Jump to content

ឃុំកូនសត្វ

ពីវិគីភីឌា

ឃុំកូនសត្វ មានទីតាំងស្ថិតនៅភាគខាងកើតក្រុងកំពត ហ៊ុំព័ទ្ធដោយភ្នំនឹងសមុទ្រ ជាទីតាំងដែលមានសក្តានុពលលើវិស័យជាច្រើនដូចជា ៖ វិស័យកសិកម្ម ចិញ្ចឹមសត្វ នេសាទ ទេសចរណ៍។

ប្រជាជនមានជីវភាពរស់នៅ កំរិតមធ្យមដោយសារភាគច្រើនប្រជាជនរស់នៅពឹងផ្អែកលើការធ្វើកសិកម្មជាវិស័យចម្បង។

ឃុំកូនសត្វ (អង់គ្លេស: Koun Satv Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត មាន ០៤ភូមិ

ឃុំកូនសត្វ
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
០៧០៧០៨០១ ភូមិបុស្សញិញ Bos Nhinh Village
០៧០៧០៨០២ ភូមិកូនសត្វ Koun Satv Village
០៧០៧០៨០៣ ភូមិកំពង់នង់ Kampong Nong Village
០៧០៧០៨០៤ ភូមិកំពង់ត្នោត Kampong Tnaot Village

ព្រំប្រទល់នៃឃុំកូនសត្វ

ឃុំកូនសត្វ ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)
ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ឃុំត្រពាំងព្រិង ឃុំត្រពាំងសងែ្ក ស្រុកទឹកឈូ សមុទ្រ និងខេត្តកែប ឃុំត្រពាំងព្រីង ស្រុកទឹកឈូ

ស្ថិតិចំនួនគ្រួសារនៃភូមិនីមួយ

[កែប្រែ]

ឃុំកូនសត្វ​ មានបួនភូមិ​ ១​ ភូមិកូនសត្វ​ មានចំនួន 385​ គ្រួសារ ២​ ភូមិកំពង់នង់​ មានចំនួន​ 347គ្រួសារ ៣​ ភូមិបុស្សញិញ មានចំនួន ​618គ្រួសារ ៤​ ភូមិកំពង់ត្នោត មានចំនួន​ 501គ្រួសារ