ឃុំស្រែជាខាងជើង​​​​ ស្រុកដងទង់​ ខេត្តកំពត្ត

ពីវិគីភីឌា
ទេសភាពឃុំស្រែជាខាងជើង

[ឃុំស្រែជាខាងជើង]' គឹជាឃុំមួយដែលស្ថិតក្នុងស្រុកដងទង់ ដែលជាស្រុកមួយក្នុងចំនោម ស្រុកទាំងប្រាំមពីរនៅក្នុងខេត្តកំពត។ប្រជាជនដែលរស់នៅស្រុកដងទង់ តែងតែប្រកបរបកសិកម្ម ជាពិសេសគឹឃុំស្រែជាខាងជើង។

  1. ឃុំស្រែជាខាងជើងមានភូមិដូចជា ៖
  • ភូមិព្រានទុំ
  • ភូមិសុភី
  • ភូមិព្រៃពីរ
  • ភូមិអូឬស្សី
  • ភូមិត្រពាំងច្រនៀង
  • ភូមិខ្ពស់។

ឃុំស្រែជាខាងជើងគឹជាឃុំមួយ ដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករ ហើយសប្បាយរីករាយជាទីបំផុត​​ ជាពិសេសរាល់សកម្មភាពធ្វើការ ការដើរកំសាន្ត ក៍ដួចជាការប្ររព្ធពិធីបុណ្យផ្សេងៗ ពួកគេតែងតែរួបរួមសាមគ្គីគ្នាយ៉ាងសកម្មជាទីបំផុត។ ប្រជាជនដែលរស់នៅទីនោះភាគច្រើនជាកសិករ ដែលតែងតែប្រកបរបកសិកម្មមានជាៈ ស្រូវ ពោត សណ្តែក ដំលូង ល្ង និង មានតំនាំហូបផ្លែជាច្រើនទៀតផង។ មិនត្រឺមតែប៉ុនោះប្រជាជនដែលរស់នៅទីនោះ​​​​​​ ពួកគេជាមនុស្សដែលគោរពសាសនា ជំនឿ ប្រពៃណី និងទំនៀមទំលាប់ ពួកគេមិនចូលចិត្តទទួលយកនូវ​ វប្បធម៌ អរិយធម៌ ពីជនបរទេសមកអនុវត្តន៍ក្នុងសង្គមឡើយ។ ចំពោះស្ថានភាពគ្រួសារនៅក្នុងភូមិនោះវិញ គឹពួកគេមានជីវភាពរស់នៅសមរម្យ អាចដឺកនាំក្រុមគ្រួសាររបស់ពួកគេបានយ៉ាងងាយស្រួល។ ចំនែកឯការសិស្សាអប់រំ ក៏ដូចជាការបណ្តុះបណ្តាលនូវវិជ្ជាជីវះវិញនោះ​ យុវសិស្ស យុវតី យុវជន និងយុវនារីគ្រប់ៗរូប។ តែងតែខំប្រឹងប្រែងពុះពារព្យាយាមគ្រប់ឧបស័ក្កដើម្បីបានខ្ពង់ខ្ពស់។ ជាក់ស្តែងកាលពីមុនពុំសូវមានអក្នចេះដឹងនោះទេគឺជីវភាពរស់នៅ មានភាពក្រីក្រតោកយ៉ាក ហើយ នាពេលបច្ចុប្បន្ននេះសំបូរទៅដោយអក្នចេះដឹង គឺធ្វើអោយអក្នរស់នៅក្នុងសង្គមរបស់ពួកគេមានការរីចចំរើន ក៏ដូចជាប្រទេសជាតិទាំងមូល។ទៅទៀត បើនិយាយអំពីការប្រកបមុខរបរ និងការទំនាក់ទំនង់ក្នុងការរស់នៅរបស់ពូកគេវិញ គឺមានការល្អប្រសើរណាស់។ អក្នខ្លះធ្វើជំនួញ អក្នខ្លះចិញ្ជិមសត្វ អក្នខ្លះដាំដំនាំ និងខ្លះធ្វើសិប្បកម្មផ្សេងៗដើម្បីផ្តោះផ្តូរផលិតផលក្នុងការរស់នៅ របស់ពួកគេអោយមានភាពរីចចំរើន។ដើមកំនើតឃុំស្រែជានេះដំបូងឡើយគឺមានវត្តមួយដែលមានឈ្មោះថាស្រីជាដែលបានក៏សាងឡើងតាំងពីយូរយាណាស់មកហើយ។ក៍ប៉ុនន្តែក្រោយមកឈ្មោះវត្តស្រីជានេះ ក៍បានផ្លាស់ប្តូរហៅថាវត្តស្រែជាវិញ។ហើយឈ្មោះរបស់ឃុំនោះក៍ត្រូវបានដាក់ទៅតាមឈ្មោះរបស់វត្តនោះ។ក៍ប៉ុន្តែឈ្មោះរបស់ឃុំដែលត្រួ​វបាមដាក់តាមវត្តនោះគឺមានឃុំពីរ ទី១ ឃុំស្រែជាខាងជើង ហើយទី២គឺឃុំស្រែជាខាងត្បូង។ដែលស្ថិតក្នុងស្រុកដង់ទង់ដូចគ្នា។

