10-22. Retrieved 2020-05-22.
  2. 1 2 3 "កម្ពុជា មានផ្លូវដែកប៉ុន្មានខ្សែហើយ គិតមកដល់ពេលនេះ?". kleykley.sabay.com.kh. 2018. Retrieved 2020-05-22.

ទំព័រភ្ជាប់ផ្សេងៗ

[កែប្រែ]