ឃុំត្រពាំងសង្កែ
ឃុំត្រពាំងសង្កែ (អង់គ្លេស: Trapeang Sangkae Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត មាន ០៣ភូមិ៖
ឃុំត្រពាំងសង្កែ | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
០៧០៧១៨០១ | ភូមិត្រពាំងសង្កែ | Trapeang Sangkae Village | |
០៧០៧១៨០២ | ភូមិកំពង់កែស | Kampong Kaes Village | |
០៧០៧១៨០៣ | ភូមិត្រពាំងធំ | Trapeang Thum Village |
ព្រំប្រទល់នៃឃុំត្រពាំងសង្កែ
ឃុំត្រពាំងសង្កែ | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ឃុំកូនសត្វ ស្រុកទឹកឈូ | ឃុំជុំគ្រៀល ឃុំកំពង់សំរោង ស្រុកទឹកឈូ | ព្រែកក្បាលរមាស | ឃុំត្រពាំងព្រិង ស្រុកទឹកឈូ |
ប្រវត្តិឃុំ
[កែប្រែ]ជាឃុំមួយដែលមានទីតាំងស្ថិតនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត។ ហើយប្រជាជនដែលរស់នៅទីនោះមានចម្រុះជាតិសាសន៏ដូចជា ជនជាតិខ្មែរ និង ជនជាតិ ខ្មែរកាត់ចិន និង ជនជាតិអីុស្លាមផងដែរពូកគេភាគច្រើនជាអ្នកស្រែចម្ការនិងប្រកបរបរលក់ដូរនៅតាមផ្ទះនិងតាមសាលារៀន ។និងមួយផ្នែកទៀតប្រកបរបរនេសាទត្រី និង កម្មករស្រែអំបិល និង មួយផ្នែកទៀតផលិតនំទៅតាមរដូវកាល ហើយនៅពេលរដូវផលិតនំម្ដងៗធ្វើអោយប្រជាជនដែលរស់នៅទីនោះមានការងារធ្វើច្រើន និង មានប្រាក់ចំនូលច្រើនផងដែរទៅតាមរដូវកាលផងដែរ។ព្រោះនៅពេលរដូវកាលផលិតនំ គេច្រើនធ្វើនៅរដូវភ្លៀងធ្លាក់ ព្រោះរដូវនោះមានតម្រូវការច្រើន ។ នៅឯរដូវប្រាំងវិញពួកគេប្រកបរបរសីុឈ្នួលស្រែអំបិលហើយប្រជាជនដែលរស់នៅតំបន់ជិតនោះបានពឹងផ្អែកទៅលើរបរនោះទាំងស្រុងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពូកគេ។ហើយឃុំត្រពាំងសង្កែក៏ជាឃុំមួយដែលសម្បូរទៅដោយអ្នកផលិតអំបិលនិងផលិតនំទៅតាមរដូវផងដែរ។នៅក្នុងឃុំត្រពាំងសង្កែមានវត្តមួយដែលនៅក្នុងវត្តមានសាលា កម្រិតបឋមសិក្សា។ សាលាបឋមសិក្សា មានឈ្មោះថា សាលាបឋមសិក្សាវត្តក្បាលរមាស។រីឯវត្តនោះវិញមានឈ្មោះថា វត្តក្បាលរមាស ហើយនៅជិតក្លោងទ្វាវត្តជុំគ្រៀល។
មានភូមិចំនួន