Jump to content

ចិញ្ចៀន (ព្រះទម្រង់)

ពីវិគីភីឌា
ព្រះបាទនរោត្ដម


ចិញ្ចៀន- សម្រាប់ព្រះករុណាម្ចាស់ផែនដីទ្រង់ ហៅថា “ព្រះទម្រង់មណីរតន៍” នៅមានព្រះទម្រង់ពិសេស ដែលសម្រាប់ទ្រង់ ក្នុងពេលស្តេចធ្វើសឹកខ្លះទៀត តាមដែលឃើញនៅហោព្រះបញ្ចក្សក្រ ក្នុងព្រះបរមរាជវាំង សឹងពួកបារគូរក្សានៅសព្វថ្ងៃនេះ មាន ៣ អង្គ ។ ព្រះទម្រង់ទី ១ ធ្វើអំពីមាស មានរូបទ្រង់ប្រហែលនឹងចិញ្ចៀនសំបុក ប្រដាប់ត្បូងកណ្តៀង ទាំងគ្រាប់ធំៗ ចំនួន ៥ គ្រាប់ ហើយមានរូប ទេវតាប្រចាំទិស ៨ ឡោមព័ទ្ធជុំវិញ តាមទិសទាំង ៨, នៅត្រង់ថ្ងាស ទេវតាទាំង ៨ នោះ មានដាំត្បូងតូចៗមួយ ។ ក្រៅអំពីនេះក៏មានក្បាច់ រចនាយ៉ាំងវិចិត្រ ។ ព្រះទម្រង់ទី ២ ធ្វើដោយមាស ជារូបនាគ ក្បាល ៣ ហើយមានរូបព្រះវិស្ណុ ព្រះហស្ត ៤, គង់សំយុងព្រះបាទនៅលើកនាគ ព្រះហស្តខាងលើពីរ ម្ខាងកាន់ចក្រ ម្ខាងកាន់ស័ង្ខ, ព្រះហស្តរាជ ក្រោមពីរ ម្ខាងកាន់ដូងកែវ ម្ខាងកាន់គទាវុធ (ដំបង).។ ព្រះទម្រង់ទី ៣ មានរូបលក្ខណៈដូចព្រះទម្រង់ទី ២ ប្លែកតែមានក្បាច់បន្ទាប់បន្សំវិចិត្រជាងព្រះទម្រង់ទី ២ ។

ចាស់ទុំទាំងឡាយនិយាយតំណាលថា ព្រះទម្រង់អំបាលនេះសម្រាប់ ទ្រង់ក្នុងវេលាដែលលើកទ័ពទៅប្រទល់មុខគ្នា និងកងទ័ពបច្ចាមិត្រ ទ្រង់ លើកព្រះហស្តដែលទ្រន់ព្រះទម្រង់ណាមួយចង្អុលទៅពួកបច្ចាមិត្រ ព្រម ទាំងបញ្ចេញព្រះសូរសីហនាទ ធ្វើឲ្យពួកបច្ចាមិត្រសប់សងតក់ស្លុតរត់ ទៅ ដោយរហតុនេះ គេទើបហៅព្រះទម្រង់អំបាលនេះថា “ព្រះទម្រង់ សឹកផាយ” ។ ព្រះទម្រង់បែបនេះ មានចំពោះតែព្រះមហាក្សត្រម្ចាស់ ផែនដី អ្នកឯទៀតក្រៅអំពីនេះ មិនមានទំនៀមទម្លាប់ឲ្យធ្វើប្រើទេ ។

សូមមើល

[កែប្រែ]

១. ព្រះខ័នរាជ

២. ព្រះខ័នរង

៣. ព្រះខ័នស្ដេចត្រាញ់

៤. ធ្នូ

៥. ព្រះទម្រង់លំពែងជ័យ

៦. ក្រឹស

៧. ព្រះកាំបិត

៨. ទួន

៩. ត្រីសូល៍

១០. ដាវដងវែង

១១. ដាវកង្វេរ

១២. ដាវខ្លី

១៣. ព្រះទម្រង់អសិមាស

១៤. ព្រះទម្រង់អសិទង់ហ្វា

១៥. ព្រះទម្រង់អសិមាស

១៦. ព្រះទម្រង់អសិមាស

១៧. មួក

១៨. ចិញ្ចៀន

១៩. ធ្នូ

២០. ដាវវែង

២១. ដាវខ្លី

២២. ដាវដងវែង

២៣.ដាវកង្វេរ

២៤. ផ្គាក់

២៥. លំពែងខ្លី

២៦. លំពែងដងវែង

២៧. ទួន

២៨. ទួន

២៩. ដំបង

៣០. ខែល

៣១. ល្បុកតោ

៣២. ក្រឹស

៣៣. អាវក្រោះ

៣៤. អាវយ័ន

៣៥. អាវតេជៈ

៣៦. ភ្លុកតេជៈ

៣៧. កូនសង្កត់

៣៩. មួក

៤០. ទង់

៤១. ស្គរជ័យ

៤២. គងជ័យ

៤៣. ភ្លេងស្គរជ្វា

ប្រភព

[កែប្រែ]

សៀវភៅ ព្រះរាជពិធីទ្វារទសមាសភាគ១