ជីវភាពក្នុងការរស់នៅរបស់ប្រជាជន[កែប្រែ]

ការរស់នៅរបស់ប្រជាជនទាំងអស់នៅក្នុងឃុំនោះគីមានភាពសាមគ្គីភាពគ្នាចេះស្រលាញ់រាប់អានគ្នាទៅវិញទៅមក។ទាំងចាស់ទាំងក្មេងទាំអប្រុសទាំងស្រីជាពិសេសគឺមិត្តិភាពរវៀងយុវជននិងយុវជន។ ជាការពិតណាស់នៅពេលដែលបុគ្គលម្នាក់ចេះប្រើទំនាក់ទំនងដ៏ល្អជាមួយនិងបុគ្គលម្នាក់ទៀត។នោះជាគឺពិតជាធ្វើអោយសម្ព័នរវាងមិត្តភាពមួយទៅជាមួយមិត្តភាពមួយទៀតក្លាយទៅជាមិត្តភាពដ៏រឹងមាំ។ លើសពីនេះទៅទៀតប្រជាជននៅក្នុងឃុំនេះគឺចេះជួយលើកទឹកចិត្តអោយគ្នាទៅវិញទៅមក។រាល់ពេលដែលបុគ្គលណាម្នាក់មានបញ្ហារឺមានជួបទៅនិងវិបត្តិផ្សេងៗដោយប្រការណាមួយ។រាល់សម្មតិផស ដែលអក្នភូមិទទួលបានដែលជាសម្មតិផលរួមនោះ។ពួកគេចេះចែករំលែក ចេះជួយឧបត្ថមនិងចេះជួយដោះស្រាយបញ្ហាគ្របពេលវេលា។គ្រប់យ៉ាងនៅក្នុងឃុំនេះល្អក៏កដោយសារតែប្រជាពលរដ្ឋនៅក្នុង្ត ឃុំនេះពោពេញទៅដោយចិត្តសប្បរស ចិត្តបុណ្យចេះយល់ពីទុក្ខលុំបាករបស់អក្នដ៏ទៃ។

ប្រពៃណីនិងសាសនា[កែប្រែ]

ប្រជាជនរស់នៅក្នុងភូមិនេះ​ ភាគច្រើនគោរពសាសនាព្រះពុទ្ធ​​ដែលជាពុទ្ធបរិស័ទជាពិសេសនៅក្នុងភួមិនេះសំបួរទៅដោយអក្នធ្វើបុណ្យធ្វើទានចំពោះកូនប្រុសវិញនៅពេសធំពេញវ័យមាតាបិតាតែងតែ អោយពួកគេទៅបួសជាព្រះសង្ឃដើម្បីសិក្សារៀនសូត្រនិងលើសពីនេះទៅទៀតគឺសងគុណឪពុកម្តាយក៏ដូចជាអក្នមានគុណរនបស់យើងផងដែរ។ មិនត្រឹមតែប៉ុនោះនៅក្នុងវ​ត្តអារាមនីមួយៗក៏សំបូរក៏ មានច្រើនផងដែរជីដូនជីតាដែលគាត់បានសាងផ្នួសនៅទីនោះដើម្បីសន្សំបុណ្យកុសលទៅតាមកន្លងនៃព្រះពុទ្ធសាសនា។លើសពីនេះទៅទៀតនៅក្នុងនោះផងដែរក៏មានសានាជាមួយចំនួនទៀតដែល មានការគោរពការគំទ្រពីប្រជាពលរដ្ឋផងដែរដូ​ចជាសាសនាយេស៊ូគ្រីស្ត​ អ៊ីស្លាមសាសនាជាដើម។ថ្វីត្បិតតែមានសាសនាជាច្រើននៅក្នុងភូមិពិតមែនក៏ដោយក៏ព៊ុំដែលមានទំនាស់រក៏វិវាទអ្វីកើតឡើងនោះ ឡើយ។ចំពោះសាសនានីមួយៗឃើញថាមានការរីកចំរើនជាលំដាប់មានការគោរព គំទ្រកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

តំនើកំសាន្តនិងទេសចរណ៏[កែប្រែ]

