Jump to content

ឃុន ថាន់

ពីវិគីភីឌា

ឃុនព្រះម៉ែម្នាងចៅចមសុជាតិបុប្ផានារីនួន ហៅកាត់ខ្លីថា ឃុន ថាន់ (កើតឆ្នាំ ១៨២៥-១៩០៦ ? ) គឺជាចាងហ្វាងក្រុមល្ខោនហ្លួងក្នុងរាជ្យព្រះបាទ សម្ដេច នរោត្តម នាងគឺជាគ្រូល្ខោនដែលមានអំណាច និងមានធនធានគ្រប់គ្រាន់ ដែលជាទីសំណព្វព្រះទ័យរបស់ សម្ដេច នរោត្តម ។ នាងត្រូវបានគេចាត់ទុកជាបុគ្គលជាន់ខ្ពស់ម្នាក់ក្នុងចំណោមរាជវង្សខ្មែរ និងជាដៃគូប្រជែងជាមួយនឹង ឃុនព្រះញាតិ និង ម៉មសួន ដើម្បីគាប់ចិត្តដល់ហ្លួង នរោត្តម ។ នាងមានឪពុកជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅឯក្រុងបាងកក និងមានបងស្រីម្នាក់ឈ្មោះ ផល ទិព្វសុវណ្ណ ដែលជាព្រះស្នំឯកនៃព្រះបាទអង្គដួង ។ នៅឆ្នាំ ១៨៥៣ នាងបានអភិសេកជាស្នំនៃព្រះបាទអង្គដួង ក្រោយមកទៀត នាងបានក្លាយជាព្រះស្នំរបស់ព្រះបាទ នរោត្តម តាំងពីឆ្នាំ ១៨៦១ ។[]

ឃុន ថាន់
ចៅចមសុជាតិបុប្ផានួន
ប្រសូត១៨២៥
បាងកក (?)
សុគត១៩០៦ (?)
ភ្នំពេញ (?)
ព្រះស្វាមីនរោត្តម
រាជបច្ឆាញាតិនរោត្តម ឌួងចក្រ
នរោត្តម កុយ
នរោត្តម ខណ្ឋា
នរោត្តម មគ្គវណ្ណ
នរោត្តម សុម៉ាវតី
នរោត្តម មល្លិកា
នរោត្តម ផានុវង្ស
នរោត្តម យិផាន្ឋា
នរោត្តម ស្រីសុម៉ា
នរោត្តម ផាង៉ាម
វង្សរាជវង្សនរោត្តម
(ដោយរៀបអភិសេក)

នាងមានដើមកំណើតជាជនជាតិសៀម ដែលចូលមករស់នៅស្រុកខ្មែរតាំងពីរជ្ជកាលព្រះបាទ អង្គដួង មកម្ល៉េះ (?) ដោយសារនាងមានក្រុមល្ខោនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពេញក្រុងឧត្ដុង្គ រហូតដល់ក្រុងភ្នំពេញ ។ នាងបានចូលរួមចំណែកក្នុងការអភិវឌ្ឍរបាំព្រះរាជ្យទ្រព្យខ្មែរក្នុងរាជ្យ សម្ដេច នរោត្តម ។ នាងចេះនិយាយភាសាខ្មែរយ៉ាងស្ទាត់ ព្រោះនាងរស់នៅស្រុកខ្មែរយូរក្រែងដែរ មានវង់ល្ខោនបីក្រុមដែលមានដំណាលគ្នា នឹងក្រុមល្ខោនរបស់ហ្លួន នរោត្តម (?) ។ តាមលោក ហ្សក ហ្គ្រូសលីយ៉េ បានសរសេរថា ៖ ពេញមួយរជ្ជកាលរបស់ព្រះបាទ នរោត្តម មានក្រុមរបាំព្រះរាជទ្រព្យកម្ពុជាស្ទើរតែទាំងស្រុងមានអ្នកសំដែងសៀម ដែលមានចំនួនប្រហែល ៥០០ នាក់ជាកូនរាំ និងគ្រូបង្ហាត់។  នៅពេលដែលព្រះបាទនរោត្តមសោយទិវង្គត កូនរាំសៀមជាង ៣០០ នាក់បានរស់នៅក្នុងព្រះបរមរាជវាំងនៅភ្នំពេញ  មុនពេល ២/៣ នៃចំនួនអ្នករាំបានចាកចេញពីព្រះបរមរាជវាំង នៅពេលដែលព្រះបាទស៊ីសុវត្ថិត្រូវបានឡើងគ្រងរាជ្យនៅឆ្នាំដដែល។ អ្នកខ្លះបានបង្កើតក្រុមរាំឯកជន ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានជាប់ពន្ធនាគារដោយសារបំណុលដែលជំពាក់។  មានតែអ្នករាំប្រហែល ១០០ នាក់ប៉ុណ្ណោះ ដែលជាកូនរាំក្មេងជាងគេ បានស្នាក់នៅក្នុងព្រះបរមរាជវាំងសម្រាប់ពិធីឡើងគ្រងរាជ្យរបស់ព្រះបាទស៊ីសុវត្ថិក្នុងឆ្នាំ ១៩០៤។  ការត្រួតពិនិត្យ និងការចងក្រងពិធីសាររបស់ក្រុមត្រូវបានប្រគល់ឱ្យស្ត្រីសៀមតែម្នាក់គត់។[]

