ចក្រីម៉ន

ពីវិគីភីឌា
Jump to navigation Jump to search
ចក្រីម៉ន

ឧកញ៉ាចក្រីនៃក្រុងកម្ពុជាធិបតី
កាន់តំណែង
ក្នុងតំណែង ១៤៧៥ – ១៤៧៥
អង្គក្សត្រ ស្រីរាជា
ព័ត៌មានលំអិត
កើត ម៉ន
ស្លាប់ គ.ស.១៤៧៥
នគរអយុធ្យា
សាសនា ពុទ្ធសាសនាថេរវាទ

ឧកញ៉ាចក្រីម៉ន លោកជាមន្ត្រីនិងមេទ័ពកងទ័ពជើងគោកក្នុងរាជព្រះបាទស្រីរាជា លោកបានទទួលអនិច្ចកម្មក្នុងសឹកសង្គ្រាមរំដោះទឹកដីខ្មែរមកវិញ។ នៅឆ្នាំ ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចំបាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យទី២ជាក្មួយ ឲ្យកំលាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកំចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជា នគររាជសីមា បស្ចិមបុរី រៈយង និងចន្ទបុរី។ នៅក្នុងចំបាំងរំដោះ យកអាណាខេត្តទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួតកំលាំងគ្នានឹងកងទ័ពជាតិដើម្បីកំចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចំបាំងនោះបានជំរុញឲ្យព្រះរាជាខ្មែរសំរេចព្រះទ័យវាយកំទេចកំលាំងទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសំរេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យា។ ទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទំងន់ និងដោយកងទ័ពខ្មែរថមថយកំលាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។

ឯកសារយោង[កែប្រែ]

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ាចក្រីនៃក្រុងកម្ពុជាធិបតី
គ.ស.១៤៧៥
តដោយ
មិនស្គាល់