ឃុំទូកមាសខាងកើត
ឃុំទូកមាសខាងកើត គឺជាឃុំមួយដែលស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត នៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច[១][២] ខេត្តកំពត។ សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំទូកមាស អាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាស្រែកាន់និងអនុវិទ្យាល័យស្រែកាន់ដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងឃុំ ដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ[៣]។ ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិមួយមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។
ឃុំទូកមាសខាងកើត
[កែប្រែ]ឃុំទូកមាសខាងកើត (អង់គ្លេស: Tuk Meas Khang Kaeut Commune) ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត មាន ៦ភូមិ÷
ឃុំទូកមាសខាងកើត | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
០៧០២១២០១ | ភូមិត្រពាំងព្រីង | Trapeang Pring Village | |
០៧០២១២០២ | ភូមិស្រែកាន់ចិន | Srae Kan Chen Village | |
០៧០២១២០៣ | ភូមិច្រកស្ដៅ | Chrak Sdau Village | |
០៧០២១២០៤ | ភូមិស្រែកាន់ខាងកើត | Srae Kan Khang Kaeut Village | |
០៧០២១២០៥ | ភូមិស្រែកាន់ខាងលិច | Srae Kan Khang Lech Village | |
០៧០២១២០៦ | ភូមិអង្គម្លី | Angk Mli Village |
- យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ
ព្រំប្រទល់នៃឃុំទូកមាសខាងកើត
ឃុំទូកមាសខាងកើត | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងត្បូង (S) | ខាងលិច (W) | ខាងជើង (N) | |
ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស | ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស | ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស | ឃុំត្រពាំងសាលាខាងលិច ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស |
គឺជាឃុំមួយដែលមានចំងាយ៥៨Km ពីទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំទូកមាស ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយទៀត ។ ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពតដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាមកូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស។
ភូមិ
[កែប្រែ]សេដ្ឋកិច្ច
[កែប្រែ]សេដ្ឋកិច្ចឃុំសំរោងកាលពីឹឆ្នាំ២០១៤[១] ។ ការប្រមូលផលគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល មានគ្រោះទឹកជំនន់ ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ។
វប្បធម៌
[កែប្រែ]ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )
អាសកាសធាតុ
[កែប្រែ]អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។
ការអប់រំ
[កែប្រែ]ឃុំសំរោងក្រោមនេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះ[៣] ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។
ទេសចរណ៍
[កែប្រែ]ឃុំទូកមាស[៤][៥] ខេត្តកំពត[៦] ។ គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។
ការអភិវឌ្ឍន៏
[កែប្រែ]ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។ មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។
ឯកសារយោង
[កែប្រែ]- ↑ ខេត្តកំពត
- ↑ National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
- ↑ National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
- ↑ Banteay Meas(District)on www.citypopulation.de 03,11,2017
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ "តំបន់ទេសចរណ៍ក្នុងខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-05-04.
{{cite web}}
: zero width space character in|title=
at position 18 (help)