ក្រោយពីសម្តេច នរោត្តម សោយទិវង្គតទៅនាងត្រូវបានគេនិរទេសចាកចេញពីព្រះបរមរាជវាំងក្រុងកម្ពុជា ដោយមិនដឹងព័ត៌មានពីការស្លាប់របស់នាងថាស្លាប់នៅឆ្នាំណាឱ្យប្រាកដទេ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សុម្ភឌី បានក្លាយជាគ្រូនិងជាចាងហ្វាងក្រុមល្ខោនជំនួសឱ្យ ឃុន ថាន់ ។ នាងក៏ជាស្ថាបនិក វត្តនួនមណីរាម ហៅថា វត្តថាន់ ដែលកសាងឡើងតាំងពីឆ្នាំ ១៩០៦ មក ។[]

ឯកសារយោង

[កែប្រែ]
  1. (ជាkm) ចំនួនមើល 155 ពាន់ · ប្រតិកម្ម 10 ពាន់ | « ប្រវត្តិ លោកឃុនព្រះម្នាង ចៅចមសុជាតិបុស្បានារីបុប្ផា នួន ឬ ឃុន ថាន់ អតីតចាងហ្វាងក្រុមល្ខោនព្រះករុណា និងក៏ជាស្ថាបនិកា វត្តនួនមុនីរាម ហៅវត្ត ថាន់ » - រៀបរៀងស្រាវជ្រាវ និងផលិតជាវីដេអូដោយ ៖ អភិបាលគេហទំព័រ ក្រូច លីហ៊ន់ - សម្រាប់បងប្អូន ដែលមានបំណងចូលរួមលើកទឹកចិត្ត ABA: 004 191 801 Kroch Horn 🙏 | Colorise & Old Photos of Cambodia, https://www.facebook.com/CambodiaRecolorise2016/videos/-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7-%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%83%E1%9E%BB%E1%9E%93%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%98%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%84-%E1%9E%85%E1%9F%85%E1%9E%85%E1%9E%98%E1%9E%9F%E1%9E%BB%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%94%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%B6%E1%9E%9A%E1%9E%B8%E1%9E%94%E1%9E%BB%E1%9E%94%E1%9F%92%E1%9E%95%E1%9E%B6-%E1%9E%93%E1%9E%BD%E1%9E%93-%E1%9E%AC-%E1%9E%83%E1%9E%BB%E1%9E%93-%E1%9E%90%E1%9E%B6%E1%9E%93%E1%9F%8B-%E1%9E%A2%E1%9E%8F%E1%9E%B8%E1%9E%8F%E1%9E%85%E1%9E%B6%E1%9E%84%E1%9E%A0%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%84/1626818081071497/, បានយកមក 2026-03-28
  2. "King Norodom's actresses (reign 1860-1904), by Émile Gsell". Sounds of Angkor (in បារាំង). Retrieved 2026-03-28.
  3. "វត្តនួនមណីរាម ហៅវត្តថាន់ ក្រុងភ្នំពេញ". ស្រុកស្រែ. 2012-10-10. Retrieved 2026-03-28.