ច័រជស្ម៊ីធប៉ាដិន ជូនៀរ

ច័រជស្ម៊ីធប៉ាដិន ជូនៀរ ជាមេបញ្ជាការដ៏ល្បីរបស់សហរដ្ធអាមេរិចក្នុងអំឡុងសង្គ្រោមលោកលើទី២។ គាត់បានកើតនៅ ខែវិច្ចិកា ថ្ងៃទី១១ ឆ្នាំ១៨៨៥ ហើយ ស្លាប់នៅថ្ងៃទី២១ ខែធ្នូរ ឆ្នាំ១៩៤៥
លោកបានសិក្សារៀនសូត្រនៅ Virginia Military Institute ហើយនិង West Point លោកក៏បានរៀនមុខវិជ្ចា កីឡាចាក់សាប ហើយក៏បានរចនាបានដាវ មួយឈ្មោះថា Patton saber។ នៅឆ្នាំ ១៩១២គាត់បានប្រកួតកីឡាអូឡាំពិក នៅស៊ុយអែត គាត់បានប្រកួត ប៉េតង់(មានកីឡាចាក់សាប កីឡាហែលទឹក កីឡាជិះសេះ កីឡារបាញ់ កីឡារត់) គាត់បានចូលរួមសមរភូមិដំបូងនៅឆ្នាំ១៩១៦ ក្នុងអំឡុង បេសកកម្ម Pancho Villa ហើយក៏ជាពេលដែលអាមេរិចប្រើរថយន្តសង្រ្គោមដំបូងគេផងដែល ក្នុងសង្គ្រោមលោកលើទី១ លោកបានចូលរួមជា កងពលរថក្រោះ និងជួយបង្វឹកទាហានរថក្រោះថ្មីៗ គាត់បានរងរបួស ក្រោយសង្គ្រោមលោកលើទី១ បានបញ្ចប់។

អំឡុងពេល សង្គ្រោមលោកលើទី២ គាត់បានដឹកនាំកង័ពអាមេរិចច្បាំងនៅ អាហ្រិកខាងជើង។ លោកក៏បានដឹកនាំកងពលទី៧ ប្រយុត្ធនៅប្រតិបត្តិការនៅ Sicily ផងដែល។ គាត់ធ្លាប់ត្រូវគេពិន័យព្រោះលោកបាន ទះកំផ្លៀង ទាហានពីនាក់ ដែលមានវិបត្តិផ្លូវចិត្តនិងមានភាពភ័យខ្លាច ក្រោយមកលោកក៏ត្រូវអោយទៅធ្វើ ប្រតិបត្តិការ Fortitude ដើម្បីបញ្ឆោតពួកអាល្លឺម៉ង់ លោកបានវាយលុកចូលជ្រៅនៅក្នុងប្រទេសអាល្លឺម៉ង់ មុនពេលសង្គ្រោមបានបញ្ចប់។ លោកក៏ក្លាយជាអភិបាលយោធា នៅបាវ៉ារៀ អាល្លឺម៉ង់ផងដែល

គាត់ត្រូវបានគេដកចេញព្រោះការរិះគន់របស់លោកទៅកាន់ សហភាពសូវៀត និងមិនគាំទ្រការដែល បង្ខំអាល្លឺម៉ង់អោយចុះខ្សោយ ដោយលោកបាននិយាយគាំទ្រពួកណាសុីផងដែល មានដល់ទុកពួកណាសុីអោយកាន់ការងារនៅតំបន់លោកគ្រប់គ្រង់ជាដើម ពាក្យស្លោក របស់លោក (សង្គ្រាមអាចប្រយុទ្ធដោយអាវុធ ប៉ុន្តែចាញ់ឈ្នះសម្រេចដោយមនុស្ស) (គោលបំណងនៃសង្គ្រាមគឺមិនមែនសម្រាប់ស្លាប់ដើម្បីប្រទេសរបស់អ្នកទេ ប៉ុន្តែឲ្យសត្រូវអ្នកស្លាប់សម្រាប់ប្រទេសរបស់គេ) លោក ប៉ាដិន បានស្លាប់ដោយសារមានរថយន្តយោធាបានទាញចង្កូតបុក គាត់បណ្ដាលអោយ បាក់ឆ្អឹងក របស់លោកហើយក៏ស្លាប់
មានពាក្យលឺតគ្នាៗខ្លះនិយាយថាការស្លាប់របស់លោកគ្រាន់តែការគ្រាងទុកប៉ុណ្ណោះ ហេតុតែលោកប្រឆាំង នយោបាយ អាមេរិចដែល មានភាពសិ្ធទ្ធជាមួយសូវៀត និងដោយសារលោករិះគន់អានេរិចដែលបាន បង្ខំពួកណាសុីអោយខ្សោយ និងការធ្វើបាបទៅកាន់ពួកទាហានណាសុី ដោយលោកគិតថា ពួកគេ ចូលរួម ក៏ព្រោះតែពួកគេ ចង់រក្សាការងារ របស់ពួកគេប៉ុណ្ណោះ ការដែលធ្វើបាបពួកណាសុីទាំងអស់គឺឆ្គងខ្លាំង