គោប្រសិទ្ធអភ័យ
ការរចនា
ឧត្តមសេនីយ ប្រសិទ្ធអភ័យ (ກຸປຣະສິທທິ໌ອະພັຍ) មានឈ្មោះហៅក្រៅថា “Fat K” (១៩២៦-១៩៩៩ ) គឺជាមេយោធាដ៏លេចធ្លោនៃ ព្រះរាជាណាចក្រឡាវ ក្នុងអំឡុង សង្គ្រាមស៊ីវិលឡាវ។ គាត់មកពីគ្រួសារអ្នកមាននិងមានឥទ្ធិពល ជាហេតុនាំអោយលោកក្លាយជាមេទ័ពដ៏លេចធ្លោ។ នៅដើមឆ្នាំ១៩៦០ គាត់បានក្លាយជាមេទ័ពប្រចាំតំបន់ភូមិភាគ៥ហើយក៏ជាមេទ័ពការពារតំបន់វៀនចន្ទផងដែល។ ប៉ុន្តែ នៅខែធ្នូ ថ្ងៃទី១៤ ឆ្នាំ១៩៦០ គាត់ត្រូវបានគេដកចេញ ក្រោយលោកបានលួចទាក់ទង់ជាមួយពួក កម្មុនីសលាវ ក្នុងអំឡុង សមរភូមិវៀនចន្ទ ប៉ុន្តែក្រោយមកនៅឆ្នាំ១៩៦២ គាត់ត្រូវបានគេដាក់លោកចូលក្នុងដំណែងលោកវិញ រហូតដល់ឆ្នាំ១៩៧១
លោកក៏បានចូលរួមធ្វើរដ្ធប្រហារជាច្រើនលើកផងដែល លោកក៏មានជម្លោះជាមួយ មេបញ្ជាការលាវ លោក តៅម៉ា ជាដើមហេតុនាំអោយមានរដ្ធប្រហារពីលើកផងដែល ក្រោយរាជាណាចក្រឡាវបានដួលរលំ លោកបានជម្លៀសទៅប្រទេសបារាំង