ច្រកសមុទ្រហ័រមូហ្ស៍
| ច្រកហ័រមូហ្ស៍ تنگه هرمز (ពែរ្ស) مضيق هرمز (អារ៉ាប់) | |
|---|---|
រូបភាពផ្កាយរណបនៃច្រកសមុទ្រហ័រមូហ្ស៍ | |
| ទីតាំង | ឈូងសមុទ្រពែរ្ស–ឈូងសមុទ្រអូម៉ង់ |
| ប្រភេទ | ច្រកសមុទ្រ |
| ប្រទេសជាប់ជុំវិញ | |
| កោះ | កោះហ័រមូហ្ស៍ កោះកេឃ្សឹម កោះឡារ៉ាក់ |
| ទីប្រជុំជន | បញ្ជី
|


ច្រកសមុទ្រហ័រមូហ្ស៍[ស ១] គឺជាផ្លូវទឹកមួយដែលស្ថិតនៅចន្លោះរវាងឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់។ នៅលើភាគខាងជើងនៃច្រកសមុទ្រនេះគឺជាប់នឹងប្រទេសអ៊ីរ៉ង់ ហើយនៅភាគខាងត្បូងមាន ឧបទ្វីបមូសង់ដាមដែលភាគច្រើនស្ថិតក្រោមអធិបតេយ្យភាពប្រទេសអូម៉ង់ លើកលែងតែចំណុចតូចមួយនៅប៉ែកនិរតីនៃឧបទ្វីបនោះដែលស្ថិតក្រោមអេមីរ៉ាតអារ៉ាប់រួម។ ច្រកសមុទ្រនេះមានប្រវែងប្រហែល ៩០ ម៉ាយល៍សមុទ្រ ឬ ១៦៧ គម និងទទឹងមានចាប់ពីប្រហែល ៥២ ម៉ាយល៍សមុទ្រ (៩៧ គម) ដល់ ២១ ម៉ាយល៍សមុទ្រ (៣៩ គម)។[១][២]
ច្រកនេះគឺជាផ្លូវទឹកតែមួយគត់ពីដែលពាំនាំឈូងសមុទ្រពែរ្សទៅកាន់វាលមហាសមុទ្របើកចំហ ហើយជាចំណុចផ្លូវទឹកយុទ្ធសាស្ត្ររដ៏សំខាន់បំផុតនៅលើពិភពលោក។[៣] នៅចន្លោះឆ្នាំ២០២៣–២០២៥ ឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ ២០% របស់ពិភពលោក និង ពាណិជ្ជកម្មប្រេងតាមសមុទ្រប្រមាណ ២៥% ទៀតត្រូវឆ្លងកាត់ចេញចូលតាមច្រកសមុទ្រនេះជារៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះ វាគឺជាផ្លូវដឹកជញ្ជូនផលិតផលប្រេងដ៏សំខាន់សម្រាប់អឺរ៉ុប និងអាស៊ី ហើយត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងចំពោះសន្តិសុខថាមពលនៃទ្វីបអឺរ៉ុប។[៤] ណាមួយ វាក៏ជាផ្លូវសមុទ្រតែមួយគត់ផងដែរសម្រាប់បណ្ដាប្រទេសឈូងសមុទ្រមួយចំនួនរួមទាំង កាតា គុយវ៉ែត បារ៉ែន អ៊ីរ៉ាក់ និងអេមីរ៉ាតអារ៉ាប់រួម ខណៈបញ្ហារំខានណាមួយដល់ច្រកសមុទ្រនេះអាចនឹងបង្កឱ្យជាកង្វះការផ្គត់ផ្គង់ធ្ងន់ធ្ងរ។[៥]
នៅមុនសង្គ្រាមអ៊ីរ៉ង់ ច្រកសមុទ្រនេះមិនដែលត្រូវបានបិទក្នុងរយៈពេលយូរក្នុងកំឡុងពេលជម្លោះអ្វីក្នុងតំបន់មជ្ឈិមបូព៌ានោះទេ (ខុសពីច្រកសមុទ្រទីរ៉ាន / បាបអេលម៉ាន់ដេប)[៦] ទោះបីជាអ៊ីរ៉ង់ធ្លាប់បានគំរាមបិទច្រកសមុទ្រនេះម្តងម្កាលក៏ដោយ[៧][៨] ហើយកិច្ចរៀបចំដាក់ពង្រាយមីនក៏អ៊ីរ៉ង់់ធ្លាប់ធ្វើពីមុនមកដែរ។[៩] ច្រកសមុទ្រនេះបានក្លាយជាប្រធានបទតាមដានដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងកំឡុងសង្គ្រាមអ៊ីរ៉ង់ឆ្នាំ២០២៦ ដែលបានបង្កបង្កើតជាវិបត្តិច្រកសមុទ្រហ័រមូហ្ស៍។[១០]
កំណត់សម្គាល់
[កែប្រែ]- ↑ ភាសាពែរ្ស៖ تنگهٔ هرمز ស្តាប់ , ភាសាអារ៉ាប់៖ مَضيق هُرمُز
ឯកសារយោង
[កែប្រែ]- ↑ The Future of Ocean Regime-Building. 2 October 2008. p. 216. ល.ស.ប.អ. 9789004172678.