ចំពោះតំនើកំសា​ន្តក៏ដូចជាទេសចរណ៏វិញប្រជាពលរដ្ឋនៅក្នុងភូមិនោះតែងតែពិភាក្សាគ្នាអំពីកម្មវិធីអ្វីផ្សេងៗ។ការប្ររព្វពីធីដែលជាប្រពៃនីជាតិរឺក៏ទំនៀមទំលាប់នៅក្នុងភូមិដែលអក្នភូមតែងតែប្ររព្វ។ ជាពិសេសនៅក្នុងភូមិនេះសំបូរទៅដោយកន្លែងទេសចរណ៏ជាច្រើនកន្លែង​ដែលបានបន្សល់មកពីបុព្វបុរស់ខ្មែរខ្លះនិងទទួលបាននូវការអភិវឌ្ឍន៏នាពេលបច្ចុប្បន្នខ្លះ។ជាក់ស្តែងគឺមានស្ពាន​ មានទំនប់ទឹក ដែលអាចផ្ទុកទឹកបានជាច្រើនគឺគ្រប់គ្រាន់សំរាប់ប្រជាពលរដ្ឋធ្វើស្រែចំការក៏ដូចជាដាំតំនាំផ្សេងៗ លើសពីនេះទៅទៀតគឺមានភ្នំជាច្រើនដែលដែលវាពិតជាមានសារះសំខាន់ខ្លាំងណាស់ចំពោះប្រជាពល រដ្ឋដូចជា៖ប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៏ពីព្រៃឈើដើម្បីយកមកសង់លំនៅស្ថាន​ ក៏ដួចជាធ្វើអ្វីផ្សេងៗតាមតំរូវការ៕មិនត្រឹមតែប៉ុនោះយើងក៏អាចទទួលដីសំរាប់ដាំតំនាំផ្សេងៗសំរាប់ជាបុរបរ របស់កសិករ។​ជាការពិតណាស់នៅតំបន់ភ្នំទាំងនោះក៏មានភ្នំមួយចំនួនជាភ្នំដែលកើតឡើងអំពីថ្ម​ ហើយនៅក្នុងភ្នំនោះក៏មានរូងថ្មដែលមានសភាពស្រស់ស្អាតផងដែរដែលជាទីទាក់ទាញទៅដល់អក្នទស្សា។

ការប្រកបកសិកម្មរបស់ប្រជាជន[កែប្រែ]

ប្រជាជនគ្រប់ៗរូបនៅក្នុងប្រទេសកម្ពូជាក៏ដូចជានូវលើពិភពលោកទាំងមូលរស់រានមានជីវិត្តទៅ បានអាស្រយ័ទៅលើការខិតខំប្រឺងប្រែងដើម្បីស្វែងរកមុករបរមួយសំរាប់ចិញ្ជឺមជីវិត្ត។ជាការពិតណា ស់ការស្ចែងរកអាជីបក៏ដូចជាមុករបរតែងតែកើត មានដល់មនុស្សគ្រប់ៗរុបលើប្រទេសដ៏ទៃៗទៀត ក៏ដូចជានៅក្នុងប្រទេសកម្ពជាទាំងមូល។ជាក់ស្តែងនៅក្នូងប្រទេសកម្ពូជាប្រជាជនប្រមាណ៨០%ជាកសិករ ហើយរាល់ប្រជាកសិករទាំងនោះរមែងតែងតែធ្វើកសិករខុសៗគ្នាទៅទៀត អក្នខ្លះដាំស្ពៃ ដាំល្ង ដាំសណ្តែក និងដាំតំនាំផ្សេងៗទៀត ដែលតែងតែផ្តល់នូវផលិតផលសំរាប់ចិញ្ជឹមជីវិត្តរៀងៗខ្លួន។ លើសពីនេះ ទៅទៀតនោះ តំនាំដែលប្រជាជនកម្ពុជាចូលចិត្តប្រកបនោះគឺតំស្រូវហើយថរាល់តំនាំទាំងឡាយដែល ឈានមុខគេនៅប្រទេសកម្ពុជានោះគឺស្រូវតែម្តង។ មិនត្រឹមតែប៉ុនោះបើយើងសង្គេតមើលអោយច្បាស់ ទៅលើកសិកម្ពុជាពេលនេះមានការយល់ដឺងច្រើនជាងមុនលើគ្រប់ផ្នែកនិងគ្រប់វិសយ័ដូចជា: ការជ្រើស រើសពូជបានល្អ មានបទពិសោធ៏ក្នុងការប្រកបនិងប្រើប្រាស់នូវឧបករណ៏ទំនើបៗទៀតផង។ លើស ពីនេះទៅទៀតយើងទាំងអស់គ្នាត្រូវជួយរួមចំនែកធ្វើយាងណា អោយកសិកម្មនៅប្រទេសយើងកាន់ តែមានការរីកចំរើនទៅមុខថែមទៀត។ប្រសិនបើយើងគ្រប់ៗរូបអាចធ្វើបាននោះវាជាការ់ប្រសើរ ណាស់សំរាប់ប្រទេសយើងទៅថ្ងៃអនាគត៕