គោ
ការរចនា
គោ (Bos taurus) គឺជាសត្វចតុប្បាទមួយប្រភេទ និងមានរោម វាជាសត្វពាហនៈចិញ្ចឹមដោយទូលំទូលាយដែលប្រើប្រាស់នៅក្នុងវិស័យកសិកម្មជាសត្វសម្រាប់អូសទាញ វាក៏បម្រើក្នុងវិស័យឧស្សាហកម្ម ដែលសត្វគោត្រូវបានគេចិញ្ចឹមដើម្បីយកសាច់ ផលិតផលទឹកដោះ និងស្បែក។ គិតត្រឹមឆ្នាំ២០២២ មានសត្វគោជាង ៩៤០ លានក្បាល នៅលើពិភពលោក។ ការចិញ្ចឹមគោគឺជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សកលប្រហែល ៧%។ សត្វគោបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយពួកវាត្រូវបានគេផ្សាំងនិងចិញ្ចឹមតាំងពីយ៉ាងហោចណាស់ដើមសម័យយុគថ្មរំលីង (Neolithic age) មកម៉្លេះ។ ទិន្នន័យបុរាណវិទ្យា និងហ្សែនបង្ហាញថា គោត្រូវបានចិញ្ចឹមជាលើកដំបូងពី សត្វគោព្រៃ ( Bos primigenius ) ប្រហែល ១០,៥០០ ឆ្នាំមុន នៅជិតប្រទេសតួកគី និងប៉ាគីស្ថាន និងបានបន្តការរីករាលដាលជាមួយមនុស្សនៅទូទាំងពិភពលោក ។[១]
| គោ | |
|---|---|
| កូនគោសកំពុងស៊ីស្មៅនៅកោះទ្រង់,ខេត្តក្រចេះ | |
| ការចែកចាយគោ | |
| Scientific classification | |
| រជ្ជៈ: | |
| Phylum: | |
| Class: | |
| លំដាប់: | |
| អំបូរ: | |
| Genus: | |
| ប្រភេទ: | B. taurus |
| Binomial name | |
| Bos taurus (Linnaeus, 1758) | |
| សមនាម | |
| |
សូមមើលផងដែរ
[កែប្រែ]• ឆ្កែ
• ឆ្មា
• ជ្រូក
• មាន់
• ទា
• សេះ
• ពពែ
ឯកសារយោង
[កែប្រែ]- ↑ McTavish, Emily Jane (2013-04-09). "New World cattle show ancestry from multiple independent domestication events". Proceedings of the National Academy of Sciences of the United States of America 110 (15): E1398–1406. ISSN 1091-6490. DOI:10.1073/pnas.1303367110.