- ↑ "The Strait of Hormuz is the world's most important oil transit chokepoint". U.S. Energy Information Administration. 4 January 2012. Archived from the original on 11 September 2018. Retrieved 11 September 2018.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ Viktor Katona. "How Iran Plans To Bypass The World's Main Oil Chokepoint". Oilprice.com. Archived from the original on 11 September 2018. Retrieved 1 June 2026.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Why is the Strait of Hormuz critical to Europe?". euronews. 16 March 2026. Retrieved 18 March 2026.
- ↑ Surucu-Balci, Ebru; Balci, Gokcay (4 March 2026). "Strait of Hormuz: Gulf states' food security is at immediate risk but wider shortages could push up consumer prices globally". The Conversation. Retrieved 18 March 2026.
- ↑ "Oil Prices Jump, But Middle East Oil Keeps Flowing Uninterrupted". OilPrice.com. 17 June 2025.
the narrow lane has never been blocked in any previous conflict in the Middle East.
- ↑ Altman, Howard (14 June 2025). "Could Iran Carry Out Its Threat To Shut Down The Strait Of Hormuz?". The War Zone. https://www.twz.com/news-features/could-iran-carry-out-its-threat-to-shut-the-strait-of-hormuz.
- ↑ "Iran Releases Tanker It Seized From the Strait of Hormuz" (ជាen). 19 November 2025. https://www.nytimes.com/2025/11/19/world/middleeast/iran-tanker-strait-of-hormuz.html.
- ↑ Slattery, Gram; Stewart, Phil; Slattery, Gram; Stewart, Phil (1 July 2025). "Exclusive: Iran made preparations to mine the Strait of Hormuz, US sources say" (ជាen). Reuters. https://www.reuters.com/world/middle-east/iran-made-preparations-mine-strait-hormuz-us-sources-say-2025-07-01/.
- ↑ Sinha, Aditya (25 February 2026). "Why Hormuz, not Fordow, is the real centre of gravity in the Iran crisis". First Post. Retrieved 18 March 2026.
{{cite web}}: CS1 maint: url-status (link)
- Articles using infobox body of water without alt
- Articles using infobox body of water without pushpin map
- Articles using infobox body of water without image bathymetry
- CS1 errors: redundant parameter
- CS1 maint: url-status
- ច្រកសមុទ្រហ័រមូហ្ស៍
- ផ្ទៃទឹកនៃឈូងសមុទ្រពែរ្ស
- ផ្ទៃទឹកអ៊ីរ៉ង់
- ផ្ទៃទឹកអូម៉ង់
- ផ្ទៃទឹកនៃអេមីរ៉ាតអារ៉ាប់រួម
- ព្រំដែនអ៊ីរ៉ង់
- ព្រំដែនអូម៉ង់
- ព្រំដែនអេមីរ៉ាតអារ៉ាប់រួម
- ឈូងសមុទ្រអូម៉ង់
- ច្រកសមុទ្រអន្តរជាតិ
- ច្រកសមុទ្រនៅអាស៊ី
- ច្រកសមុទ្រអ៊ីរ៉ង់
- ច្រកសមុទ្រនៃមហាសមុទ្រឥណ្ឌា